មហាក្សត្រ នរោត្តម សីហមុនី ចាត់តាំងលោក ហ៊ុន សែន បន្តជានាយករដ្ឋមន្រ្តី យ៉ាងប្រញាប់ប្រញាល់ ជារឿង​រំលោភ​រដ្ឋធម្មនុញ្ញ

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផល​នៃ​ការបោះឆ្នោតជាផ្លូវការ ថា គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ឈ្នះការបោះឆ្នោត ១២៥ អាសនៈ លើ ១២៥ នៃអាសនៈរដ្ឋសភាទាំងអស់ ស្របពេលដែលគណបក្សប្រឆាំង CNRP និងក្រុមប្រទេសលោកសេរី បានហៅការបោះឆ្នោតនៅកម្ពុជា ជាការបោះឆ្នោតក្លែងក្លាយ និងគួរឲ្យអាមាស ដែលជាការសម្លាប់លទ្ធិប្រជាធិបតេយ្យ។

ព្រះមហាក្សត្រ នរោត្តម សីហមុនី តែតាំងលោក ហ៊ុន សែន បន្តជានាយករដ្ឋមន្រ្តី មុនពេលរដ្ឋសភា ចូលប្រជុំដំបូង និងមុនពេលសមាជិកសភាថ្មី ចូលស្បថសច្ចាប្រនិធាន។ នោះលោក ហ៊ុន សែន មិនត្រឹមតែ​យក​ស្ថាប័នព្រះមហាក្សត្រ ទៅលេងសើចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់បទដ្ឋាននានាតាមអំពើចិត្ត។ (អត្ថបទបន្ថែមដោយ ម៉ែន ណាត)


HunSen

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​លោក ហ៊ុន សែន ឲ្យ​បន្ត​កាន់​អំណាច

(ដោយវិទ្យុអាស៊ីសេរី  RFA Khmer/ 17-8-2018)

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ចាត់តាំង លោក ហ៊ុន សែន ឲ្យ​ដឹកនាំ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី នៃ​របប​ក្រុងភ្នំពេញ តាម​សំណើ​របស់​ព្រឹទ្ធិ​សមាជិក​រដ្ឋសភា លោក ហេង សំរិន និង​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា ថា បើទោះជា​មិនទាន់​បង្កើត​រដ្ឋសភា​អាណត្តិ​ទី​៦ ក៏​គណបក្ស​កាន់អំណាច​មាន​លទ្ធភាព ស្នើ​ព្រះមហាក្សត្រ តាម​ផ្លូវ​រដ្ឋធម្មនុញ្ញ​បន្ថែម​បាន​ដែរ។ ប៉ុន្តែ សំណើ​របស់​បក្ស​កាន់អំណាច និង​សំណើ​របស់​លោក ហេង សំរិន ដែល​សុំ​ចាត់តាំង​នាយករដ្ឋមន្ត្រី មុន​បង្កើត​រដ្ឋសភា​បែបនេះ មិន​ស្របតាម​មាត្រា​១១៩​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ឡើយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ដ អះអាង​ថា ការ​ចេញ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​គណបក្ស​កាន់អំណាច បាន​ប្រើប្រាស់​មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ដើម្បី​ទៅ​ព្រះមហាក្សត្រ ឲ្យ​ចាត់​តាំង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។ «»

ព្រះមហាក្សត្រ ព្រះបាទ សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​១៧ សីហា បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ចាត់តាំង លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។ ព្រះរាជក្រឹត្យ​នេះ គឺ ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​សំណើ​នៅ​ថ្ងៃ​ទី​១៧ សីហា ដែរ ដើម្បី​ស្នើសុំ​ចាត់តាំង​នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៦ និង​តាម​សំណើ​របស់​សមាជិក​រដ្ឋសភា​ចាស់​ជាងគេ គឺ​លោក ហេង សំរិន។

ឆ្លើយ​តប​នឹង​ការ​តែងតាំង​នេះ លោក ហ៊ុន សែន ទូល​ព្រះមហាក្សត្រ​ថា លោក​នឹង​រៀបចំ​សមាសភាព​របប​ថ្មី​បញ្ជូន​ទៅ​ព្រឹទ្ធសមាជិក​រដ្ឋសភា នីតិកាល​ទី​០៦ ដើម្បី​សុំ​ការ​ផ្តល់​សេចក្តី​ទុកចិត្ត ពី​សមាជិក សមាជិកា​នៃ​រដ្ឋសភា ដែល​នឹង​ប្រជុំ​នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ។ ក្នុង​លិខិត​តប​ថ្វាយ​ព្រះមហាក្សត្រ លោក ហ៊ុន សែន សន្យា​ថា លោក​នឹង​ខិតខំ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត និង​ស្មារតី ដើម្បី​បម្រើ​ជាតិ មាតុភូមិ​កម្ពុជា។

សំណើ​របស់​បក្ស​កាន់អំណាច និង​សំណើ​របស់លោក ហេង សំរិន ដែល​សុំ​ចាត់តាំង​នាយករដ្ឋមន្ត្រី មុន​បង្កើត​រដ្ឋសភា​បែបនេះ មិន​ស្របតាម​មាត្រា​១១៨​ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ទេ។ វាក្យ​ខណ្ឌ​ទី​២ នៃ​មាត្រា​១១៨​ថ្មី ចែងថា តាម​សេចក្ដីស្នើ​ពី​ប្រធាន ដោយ​មាន​មតិ​ឯកភាព​ពី​អនុប្រធាន​ទាំងពីរ​នៃ​រដ្ឋសភា ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយ​រូប ក្នុងចំណោម​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឱ្យ​បង្កើត​រាជរដ្ឋាភិបាល។

ប៉ុន្ដែ ការ​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី នៃ​របប​ក្រុងភ្នំពេញ​លើក​នេះ គណបក្ស​កាន់អំណាច​នៅ​តែ​ប្រើប្រាស់​តាម​មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០០៤ ដែល​ជា​ច្បាប់​ដ៏​ចម្រូងចម្រាស ចុះ​ហត្ថលេខា ដោយ​ប្រធាន​រដ្ឋ​ស្ដីទី លោក ញឹក ប៊ុនឆៃ។

មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម ចែងថា តាម​សេចក្ដីស្នើ​ពី​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​រដ្ឋសភា តាមរយៈ​ព្រឹទ្ធិ​សមាជិក​រដ្ឋសភា ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយ​រូប ក្នុង​ចំណោម​តំណាងរាស្ត្រ នៃ​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត ឲ្យ​បង្កើត​រាជរដ្ឋាភិបាល។

