សុខ ទូច ទទួលស្គាល់ថា ភូមិកំណើតសម្តេច ហេង សំរិន ស្ថិតក្នុងទឹកដី វៀតណាម

19961368_1784363544912449_8654208286326023692_n

ភូមិកំណើត លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ ស្ថិតនៅជាប់ព្រំដែន កម្ពុជា-វៀតណាម បានកាត់មួយចំរៀកទៅឲ្យ វៀតណាម ក្រោយបោះបង្គោលព្រំដែនថ្មី តាមសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥។ ភូមិកំណើត លោក ហេង។ ភូមិកំណើតរបស់លោក នៅភូមិអន្លុងជ្រៃ និង ថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ពីមុននៅក្នុង ខេត្តកំពង់ចាម)។ (ដោយ ម៉ែន ណាត)


លោក សុខ ទូច៖​ សម្តេច ហេង សំរិន ទេជាអ្នកយកដីវៀតណាមនៅ

(VOD News, ដោយ លោក ពៅ មេត្តា​​, ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧)

ប្រធានរាជបណ្ឌិតសភាកម្ពុជា ថ្លែងថា​ បើអ្នកណាមួយដឹងថា មានប្រទេសជិតខាងឈ្លានពាន ​ចូលទឹក​ដីកម្ពុជា ឲ្យប្រាប់រូបលោកហើយថា ចំពោះករណីចោទ វៀតណាម ទន្ទ្រានយកដីកម្ពុជា ក្បែរផ្ទះលោក ហេង សំរិន នោះគឺលោកថា មិនពិតទេ។​

នៅក្នុងសន្និសីទ ស្តីពីស្ថានភាពព្រំដែន នៅព្រឹកនេះ លោក សុខ ទូច​ បានច្រានចោល ​ចំពោះការចោទថា វៀតណាម​ ឈ្លានពាន​ផ្ទះ លោក ​ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដោយលោកថា លោក ហេង សំរិន ទេ ជាអ្នក​យកដីវៀតណាម​ រស់នៅ។​ លោកថ្លែងថា «សម្តេច ហេង សំរិន ទេ ជាអ្នកយកដី វៀតណាម នៅនោះ។ ដោយសារ គាត់នៅទៅ De Facto គាត់នៅយូរទៅ ដោយសារទម្លាក់ផែនទីទៅ ដីលោកតា ហេង សម្តេច ហេង សំរិន នោះ បានទៅវៀតណាម​ ប៉ុន្តែគាត់ នៅយូរ…»

ក្នុងពេលសន្និសីទនោះ លោក សុខ ទូច ក៏បានព្រមាន​ ចំពោះអ្នកដែលនិយាយថា វៀតណាម​ឈ្លានពានបូរណភាពទឹកដីកម្ពុជា ដោយមិនមានភស្តុតាង អាចព្រឈមមុខផ្លូវច្បាប់។​

ទន្ទឹមនឹងការលើកឡើង ពីបូរណភាពទឹកដីនេះ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង នៅក្នុងវេទិកាមួយ នៅខេត្តកំពង់ធំ នៅថ្ងៃនេះ ថ្លែងថា គោលដៅគណបក្សរបស់លោក ចង់ឲ្យប្រទេសមានឯករាជ្យ បូរណភាពទឹកដីពេញលេញ មិនរណបបរទេស។​

