សម រង្ស៊ី រំលឹកអំពីផែនការរបស់ ហ៊ុន សែន ប៉ុនប៉ងធ្វើឃាត មកលើរូបលោក

ហុក-ឡង់ឌី

លោក សម រង្ស៊ី បានរំលឹកថា លោក ទទួលរងការប៉ុនប៉ងធ្វើឃាត មិនបានសម្រេច ជាច្រើនលើក ដោយរាប់បញ្ចូលទាំងការបោកគ្រាប់បែកដៃ នៅខាងមុខរដ្ឋសភា កាលពីថ្ងៃទី៣០ មីនា ១៩៩៧ ដែលបណ្តាលឲ្យបាតុករ ១៦ នាក់ស្លាប់ និងជាង ១០០ នាក់រងរបួស ហើយក្នុងនោះ មានលោក សម រង្ស៊ី និង លោក ជា វិជ្ជា ក៏រងរបួសផងដែរ ។

ទោះជាយ៉ាងណាក្តី នៅឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ លោក សម រង្ស៊ី ក្នុងនាមជាមេដឹកនាំ គណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) និងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី (បក្សកុម្មុយនីស្ត នៃក្សកាន់អំណាច) បានល្អូកល្អើនជិតស្និទ្ធជាមួយគ្នា រហូតបានណាត់ក្រុមគ្រួសារទាំងពីរ និងកូនចៅផង មកជួបជុំគ្នា ទទួលទានអាហាររួមគ្នា នោះសណ្ឋាគារ កាំបូឌីយ៉ាណា របស់លោក គិត ម៉េង ដែលជិតស្និទ្ធនឹងលោក ហ៊ុន សែន។ ប៉ុន្តែដល់ខែ វិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី ត្រូវបានបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ដកហូតអភ័យឯកសិទ្ធិ ពីសមាជិសភា យ៉ាងអយុត្តិធម៌ រួចហើយបញ្ជាឲ្យតាមចាប់ខ្លួន ដែលក្រុមអ្នកច្បាប់់ហៅថា ការដកអភ័យឯកសិទ្ធិ និងដីកាចាប់ខ្លួននោះ ជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។

បរិបទកាលនោះ គឺជាស្ថានការក្តៅគគុក ជុំវិញរឿងតរ៉ាព្រំដែន និង ផែនទីព្រំដែន ដែលតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ដឹកនាំការតវ៉ា ជាមួយរដ្ឋាភិបាលខ្មែរ និង វៀតណាម អំំពីការបាត់បង់ទឹកដីខ្មែរ ក្រោយការបោះបង្គោលព្រំដែនថ្មី បាន ៨៣% ហើយនោះ។ តាំងពេលនោះមក លោក សម រង្ស៊ី បានភៀសខ្លួន ទៅកាន់ប្រទេសបារាំង ហើយបង្ខំចិត្ត លាឈប់ពីប្រធាន គណបក្សសង្គ្រោះជាតិ នៅខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពេល លោក ហ៊ុន សែន បញ្ជាឲ្យរដ្ឋសភា កែប្រែច្បាប់គណបក្សនយោបាយ ដើម្បីហាមប្រាមអ្នកនយោបាយ ដែលជាទណ្ឌិត ធ្វើជាមេដឹកនាំគណបក្សនយោបាយ។  (អត្ថបទដោយ ម៉ែន ណាត)


លោក សម រង្ស៊ី បើកកកាយការធ្វើឃាតមកលើរូបលោក

(ដោយ សហការី, ប្រភព៖ Cambodia Symbol Of Change, 15-8-2017)