រដ្ឋធម្មនុញ្ញ​បន្ថែម​នេះ ត្រូវ​បាន​អ្នកវិភាគ​យល់ថា ជា​ច្បាប់​ដ៏​ចម្រូងចម្រាស ដែល​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ឡើង ក្រោយ​ជាប់​គាំង​នយោបាយ នៅ​ឆ្នាំ​២០០៣ និង​ដោយសារ​ភាព​មិន​ទុកចិត្ត​គ្នា នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាលណោះ មាន លោក ជា ស៊ីម ជា​ប្រធាន​គណបក្ស។

លោក​មេធាវី ផែង ហេង រំលឹក​ថា កាល​រដ្ឋធម្មនុញ្ញ​បន្ថែម អនុម័ត​រួច ក្នុង​រាជ​ព្រះបាទ នរោត្តម សីហនុ សមាជិក​រដ្ឋសភា ធ្លាប់​ប្រើប្រាស់​វិធីសាស្ត្រ​បែប​នេះ ម្ដង​ហើយ។ «»

កាលណោះ សមាសភាព​សមាជិក​រដ្ឋសភា មាន​៣​គណបក្ស គឺ មក​ពី​កូតា បក្ស​ប្រជាជន​កម្ពុជា បក្ស​សម រង្ស៊ី និង​បក្ស​ហ៊្វុនស៊ិនប៉ិច។ អ្នកវិភាគ​ថា កាលណោះ ដោយសារ​មាន​ភាព​ជាប់​គាំង​នយោបាយ នៅ​ឆ្នាំ​២០០៣ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ធ្វើ​ជា​រដ្ឋាភិបាល​ចាំផ្ទះ​ជាង​មួយ​ឆ្នាំ ទើប​បង្កើត​ច្បាប់​ចម្រូងចម្រាស​នេះ​ឡើង កាលពី​ឆ្នាំ​២០០៤ ហើយ​ដោយ​សារ ការ​មិន​ទុក​ចិត្ត​គ្នា ក្នុង​ជួរ​បក្ស​កាន់អំណាច និង​ភាព​មិន​ទុកចិត្ត​គ្នា ក្នុង​ការ​សន្យា​បង្កើត​រដ្ឋាភិបាលចម្រុះ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទើប​មានការ​បង្កើត​រដ្ឋធម្មនុញ្ញ​នេះ​ឡើង៕39303874_224177691587881_86793154384101376_n

Advertisements
Posted in Nokor | Tagged , , , , | Leave a comment

ការ​ស្រាវជ្រាវ​​៖ លទ្ធផល​​បោះឆ្នោត​​​នៅ​កម្ពុជា ​​បង្ក​ហានិភ័យ​​​ខាងជំនួយ​​ហិរញ្ញវត្ថុ ពីអន្តរជាតិ

HS

អ្នក​ស្រាវជ្រាវ​ខាង​ហិរញ្ញវត្ថុ​ ថា​លទ្ធផល​ពីការ​បោះឆ្នោត​ ​ថ្ងៃទី​ ២៩ ​កក្កដា ២០១៨ ​បាន​នាំមក​ឲ្យកម្ពុជា ​នូវ​ហានិភ័យ​នៃ​ការ​បាត់​បង់​ការទ្រទ្រង់​ខាង​ហិរញ្ញវត្ថុ​ ពី​អន្តជាតិ​ ​ជា​ពិសេស​ពី​​បស្ចិមប្រទេទេស​។


ហ៊ុល រស្មី / 

ការបោះឆ្នោត​ជាតិនៅ​កម្ពុជា ​កាលពីថ្ងៃ​អាទិត្យ​ ​ទី​២៩ ខែកក្កដា​ ឆ្នាំ​២០១៨ ​កន្លងទៅ​ ​បាន​ស្ថិត​ក្នុង​ការ​តាមដាន​របស់​ អ្នក​ស្រាវជ្រាវ​ខាង​ហិរញ្ញវត្ថុ​ ដែល​បាន​រក​ឃើញ​ថា ​លទ្ធផល​ពីការ​បោះឆ្នោត​នេះ​ ​បាន​នាំមក​ឲ្យកម្ពុជា ​នូវ​ហានិភ័យ​នៃការ​បាត់​បង់​ការទ្រទ្រង់​ខាង​ហិរញ្ញវត្ថុ​ ពី​អន្តជាតិ​ ​ជា​ពិសេស​ពី​ប្រទេស​នៅ​បស្ចិម​លោក។​ ​នេះបើ​យោងតាម​សេចក្តី​រាយការណ៍​ របស់​កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស​ ​Financial Times​ ​ដែល​មានមូលដ្ឋាន​នៅ ចក្រភព​អង់គ្លេស។​

លទ្ធផលបឋម​នៃកា​របោះឆ្នោតជាតិ​ លើក​៦​ នៅកម្ពុជា​ បាន​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទំនង​ជាអាច​គ្រប់​គ្រងបានទាំងស្រុង​រដ្ឋសភាជាតិ {អាសនៈ ១២៥ លើ ១២៥} ដែល​នឹង​ធ្វើ​ការ​បោះឆ្នោត ​បង្កើត​រដ្ឋាភិបាល​ថ្មីមួយ នាពេល​ខាងមុខនេះ។

​កាសែត Financial Times​ ​ដែលធ្វើ​សេចក្តី​រាយការណ៍​ដោយផ្អែកលើ​ការស្រាវជ្រាវ​របស់​ ក្រុម​ហ៊ុន​វាយតម្លៃ​ស្ថានភាព​ទីផ្សារ​ ​និង​សេចក្តី​វិភាគ​ខាង​ហិរញ្ញវត្ថុ​ ឈ្មោះ​ថា​ Moody ​បានឲ្យ​ដឹង​ថា​ ការ​បោះឆ្នោត​លើក​ចុង​ក្រោយ​បំផុត​របស់​កម្ពុជា​នេះ​ ត្រូវបានរិះគន់​យ៉ាង​ចាស់​ដៃ​ ពីរដ្ឋាភិបាល​នា​នា​ និង​អ្នក​តស៊ូមតិ​ខាង​ប្រជាធិបតេយ្យ ។ ហើយ​ក្រុមហ៊ុន​ ​Moody​ ​បាន​ព្រមាន​ថា​ ​ការណ៍​នេះ​បាន​បង្ក​ឲ្យមាន​ហានិភ័យ​ ដែល​អន្តរជាតិ​អាច​ដក​ការ​គំាទ្រ​ របស់​ពួកគេ​ ខាង​ជំនួយ​ខាងហិរញ្ញប្បទាន។

