រដ្ឋាភិបាល​​​កម្ពុជា​​​ និង វៀតណាម ​​​មាន​​​គម្រោង​​​​​​ស្នើសុំ​​​ឲ្យ​​​ បារាំង​​​គូស​​​ផែន​​​ទី​​​ថ្មី​​​​​​ សម្រាប់​​​ព្រំដែន​​​ប្រទេស​​​​​​ទាំង​​​ពីរ​​​

vagtttttt

រដ្ឋាភិបាលកម្ពុជា និង វៀតណាម មានគម្រោងស្នើសុំឲ្យ បារាំងគូសផែនទីថ្មី សម្រាប់ព្រំដែន ប្រទេសទាំងពីរ

Cambodia Daily, ដោយ | ថ្ងៃសុក្រ ទី 25 ខែវិច្ឆិកា ឆ្នាំ2016

ប្រទេសកម្ពុជា និងប្រទេសវៀតណាម មានផែនការសុំឱ្យប្រទេសបារាំង ធ្វើផែនទីថ្មី ដែល រដ្ឋាភិបាលទាំងពីរ បាននិងកំពុងប្រើ ដើម្បីកំណត់ព្រំដែន របស់ខ្លួន ដែលមានជម្លោះ យូរមកហើយ ដោយធ្វើឱ្យមាន ការសង្ស័យថ្មី លើកិច្ចការ ដែលបានធ្វើហើយ ជាមួយផែនទី កំពុងប្រើបច្ចុប្បន្ន។

ដ្ឋធម្មនុញ្ញ របស់ប្រទេសកម្ពុជា តម្រូវឱ្យប្រើផែនទីបោន ខ្នាត ១/១០០.០០០ ដើម្បីកំណត់ ព្រំដែន ជាស្ថានភាព នយោបាយដ៏គ្រោះថ្នាក់ ដែលបានធ្វើឱ្យ តំណាងរាស្ត្របក្សប្រឆាំង ២ រូប ជាប់ពន្ធនាគារ យ៉ាងយូរ ក្នុងពេលពីរបីខែ កន្លងមកនេះ

ក្នុងសុន្ទរកថាមួយ កាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា រដ្ឋាភិបាល ជាការពិត បានកំណត់ព្រំដែន ដោយប្រើផែនទីខ្នាត ១/៥០.០០០ ដែល ប្រទេសកម្ពុជា បានបង្កើត ជាមួយ ប្រទេស វៀតណាម ផ្អែកលើផែនទីបោន ប៉ុន្តែបានប្រើវិធី UTM ទំនើបជាង។

ឥឡូវនេះ ប្រទេសកម្ពុជាចង់ឱ្យប្រទេសបារាំងធ្វើផែនទីខ្នាត ១/៥០.០០០ របស់ខ្លួនផ្ទាល់ គឺខ្នាតដូចគ្នា នឹងផែនទី UTM សព្វថ្ងៃ សម្រាប់ប្រទេសជិតខាងទាំងពីរ ប្រើប្រាស់។

លោកនាយករដ្ឋមន្ត្រី បានប្រកាសសេចក្ដីសម្រេចនេះ ក្នុងការបង្ហោះ តាមទំព័រហ្វេសប៊ុក របស់លោក កាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំមួយ ជាមួយសមភាគី វៀតណាម របស់លោក គឺលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នៅក្រុងសៀមរាបនៅថ្ងៃនោះ។

ការបង្ហោះនោះ មានខ្លឹមសារថា “ពាក់ព័ន្ធនឹងកិច្ចការព្រំដែន នាយករដ្ឋមន្ត្រីនៃ ប្រទេស ទាំងពីរ បានឯកភាពគ្នា ក្នុងការធ្វើលិខិតរួមគ្នា ស្នើទៅកាន់ប្រទេសបារាំង ដើម្បីស្នើសុំឲ្យ អ្នកឯកទេស បារាំង មកជួយធ្វើផែនទី គឺផ្ទេរពីផែនទី ពីខ្នាត ១ លើ ១០០ ពាន់ មក ១ លើ ៥០ ពាន់វិញ”។