អ្នកវិភាគបញ្ហាសង្គម លោក ឡៅ ម៉ុងហៃ មិនបកស្រាយបញ្ហាព្រំដែន នៅចំណុចផ្ទះ លោក ហេង សំរិន ទេ ប៉ុន្តែលោក​ថា ការរឹតត្បិតមិនឲ្យមហាជន និយាយពីបញ្ហាព្រំដែននោះ មិនមែនជាការល្អទេ លោក​ថា អ្នកធ្វើការងារពាក់ព័ន្ធព្រំដែន ​គួរស្តាប់សម្តីមហាជន ឬ រៀបចំជាវេទិកាសាធារណៈ ដើម្បីពិគ្រោះពីបញ្ហាទាំងនេះ។​ លោក​មាន​ប្រសាសន៍ថា៖ «បើ​យល់​ល្អណា ពី​បញ្ហា​ព្រំដែន ​ដែល​ធ្លាប់​មាន​នោះ គឺ​គួរ​តែ​ធ្វើ​កម្មវិធីមួយ​ គម្រោង​មួយ​ដែល​អាច​ទៅ​សួរ​អ្នក​ស្រុកចាស់ៗ​ ដែល​ធ្លាប់​រស់​នៅ​ទី​នោះ ថា តើ​ពី​មុន​នោះ គាត់​ចាំ​ថា ​​ព្រំ​ប្រទល់​វា​នៅ​កន្លែង​ណា? … តែ​កាល​ណា ​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​និយាយ​ផ្តេស​ផ្តាស​អី​ហ្នឹង ចុះ​បើ​គេ​និយាយ​ការពិត? តើ​ច្បាប់​ដាក់​ទោស​អ្នក​និយាយ​ការពិត​ដែរ​ទេ?»

វីអូឌី (VOD) មិនទាន់អាចសុំការបញ្ជាក់ ពីលោក ហេង សំរិន បានទេនៅថ្ងៃនេះ ដោយទូរសព្ទហៅចូលច្រើនដង តែមិនមានអ្នកទទួល។​​

កន្លងមកមានការចោទថា ការដោះស្រាយបញ្ហាព្រំដែន ជាមួយ វៀតណាម ​ធ្វើឲ្យកម្ពុជា បាត់បង់ទឹកដី ហើយថា សូម្បីផ្ទះជាភូមិកំណើត ​លោក ហេង សំរិន ប្រធានរដ្ឋសភា នៅស្រុកពញ្ញក្រែក ខេត្តត្បូងឃ្មុំ បច្ចុប្បន្ន​ក៏ត្រូវ​វាស់វែងទៅថា នៅក្នុងទឹកដីវៀតណាម​ដែរ។​ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា ការដោះស្រាយបោះបង្គោលព្រំដែន ជាមួយវៀតណាម ធ្វើឲ្យកម្ពុជា​ចំនេញទឹកដី គឺលោកថា ផ្ទៃដីជាក់ស្តែងរបស់កម្ពុជា គឺធំជាង ​១៨១.០៣៥ គីឡូម៉ែត្រការ៉េ៕ (រាយការណ៍បន្ថែមដោយ កញ្ញា ហ៊ាង សុគន្ធារី)


បញ្ជាក់ឡើងវិញ៖ «កូនកើតមុនឪ» បើតាម វ៉ា គឹមហុង ថ្លែងថា«បារាំង គូសផែនទី ដាក់ភូមិកំណើត ហេង សំរិន ទៅក្នុងទឹកដីយួន»!

លោក វ៉ា គឹមហុង បានក្រឡះសំដីអំពីរឿងដោះដូរភូមិកំណើតលោក ហេង សំរិន ថា «គ្មាន ការដោះដូរ ទេ» ប៉ុន្តែលោក ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជា មានគោលការណ៍ «រកទីតាំង ផ្សេង មកដោះដូរជាមួយ វៀតណាម» ស្របតាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី១៨-២០ ខែតុលា ២០១៦ កន្លងទៅ។ លោក វ៉ា គឹមហុង បន្តនិយាយកុហកថា «អាណានិគមបារាំង គូសផែនទី ដាក់ភូមិកំណើតលោក ហេង សំរិន ទៅក្នុងទឹកដីយួន» ការថ្ងែងរបស់លោក វ៉ា គឹមហុង នេះមានន័យថា «កូនកើតមុនឪ»