ក្រុម​អ្នក​ស្រាវជា្រវ​របស់​ក្រុមហ៊ុន​ ​Moody ត្រូវ​បានដក​ស្រង់​សំដីថា​ ​ប្រសិន​បើ​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ទាំងនោះ​ បានដក​ការ​ជួយ​ជាជំនួយ​ ឬ​ក៏ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ ការណ៍នេះ​នឹង​បង្ក​ការ​លំបាក​នៃការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ និង​តុល្យភាព​នៃ​ការចំណាយ និង​ធ្វើ​ឲ្យមាន​ការបារម្ភ ​ទៅលើ​កំណើន​ផលិតផល​ក្នុងស្រុក​។ ពួក​អ្នកវិភាគ ​បាន​បញ្ជាក់​ទៀត​ថា​ ការវិវត្តន៍​បែបនេះ​ នឹង​បង្កផល​ប៉ះពាល់​ជាលក្ខណៈ​អវិជ្ជមាន ​លើបំណុល​ប្រទេស​កម្ពុជា។

ពួកអ្នក​វិភាគ​នៃ​ក្រុម​ហ៊ុន Moody ត្រូវបាន​ស្រង់​សំដី​ថា៖​ «លំហូរនៃជំនួយ​ និងវិនិយោគ​ទុន​បរទេស​ដោយ​​ផ្ទាល់​ បាន​ជួយ​ផ្តល់លុយ​ដល់​ឱនភាពធំធេង ​នៃ​គណនី​បច្ចុប្បន្ន និង​បាន​បង្កើន​នូវការ​ផ្លាស់​ប្តូរ​ទុន​បម្រុង​បរទេស​ ដែលបាន​ឡើងដល់​ ១២,២៥ ​ពាន់​លាន​ដុល្លារ ​ក្នុងខែមិថុនា​ ឆ្នាំ ​២០១៨ (ឬ​ប្រមាណជា ​៥៥ ​ភាគរយនៃ​ ផលិតផលក្នុង​ស្រុក​សរុប​ ឆ្នាំ ​២០១៧)​ ជា​កម្រិត​កំពូល​ដែល​មិនធ្លាប់​មានពីមុនមក»។​

ពួក​អ្នកវិភាគ​បាន​និយាយ​បន្ថែមថា៖​ «កំណើន​ខ្លាំងក្លា​នៅក្នុង​ ការ​នាំចេញ​សម្លៀកបំពាក់​ និង​ស្បែក​ជើង​ ដែលស្មើនឹង​ប្រមាណ ​៧៣ ​ភាគរយ​ នៃ​គ្រប់មុខ​ទំនិញ​នាំចេញ​ទាំងអស់​ និង​ស្មើនឹង ​៣៦ ​ភាគរយ ​នៃ​ផលិតផល​ក្នុងស្រុក​សរុបក្នុង ឆ្នាំ ​២០១៦​ ត្រូវបាន​ជ្រែងទប់​ដោយ​ការអនុគ្រោះ​ពន្ធ​ ទៅសហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប»។​

ទោះជា​មាន​ការព្រមាន​យ៉ាងនេះ​ក៏​ដោយចុះ​ លោក​ ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្លែងថា​ ពលរដ្ឋ​កម្ពុជា​ បាន​បង្ហាញ​ឆន្ទៈ​ចួលរួម​ការបោះឆ្នោត​ដ៏ត្រឹមត្រូវមួយ​ ហើយ​អ្វីដែលពលរដ្ឋ​កម្ពុជា​ បានសម្រេច​គឺក្នុង​នាមការពារ​អធិបតេយ្យភាព​ប្រទេស​របស់​ខ្លួន។

«​ការ​បោះឆ្នោត​ហ្នឹង​ ជាសេចក្តី​សម្រេច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ការសម្រេច​ហ្នឹង ជាការ​សម្រេច​របស់​ ដើម្បី​ផលប្រយោជន៍​ខ្មែរ​ ដែល​ជា​អធិបតីភាព​របស់​ខ្លួន​ ក្នុង​កិច្ច​ធានា​ជោគ​វាសនា​ ការសម្រេច​ចិត្ត​ពីជោគ​វាសនា​របស់​ផង​ខ្លួន​ មិនមែន​ជា​ការបោះឆ្នោត​បម្រើសហភាព​អឺរ៉ុប​ បម្រើ​អាមេរិកាំង​ ​បម្រើ​យួន បម្រើចិន​នោះទេ​បាទ»។

ទាក់ទិន​នឹង​ផល​វិបាក​ខាង​ហិរញ្ញវត្ថុ​ អ្នកនាំពាក្យ​រូបនេះ​ អះអាង​ថា​ រដ្ឋាភិបាល​ថ្មី​នឹង​ធ្វើ​យ៉ាង​ណា មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្លាយ​ជាអ្នក​បម្រើ​បរទេស​នោះទេ។ «យើង​ត្រៀម​លក្ខណៈ​គ្រប់​បែបយ៉ាង​ ជា​រដ្ឋាភិបាល​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​។ យើងមិន​នាំ​ជាតិ​យើង ​ទៅធ្វើ​ខ្ញុំ​អ្នកណា​ទេបាទ​។ យើង​រៀបចំ​ត្រៀម​លក្ខណៈ​រួចស្រេច»។

នៅពេល​ ​VOA​ ​សួរ​លោកថា​ តើកម្ពុជា​នឹង​ធ្វើ​យ៉ាងណា​ប្រសិនបើ​ប្រទេស​នៅលោក​ខាង​លិច ​បន្ថយការ​ជួយ​ខាង​ហិរញ្ញវត្ថុ​នោះ​ លោក ​ផៃ ស៊ីផាន​ អះអាង​ថា​ កម្ពុជា​ក្នុង​នាម​ជា​សមាជិក​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​ជាប្រទេស​ដែលអាច​រក​ចំណូល​បាន​ដោយ​ខ្លួន​ឯង​ បាន​ផ្តើម​កសាង​ដៃគូ ខាង​ហិរញ្ញវត្ថុ​ជាមួយ​ប្លុក​សេដ្ឋកិច្ចមួយ​ ​ដែល​មាន​ឈ្នោះ​ថា​ BRICS។​ ​ប្លុក​សេដ្ឋកិច្ច​ BRICS ​រួម​មាន​ប្រទេស​ប្រេស៊ីល រុស្សី​ ឥណ្ឌា ​ចិន​ និង​អាហ្វ្រិក​ខាង​ត្បូង។

