ញឹក ប៊ុនឆៃ ត្រូវបានឃាត់ខ្លួន ក្រោមបទចោទ រឿងគ្រឿងញៀន ក្រោយបានទូរស័ព្ទទៅ អេង ឆៃអ៊ាង នៃបក្សប្រឆាំង កាលពីខែមុន

Captureចស

ញឹក ប៊ុនឆៃ ត្រូវបានឃាត់ខ្លួន ក្រោមបទចោទ ករណីគ្រឿងញៀន! រឿងនេះកើតឡើងក្រោយពី លោក បានទូរស័ព្ទទៅ អេង ឆៃអ៊ាង កាលពីខែមិថុនា ២០១៧ 

អត្ថបទដោយ ម៉ម មុនីរតន៍, RFA, 03-8-2017

អតីត​ឧបនាយករដ្ឋមន្ត្រី ​កូតា​ខាង​គណបក្ស​រាជានិយម ​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន និង​កំពុង​សាកសួរ​ នៅ​ស្នងការ​ក្រុង​ភ្នំពេញ ពាក់ព័ន្ធ​បទ​ល្មើស​គ្រឿងញៀន នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ឲ្យដឹង​ថា លោក ញឹក ប៊ុនឆៃ អតីត​ឧប​នាយករដ្ឋមន្ត្រី​ កូតា​គណបក្ស​រាជានិយម​ ហ៊្វុនស៊ិនប៉ិច និង​ជា​ប្រធាន​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ នៅថ្ងៃទី ៣ សីហា ២០១៧ នេះ។ លោក​បន្ត​ថា មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ ត្រូវ​គេ​រក​ឃើញ​ថា លោក ញឹក ប៊ុនឆៃ មាន​ជាប់​ពាក់ព័ន្ធ​ការ​ផលិត​គ្រឿងញៀន នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០០៧។ នៅ​ពេល​នេះ លោក ញឹក ប៊ុនឆៃ ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ មុន​នឹង​បញ្ជូន​បន្ត​នីតិវិធី​ទៅ​តុលាការ។

លោក ខៀវ សុភ័គ បន្ត​ថា សមត្ថកិច្ច​​កំពុង​​បន្ត​​ស្រាវជ្រាវ​​អ្នក​​ពាក់ព័ន្ធ​​ដទៃ​ទៀត ប៉ុន្តែ​លោក​បដិសេធ​បង្ហាញ​អត្តសញ្ញាណ ដោយ​ទុក​ឲ្យ​សមត្ថកិច្ច​ចាត់ការ​រឿង​នេះ​បន្ត​ទៀត។

————————
#សម្គាល់ (ដោយ ម៉ែន ណាត)៖ ញឹក ប៊ុនឆាយ មានសភាពតានតឹងជាមួយ ហ៊ុន សែន ចាប់តាំងពីលោក បានទូរស័ព្ទទៅ អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រឆាំង ក្រោយការបោះឆ្នោតឃុំសង្កាត់ ក្នុងខែមិថុនា ២០១៧។ សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានចោទប្រកាន់ថា ញឹក ប៊ុនឆាយ ក្បត់បក្សកាន់អំណាច និង រដ្ឋាភិបាល ហ៊ុន សែន។ ចាប់តាំងពីពេលនោះមក ញឹក ប៊ុនឆាយ ត្រូវបានដកហូត តំណែងជាឧបនាយករដ្ឋមន្រ្តី ហើយមន្រ្តីជិតស្និទ្ធនឹង លោក ជាង ១០ នាក់ទៀត ក៏ត្រូវបានដក​ហូត​​​​តំណែង ពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលដែរ។

Advertisements
This entry was posted in Nokor and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s