​កោះត្រល់ ពី​មានឈ្មោះ​ក្នុង​សៀវភៅ​​សិក្សា ឆ្នាំ១៩៨៥ ​របស់​ខ្មែរ ​រហូត​​ធ្លាក់​ក្នុង​កណ្តាប់ដៃ យួន! តើរដ្ឋាភិបាល ហ៊ុន សែន បានធ្វើអ្វីខ្លះក្នុងរឿងនេះ?

​រឿងរ៉ាវ​កោះត្រល់​ ដែល​មាន​ទីតាំង​នៅ​ជិតបង្កើយ​នឹង ​ខេត្ដកំពត​ របស់​ខ្មែរ​ បែរជា​ធ្លាក់​ទៅ​ក្នុង​ដៃប្រទេស​វៀតណាម ​កាន់កាប់ ​និងគ្រប់គ្រង​ទល់​សព្វ​ថ្ងៃនេះ​ បាន​ក្លាយជា​ប្រធានបទ​ក្ដៅ ​ក្នុង​ការ​វែកញែក​យ៉ាង​ចម្រូងចម្រាស​ រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ជំនាន់​មុន ​(​អង្គ​សម្ដេចឪ​ នរោត្ដម​ សីហ​នុ​)​ និង ​ថ្នាក់ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ (​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​)​។

ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​ អតីត​ព្រះ​មហា​វីរក្សត្រ​នៃ ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ធ្លាប់​បាន​ចេញ​រាជ​សារ ​ចុះ​ថ្ងៃ​ទី​១៦ ​ខែតុលា ​ឆ្នាំ​២០០៥​ ពី​ទីក្រុង​ប៉េ​កាំ​ង ​ប្រទេស​ចិន​ថា​ «​នរោត្ដម​ សីហ​នុ​ មិន​ដែល​ទទួលស្គាល់​ថា​ ស្របច្បាប់​ និង​សម​ហេតុ​សម​ផល​ អំពី​កម្ពុជា​ក្រោម​-​កោះត្រល់​ បាន​ទៅ​ បារាំង​-​វៀតណាម ​នោះ​ទេ​ ។

លោក ជូ​ អេ​ន​ឡាយ​ អតីត​នាយក​រដ្ឋមន្ដ្រី​ចិន​ និង ​លោក ចេ​ន​ យី​ អតីត​សេនាប្រមុខ​ចិន​ ដែល​ជា​វីរបុរស​ចំណាស់​ ជាមួយ​លោក​ប្រធាន​ ម៉ៅ​ សេ​ទុង​ ធ្លាប់​បាន​មាន​ប្រសាសន៍​ទូល​ថ្វាយ ​អង្គ​សម្ដេចឪ​ នា​អំឡុង​ឆ្នាំ​១៩៥៥​ ថា​ «​ច្បាស់​ណាស់​ កោះត្រល់​ជា​របស់​ខ្មែរ​ ដ្បិត​ជាប់​នឹង​ទឹកដី​ខ្មែរ ​មិន​ជាប់​ជាមួយ ​ទឹកដី​វៀតណាម​ ទេ»។

​រីឯ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដ៏​មាន​អំណាច​មហិមា នៅ​បច្ចុប្បន្ន​នេះ​វិញ​ តែង​បាន​អះអាង​ថា​ «កោះត្រល់​ បាន​បាត់បង់​ ពី​ខ្មែរ​ ក្លាយជា​របស់​វៀតណាម ​តាំងពី​យូរយា​រ ជំនាន់​អ្នកដឹកនាំ​ប្រទេស​មុនៗ​ មក​ម្ល៉េះ​»​។​​

​អ្វី​ទៅ​ជា​ការ​ពិត​?​ តើ​ កោះ​ត្រល់ ​របស់​ខ្មែរ ​បាន​បាត់បង់​នៅ​ពេល​ណា​?