លោកបន្ថែម​ថា​ ការ​មានទំនាក់​ទំនង​យ៉ាងដូច្នេះ​ បញ្ជាក់​ថា​ កម្ពុជា​មិនមែន​រស់​នៅ​តែ​ឯងទេ​ ហើយ​កម្ពុជា​បាន​បង្ហាញ​សេចក្តី​ក្លាហាន​របស់ខ្លួន ​ក្នុងពេល​បោះឆ្នោត​កន្លង​ទៅ​ថ្មីៗ​នេះ។ «ដូច្នេះ​ អានេះ​ជា​ ការ​អាទិភាព​របស់​កម្ពុជា​ ក្នុង​កិច្ច​បង្ហាញ​ភាព​ក្លាហាន​ មិនលក់​ មិន​លត់​ជង្គង់​ បោះបង់​ចោល​ទឹកដី​ខ្លួន​ឯង​[…] ពីរបស់​ខ្លួនទេ​ ក្នុងកិច្ច​ការពារឆន្ទៈ​របស់​មហាជន​ តាម​រយៈ​សំឡេង​នៃការ​បោះឆ្នោត​ ការ​ចេញ​មក​បោះឆ្នោត​របស់​មហាជន​កម្ពុជា​បាទ»។

ក៏ប៉ុន្តែ​ ​សេចក្តី​រាយការណ៍​របស់​កាសែត​ Financial Times​ ​បាន​បញ្ជាក់​ឲ្យដឹង​តាមអ្នក​ស្រាវ​ជ្រាវ​ពីររូប​របស់​ក្រុមហ៊ុន​ ​Moody ថា​លទ្ធផលនៃ​ការបោះឆ្នោត​កម្ពុជា​ បាន​បង្កើន​ហានិភ័យ​ជាច្រើន ​ទៅលើ​ការ​ទ្រទ្រង់​ហិរញ្ញវត្ថុ​របស់​បរទេស​ ដែលបាន​បន្ត​មកដល់​ពេលនេះ​ នៅ​ពេល​ប្រទេស​ម្ចាស់​ជំនួយទំាងឡាយ​របស់​កម្ពុជា រួមមាន​អូស្រា្តលី កាណាដា​ សហរដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប​ បាន​បង្ហាញការ​បារម្ភ​អំពី​ភាពដែល​អាច​ជឿទុកចិត្ត​បាន​របស់​ការ​បោះឆ្នោត។​

សេចក្តី​រាយការណ៍​ដដែល​បាន​បន្តថា​ លុយសុទ្ធ​ដែលបាន​ពីសហរដ្ឋ​អាមេរិក​ ​និង​សមាជិក​និង​ស្ថាប័ន​សហភាព​អឺរ៉ុប ហើយនិង​ប្រទេស​អូស្រា្តលី​ ស្មើនឹង​ប្រមាណជា​ ៤៣ ភាគរយ ​នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​កម្ពុជា​ ឬប្រមាណ​ជា​ ៨ ភាគរយ ​នៃ​ចំណូល​របស់​រដ្ឋាភិបាល​ទាំងស្រុង​ក្នុង ​ឆ្នាំ​២០១៦។ ​

នៅ​ក្រោយ​ការ​បោះឆ្នោត​ ដែល​គ្មាន​គណបក្ស​ប្រឆាំង ​កាល​ពីថ្ងៃទី​ ២៩ ខែកក្កដា​ កន្លងទៅ មានតែ​ក្រុមមន្ត្រីរបស់​ប្រទេស​ ចិន​កុម្មុយនីស្ត ដែល​ជាសម្ព័ន្ធមិត្ត​ស្អិត​រមួត​របស់​កម្ពុជា​ និង វៀតណាម​ ​ត្រូវ​គេរាយ​ការណ៍​ថា បាន​អបអរ​ដល់​ ការ​បោះ​ឆោ្នត​នៅកម្ពុជា​ ​ថា​ធ្វើឡើង​ដោយ​ជោគជ័យ។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ថ្មីៗ​នេះ ក៏បាន​ប្រកាសពី​ការដឹក​នាំប្រទេស​បន្តក្នុង​រយៈ​ពេល ៥ ​ឆ្នាំ​ទៀត​ បន្ថែម​ទៅ​លើការ​គ្រប់គ្រង​ប្រទេសរបស់​លោក​រយៈ​ពេល ៣៣ ​ឆ្នាំ​កន្លង​មក។ ​យ៉ាង​ណាក្តី​ ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ រួមមាន​សហរដ្ឋ​អាមេរិក​ ​និង​សហភាពអឺរ៉ុប​ ​បាន​សំដែង​ការ​ខក​ចិត្ត​ ​និង​រិះគន់​ចំពោះការ​បោះឆ្នោត​ដែលគ្មាន​វត្តមាន​ គណបក្ស​សង្គ្រោះជាតិ​ ​ដែល​ត្រូវបាន​រដ្ឋា​ភិបាល​កម្ពុជា ​រំលាយ​ចោល​កាល​ពីឆ្នាំមុន៕

Capture,,,

 

Posted in Nokor | Tagged , , , | Leave a comment

Global Witness អំពាវនាវដាក់ទណ្ឌកម្ម​សេដ្ឋី​ខ្មែរ​ ៤ រូប ព្រមទាំងបង្ហាញពីការរកស៊ីទុច្ចរឹតរបស់ ហ៊ុន ម៉ាណា, ហ៊ុន តូ និង សុខ ពុទ្ធិវុធ

capturec3b8c3b8lk.png

អង្គការ​ Global Witness ​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​ ដាក់ទណ្ឌកម្ម​សេដ្ឋី​កម្ពុជា​ចំនួន​ ៤ រូប​ ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ បាន​ដើរ​តួនាទី​សំខាន់​ ក្នុងការ​គៃបន្លំនយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឱ្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​ក្តោបក្តាប់​អំណាច​ទាំងស្រុង។សេដ្ឋី​ទាំង ៤ នាក់ មានបីនាក់​ ជា​សមាជិក​ព្រឹទ្ធសភា​នៃ គណបក្ស​ប្រជាជន​កម្ពុជា​ គឺលោក​ឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា​ លី យ៉ុងផាត់​ លោកឧកញ៉ា​ ទ្រី ភាព និង​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន​។