(ទីក្រុងប៉ារីស)៖  លោក សម រង្ស៊ី អ្នកនយោបាយមានប្រជាប្រិយភាព (អតីតមេដឹកនាំបក្សសង្គ្រោះជាតិ) នៅកម្ពុជា ក្នុងខែសីហា ២០១៧ នេះ បានបើកកកាយក រណីធ្វើឃាតមួយ មកលើរូបលោក កាលពីឆ្នាំ ១៩៩៨។ លោក សម រង្ស៊ី បានបង្ហាញឯកសារចំនួន ៣ ជាភាសាអង់គ្លេស ដែលបញ្ជាក់ថា «រដ្ឋអំណាចលោក ហ៊ុន សែន បានប៉ុនប៉ងធ្វើឃាតខ្ញុំ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃ ២០ សីហា ១៩៩៨ គឺប្រមាណមួយឆ្នាំ ក្រោយការវាយប្រហារដោយគ្រាប់បែកដៃ នៅថ្ងៃ ៣០ ខែមិនា ១៩៩៧ នៅមុខអាគាររដ្ឋសភាចាស់» 

លោក សម រង្ស៊ី សរសេររៀបរាប់នៅលើទំព័រ Facebook របស់លោកថា នៅយប់ថ្ងៃ ២០ សីហា ១៩៩៨ មានជនមិនស្គាល់មុខមួយក្រុម បានជិះរថយន្តយ៉ាងលឿន កាត់មុខក្រសួងមហាផ្ទៃ ពេលដែលលោក កំពុងសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ស្របពេលដែលលោក និង សកម្មជនគណបក្ស សម រង្ស៊ី មួយក្រុម នៅឃ្លាំមើលបាវសន្លឹកឆ្នោត ដែលរក្សាទុកនៅក្នុងអាគារ គ.ជ.ប. នៃបរិវេណក្រសួងមហាផ្ទៃ។ លោក សម រង្ស៊ី បានបន្ថែមថា ក្រោយពេលដែលលោក វិលត្រឡប់ពីកន្លែងកើតហេតុ ចូលទៅក្នុងអាគារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) វិញ ជាមួយអ្នកកាសែត មិនបានប៉ុន្មាននាទីផង ស្រាប់តែមានទាហានមួយក្រុម ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ ចូលទៅភ្ជង់គាត់ ហើយរៀបនឹងបាញ់សម្លាប់គាត់។ លោកថា ដោយសារតែមានវត្តមានអ្នកកាសែតច្រើន ពួកទាហានទាំងនោះ មិនបានសម្លាប់លោកភ្លាមទេ តែបានចាប់លោក យកទៅឃុំឃាងក្នុងបន្ទប់មួយដ៏ ងងឹតឈឹង និងដាច់ពីគេ ក្នុងបរិវេណ ក្រសួងមហាផ្ទៃនោះ។

លោក សម រង្ស៊ី បានសរសេរបញ្ជាក់យ៉ាងច្បាស់ថា គេរៀបនឹងសម្លាប់លោក ក្រោយពេលឃុំឃាំងបានប៉ុន្មានម៉ោង ហើយចង់យកសពលោក ទៅបោះចោលផងដែរ។ លោកថា ជាសំណាងល្អ ស្របពេលនោះ ក៏មានអន្តរាគមន៍ ពីប្រភពមួយផ្សេងទៀត ឲ្យដោះលែងលោក ដោយសារតែលោក ស ខេង និងលោក ហុក ឡង់ឌី បានខ្វែងគំនិតគ្នា លើការសម្លាប់លោក សម រង្ស៊ី។

សូមបញ្ជាក់ថា អំពើឃាតកម្មមកលើលោក សម រង្ស៊ី កាលពីឆ្នាំ ១៩៩៨ នោះ បានធ្វើឲ្យអ្នកបើកបររថយន្ត ឲ្យកាសែតជប៉ុន Kyodo ម្នាក់ បានស្លាប់បាត់បង់ជិវិត។ គួររម្លឹកផងដែរថា លោក សម រង្ស៊ី ត្រូវបានគេ ប៉ុនប៉ងធ្វើឃាតជាច្រើនលើកច្រើនសា តែមិនបានសម្រេច។ លោក សម រង្ស៊ី ក៏ជាប់បណ្តឹងជាច្រើនផងដែរ ពីសំណាក់តុលាការ និងរដ្ឋអំណាចនៃប្រទេសកម្ពុជា។ គិតមកដល់ពេលនេះ លោក សម រង្ស៊ី ត្រូវបានតុលាការកម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគារ មិនតិចជាង ១០ ឆ្នាំនោះទេ៕

 

 

Advertisements
This entry was posted in Nokor and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s