«សម្ដេច​តេ​ជោ ​សែន​» កាល​ណោះ​នៅ​ជា​សម​មិត្ដ​នៅឡើយ​ បាន​ឡើង​កាន់កាប់​មុខ​តំណែង ​ជា​នាយក​រដ្ឋមន្ដ្រីនៃ ​រដ្ឋាភិបាល​សា​ធារ​ណ​រដ្ឋ​ប្រជាមានិត​កម្ពុ​ជា នា​ឆ្នាំ​ ១៩៨៥​ ។​ ការ​បោះពុម្ព​សៀវ​ភៅ​សិក្សា​ សម្រាប់​សិស្សានុសិស្ស​ ថ្នាក់​ទី​៧​ មុខ​វិជ្ជាភូមិ​វិទ្យា​នា ​សម័យ​នោះ​ បាន​ចែង​អំពី​សណ្ឋាន​ដី ​និង​ភោគទ្រព្យ​រ៉ែ​ ដែល​ក្នុង​នោះ​ ក៏​បាន​បញ្ជាក់​ អំពី​ក្រុម​កោះ​របស់​ខ្មែរ​ថា​ «កោះ​ ដែល​នៅ​ឯនាយ​ ស្ទើរកោះ​វាល​រេញ​មាន ​បី​ ក្រុម​ គឺ៖ ក្រុម​ទី​១-​ នៅ​ពីមុខ​កំពង់​ផែ​កំពង់​សោម​ មាន​កោះពស់​,​ ក្រុម​ទី​២- ​នៅ​មុខ​រាម​ មាន​កោះ​តា​កៀវ​ កោះ​ឫស្សី​ កោះ​ត្រែះ​ កោះ​ចន្លុះ​ និង​កោះ​ស្រមោច​,​ ក្រុម​ទី​៣- ​បន្ដ​ទៅ ​កោះត្រល់​ មាន​កោះ​ថ្មី​ និង​កោះសេះ​ ។​ នៅ​ក្នុង​លំហ​ឈូង​សមុទ្រ​កម្ពុជា​ មាន​កោះតាង​ កោះ​អាគ្នេយ៍​ កោះព្រីង​ កោះ​វៀ​ និង​ កោះ​វ៉ៃ​»។​

នៅ​ថ្ងៃ​ទី​២៧​ ខែធ្នូ ​ឆ្នាំ​១៩៨៥​ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​មាន​សម​មិត្ដ ​ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ដ្រី​ បាន​ចុះ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ ជាមួយ​សាធារណ​រដ្ឋ​សង្គមនិយម​វៀតណាម​។​ ចាប់​តាំងពី​ពេល​នោះ​ ថ្វី​ដ្បិត​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ ឆ្នាំ​១៩៨៥​ រវាង​កម្ពុជា​និង​វៀតណាម​ សំដៅ​កំ​ណ​ត់​តែ​អំពី​ព្រំដែន​គោក​ (​មិន​ទាន់​កំណត់​អំពី​ព្រំ​ដែនទឹក​នៅឡើយ​)​ ក៏​ពិតមែន​ ប៉ុន្ដែ​ក្នុង​សៀវភៅ​សិក្សា​ ផ្នែក​មុខ​វិជ្ជាភូមិ​វិទ្យា​ក្រោយៗ​មក ​លែង​មាន​និយាយ​ អំពី​ឈ្មោះ ​កោះ​ត្រល់​ របស់​ខ្មែរ ​សម្រាប់​ឱ្យ​កូន​ខ្មែរ​រៀនសូត្រ​ទៀត​ហើយៗ​កោះត្រល់​ក៏​បាន​ធ្លាក់​ទៅ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​វៀតណាម​ ដោយ​ប្ដូរ​ដាក់​ឈ្មោះ​ថ្មី​ថា​ «​ភូ​កុក​- Phu Quoc» ទល់​សព្វថ្ងៃ​។​

