តុលាការ កាត់ទោសលោក គឹម សុខ ១ឆ្នាំកន្លះ និងពិន័យប្រាក់សរុបជាង ២០ ម៉ឺនដុល្លារ! ជាមួយគ្នានេះ សូមភ្ជាប់ ជីវប្រវត្តិ ផង!

kim-sok

ថ្ងៃ​ទី​១០ ខែ​សីហា ២០១៧ តុលាការក្រុងភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស លោក គឹម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ដាក់​ពន្ធនាគារ ១ ឆ្នាំ ៦​ខែ និង​ពិន័យ​ទឹក​ប្រាក់​ ៨ ​លាន​រៀល ហើយ​តុលាការ ក៏៏បង្គាប់ឲ្យ​សង​ជំងឺ​ចិត្ត ​ដល់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០ ​លាន​រៀល ក្នុងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី ដែលលោក ហ៊ុន សែន ប្តឹងលោក គឹម សុខ និយាយក្នុងវេទិកាវិទ្យុអាស៊ីសេរីថា «គណបក្សកាន់អំណាច ពាក់ព័ន្ធក្នុងឃាតកម្ម បណ្ឌិត កែម ឡី» នោះ។ លោក ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

អ្នកការពារក្តីលោក គឹម សុខ ថ្លែងថាសំណុំរឿងក្តីនេះ គ្មានការស៊ើអង្កេតច្បាស់លាស់ ហើយមានភាពមិនប្រក្រតីជាច្រើន។ សូម្បីតែរឿងឃាតកម្មបណ្ឌិត កែម ឡី ក៏មិនអាចទទួលយុត្តិធម៌ នៅឡើយដែរ រយៈពេល ១ ឆ្នាំមកនេះ។ ហើយលោក គឹម សុខ រឹតតែមិនអាចរំពឹងថា មានយុត្តិធម៌ដែរ ពីព្រោះថា គ្មានមន្រ្តីណាម្នាក់ ក្នុងស្ថាប័នតុលាការ ហ៊ានកាត់ក្តីឲ្យលោក ហ៊ុន សែន ចាញ់ទេ បើផ្អែកតាមស្ថានភាពសង្គមបច្ចុប្បន្ននេះ។

នៅមុន​ពេល​ចាប់​ខ្លួន ​លោក​ គឹម សុខ ​បាន​ប្រាប់​ពី​ប្រវត្តិ​ខ្លួន​ ដល់​វិទ្យុ​បារំាង​អន្តរជាតិ ថាលោក​ជា​កូន​កសិករ​ក្រីក្រ ​នៅ​ខេត្តតាកែវ។ ​ជីវិតរបស់​លោក ​​បាន​ឆ្លង​កាត់​រស​ជាតិ​ជា​ច្រើន ទម្រាំ​បាន​មក​ដល់​ចំណុច​បច្ចុប្បន្ន​នេះ​។​ តើ​លោក​ កឹម​ សុខ ​មាន​ដំណើរ​ជិវីត​បែប​ណា​? មានវីដេអូអំពីដំណើរជីវិតរបស់លោក។ (អត្ថបទដោយ ម៉ែន ណាត)

 

Advertisements
This entry was posted in Nokor and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s