ជា ខេង ភរិយារបស់ ស៊ុយ សែម និងភរិយារបស់ ម៉ៅ ថានិន អភិបាលខេត្តពោធិសាត់ ពាក់ព័ន្ធការបូមខ្សាច់ កោះថាស បំផ្លាញយ៉ាងប្រល័យ

Captureដរឆ២ឹ១

(ប្រភពពី DTN7 & Local KH-TV, 12-8-2017)
តាមរយៈទូរទស្សន៍ក្នុងស្រុក ដែលគាំទ្ររដ្ឋាភិបាលសព្វថ្ងៃ និងប្រភពពីមន្រ្តី បានរាយការពី​ខេត្តពោធិ៍​សាត់​ថា មាន​សកម្មភាព​បូម​ខ្សាច់​ បំ​ផ្លិ​ញ​បំផ្លាញ​តំបន់​ រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ ​កោះ​ថាស ឋិត​នៅ​ភូមិ​អូរ​លំចង់ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈ​មន្ត្រី​ជំនាញ​មន្ទីរ​រ៉ែ និង​ថាមពល​ ខេត្តពោធិ៍សាត់ មិន​ហ៊ាន​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ ពីព្រោះ​ពាក់ព័ន្ធ​នឹង ​ជំទាវ​ ជា ខេង ជាភរិយា​របស់​លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួង​រ៉ែ និង​ថាមពល។ ប្រភពបានឲ្យដឹងទៀតថា ភរិយារប់លោក ម៉ៅ ថានិន អភិបាលខេត្តពោធិសាត់ ដែលជាសាច់ញាតិរបស់ក្រុមគ្រួសារលោក ស៊ុយ សែម ក៏ពាក់ព័ន្ធក្នុងរឿងនេះដែរ ។​

​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ កោះ​ថាស ទំហំ​ប្រមាណ​ ១០ ​ហិកតា មាន​ទីតាំង​ឋិត​នៅ​ចម្ងាយ​ប្រមាណ​ ១​គីឡូម៉ែត្រ ​ខាងត្បូង​ទំនប់ទឹក​ ដំណាក់​អម្ពិល និង​មាន​ចម្ងាយ​ប្រមាណ​ ១៥​ គីឡូម៉ែត្រ ​ពី​ផ្លូវជាតិ​លេខ​ ៥ ក្នុងភូមិ​អូរ​លំចង់ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបាន​បើក​បម្រើ​ភ្ញៀវទេសចរ ​ចូល​ទស្សនា​កម្សាន្ត​ នា​ឆ្នាំ​២០០៩​ កន្លងទៅ។

​មិនទាន់​អាច​សុំ​ការបំភ្លឺ​ បញ្ជាក់​ពី​ជំទាវ ជា ខេង ពាក់ព័ន្ធ​នឹង​សកម្មភាព​បូម​ខ្សាច់​ បង្ក​ការប៉ះពាល់​ដល់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ កោះ​ថាស ​នោះ​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​នេះ៕​

Chea-kheng-E

Chea-Keng-B

Chea-Kheng-F

Advertisements
This entry was posted in Nokor and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s