ការបង្ហោះនោះ បានបន្ថែមថា លោកនាយករដ្ឋមន្ត្រី បានចាត់តាំងលោក ឡុង វីសាឡូ រដ្ឋលេខាធិការ ក្រសួងការបរទេស ពង្រាងឯកសារ ជាមួយភាគីវៀតណាម ដើម្បីរៀបចំ លិខិតស្នាមផ្លូវការ។

ការបង្ហោះដដែល មិនបានពន្យល់អំពីមូលហេតុ ដែលប្រទេសទាំងពីរ ធ្វើសំណើនៅពេលនេះទេ ក្រោយពីការប្រើផែនទី UTM របស់ខ្លួនផ្ទាល់ អស់រយៈពេលជាច្រើនឆ្នាំ។

លោក វីសាឡូ មិនអាចទាក់ទងបានទេ។ លោក វ៉ា គឹមហុង សហប្រធានគណៈកម្មាធិការចម្រុះ ព្រំដែន កម្ពុជា-វៀតណាម ហើយដែលពាក់ព័ន្ធយ៉ាងខ្លាំង ក្នុងភាពចម្រូងចម្រាស ទាក់ទិននឹង ផែនទី បានបង្វែរ សំណួរ ត្រឡប់ទៅក្រសួងការបរទេស វិញ។ អ្នកនាំពាក្យម្នាក់នៅក្រសួងនេះ មិនបានឆ្លើយតប ទៅនឹងសំណើ សុំការពន្យល់ទេ។

ស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញ បាននិយាយថា ខ្លួនគ្មានការអត្ថាធិប្បាយ លើបញ្ហានេះទេ។

ក្នុងសុន្ទរកថា របស់លោក កាលពីឆ្នាំមុន លោក ហ៊ុន សែន បានបញ្ជាក់ថា ផែនទី UTM របស់ខ្លួន ត្រូវបានថតចម្លងយ៉ាងប្រុងប្រយ័ត្ន ពីផែនទីបោន និងធ្វើតាម រដ្ឋធម្មនុញ្ ពីព្រោះវាជាផ្នែក នៃ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ជាមួយប្រទេស វៀតណាម ដែល អនុម័តដោយ សភាជាតិ និង ឡាយព្រះហស្ថ ដោយព្រះមហាក្សត្រ។ ប៉ុន្តែសន្ធិសញ្ញា បំពេញបន្ថែមនេះ បានផ្អែកលើសន្ធិសញ្ញា ឆ្នាំ១៩៨៥ ដែលមជ្ឈដ្ឋានជាច្រើន ចាត់ទុកថា ខុសច្បាប់ ពីព្រោះវា ត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេល ដែលប្រទេស វៀតណាម កាន់កាប់ប្រទេសកម្ពុជាមួយទសវត្សរ៍។

ជាយូរមកហើយ ដែលគណបក្សសង្គ្រោះជាតិ បានបង្កឲ្យមានការព្រួយបារម្ភថា រដ្ឋាភិបាល ប្រគល់ដី មួយផ្នែកធំ តាមបណ្ដោយព្រំដែន ទៅឱ្យវៀតណាម ក្រោមឥទ្ធិពលនៃ ដំណើរការ កំណត់ព្រំដែន ស្មុគស្មាញ ជាការចោទប្រកាន់ ដែលរដ្ឋាភិបាល បានចាត់ទុកថា ជារឿង ដ៏រសើប។