អង្គការ ​Global Witness ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក ​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ អង្គការ ​Global Witness ​សូមអំពាវនាវ​ឱ្យ​បញ្ចូល​បុគ្គល​ទាំងនេះ​ ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​ផង ​ដោយសារ​តែ​ពួកគេ​ មាន​តួនាទី​ក្នុង​ការធ្វើ​ឱ្យ​ខូច ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ ប្រព្រឹត្តឡើង​ក្រោម​ស្លាក​ក្រុមហ៊ុន​របស់​ពួកគេ‍»។​

ទង្វើ​ខុសឆ្គង​របស់​សេដ្ឋី​ទាំង​ ៤ រូប​ មាន​ការរឹបអូស​ដីធ្លី​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ​កាប់បំផ្លាញ​ព្រៃឈើ រត់ពន្ធ​ឈើខុសច្បាប់​ បូមខ្សាច់​និង​អាជីវកម្ម​កាស៊ីណូ​ជាដើម​។ ក្នុង​ប្រតិបត្តិការ​ទាំងនោះ​ ពួកគេ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល។

នៅក្នុង​យុទ្ធនាការ​ថ្មី​នេះ ​អង្គការ​ Global Witness ​បាន​ចាត់ទុកថា​ការបោះឆ្នោត​ជាតិ​ នៅថ្ងៃទី​២៩ ខែ​កក្កដា​ ខាងមុខ​នេះ ​គឺជា​ការឆក់ប្លន់​សន្លឹកឆ្នោត​ របស់​ពលរដ្ឋ​កម្ពុជា​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ឆក់ប្លន់​សំឡេង​របស់​ពួកគេ​ ក្នុង​ពេល​កន្លងមក​ និង​ឆក់ប្លន់​ធនធាន​ធម្មជាតិ​ របស់​ប្រទេស​ជាតិ។​

លោកស្រី ​Emma Burnett ​អ្នកធ្វើ​យុទ្ធនាការ​ បាន​បញ្ជាក់ក្នុង​បទសម្ភាសន៍​មួយជាមួយ VOA ថា (ចុច​ស្តាប់​បទសម្ភាសន៍​ទាំងស្រុង​ត្រង់​នេះ)៖ «នេះ​គឺ​ជា​ការ​ក្បត់​ពលរដ្ឋ​កម្ពុជា​ និង​ប្រទេស​ទាំងអស់​ ដែល​បាន​ផ្តល់​ប្រាក់​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា​ កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ ពី​ការវិនាស​ដោយ​របបខ្មែរ​ក្រហម​ ដើម្បី​បាន​ប្រព័ន្ធ​មួយ​ ដែល​គោរព​នីតិរដ្ឋ​ និង​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន។ ដល់ពេល​ដែល​គេ​ត្រូវ​ឱ្យ​ក្រុម​វរជន ​ដែល​បាន​ឆក់ប្លន់​យក​ស្នាដៃ​ទាំងនេះ​ពី​ពលរដ្ឋ ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ​ហើយ‍»។

អង្គការ​ឃ្លាំមើល​បរិស្ថាន​មួយ​នេះ​ ក៏បាន​ចេញផ្សាយ​គំនូរ​ថ្លុក​មួយចំនួន​ ដែល​បង្ហាញ​ថា ​ឧកញ៉ា​ទាំង ៤ ​មាន​ទំនាក់ទំនង​ជិតស្និទ្ធនឹង ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​និង​ក្រុមគ្រួសារ ​និង​ជា​ប្រភព​ថវិការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ក្នុង​ខណៈពេល​ដែល​ក្រុមគ្រួសា​រលោក​នាយក​រដ្ឋមន្ត្រី​ ដែល​មាន​កូនស្រី​ឈ្មោះលោកស្រី ហ៊ុន ម៉ាណា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជីករករ៉ែ​ ហើយ​ធ្លាប់​ជា​នាយិការ​ក្រុម​ហ៊ុន ​WS Mining​ ដែល​ក្រុមហ៊ុន​នេះ ​ប្រើ​ប្រាស់​ទាហាន​រដ្ឋាភិបាល ​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ ចូលទៅ​ធ្វើ​ស្រែ​នៅ​តំបន់​ក្បែរ​នោះ ​ហើយ​បំពុល​ទឹក​ធ្វើ​ឱ្យ​ពលរដ្ឋ​ឈឺ​ និង​ងាប់​សត្វ​ពាហនៈ​ជាដើម។

ក្មួយប្រុស​លោក ហ៊ុន សែន ​គឺ​លោក​ឧកញ៉ា​ ហ៊ុន តូ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ប្រេង​ឥន្ធនៈ​ដ៏ធំ ​ក៏ដូច​ជាត្រូវ​បាន​គេសង្ស័យ​ថា​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​រត់​ពន្ធ​គ្រឿង​ញៀន ​និង​លាង​លុយ​កខ្វក់​ ប៉ុន្តែ​លោក​បាន​ប្រកែក។​ ​រី

ឯ​កូន​ប្រសារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ គឺលោក​ សុខ ពុទ្ធិវុធ ​គឺ​ជា​អគ្គនាយ​ក្រុមហ៊ុន​ Soma Group ​ដែល​មានជាប់​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ និង​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ នៅ​តំបន់​ក្បែរ​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​។

អង្គការ​ Global Witness ​ថា​អ្នក​ទាំងនេះ​ នឹង​បាត់បង់​ផលប្រយោជន៍​ ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា ​ចាញ់ឆ្នោត​ ដូច្នេះ​ហើយ​ទើប​គណបក្ស​កាន់អំណាច​ ត្រូវ​ធ្វើ​កិច្ចការ​សព្វបែប​យ៉ាង។

ប្រទេស​កម្ពុជា ​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​ នៅថ្ងៃ​អាទិត្យ​ទី ២៩ ខែ​កក្កដា ឆ្នាំ២០១៨ ​ខាងមុខនេះ៕

 

hunfam-137019333_10156503260773210_8573443850318643200_o

.

