Phil Robertson ហៅការព្រមានរបស់ វង សូត ថា​ជា​សារ​ដ៏​ឃោរឃៅ និង ​មិន​ស្គាល់​សិទ្ធិ​មនុស្ស

20615198_1621528577880464_1711656476_o

ក្រសួង​សង្គមកិច្ច​ថ្កោលទោស​​ មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ក្រោយពេលមានការទាមទារឲ្យ វង សូត ចុះចេញពីតំណែង

ដោយ សេក បណ្ឌិត, RFA, 03-8-2017

ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ ប្រតិកម្ម និង​ថ្កោលទោស​ នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីសេរី​ របស់​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson)។

ការ​ថ្កោលទោស​នេះ ដោយសារ​តែ​លោក ហ្វីល រ៉ូប៊ឺតសុន ស្នើ​ឲ្យ​លោក វង សូត {កូនប្រសារលោក ហេង សំរិន} រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច ចុះចេញពីតំណែង ​​ដោយសារលោក វង សូត បាន​ព្រមាន ​វាយ​ក្បាល​ អ្នក​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត «​នឹង​គល់​ឫស្សី»

សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់​ក្រសួង ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី ០​៣ ខែ​សីហា ឆ្នាំ២០១៧ បាន​ច្រាន​ចោល​ទាំង​ស្រុង ​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​ លោក ហ្វីល រ៉ូប៊ឺសុន និង​ចាត់​ទុក​ថា ជា​ការ​ញុះញង់ បំភ្លៃ បំផ្លើស​ការពិត ព្រម​ទាំង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ បង្ក​អសន្តិសុខ អស្ថិរភាព​សង្គម ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ រដ្ឋ​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា។

​ការ​អត្ថាធិប្បាយ​របស់​ លោក ហ្វីល រ៉ូប៊ឺតសុន បាន​ចាត់​ទុក​សារ ​របស់​រដ្ឋមន្រ្តី វង សូត នៃក្រសួងសង្គមកិច្ច ថា​ជា​សារ​ដ៏​ឃោរឃៅ និង ​មិន​បាន​ដឹង​អ្វី​ទាំង​អស់​អំពី​សិទ្ធិ​មនុស្ស

image

Advertisements
This entry was posted in Nokor and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s