នៅ​ថ្ងៃ​ទី​១០ ​ខែតុលា​ ឆ្នាំ​២០០៥​ សម្ដេច​ ហ៊ុន​ សែន​ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ដ្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះ​សន្ធិសញ្ញា​បំពេញ​បន្ថែម ​ជាមួយ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ មាន​លោក ផា​ន​ វ៉ា​ន់ខា​យ (Phan Van khai)​ ជា​នាយក​រដ្ឋមន្ដ្រី​ នៅ​ប្រទេស​វៀតណាម​តែ​ម្ដង​ ដោយ​ប្រថាប់ត្រា ​ទៅ​លើ​សន្ធិ​សញ្ញា​កំណត់ព្រំដែន​រដ្ឋ​ ឆ្នាំ​១៩៨៥​ ក្នុង​ការ​កំណត់ព្រំដែន​គោក​ រវាង​កម្ពុជា​​​ និង​វៀតណាម ​ឱ្យ​កាន់តែ​រឹង​មាំ​។​ ទីបំផុត​ សន្ធិសញ្ញា​បំពេញ​បន្ថែម ​ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ កម្ពុជា​-​វៀតណាម​ ឆ្នាំ​១៩៨៥​នេះ​ បាន​ក្លាយជា​ច្បាប់​ ដែល​ប្រកាស​ឱ្យ​ប្រើ​ ដោយ​ព្រះរាជ​ក្រម ចុះ​ថ្ងៃ​ទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​។​ សន្ធិសញ្ញា​បំពេញបន្ថែម​នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ ធានា​អះអាង​ថា​ មិន​ឱ្យ​មានការ​បាត់បង់​បូរណភាព​ទឹកដី​ (​ផ្ទៃ​ដីគោក​)​ ទំហំ​ ១៨១​.០៣៥​ គីឡូម៉ែត្រ​ក្រឡា​រ បស់​កម្ពុជា​ឡើយ​។​

មុន​នឹង​សន្ធិសញ្ញា​បំពេញបន្ថែម​ ឆ្នាំ​២០០៥ ​ទៅ​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ​កម្ពុជា​-​វៀតណាម​ ឆ្នាំ​១៩៨៥​ ចេញ​ជា​រូបរាង​ និង​ត្រូវ​បាន​ប្រថាប់ត្រា​ ប្រកបដោយ​ជោគ​ជ័យ​នោះ​ គឺ​មាន​ភាព​ប្រទាញ​ប្រ​ទង់​គ្នា​ខ្លាំង​ណាស់​ នៅ​ក្នុង​ស្ថាប័ន​ជាតិ​ផង​ និង​ប្រតិកម្ម ​ពី​អង្គការ​សង្គម​ស៊ី​វិល​ផង​។​ ជាក់ស្ដែង​ បុរស ​៤ ​នាក់​ រួម​មាន​ លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​,​ លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​, ​លោក​ ម៉ែ​ន​ ណាត​ សមាគម​មន្ដ្រីរាជការ​ឯក​រាជ្យ​កម្ពុជា​ និង ​លោក​ អៀ​ ចាន់​ណា​ អគ្គលេខាធិការ​រង​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​ ក្នុង​នាម​ជា ​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ ត្រូវ​បាន​រាជរ​ដ្ឋា​ភិ​បាល ​ប្ដឹង​ទៅ​តុលាការ​ ហើយ​តុលា​ការ ​ក៏​បាន​ចេញ​ដីកាចាប់ខ្លួន​ បន្ទាប់​ពី​ អ្នក​ទាំង​ ៤​ ចេញ​សេចក្ដី​ថ្លែង​ការណ៍ ​ចុះ​ថ្ងៃ​ទី​ ១១​ ខែតុលា​ ឆ្នាំ​ ២០០៥​ លើក​ឡើង​អំពី​បញ្ហា​គ្រោះ​ថ្នាក់​ នៃ​បូរណភាព​ទឹកដី​ខ្មែរ​ ។

​កាលពី​ថ្ងៃ​ទី​ ១៧ ​ខែមិថុនា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ រ៉ុ​ង​ ឈុ​ន​ តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ និង​ជា​ប្រធាន​សមា​គម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​ គោរព​ជូន​«សម្ដេច​តេ​ជោ ​សែន​» ឱ្យធ្វើ​ការ​ពិចារណា​ ចំពោះ​បញ្ហា​ទឹកដី​ និង​កោះ​ (​ជា​ពិសេស​ កោះ​ត្រល់​) ​ដែល​បាន​បាត់បង់​ ទៅ​ប្រទេស​ជិតខាង​។​