Posted in Nokor | Tagged , , , , , , , , | Leave a comment

អង្គការសិទ្ធិមនុស្សអន្តរជាតិថា របប ហ៊ុន សែន ផ្តាច់ការពេញទំហឹង គួបផ្សំបញ្ជីខ្មៅរបស់មន្រ្តីយោធាខ្មែរ ចំពេលការបោះឆ្នោតជាតិ ជិតមកដល់

 

36371656_1583429585118915_5856120966735724544_n

កាសែតអង់គ្លេសដ៏មានឥទ្ធិពលមួយ The Guardian កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានដកស្រង់របាយការណ័៍របស់ អង្គការសិទ្ធិមនុស្សអាស៊ី Human Rights Watch ថា «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានប្រែក្លាយរបបដឹកនាំរបស់ខ្លួន ទៅជារបបយោធាផ្តាច់ការ»។ ហើយរបបនេះ គ្រប់គ្រងយ៉ាងហ្មត់ចត់ ទៅលើកងកម្លាំងសមត្ថកិច្ចប៉ូលីស និងយោធា។

អង្គការសិទ្ធិមនុស្ស Human Rights Watch បានសរសេរក្នុងរបាយការណ៍របស់ខ្លួនថា មន្រ្តីឧត្តមសេនីយ៍ ១២ រូប ដែលមានកេរ្តិ៍ឈ្មោះអាក្រក់ ជាមន្រ្តីជិតស្និទ្ធបំផុតរបស់លោក ហ៊ុន សែន គឺជាមន្រ្តីកាចសាហាវឃោរឃៅ កាងអំណាចផ្តាច់មុខឲ្យលោក ហ៊ុន សែន។ ក្រុមមន្រ្តីទាំងនេះ ជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពី ឧត្តមសេនីយ៍ ហ៊ីង ប៊ុងហៀង មេកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ដែអាមេរិក បង្កកទ្រព្យសម្បត្តិជាផ្លូវការ ហើយហាមប្រាមក្រុមគ្រួសាររបស់លោក មិនឲ្យចេញចូលសហរដ្ឋអាមេរិក។

មន្រ្តី​ឧត្ដមសេនីយ៍​ទាំង ១២ រូបរបស់​លោក ហ៊ុន សែន ដែលល្បី​នៅ​លើ​ឆាក​អន្តរជាតិ​ ថាមាន​បាត​ដៃ​ប្រឡាក់ឈាម​ទាំង​នោះ រួម​មាន៖
១). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កង​យោធពល​ខេមរភូមិន្ទ
២). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក គន់ គីម អគ្គមេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​នាយ​សេនាធិការ​ចម្រុះ
៣). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក សៅ សុខា អគ្គមេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស
៤). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងជាក្មួយប្រសាររបស់លោក ហ៊ុន សែន
៥). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើង​គោក និង​ជាមេបញ្ជាការយោធភូមិភាគ​ទី ៤
៦). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងយោធភូមិភាគ​ទី ៥
៧). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក ជឿន សុវណ្ណថា មេបញ្ជាការរង​កងទ័ព​ជើង​គោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី ២
៨). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក ចាប ភក្តី នាយរង​សេនាធិការ​ចម្រុះ​ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងពលតូច​ទ័ព​ពិសេស ​ឆត្រយោង លេខ ​៩១១
៩). ឧត្ដមសេនីយ៍​ឯក​ផ្កាយ​មាស ៣ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជាមេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ
១០). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជាអគ្គ​នាយក​អន្តោប្រវេសន៍
១១). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង គ្រឿង​ញៀន
១២). នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស ៤ លោក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

វិទ្យុអាស៊ីសេរី RFA Khmer បានដកស្រង់ និងប្រែសម្រួលរបាយការណ៍​ដ​ដែល​នេះថា «ភាគ​ច្រើន​នៃ​នាយ​ឧត្ដមសេនីយ៍​របស់​ លោក ហ៊ុន សែន សុទ្ធ​តែ​បាន​ជាប់​ពាក់​ព័ន្ធ ​ការ​ប្រើ​ប្រាស់​កម្លាំងជ្រុល​ហួស​ហេតុ ដែល​ពេល​ខ្លះ ​បណ្ដាល​ឲ្យ​ស្លាប់​ក្រុម​អ្នក​តវ៉ា អំពី​ការ​បោះ​ឆ្នោត​ ដែល​មិន​សេរី មិន​ត្រឹម​ត្រូវ និង​មិន​យុត្តិធម៌, អំពី​ការ​រឹបអូស​ដីធ្លី ការ​រំលោភ​សិទ្ធិ​ការ​ងារ, អំពី​ការ​តវ៉ា​ទាមទារ​ដំ​ឡើង​ប្រាក់​ឈ្នួល ជា​ដើម»។ ក្រៅ​ពី​នេះ បុគ្គល​ទាំង​នេះ ភាគ​ច្រើន ក៏​ពាក់​ព័ន្ធ​​នឹង​ការ​រំលោភ​បំពាន​ដែល​មិន​មែន​ជា​រឿង​នយោបាយ ប្រឆាំង​នឹង​ពលរដ្ឋ​ធម្មតា ដូចជា​ការ​រឹប​អូស​ដីធ្លី​ដោយ​រំលោភ​បំពាន ការ​សម្លាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​ឃុំឃាំង​តាម​អំពើ​ចិត្ត ដែលប្រព្រឹត្តិ​តាំង​ពី​សម័យ​ខ្មែរ​ក្រហម, សម័យ​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា, សម័យ​រដ្ឋ​កម្ពុជា, សម័យ​អ៊ុនតាក់ (UNTAC), សម័យ​រដ្ឋាភិបាល​អន្តរកាល និង សម័យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទី២ រួច​បន្ត​រហូត​មកទល់​បច្ចុប្បន្ន។

លោក ប៊្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ប្រាប់​អាស៊ីសេរី​ ថា «លោក ហ៊ុន សែន នឹង​ទទួល​រង​នូវ​ភាព​អាម៉ាស់​ជាទី​បំផុត​ ដោយសារ​តែ​របាយការណ៍​នេះ។ ខ្ញុំ​រំពឹង​ថា នឹង​ទទួល​បាន​នូវ​ប្រតិកម្ម​ជា​អវិជ្ជមាន​ខ្លាំង​ក្លា ដូច​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​ធ្វើ​កាលពី​ពេល​អតីត​កាល»។ លោក​បន្ត​ថា «លោក ហ៊ុន សែន ត្រូវ​តែ​ហ៊ាន​ប្រឈម​នឹង​ការ​ពិត ពី​ព្រោះ​ថា អ្នក​ដែល​ដឹង​ការ​ពិត​ទាំង​អស់​នេះ គឺ​ប្រជា​ពលរដ្ឋ​​ខ្មែរ​ខ្លួន​ឯង។ ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ ដឹង​ច្បាស់​ណាស់​ថា បុគ្គល​ទាំង​អស់​នេះ​ជា​នរណា បើ​ទោះ​បី​ជា​ពួក​គេ​ មិន​ដឹង​លម្អិត​អំពី​អ្នក​ទាំង​អស់​នោះ​ក៏​ដោយ។ ក៏​ប៉ុន្តែ ពួក​គេ​ប្រាកដ​ជា​ដឹង​ច្បាស់​ណាស់​ថា អ្នក​ណា​ជា​អ្នក​ដឹក​នាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ ប្រព័ន្ធ​​​ផ្ដាច់ការ ។ ពួកគេ​ដឹង​ច្បាស់​ណាស់​ថា អ្នក​ណា​ជា​អ្នក​ភ្ជង់​កាំភ្លើង​ តម្រង់​មក​រក​ពួក​គេ។ ពួកគេ​ដឹង​ច្បាស់​ណាស់​ថា អ្នក​ណា​ជា​អ្នក​លួច​លុយ​ជាតិ​ របស់​ពួក​គេ»

