រដ្ឋាភិបាលអាល្លឺម៉ង់ បណ្តេញអ្នកកាទូត វៀតណាម ពីបទសង្ស័យចាប់ជំរិត {អ្នករកស៊ីយួន សញ្ជាតិអាល្លឺម៉ង់}

20604550_460296007673531_6847487701187049930_n (1)

រដ្ឋាភិបាលអាល្លឺម៉ង់ ទុកពេល ៤៨ ម៉ោងឲ្យឯកអគ្គរដ្ឋទូតយួន វេចបង្វិចចាកចេញពីប្រទេសអាល្លឺម៉ង់

BBC ថ្ងៃទី០២ សីហា ២០១៧ ផ្សាយថា រដ្ឋាភិបាលអាល្លឺម៉ង់ បណ្តេញអ្នកកាទូត វៀតណាម ពីបទសង្ស័យចាប់ជំរិតមនុស្ស {អ្នករកស៊ីយួន សញ្ជាតិអាល្លឺម៉ង់} /Germany expels Vietnam attache over suspected kidnap ។
#សម្គាល់៖ រឿងរ៉ាវរបៀបនេះ ក៏បានកើតមានជាហូរហែរនៅ ស្រុកខ្មែរ ដូចជារឿង អតីតព្រះសង្ឃខ្មែរក្រោម ទឹម សុខន  ឆ្នាំ២០០៧ ជាដើម (ចុចមើលលំអិត http://www.rfa.org/khmer/indepth/timsakhorn-can-live-in-cam-04072009223852.html)។ រឿងទាំងនោះគឺ រដ្ឋាភិបាល ហ៊ុន សែន បានជ្រោមជ្រែង រដ្ឋាភិបាលយួន ករណីចាប់ខ្លួនអ្នកប្រឆាំងខ្មែរក្រោម និង ពួកជនជាតិភាគតិភៀសខ្លួន ម៉ុងតាញ៉ាផង។ (អត្ថបទដោយ ម៉ែន ណាត)

អត្ថបទ សម ទ្រី៖ អគ្គរដ្ឋទូត​នៃ ​សា​ធា​ណ​រដ្ឋ​សង្គមនិយម​វៀតណាម ត្រូវ​បាន​រដ្ឋាភិបាល ​របស់​អា​ល្លី​ម៉​ង ដាក់​ឱសានវាទឲ្យ វេច​បង្វេច​ចាក​ចេញពី​ទឹកដី​អា​ល្លី​ម៉​ង់ ក្នុង​រយៈពេល​ ៤៨ ​ម៉ោង​។

ហេតុផល​៖ សមត្ថកិច្ច​សហព័ន្ធ ​អា​ល្លឺ​ម៉​ង់​ បាន​ស៊ើបអង្កេត និង​រក​ឃើញ​ថា លោក​អគ្គរដ្ឋទូត ​នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ប្រចាំ​ប្រទេស​អា​ល្លី​ម៉​ង់ ឈ្មោះ Doan Xuan Hung បាន​ប្រ​ព្រឹត្តបទឧក្រិដ្ឋ​ព្រហ្មទណ្ឌ ព្រមទាំង​បាន​រួមចំណែក​សហការ ​ជាមួយ​សេវា​សមត្ថកិច្ច​សន្តិសុខរ​ជាតិ​វៀតណាម លប​ចាប់​លោក អតីតមន្ត្រី ថ្នាក់ដឹកនាំ​ជាតិ​ជាន់ខ្ពស់ និង​ពាណិជ្ជករ ​(businessman) ​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ឈ្មោះ Trinh Xuan Thanh (51) នៅ​លើ​ទឹកដី​អា​ល្លី​ម៉​ង់ (​នៅ​លើ​សួនច្បារ Tiergarten/Berlin/​ប្រទេស​អា​ល្លី​ម៉​ង់​) ហើយ​លួច​បញ្ជូន​ទៅ​ឃុំខ្លួន នៅ​ឯ​ប្រទេស​វៀតណាម​វិញ​។

សំគាល់​៖ ជនរ​ងគ្រោះ​ឈ្មោះ Trinh Xuan Thanh (​អា​យុក​៥១​ឆ្នាំ​សញ្ជាតិ​វៀតណាម​) បាន​ភៀសខ្លួន និង ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធ​ជ្រកកោន ផ្នែក​នយោបាយ នៅ​រដ្ឋធានី “​បាក់​ឡាំង​/Berlin/​ប្រទេស​អា​ល្លី​ម៉​ង់​” កាលពី​ឆ្នាំ​២០១៦ កន្លង​មក​។

រដ្ឋាភិបាល​ប្រទេស​អា​ល្លី​ម៉​ង់ បាន​ចោទប្រកាន់ លោក​អគ្គរដ្ឋទូត Doan Xuan Hung និង រដ្ឋាភិបាល វៀតណាម ថា ករណី​នេះ គឺជា​សកម្មភាព​«​ចាប់ជំរិត​» ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​ជាតិ និង​ច្បាប់​អន្ដរជាតិ យ៉ាងធ្ងន់ធ្ងរ​។

រដ្ឋាភិបាល​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​បាន​ទាមទារឲ្យវៀតណាម​បញ្ជូន​ជនរ​ង្គ្រោះ លោក Trinh Xuan Thanh មក​កាន់ ទឹកដី​អា​ល្លី​ម៉​ង់​វិញជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។ ជាង​នេះ​ទៀត​រដ្ឋាភិបាល​អា​ល្លី​ម៉​ង់ បាន​ព្រមា​ន​កាត់​ផ្ដាច់ ការ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​មួយ​ចំនួន និង​កិច្ចការ​ផ្លូវ​ទូត​ជាមួយ​ប្រទេស​វៀតណាម​ផង​ដែរ​៕

Advertisements
This entry was posted in Nokor and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s