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង ដែលបានហៅ ការប្រើផែនទី UTM របស់ រដ្ឋាភិបាលថា មិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ត្រូវបានផ្ដន្ទាទោស ពីបទញុះញង់ នៅដើមឆ្នាំនេះ និងកាត់ទោសឱ្យជាប់ ពន្ធនាគារ ពីរឆ្នាំកន្លះ។ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សប្រឆាំង ត្រូវបានផ្ដន្ទាទោស ដាក់ពន្ធនាគារ ៧ ឆ្នាំ នៅដើមខែនេះ ពីបទញុះញង់ និងក្លែងឯកសារ ចំពោះការអះអាងថា មាន សន្ធិសញ្ញាមួយ ដែលបង្ហាញថា រដ្ឋាភិបាល នាទសវត្សរ៍ឆ្នាំ១៩៨០ ចង់រម្លាយព្រំដែន របស់ប្រទេសកម្ពុជា ជាមួយប្រទេស វៀតណាម

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិ ថ្លែងតាមទូរស័ព្ទ កាលពីម្សិលមិញ ពីប្រទេស បារាំង ដែល លោកកំពុងរស់នៅនិរទេស បាននិយាយថា សំណើរបស់រដ្ឋាភិបាល សុំជំនួយពី ប្រទេសបារាំង ជាការទទួលស្គាល់ថា ផែនទីដែលខ្លួន កំពុងប្រើប្រាស់ មិនល្អគ្រប់គ្រាន់ទេ ហើយមុខជា មានកំហុស។

លោកបាននិយាយថា “ប្រសិនបើព្យាយាមស្វែងយល់ នឹងឃើញថា នេះជាការសារភាព។ ពួកគេ ទទួលស្គាល់ទាំងស្រុងថា អ្វីដែលគណបក្សប្រឆាំង បានលើកឡើង… អ្វីដែល តំណាងរាស្ត្រ បក្សប្រឆាំង លើកឡើង គឺលោក អ៊ុំ សំអាន និង លោក ហុង សុខហួរ នោះ បញ្ជាក់ថា ពួកគេ និយាយត្រូវ”។

លោក សម រង្ស៊ី បាននិយាយថា ផែនទីខ្នាត ១/៥០.០០០ ដែលគូសដោយក្រុម អ្នកជំនាញ បារាំង ប្រាកដជានឹងធ្វើឱ្យកិច្ចការ របស់រដ្ឋាភិបាល ប្រសើរឡើង។ លោកបាននិយាយថា “ខ្ញុំស្វាគមន៍ សេចក្ដីសម្រេចនេះ ពីព្រោះព័ត៌មាន និងការបញ្ជាក់បន្ថែមណាមួយ នឹងមាន ប្រយោជន៍ ក្នុងការកំណត់ព្រំដែន ត្រឹមត្រូវ”។

លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រ គណបក្សប្រឆាំង ជាអ្នករិះគន់ម្នាក់ ក្នុងចំណោមអ្នករិះគន់ សំខាន់ៗ របស់គណបក្សនេះ លើការកំណត់ព្រំដែន របស់រដ្ឋាភិបាល បានយល់ស្របថា ការងារ របស់រដ្ឋាភិបាល ទៅរកប្រទេស បារាំងរក ផែនទីថ្មី បានសន្និដ្ឋានថា ខ្លួនទទួលស្គាល់បញ្ហា ដែលបង្ហាញឲ្យឃើញ ដោយគណបក្សប្រឆាំង។

លោកនិយាយថា “ផែនទីខ្នាត ១/៥០.០០០ នៅចម្រូងចម្រាសនៅឡើយ មានន័យថា វាមិនមាន កុងសង់ស៊ីសជាតិទេ ដូច្នេះពួកគេចង់យកផែនទី ដែលរក្សាទុកដោយ អង្គការសហប្រជាជាតិ ហើយឲ្យក្រុមបច្ចេកទេសបារាំង បញ្ជូនមក”។

ប្រសិនបើការប្ដូរនេះ ត្រឹមត្រូវតាមបច្ចេកទេស ហើយអាចរក្សា ប្រយោជន៍ជាតិ សូមសរសើរ”៕ និត

Advertisements
This entry was posted in Nokor and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s