តុលាការ​អាមេរិក ​បញ្ជា​ឲ្យ​ក្រុមហ៊ុន Chevron កាល់តិច បង្ហាញ​ភស្តុតាង​ ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី

1ចសចដវដវថដ

ដោយ យាង សុជាមេត្តា, RFA, 05-8-2017

តុលាការ​សហរដ្ឋអាមេរិក បញ្ជា​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) បង្ហាញ​ភស្តុតាង​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ហាង​ស្តារម៉ាត ក្នុង​ស្ថានីយ​សាំង​កាល់តិច (Caltex) កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ថា តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក តម្រូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង ឈ្មោះ ឆេវរ៉ុន ផ្ដល់​ភស្តុតាង និង​ឯកសារ​ទាំង​អស់​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដែល​ខ្លួន​មាន។

លោក សម រង្ស៊ី ថា ការ​សម្រេច​នេះ នឹង​អាច​ជួយ​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា បើ​ទោះ​ជា​លោក​ថា អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី មាន​មុខ​តំណែង​ខ្ពស់​ដល់​ណា​ក្នុង​ជួរ​រដ្ឋាភិបាល​ក៏ដោយ។ លោក​បញ្ជាក់​បន្ថែម​ថា សេចក្ដី​សម្រេច​នេះ ក៏​នឹង​ជួយ​ជំរុញ​ដល់​បណ្ដឹង​នៅ​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ទីក្រុង​ឡាអេ (The Hague) ទាក់ទង​ទៅ​នឹង​អំពើ​ឃោរឃៅ​របស់​ថ្នាក់​នាំ​ប្រទេស​កម្ពុជា សព្វថ្ងៃ។

លោក សម រង្ស៊ី បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយ​ស្នើ​សុំ​ឲ្យ​តុលាការ​អាមេរិក បង្គាប់​ទៅ​ក្រុមហ៊ុន ឆេវរ៉ុន ដែល​មាន​ក្រុមហ៊ុន​ប្រេងសាំង​កាល់តិច ជា​ប្រតិបត្តិករ​នៅ​រាជធានី​ក្រុង​ភ្នំពេញ ឲ្យ​បញ្ចេញ​វីដេអូ​ឃ្លិប ដែល​ថត​បាន​ពី​សកម្មភាព​បាញ់​ប្រហារ​បណ្ឌិត កែម ឡី នៅ​ក្នុង​ហាង​ស្តារម៉ាត។

​លោក សម រង្ស៊ី ធ្លាប់​បញ្ជាក់​ថា ការ​ទទួល​យក​បណ្ដឹង​របស់​លោក​នៅ​តុលាការ​អាមេរិក​នេះ ដោយសារតែ​ករណី​នេះ​ទាក់ទង​នឹង​សំណុំ​រឿង​២​ផ្សេង​ទៀត គឺ​បណ្ដឹង​បរិហារកេរ្តិ៍​ដែល​លោក​ចោទ​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​បណ្ដឹង​ដាច់​ដោយ​ឡែក​មួយ​ទៀត​របស់​ពលរដ្ឋ​ខ្មែរ រួម​នឹង​រូប​លោក​ផង ដែល​ប្ដឹង​ពី​លោក​នាយករដ្ឋមន្ត្រី​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

​ក្នុង​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ​ដែរ មាន​មនុស្ស​ចំនួន ៣​នាក់​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​ប្ដឹង​ទៅ​តុលាការ ដោយសារ​តែ​បាន​និយាយ​ថា រដ្ឋាភិបាល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម បណ្ឌិត កែម ឡី។ មនុស្ស​ទាំង ៣​នាក់​នោះ រួម​មាន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី និង​អ្នក​វិភាគ លោក គឹម សុខ៕

……………………….
បន្ថែម៖ ក្រោយថ្ងៃបុណ្យខួប ១ឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី១០ កក្កដា ២០១៧ នោះនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលបុណ្យខួប ១ ម៉ឺនដុល្លារ ហើយ ៥ ម៉ឺនដុល្លារទៀត ជួយកសាងចេតិយ។ ថវិកានេះ ត្រូវបានប្រគល់ជូនលោក កែម សិទ្ធិសិត ប្អូនប្រុសរបស់បណ្ឌិត កែម ឡី។ ចំណែកភរិយាលោក កែម ឡី មានការមិនពេញចិត្តនឹងការទទួលថវិការ ពីលោក ហ៊ុន សែន ទេ ពីព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធ នឹងអំពើឃាតកម្មនោះ។ (អត្ថបទបន្ថែម៖ ម៉ែន ណាត)

សូមចុចមើលដំណើររឿងរ៉ាវ៖

Advertisements
This entry was posted in Nokor and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s