ឈង វុន ដឹកនាំប្រតិភូ​រដ្ឋសភា​កម្ពុជា ចូលរួមសន្និសីទនៅ ឡាវ គាំទ្រគម្រោង​អភិវឌ្ឍ​តំបន់​ត្រីកោណ (CLV) ដែលផ្តួចផ្តើមដោយ វៀតណាម

ឈង វុន ដឹកនាំប្រតិភូ​រដ្ឋសភា​កម្ពុជា ចូលរួមសន្និសីទនៅ ឡាវ គាំទ្រគម្រោង​អភិវឌ្ឍ​តំបន់​ត្រីកោណ (CLV) ដែលផ្តួចផ្តើមដោយ វៀតណាម

RFA, ដោយ យ៉ង ចាន់តា
02-8-2017

ប្រតិភូ​គណៈកម្មការ​កិច្ចការ​បរទេស​នៃ ​សភា​កម្ពុជា ឡាវ និង​ វៀតណាម ជួប​ជុំ​គ្នា​នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ សីហា ដើម្បី​ធ្វើ​សន្និសីទ​ លើក​ទី​៦ ស្ដីពី​ការ​គាំទ្រ និង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV = Cambodia, Laos, Vietnam)។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ រដ្ឋសភា ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២ សីហា បញ្ជាក់​ថា ប្រតិភូ​សភា​កម្ពុជា ដឹកនាំ​ដោយ​លោក ឈាង វុន ដែល​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា។ លោក ឈាង វុន ថ្លែង​ក្នុង​ឱកាស​នោះ​ថា ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នៃ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម កំពុង​ធ្វើ​ឲ្យ​តំបន់​ ក្លាយ​ជា​សហគមន៍​តែ​មួយ ហើយ​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ប្រតិបត្តិ​នៃ​ប្រទេស​ទាំង ៣ កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ លើ​ផែនការ​អភិវឌ្ឍន៍​​​ ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់

តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួម​គ្នា ត្រូវ​បាន​បង្កើត​កាល​ពី​ឆ្នាំ​១៩៩៩ ដោយ​រដ្ឋាភិបាល​នៃ ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។ តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួម​គ្ នា​មាន​ខេត្ត​ចំនួន ​១៣ ជា​ចំណុះ ដោយ​កម្ពុជា មាន ៤​ខេត្ត គឺ​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ប្រទេស​ឡាវ មាន ៤ ​ខេត្ត និង​ប្រទេស​វៀតណាម មាន ៥​ ខេត្ត៕

សូមចុចអានបន្ថែមអត្ថបទខាងក្រោម

– អ្នកជំនាញ ថ្លែងថា ហ៊ុន សែន បំពេញបំណងឈ្លានពានរបស់វៀតណាម ក្នុងតំបន់ត្រីកោណអភិវឌ្ឍ CLV

– យួន ឈ្លានពានតាមរបៀបថ្មី៖ កម្ពុជា ៤ ខេត្ត ត្រូវបានដាក់ជាតំបន់ អភិវឌ្ឍត្រីកោណឥណ្ឌូចិន​

Advertisements
This entry was posted in Nokor. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s