គួសបញ្ជាក់ថា អាណានិគមបារាំង បានបោះបង្គោលព្រំដែន ចំនួន ១២៤ បង្គោលរួចហើយ បន្ទាប់ ពីចុះអនុសញ្ញា បារាំង-កូសាំងស៊ីន-កម្ពុជា កាលពីឆ្នាំ១៨៧៣ ។ ហើយកាលនោះ ខ្សែបន្ទាត់ព្រំដែន គឺជាខ្សែបន្ទាត់រដ្ឋបាលនៅឡើយ ពីព្រោះបារាំងគ្រាន់តែ បែងចែក ការគ្រប់គ្រង រវាងកម្ពុជា និង កូសាំងស៊ីន (កម្ពុជាក្រោម) ប៉ុណ្ណោះ។

បង្គោលព្រំដែនទាំង ១២៤ បានក្លាយជាបង្គោលព្រំដែន រវាងកម្ពុជា និង វៀតណាម នៅ ពេលដែល បារាំង កាត់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យទៅវៀតណាម នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៤៩។ ហើយ ខ្សែបន្ទាត់ព្រំដែននេះ ត្រូវបានទទួលស្គាល់ ដោយសន្និសីទ ទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ឆ្នាំ១៩៥៤ ដែលមានភាគីប្រទេស ជាប់ព្រំដែនគ្នា ចូលរួមយល់ព្រម និង ទទួលស្គាល់ផែនទីព្រំដែន ខ្នាត ១/១០០.០០០ ដែលគូសដោយ ក្រុមភូមិសាស្រ្តឥណ្ឌូចិន។ ឯកសារពាក់ព័ន្ធរឿងព្រំដែន ឬ បូរណភាពទឹកដីខ្មែរទាំងអស់ ត្រូវបានរំលឹកឡើងវិញ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។

 

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង ពិគ្រោះយោបល់ ជាហូរហែរ អំពីបញ្ហាព្រំដែន, ផែនទីព្រំដែន, និង យន្តការដោះស្រាយបញ្ហាព្រំដែនខ្មែរ ជាមួយ វៀតណាម។ ក្រុមការងារពិគ្រោះយោបល់ យល់ស្របគ្នាថា រដ្ឋាភិបាលកម្ពុជា ចាំបាច់ ត្រូវប្តឹងទៅ ប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង តុលាការយុត្តិធម៌អន្តរជាតិ (ICJ)

យើង ប្រឆាំងជំទាស់ដាច់ខាត ចំពោះរដ្ឋាភិបាលខ្មែរ ហ៊ុន សែន ដែលប្រកាន់ជំហរដោះស្រាយ បញ្ហាព្រំដែន ដោយទ្វេភាគី ជាមួយវៀតណាម ពីព្រោះ «កម្ពុជា ចាញ់ប្រៀបភាគីវៀតណាម» ហើយ យើង រកឃើញថា រដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស់សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ ១៩៨៥ ព្រមទាំង ផែនទីអម ដែលបោះពុម្ពដោយ ប្រទេសវៀតណាម ហើយនិង សន្ធិសញ្ញា ព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ដ៏ជម្រោងងចម្រាស់។

ហើយលោក វ៉ា គឹមហុង បានសារភាព អំពីការប្រើប្រាស់ផែនទី ក្នុងការបោះបង្គោលព្រំដែន ដែល បោះពុម្ភដោយវៀតណាម នៅឯសន្និសីទមួយ ក្នុងវិមានរដ្ឋាភិបាល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥។ លុះដល់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ លោក វ៉ា គឹមហុង បានបញ្ជាក់បន្ថែម នៅក្រសួងមហាផ្ទៃថា វៀតណាម ទាមទារឲ្យភាគីកម្ពុជា ប្រើប្រាស់ផែនទី ដូចបានបញ្ជាក់ ខាងលើ និង សន្ធិសញ្ញាព្រំដែន ខាងលើ តម្រូវឲ្យរដ្ឋាភិបាល ហ៊ុន សែន បោះបង្គោលព្រំដែន ជាថ្មី តាមវៀតណាម ចង់បាន។

ថ្ងៃទី០១ វិច្ឆិកា ឆ្នំា២០១៦
ដោយ ម៉ែន ណាត, ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

Advertisements
This entry was posted in Nokor and tagged , , , , , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s