ប្រតិកម្មបានកើតឡើងចម្រុះគ្នាពីរបប ហ៊ុន សែន ដោយរួមទាំងលោក ហ៊ុន សែន ផ្ទាល់ផង តបតទៅនឹងរបាយការណ៍អង្គការ Human Rights Watch នៅរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈពេលការបោះឆ្នោតជាតិ នៅចុងខែកក្កដា ឆ្នាំ២០១៨ ជិតចូលមកដល់ ដែលសហគមន៍អន្តរជាតិ និងបក្សប្រឆាំងរបស់លោក កឹម សុខា ថ្កោលទោសជាបន្តបន្ទាប់។ បក្សប្រឆាំងដដែលនេះ ធ្វើយុទ្ធនាការ ឲ្យពលរដ្ឋខ្មែរ កុំទៅចូលរួមបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

បក្សប្រឆាំងរបស់លោក កឹម សុខា គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរបប ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការ រំលាយចោលកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ តំណាងរាស្រ្តរបស់គណបក្សនេះ ៥៥ រូបនៅរដ្ឋសភា ត្រូវបានគេដកហូតយកអាសនៈ ហើយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ នាក់ ដែលកើតចេញពីការបោះឆ្នោត ក៏ត្រូវបានរបប ហ៊ុន សែន ដកហូតអាសនៈ ទាំងរំលោភរដ្ឋធម្មនុញ្ញា និងច្បាប់បទដ្ឋាននានា ទៅតាមការចង់បានរបស់លោក ហ៊ុន សែន៕ (អត្ថបទដោយ ម៉ែន ណាត)

c460c5c8-51a1-47ef-b85b-4474018e9010Capture n

 

Posted in Nokor | Tagged , , , , | Leave a comment

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវឲ្យពលរដ្ឋ និងមន្រ្តីរាជការ ធ្វើពហិការ កុំដាក់ពាក្យបម្រើជាមន្រ្តីបោះឆ្នោត គជប

download (1)

សេចក្តីអំពាវនាវរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ «ពលរដ្ឋ និងមន្រ្តីរាជការ ចូរធ្វើពហិការ កុំដាក់ពាក្យជាមន្រ្តីបោះឆ្នោត តាមការជូនដំណឹង គជប» (សូមចុចត្រង់នេះ)


បានឃើញសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្តីពីការជ្រើសរើសមន្រ្តីកិច្ចសន្យារយៈពេលខ្លីជាង ១៣ ម៉ឺននាក់ សម្រាប់ការបោះឆ្នាតិជាតិ ខែកក្កដាខាងមុខនេះ លិខិតលេខ ០៥៧ គ.ជ.ប/សជណ ចុះថ្ងៃ០៨ មិថុនា ២០១៨។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពិនិត្យឃើញថា ការបោះឆ្នោតជាតិ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨ មិនអាចជាការបោះឆ្នោត តាមគន្លងលទ្ធិប្រជាធិបតេយ្យបានទេ ប៉ុន្តែវាជាការបោះឆ្នោតទៅតាមការចង់បាន​​របស់លោក ហ៊ុន សែន ដែលរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ និងរំលោភ​បំពានសេចក្តីទុកចិត្តរបស់ពលរដ្ឋម្ចាស់ឆ្នោតរួចទៅហើយ ហើយបង្កភាពអាមាស នៅលើឆាកអន្តរជាតិ តាមរយៈការដាក់ទណ្ឌកម្មមន្រ្តីគ្រាក់ៗក្នុងរបប ហ៊ុន សែន ជាបឋម។

ករណីមន្រ្តីរាជការ និងពលរដ្ឋ ដាក់ពាក្យបម្រើការងារជា«មន្រ្តីបោះឆ្នោត» គឺមានន័យស្មើនឹងជួយរុញឲ្យប្រទេសកម្ពុជា កាន់ធ្លាក់ចូលជ្រៅទៅក្នុងរបបផ្តាច់ការ ដែលត្រូវទទួលរងទណ្ឌកម្ម​ពី​សហគមន៍​​អន្តរជាតិទេ្វឡើង។ ដល់ពេលនោះ វិស័យនាំចេញសម្លៀកបំពាក់ និងស្បែកជើង ហើយនិងវិស័យនាំចេញនានា ត្រូវបាន​សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក រាំងខ្ទប់កាន់តែមានកម្រិតខ្ពស់។ តើកម្មករនិយោជិត និងអាជីវករខ្មែរ ត្រូវទទួលរងគ្រោះ ឬជួបផលប៉ះពាល់យ៉ាងណាពីរបប ហ៊ុន សែន?

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់ពលរដ្ឋខ្មែរ ធ្វើពហិការ កុំដាក់ពាក្យបម្រើការងារជាមន្រ្តីបោះឆ្នោត តាមការអំពាវនាវរបស់ គ.ជ.ប។ ជាមួយគ្នានេះ យើងខ្ញុំអំពាវនាវជាថ្មីថា សូមពលរដ្ឋខ្មែរ មេត្តា​កុំទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បី​ជៀសវាការងបំពេញចំនួនតួលេខ ចំនួនភាគរយ និងបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន។ សូមពលរដ្ឋដែលស្រឡាញ់ជាតិ ទឹកដី និងយុត្តិធម៌ សូមជ្រើសរើសយកវិធីនេះ ជាជម្រើសដ៏ល្អចុងក្រោយរបស់បងប្អូនជនរួមជាតិ។

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវ៉េស៍) ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨

ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

CWCI ពហិការជាមន្រ្តីបោះឆ្នោត ២០១៨35886345_1820516184672564_2827932572221177856_n

Posted in Nokor | Tagged , , , , , , , , | Leave a comment

គណៈកម្មាធិការព្រំដែនកម្ពុជា ទាមទារឲ្យ ហ៊ុន សែន លុបចោលសន្ធិសញ្ញានានា ដែលនាំឲ្យកម្ពុជា ខាតបង់ព្រំដែន និងប្រជុំ កោះត្រល់

