កសាងស្មារតីយុវជនជំនាន់ថ្មី ដើម្បីការផ្លាស់ប្តូរ និងប្តូរមេដឹកនាំថ្មី!

(រូបថតពីឆ្វេង៖ ម៉ែន ណាត, អ៊ុុុំ សំអាន, ឆាំ ឆានី និង ប៉ាង សុខឿន)

កសាងស្មារតីយុវជនជំនាន់ថ្មី ដើម្បីការផ្លាស់ប្តូរ និងប្តូរមេដឹកនាំថ្មី!

អត្ថបទ ម៉ែន ណាត, 04.th/7/2017

មានបញ្ហាជាតិធំៗជាច្រើន នៅបន្តធ្វើឲ្យមានក្តីបារម្ភ ពីព្រោះតែរដ្ឋាភិបាលបច្ចុប្បន្ន មិនដែលហ៊ាន​ប្រឈមមុខដោះស្រាយជាវិជ្ជមានទេ ប៉ុន្តែពូកមន្រ្តីធំៗទាំងនោះ បែរជាយល់ច្រឡំថា ផលវិបាករបស់ជាតិ និងពលរដ្ឋ គឺជាដំណោះស្រាយប្រថុយប្រថានទៅវិញ។ ឧទាហរណ៍ដូចជា ៖

១. សន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥ ជាមួយវៀតណាម ភាគីរដ្ឋាភិបាល ហ៊ុន សែន យល់ថាគឺការបញ្ចប់បញ្ហាព្រំដែន ខណៈពេលអ្នកជំនាញការផែនទី និងព្រំដែន ហើយនិងក្រុមសកម្មជន ប្រឆាំងជំទាស់ ព្រមទាំងក្រុមតំណាងរាស្រ្តបក្សប្រឆាំងផង ក៏័ប្រឆាំងជំទាស់ដែរ ពីព្រោះវាធ្វើឲ្យខ្មែរ បាត់បង់ទឹកដី ទៅវៀតណាម។ សន្ធិសញ្ញាថ្មីនោះ វាផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលតម្រេូលឲ្យលុបចោល នូវសន្ធិសញ្ញាទាំងឡាយ ចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០ ក្នុងសម័យវៀតណាម ត្រួតត្រារដ្ឋាភិបាលក្រុងភ្នំពេញ របស់លោក ហ៊ុន សែន។ សន្ធិសញ្ញាព្រំដែនទឹក ក៏ត្រូវបានលោក ហ៊ុន សែន ចុះហត្ថលេខា ជាមួយវៀតណាម ខែកក្កដា ឆ្នាំ១៩៨២ ដែលធ្វើឲ្យកម្ពុជា បាត់បង់សិទ្ធិកាន់កាប់ កោះត្រល់ មកទល់សព្វថ្ងៃ។ ករណីនេះ កម្ពុជា រក្សាសិទ្ធិទាមទារសម្បត្តិជាតិមកវិញ នៅពេលកម្ពុជា មានមេដឹកនាំល្អ ដែលស្រឡាញ់ជាតិ និងពលរដ្ឋ។

២. បញ្ហាទំនាស់ដីធ្លី  គឺជាធ្វើទុក្ខបុកម្មេញយ៉ាងព្រៃផ្សៃ ដល់ពលរដ្ឋខ្សត់ខ្សោយ ពីសំណាក់អ្នកមានអំណាច និងអ្នករកស៊ីខិលខូច។ ពលរដ្ឋរាប់សែននាក់ ត្រូវបានបណ្តេញចេញពីភូមិករ យ៉ាងអយុត្តិធម៌ ចាប់តាំងឆ្នាំ២០០៨ មក។

៣. ការបំផ្លាញព្រៃឈើ រ៉ែ ភ្នំ និងធម្មជាតិនានា ត្រូវបានបង្ហិនបង្ហោចយ៉ាងរង្គាល ពីសំណាក់សែស្រឡាយ និងមន្រ្តីគ្រាក់ៗ ដែលជិតស្និទ្ធ ក្នុងគ្រួសារនាយករដ្ឋមន្រ្តី ហ៊ុន សែន (របាយការណ៍អង្គការ Global Witness)។

៤. អំពើពុករលួយ ក្នុងជួរមន្រ្តីរដ្ឋាភិបាល គឺជាការបំផ្លាញដឹកនាំប្រព័ន្ធសង្គម និង ច្បាប់ ដែលធ្វើឲ្យពលរដ្ឋស្លូតត្រង់ អ្នកប្រឆាំង និង ជនស៊ីវិល ទទួលរងនូវរឿងអយុត្តិធម៌សព្វបែបយ៉ាង ពីសំណាក់ក្រុមមេដឹកនាំរដ្ឋាភិបាល ហ៊ុន សែន និង តុលាការរបស់ពួកគេ ជាដើម ។ល។

