នាយករដ្ឋមន្ត្រី​ ឡាវ​ សម្រេច​ដក​កងទ័ព ​ចេញ​ពី​តំបន់​មាន​ជម្លោះ អូរអាល័យ ស្រុកសៀមប៉ាង ​​ខេត្ត​ស្ទឹងត្រែង

Captureចវងហ

{ឥឡូវ ឡាវ យល់ព្រមដកកងទ័ពហើយ ដើម្បីបញ្ចប់បញ្ហា បន្ទាប់ពី ហ៊ុន សែន ទៅជួបនាយករដ្ឋមន្រ្តី ឡាវ នៅក្រុងវៀងចាន់ ប្រទេសឡាវ ថ្ងៃទី១២ សីហា ២០១៧ នេះ។ 
ចំពោះក្រមបណ្តាញសង្គម នៅតែផ្តល់មតិថា ជម្លោះព្រំដែន ខ្មែរ និង ឡាវ គឺជាឆាកល្ខោន របស់​បងប្អូនម៉ឺនឆ្នាំ របស់ពួកគេ ដែលមានមេកោយជា យួន ។ ជម្លោះនេះ កើតឡើងនៅតំបន់អូរអាល័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង តាំងពីខែកុម្ភៈ ២០១៧ ពោលគឺទាហាន ឡាវ បានឆ្លងទន្លេសេកុង ចូលមកបោះទីតាំង ក្នុងទឹកដីខ្មែរ ខណៈពេលកងវិស្វកម្មខ្មែរ ធ្វើផ្លូវមួយខ្មែរ ទីនោះ។ – អត្ថបទដោយ ម៉ែន ណាត}
…………………………………………………………….
(ដោយ ម៉ម មុនីរតន៍, RFA, 12-8-2017)
នាយករដ្ឋមន្ត្រី​ឡាវ សន្យា​ថា នឹង​ដក​កងទ័ព ​មិន​ឲ្យ​ហួស​​ថ្ងៃ​ទី​១៣ ខែ​សីហា ពី​តំបន់​មាន​ជម្លោះ​នៅ​ក្នុង​ស្រុក​សៀមប៉ាង នៃ​ខេត្ត​ស្ទឹងត្រែង ទឹក​ដី​កម្ពុជា។

ថ្លែង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​នៅ​ក្នុង​ប្រទេស​ឡាវ រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) សន្យា​ថា នឹង​ដក​កងទ័ព​របស់​ខ្លួន​ឲ្យ​អស់​ពី​ទឹក​ដី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា។ ទន្ទឹម​នឹង​នេះ លោក ថងលួន ស៊ីស៊ូលីត ក៏​សុំទោស​ដែល​ធ្វើ​ឲ្យ​មាន​សភាពការណ៍​ជ្រួលច្របល់ ហើយ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ម្សិលមិញ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ឱសានវាទ​ដល់​ភាគី​ឡាវ ឲ្យ​ដក​កងទ័ព​ឲ្យ​អស់​ពី​ទឹក​ដី​កម្ពុជា នៅ​តំបន់​អូរអាឡៃ ក្នុង​ខេត្ត​ស្ទឹងត្រែង យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​សីហា។ ទន្ទឹម​នឹង​ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី កងកម្លាំង​ទាហាន​កម្ពុជា ជា​ច្រើន​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​មាន​ជម្លោះ​នោះ​ដែរ។

 

 

Advertisements
This entry was posted in Nokor and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s