ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រឆាំងជំទាស់រដ្ឋាភិបាល ហ៊ុន សែន កែប្រែ ខ្នាតផែនទីព្រំដែន ហើយសូមចាត់ទុកថា ជាការក្បត់ជាតិ

សេចក្តីប្រកាសព័ត៌មាននៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា «ប្រឆាំងជំទាស់រដ្ឋាភិបាល ហ៊ុន សែន ដែលមានបំណងកែប្រែខ្នាតផែនទីព្រំដែន ហើយសូមចាត់ទុកថា ជាចេនាក្បត់ជាតិ»

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមរំលឹកជូនជនរួមជាតិថា រដ្ឋាភិបាល ហ៊ុន សែន និង រដ្ឋាភិបាល វៀតណាម កំពុងរៀបតែចំជើងប្រួល ផ្ទេរខ្នាតផែនទី ព្រំដែន ពីខ្នាត ១/១០០.០០០ ដែលមាន កំណត់ក្នុង មាត្រា២ រដ្ឋធម្មនុញ្ញ ឲ្យមកត្រឹមខ្នាត ១/៥០.០០០ ឲ្យស្របទាំងស្រុង តាម សន្ធិសញ្ញាព្រំដែន ខុសច្បាប់ ឆ្នាំ១៩៨៥។ នៅក្នុងបំណងនៃការផ្ទេរផែនទីនេះ គឺគ្រាន់តែជា ការបន្លំភ្នែក និង ការឡៃឯកសារប្រវត្តិសាស្ត្រស្តី អំពីព្រំដែនខ្មែរ តាំងពី អនុសញ្ញាបារាំង- កម្ពុជា -កូសាំងស៊ីន ឆ្នាំ១៨៧៣ ដែលកាលនោះ បានបោះបង្គោលព្រំដែនចំនួន ១២៤ បង្គោលរួចហើយ។

យុទ្ធសាស្ត្រនៃការកែប្រែផែនទីថ្មីនេះ គឺជាជំហានថ្មីមួយទៀត ដែលរដ្ឋាភិបាល ហ៊ុន សែន និងវៀតណាម ជំរុញទៅរកការ«កែប្រែមាត្រា២ រដ្ឋធម្មនុញ្ញកម្ពុជា»។

ដោយហេតុនេះហើយ យើងសូមធ្វើការប្រឆាំងជំទាស់យ៉ាងដាច់អហង្កា ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបាន ព្រមព្រៀងជាមួយរដ្ឋាភិបាល វៀតណាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងការផ្ទេរខ្នាត ផែនទីព្រំដែន ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់រដ្ឋធម្មនុញ្ញ របស់កម្ពុជា។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នឹងធ្វើសេចក្តីថ្លែងការណ៍ ជំទាស់រាល់ការប៉ុនប៉ងនានា ក្នុងការកែប្រែ ខ្នាតផែនទី ដែលនឹងជម្រុញទៅរក ការកែប្រែ រដ្ឋធម្មនុញ្ញ មាត្រា២។ យើងសូមចាត់ទុកថា ជាអំពើក្បត់ជាតិ ចំពោះបំណងនានា ដូចបានកំណត់ក្នុងខ្លឹមសារខាងលើ។

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦

ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

Advertisements
This entry was posted in Nokor and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s