យើងបានចំណាយពេលច្រើនជាង ២០ ឆ្នាំ សម្រាប់ការរៀនសូត្រ និង ស្រាវជ្រាវ ហើយជាមួយគ្នានេះ ប្រើពេលជាង ១០ ចូលរួមប្រយុទ្ធ ប្រឆាំងនឹង អំពើអយុត្តិធម៌សង្គម, ជួយពង្រឹងកិច្ចការសហជីព, ទាមទារសិទ្ធិ/លក្ខខណ្ឌការងារល្អ ជូនរមន្ត្រីរាជការ និង ស្វែងរកការពិត ដើម្បីការពារបូរណភាព ទឹកដីខ្មែរ និងយុត្តិធម៌សង្គម។ ទន្ទឹមនឹងនោះ យើងបានជួយ កិច្ចការរបស់ គណបក្សប្រឆាំង ក្នុងរដ្ឋសភាសព្វថ្ងៃ ជាង ១០ ឆ្នាំដែរ មកទល់ពាក់កណ្តាល ឆ្នាំ២០១៤។

ពេលនេះ វាពាក់កណ្តាលជីវិតទៅហើយ ហើយការរំពឹងទុករបស់យើង ដែលថា កម្ពុជា នឹងមានពន្លឺល្អ មានមេដឹកនាំល្អ ប៉ុន្តែពីមួយអាណត្តិ ទៅមួយអាណត្តិ នៃរដ្ឋសភា និងរដ្ឋាភិបាល គឺនៅតែជួបបញ្ហាដដែល និងធ្ងន់ធ្ងរជាងមុនផង។ រឿងអយុត្តិធម៌ រឿងជម្លោះព្រំដែន និង ការបំផ្លាញធម្មជាតិ នៅតែដដែល។ យើង ឃើញពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ទាំងស្លាប់ របួស ជាប់គុក និងការគំរាមនានា។ តំណាងរាស្រ្តពីបក្សប្រឆាំង ២ រូប រងគ្រោះយ៉ាងអយុត្តិធម៌ គឺលោក ញ៉យ ចំរើន និងលោក គង់ សុភា កាលពីថ្ងៃទី២៦ តុលា ​២០១៥ ហើយនិង អនុប្រធានទី១ រដ្ឋសភា គឺលោក កឹម សុខា មកពីបក្សប្រឆាំង ត្រូវបានបក្សកាន់អំណាច ដកហូតតួនាទី ទាំងរំលោភច្បាប់។ ខែវិច្ឆិកា ២០១៥ លោក សម រង្ស៊ី ត្រូវបានរដ្ឋសភារបស់លោក ហ៊ុន សែន ដកអភ័យឯកសិទ្ធិតំណាងរាស្រ្ត ដោយគ្មានមូលដ្ឋានច្បាប់។

ថ្ងៃទី១១ មេសា ឆ្នាំ២០១៦ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានតុលាការចោទប្រកាន់ និងចាប់ខ្លួន តាមបញ្ជារបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីបទក្លែងបន្លំផែនទីព្រំដែនខ្មែរ-យួន និងញុោះញង់រើសអើងជាតិសាសន៍។ តាមពិតលោក អ៊ុំ សំអាន គឺជាតំណាងរាស្រ្តល្អ មានស្មារតី ស្រឡាញ់ជាតិ និងជាអ្នកស្វែងរកការពិត ជូនពលរដ្ឋខ្មែរ។

ក្រៅពីនេះ នៅមានមន្រ្តីអង្គការសង្គមស៊ីវិល ៤ រូប (លោក នីសុខា, លោក ណៃ វ៉ង់ដា, លោក យី សុខសាន្ត, លោកស្រី លឹម មុន្នី) និង មន្ត្រីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ១ រូប (លោក នី ចរិយា) រងការជាប់ឃុំឃាំង យ៉ាងអយុត្តិធម៌ កាលពីថ្ងៃទី០៣ ខែឧសភា ២០១៦។ ក្រុមមន្រ្តីសិទ្ធិមនុស្ស ត្រូវបានដោះលែង ថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៧។ ប៉ុន្តែអ្នកទោសមនសិការជាង ២០ នាក់ទៀត រួមទាំងអ្នកនយោបាយ សកម្មជននយោបាយ និង សកម្មជនដីធ្លី នៅតែជាប់ឃុំឃាំង យ៉ាងអយុត្តិធម៌បន្តទៀត។

គិតទៅយើងសន្សំពេលវេលាខ្លះ ជួយកិច្ចការសង្គម និង កសាងស្មារតីយុវជន ជំនាន់ថ្មី ព្រមទាំង ចងក្រងឯកសារខ្លះ សម្រាប់ជាទស្សនវិស័យ ជូនអ្នកដឹកនាំ ជំនាន់ថ្មី ជាទុនក្នុងការនាំនាវាកម្ពុជា ឈានទៅរកការផ្លាស់ប្តូរវិជ្ជមានមួយ ទទួលបានមេដឹកនាំល្អ ជាប្រយោជន៍បម្រើពលរដ្ឋពិតប្រាកដ៕

Advertisements
This entry was posted in Nokor and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s