ឌី ការេត ១

គណៈកម្មាធិការព្រំដែនកម្ពុជា ទាមទារឲ្យ ហ៊ុន សែន លុបចោលសន្ធិសញ្ញានានា ដែលនាំឲ្យកម្ពុជា ខាតបង់ព្រំដែន និងប្រជុំ កោះត្រល់


គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលទាំងអស់នូវកិច្ចព្រមព្រៀង នយោបាយ និងទឹកដី ជាមួយ​វៀតណាម ដែលធ្វើឡើងកាលពី ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ដើម្បីការពារអធិបតេយ្យរបស់កម្ពុជា មិនឲ្យបាត់បង់ទៅ វៀតណាម។

ការទាមទាររបស់ក្រុមនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន ថ្លែងនៅចំពោះក្រុមអ្នកគាំទ្ររបស់លោក ក្នុងប្រទេសអូស្ត្រាលីកាល ពីពាក់កណ្តាលខែមីនា ថារដ្ឋធម្មនុញ្ញកម្ពុជា មានចំនុចខ្សោយពីរ ដែលលំបាកតវ៉ា ជាមួយប្រទេសជិតខាង។ ចំនុចខ្សោយទី១ នៃរដ្ឋធម្មនុញ្ញ គឺការកំណត់ចន្លោះឆ្នាំ១៩៣៣ និង១៩៥៣ នៃការធ្វើផែនទីកម្ពុជា ហើយ ទី២ គឺផែនទី ខ្នាត១ លើ ២០០ពាន់ ជាមួយប្រទេសថៃអត់បានដាក់ក្នុង រដ្ឋធម្មនុញ្ញ។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក ស៊ាន ប៉េងសែ កាលពេលនៅរស់ ធ្លាប់អះអាងថា សន្ធិសញ្ញាឆ្នាំ១៩៨២, ៨៣ និង ៨៥ ដែលលោក ហ៊ុន សែន បានចុះហត្ថលេខា ជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្ត្រីការបរទេសវៀតណាម ខណៈកម្ពុជា ស្ថិតក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម បាននាំឲ្យកម្ពុជា បាត់ព្រំដែនទឹករបស់ខ្លួន ចម្ងាយជាង ៣ ម៉ឺនគីឡូម៉ែត្រការ៉េ ហើយបានបាត់ កោះត្រល់ ទំហំជាង ៥០០ គីឡូម៉ែត្រការ៉េ ដែលមានទំហំប៉ុនប្រទេសសិង្ហបុរីទាំងមូល។ លោក បន្តថាសន្ធិសញ្ញាទាំងនេះ ក៏បាននាំឲ្យកម្ពុជាបាត់ កោះក្រចកសេះ ទំហំប្រហែល ៦ គីឡូម៉ែត្រការ៉េថែមទៀត។ (ពី The Cambodia Daily / 21-4-2018)

14358775_1063990477030388_1591452018098723890_n

1985-map-1

CFC, DECLARATION sur la Constitution et Koh Tral, 22mars2018, Kh_Page_1CFC, DECLARATION sur la Constitution et Koh Tral, 22mars2018, Kh_Page_2capturee19e85e19e9f

Posted in Nokor | Tagged , , , , , , | Leave a comment

ហេតុអ្វីយើងត្រូវប្រឆាំងជំទាស់ជុំវិញករណី ហ៊ុន សែន យល់ព្រម​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់យួនខុសច្បាប់​ នៅកម្ពុជា?

ហេតុអ្វីយើងត្រូវប្រឆាំងជំទាស់ជុំវិញករណី ហ៊ុន សែន យល់ព្រម​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់យួនខុសច្បាប់​ នៅកម្ពុជា?


បទបង្ហាញរបស់លោក ម៉ែន ណាត នៃ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថាហេតុអ្វីបានជាយើងប្រឆាំងជំទាស់ ចំពោះរបប ហ៊ុន សែន ដែលយល់ព្រម​ផ្ដល់​ភាព​ស្រប​ច្បាប់​ ដល់យួនខុសច្បាប់​ នៅកម្ពុជា។

យួនខុសច្បាប់នៅកម្ពុជា អាចរស់នៅកម្ពុជាបាន ដោយសំអាងលើឯកសារនានាដែលរបប ហ៊ុន សែន បានធ្វើឡើជាមួយ វៀតណាម នៅមុនឆ្នាំ១៩៩០។ កាលនោះកម្ពុជា ស្ថិតនៅក្រោមការត្រួតត្រារបស់ វៀតណាម ឬឈ្លានពានដោយវៀតណាម។ ឯកសារទាំងឡាយ ឬកិច្ចព្រមព្រៀងនានា ដែលធ្វើឡើងកាលនោះ ត្រូវបានទុកជាមោក្ខភាព ឬលុបចោល ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ប៉ុន្តែរបប ហ៊ុន សែន មិនព្រមលុបចោល ឬអាចនិយាយថា មិនអាចគេច​ចេញ​ពី​សម្ពាធ​របស់ វៀតណាម បានទេ រហូតមកទល់សព្វថ្ងៃ ពីព្រោះពួកថ្នាក់ដឹកនាំទាំងនោះ បានឡើងកាន់អំណាច ដោយសារវៀតណាម លើកបន្តុប តាំងពីឆ្នាំ១៩៧៩។ ម្ល៉ោះហើយ ទោះចង់ ឬមិនចង់ ក៏របប ហ៊ុន សែន សព្វថ្ងៃ ត្រូវបន្តអនុវត្តឯកសារខុសច្បាប់នានា នៅមុនឆ្នាំ១៩៩០ ដដែល ហើយត្រូវតែយល់ស្របជានិច្ច រាល់ការទាមទារ ឬការស្នើសុំ ពីភាគីរដ្ឋាភិបាល វៀតណាម។

ដូចបានបញ្ជាក់ខាងលើ យើងនៅតែរក្សាជំហរប្រឆាំងជំទាស់ រាល់ការសម្រេចខុស និងការធ្វើខាតបង់​ផលប្រយោជន៍​កម្ពុជា ដែលធ្វើឡើងដោយរបប ហ៊ុន សែន។ (មានបទបង្ហាញ ជាវីដេអូរូបភាព។)

T-04-25-17-h-full

10670187_918366958259408_8520807832688678037_n18275074_1651153984956774_254485478664091462_n

Posted in Nokor | Tagged , , , , | Leave a comment