វ៉ា គឹមហុង៖ ភូមិ​កំណើតសម្តេច ​ហេង សំរិន ត្រូវ​ដោះដូរ ​ឲ្យ​ទៅ​វៀតណាម​មុនគេ ក្នុងការ​អនុវត្ត​ កិច្ចព្រមព្រៀង ​ដោះដូរ​ភូមិ

ឯកសារអំពីការដោះដូរភូមិខ្មែរ ជាមួយវៀតណាម ត្រូវបាន វ៉ា គឹមហុង លើកឡើងរួចហើយ តាំងពីឆ្នាំ២០១២ ដែលកាលនោះ វាគ្រាន់តែជាការសាកល្បង របស់រដ្ឋាភិបាល ហ៊ុន សែន ដើម្បីស្វែងយល់ ពីទឹកចិត្តពលរដ្ឋខ្មែរ និងក្រុមអ្នកប្រឆាំង ដែលមានប្រតិកម្មប្រឆាំង វាយបក ទៅរដ្ឋាភិបាលវិញភ្លាមៗថា «ជាការដូរដីខ្មែរ យកដីខ្មែរ»។

លុះមកដល់ថ្ងៃទី១៨-២០ តុលា ឆ្នាំ២០១៦ រដ្ឋាភិបាល ហ៊ុន សែន បានប្រជុំព្រមព្រៀងជាថ្មី ជាមួយ រដ្ឋាភិបាល វៀតណាម នៅប្រទេសវៀតណាម។ ភាគីខ្មែរ វ៉ា គឹមហុង បានឯកភាព ទាំងស្រុង ទៅលើ កិច្ចព្រមព្រៀងដោះដូរដី តាមបណ្តោព្រំដែន។ ហើយ វ៉ា គឹមហុង បាន លាក់កំបាំងលទ្ធផល នៃកិច្ចប្រជុំនេះ ប៉ុន្តភាគីវៀតណាម ជាអ្នកផ្សព្វផ្សាយ។ ដូច្នេះហើយ ភាគីខ្មែរ វ៉ា គឹមហុង ក៏ទទួលស្គាល់ថា វាជារឿងពិត។ (ដោយ ម៉ែន ណាត)

capture%e1%9e%9a%e1%9e%8f%e1%9e%99%e1%9e%99

 

វ៉ា គឹមហុង៖ ភូមិសម្តេច ហេង សំរិន ត្រូវដោះដូរ ឲ្យទៅវៀតណាមមុនគេ ក្នុងការអនុវត្ត កិច្ចព្រមព្រៀងដោះដូរភូមិ
(សារព័ត៌មាន CEN, ថ្ងៃទី 17 មិថុនា 2012, ដោយ រតនា)

ភ្នំពេញ៖ មន្ត្រីកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀង រវាងប្រទេសកម្ពុជា និង វៀតណាម ដែលភាគីទាំងពីរ បានចុះហត្ថលេខាជាមួយគ្នារួចហើយនោះ នឹងចាប់ផ្តើម អនុវត្តចេញពី ភូមិកំណើត របស់ សម្តេច ហេង សំរិន ស្ថិតនៅស្រុកពញាក្រែក ខេត្តកំពង់ចាម។

លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន គណៈកម្មាធិការកិច្ចព្រំដែន បានមានប្រសាសន៍ កាលពីថ្ងៃទី១៦ ខែមិថុនា ថា កិច្ចព្រមព្រៀងដោះដូរភូមិ នៅតាមបណ្តោយព្រំដែន រវាង ប្រទេសកម្ពុជា និងវៀតណាមនោះ នៅមិនទាន់អនុវត្តទេ ប៉ុន្តែអនុវត្តមុនគេ គឺភូមិសម្តេច ហេង សំរិន គឺ ភូមិថ្លុកត្រាច និងភូមិអន្លុងជ្រៃ ស្រុកពញាក្រែក ខេត្តកំពង់ចាម។ លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា «សូមជំរាបលោកអ្នក ទិទៀនថា ជំនាន់បារាំង ក៏គេគូស ដាក់ក្នុងផែនទី បារាំងហ្នឹងមួយ ខ្នាតលើ មួយរយពាន់ (១/១០០.០០០) របស់ ក្រុមប្រឹក្សា ភូមិសាស្ត្រឥណ្ឌូចិន។ គេដាក់នៅក្នុងដី វៀតណាម រួចទៅហើយ គ្រាន់តែពេលនោះ សង្គ្រាម នៅវៀតណាម គេមិនបានរវីរវល់អី រកភូមិ នៅតាមជាយព្រំដែនទេ ព្រោះជំនាន់សង្គ្រាម នៅវៀតណាមហ្នឹង អាមេរិក មាននយោបាយ ប្រមូលផ្តុំភូមិយុទ្ធសាស្ត្រ គឺប្រមូលប្រជាពលរដ្ឋ នៅភូមិក្នុង ក្នុងភូមិឆ្ងាយៗ ចេញមក នៅភូមិជាប់ ផ្លូវជាតិទាំងអស់ បញ្ជូលក្នុងភូមិមួយ ដែល គេដាក់ប៉ុស្តិ៍ យាមការពារ។ អាមេរិក អត់រវល់រឿង ព្រំដែនអ្នកណាចូលអ្នកណាចេញទេ។ ដល់អីចឹង ផែនទី ដាក់មកភូមិថ្លុកត្រាច ភូមិអន្លុងជ្រៃ របស់ សម្តេចប្រធានរដ្ឋសភា [ហេង សំរិន] ហ្នឹង នៅក្នុង ដី វៀតណាមហើយ ហើយចង់ទៅតវ៉ា យ៉ាងណា ក៏មិនឈ្នះដែរ»

លោកទេសរដ្ឋមន្ត្រីបាន បន្តថា «ឥឡូវយើងបានព្រមព្រៀងគ្នាថា ឥឡូវអ្នកឯង (វៀតណាម) ឲ្យភូមិទាំងពីរ របស់សម្តេច ហេង សំរិន ទៅគេ គេក៏រកភូមិ ២ មកឲ្យយើងវិញ ដោយគណនា ផ្ទៃក្រឡាដី ឲ្យស្នើគ្នាមកនោះ គឺកម្ពុជាយើង អត់មានបាត់បង់ដីអីទេ យើងអត់មានខាត អីទេ»

លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ធ្លាប់បានមានប្រសាសន៍ថា ភាគីកម្ពុជា និងវៀតណាម បានចុះ កិច្ចព្រមព្រៀង ដោះដូរភូមិមួយចំនួន ខេត្តនៅតាមបណ្តោយព្រំដែន ប្រទេសទាំងពីរ (កម្ពុជា និងវៀតណាម) គឺដូរគ្នា ទៅវិញទៅមក ដែលក្នុងនោះ មានភូមិនៅតាមព្រំដែន នៃប្រទេស ទាំងពីរ។ ដូច្នេះខេត្តខ្លះ នៅជាប់ ព្រំដែនគោក ជាមួយវៀតណាម រួមានដូចជា រតនគិរី មណ្ឌលគិរី ស្វាយរៀង កំពង់ចាម ព្រៃវែង កណ្តាល តាកែវ កំពត និង ក្រចេះ។

ចំពោះបញ្ហានេះដែរ លោក រ៉ុង ឈុន តំណាង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នាពេលថ្មីៗនេះ បាន ដាក់ លិខិតស្វែង រកអន្តរាគមន៍ ពីសំណាក់សមាជិកសភាកម្ពុជា ទាំង១២៣ រូប នីតិកាលទី៤ នេះ ឲ្យជួយកោះហៅ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការព្រំដែន ឲ្យចូល ធ្វើការឆ្លើយបំភ្លឺ បញ្ហា នៃការចុះកិច្ចព្រមព្រៀង ជាមួយប្រទេសវៀតណាម ស្តីពី ការដោះដូរភូមិ នៃខេត្តតាមបណ្តាព្រំដែន ប្រទេសទាំងពីរ ដោយការចុះហត្ថលេខានោះ គ្មានការយល់ព្រម ពីសភាជាតិ ជាមុនឡើយ

Advertisements
This entry was posted in Nokor and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s