មជ្ឈដ្ឋាន​អ្នក​ច្បាប់​ បាន​លើក​ឡើង​ថា​ ការ​បោះពុម្ព​សៀវភៅ​សិក្សា​ សម្រាប់​ឱ្យ​សិស្សានុសិស្ស​ រៀនសូត្រ​ ជា​ការ​យកចិត្ដទុកដាក់​ និង​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់​ ហើយ​សៀវភៅ​សិក្សា​ មុខ​វិជ្ជាភូមិ​វិទ្យា ​ថ្នាក់​ទី​៧ ​បោះពុម្ព​នៅ​ឆ្នាំ ​១៩៨៥​ នៅ​មានឈ្មោះ ​កោះត្រល់​ ជា​កោះ​របស់​ខ្មែរ​ បែរជា​លុប​បំបាត់​ឈ្មោះ​ កោះត្រល់​ នេះ​ទៅ​វិញ​ មក​ទល់​បច្ចុប្បន្ន​ គឹ​មាន​ន័យ​ថា​ ឈ្មោះ ​កោះត្រល់​ ទើបត្រូវ​បាន​លុប​បំបាត់​ចោល​ ពី​កម្មសិទ្ធិ​របស់​ខ្មែរ ​ចាប់​តាំង​ពី​ថ្ងៃ​ទី ​២៧ ​ខែធ្នូ ​ឆ្នាំ​១៩៨៥​ តរៀង​មក​ តាម​ស្មារតី​នៃ ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ​ឆ្នាំ​១៩៨៥ ​រវាង ​កម្ពុជា​-​វៀតណាម​ ក្នុង​សម័យ​សម​មិត្ដ​ ហ៊ុន​ សែន​ ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​នៃ ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។​

​ក្រុម​អ្នក​ច្បាប់​ បាន​លើក​ឡើង​ទៀត​ថា​ មាត្រា​២​ និង​មាត្រា​៥៥ ​នៃ​រដ្ឋធម្មនុញ្ញ ​ដែល​ជា​ច្បាប់​កំពូល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​រួច​ហើយ​ថា​ «បូរណភាព​ទឹក​ដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ មិន​អាច​រំលោភ​បាន​ដាច់ខាត​ ក្នុង​ព្រំដែន​របស់​ខ្លួន​ ដែល​មាន​កំណត់​ក្នុង​ផែនទី​ ខ្នាត​ ១/១០០ ០០០​ ។ ​…សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំង​ឡាយ​ណា ​ដែល​មិន​ស្រប​នឹង​ឯក​រាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹក​ដី​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​របស់​ ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​លុប​ចោល​»។​​ ដូច្នេះ​ សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​ កម្ពុជា​-​វៀតណាម ​ដែល​បាន​ប្រើប្រាស់​ ផែនទី​ ខ្នាត​ ១/៥០ ០០០​ ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ ត្រូវ​ចាត់ទុកជា​មោឃៈ​ទាំងស្រុង​ ស្របតាមស្មារតី មាត្រា១៥០ ថ្មី កថាខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា «ច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានា របស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញ ជាដាច់ខាត»៕

Updated, 15-8-2017 / (ឯកសារ៖ អត្ថបទ DNT7, 20-6-2013)

Koh-Tral-FeedKoh-Tral5Koh-Tral-DKoh-Tral-C11112772_902759513100132_4467690831066398197_n

 

Koh-Tral-A

Advertisements
This entry was posted in Nokor and tagged , , , , , , , . Bookmark the permalink.

One Response to ​កោះត្រល់ ពី​មានឈ្មោះ​ក្នុង​សៀវភៅ​​សិក្សា ឆ្នាំ១៩៨៥ ​របស់​ខ្មែរ ​រហូត​​ធ្លាក់​ក្នុង​កណ្តាប់ដៃ យួន! តើរដ្ឋាភិបាល ហ៊ុន សែន បានធ្វើអ្វីខ្លះក្នុងរឿងនេះ?

  1. Pingback: ឈឺចិត្តអត់កូនខ្មែរ! កោះត្រល់ ពី​មានឈ្មោះ​ក្នុង​សៀវភៅ​​សិក្សា ឆ្នាំ១៩៨៥ ​របស់​ខ្មែរ ​រហូត​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s