បក្សប្រឆាំង CNRP ស្ថិតលើមាត់ជ្រោះ ទៅកាន់ការបោះឆ្នោត ឆ្នាំ២០១៨ បន្ទាប់ពីរដ្ឋាភិបាល ហ៊ុន សែន វាស់ផ្លូវឲ្យដើរ តាមច្បាប់ថ្មី

ហ៊ុន សែន កឹម សុខា សម រង្ស៊ី

ថ្វីត្បិតតែច្បាប់ថ្មី ស្តីពីគណបក្សនយោបាយ បានផាត់លោក សម រង្ស៊ី ចេញដាច់ស្រឡះពី គណបក្សសង្គ្រោះជាតិ ហើយក្តី ប៉ុន្តែលោក សម រង្ស៊ី នៅតែសកម្មក្នុងកិច្ចការនយោបាយ លើទំព័របណ្តាញសង្គម ហ្វេសប៊ុករបស់ខ្លួន បន្តចែកចាយ នៅបណ្តាញសារព័ត៌មានជាច្រើន ដែលជាសារដ៏ធំទូលាយ ទៅកាន់អ្នកគាំទ្របក្សប្រឆាំងដដែល។ ច្បាប់គណបក្សនយោបាយថ្មី កើតឡើងតាមការចង់បានរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមេដឹកនាំផ្តាច់ការ នៅកម្ពុជា។ ច្បាប់នេះ ធ្វើឡើងដើម្បីរឹតបន្តឹង សកម្មភាពការងារគណបក្សប្រឆាំង បង្ខំឲ្យដើរលើមាត់ជ្រោះ ដ៏គ្រោះថ្នាក់មួយ និង ជាការបង្ខំលោក សម រង្ស៊ី លែងឲ្យពាក់ព័ន្ធ នឹងជីវភាពនយោបាយ ជាមួយបក្សប្រឆាំង។

លោក សម រង្ស៊ី បានបង្ខំចិត្តលាឈប់ពីប្រធាន គណបក្សសង្គ្រោះជាតិ កាលពីខែ កុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីលោក ហ៊ុន សែន ព្រមានរំលាយគណបក្សប្រឆាំងនេះ ហើយក៏ព្រមាន រឹបអូសទីស្នាក់ការគណបក្ស នៅចាក់អង្រែលើ ភ្នំពេញ និង ដីធ្លីមួយដុំ នៅក្រុងព្រះសីហនុ ដែលជាកម្មសិទ្ធិរបស់ភរិយារបស់លោក។ លោក សម រង្ស៊ី សព្វថ្ងៃភៀសខ្លួននយោបាយ នៅប្រទេសបារាំង ចាប់តាំងពី រដ្ឋសភា ហេង សំរិន ដកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់លោក កាលពីពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំ២០១៥ ហើយត្រូវតុលាការ ភ្នំពេញ ចោទប្រកាន់ទោស«នយោបាយ» ជាច្រើនករណី។ (អត្ថបទដោយ ម៉ែន ណាត)


វិភាគ៖ គណបក្សប្រឆាំងស្ថិតនៅលើផ្លូវតូចចង្អៀតទៅកាន់ការបោះឆ្នោត

(VOD News, ដោយ លោក អុឹង ប៊ុនថន, 18-8-2017)

នៅសល់ពេលតែមួយឆ្នាំទៀតប៉ុណ្ណោះ ការបោះឆ្នោត​ថ្នាក់ជាតិ​ដើម្បី​ជ្រើសរើ​សតំណាងរាស្ត្រ​ឬហៅម្យ៉ាងទៀតថា ដើម្បីរើសមេដឹកនាំ​រដ្ឋា​ភិបាលឬនាយករដ្ឋមន្រ្តី​ នឹង​ចូលមកដល់ ពោល​នៅថ្ងៃទី​២៩​ខែ​កក្កដាឆ្នាំ២០១៨។

ខណៈពេលនេះ គណបក្សប្រឆាំងនិងគណបក្សនៅក្រៅ​រដ្ឋាភិបាល​ជាច្រើន​កំពុងតែ​ស្ថិតនៅលើ​ផ្លូវ​តូច​ចង្អៀត​មួយដែល​អ្នកវិភាគមើលឃើញថា «ត្រូវបានគណបក្ស​កាន់​អំណាច​បង្រួមផ្លូវ​ឲ្យ​ដើរ​​នៅ​លើ​មាត់ជ្រោះ​ដ៏គ្រោះថ្នាក់មួយ»។

ផ្លូវតូច​ចង្អៀត​ទៅ​កាន់​ការ​បោះឆ្នោត​តាម​បែបប្រជាធិបតេយ្យនៅកម្ពុជាសម្រាប់​ក្រុម​គណបក្ស​មិន​កាន់​អំណាច ត្រូវបាន​បង្ហាញឲ្យ​ឃើញ​កាន់​តែ​ច្បាស់​នៅពេល​កន្លង​ទៅ​ថ្មីៗនេះ។

ការ​ធ្វើ​វិសោធនកម្ម​ឬកែច្បាប់​ស្តី​ពីគណបក្ស​នយោបាយ​ជាលើកទី២តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងការ​ផាត់​លោក សម រង្ស៊ី មិនឲ្យឈរនៅ​ពីក្រោយ​គណបក្សសង្រ្គោះជាតិ គឺត្រូវ​បានអ្នក​វិភាគ​កត់​សំគាល់់ថា «ជាសម្ពាធ​ដ៏ធំមួយ​សម្រាប់​គណបក្សសង្រ្គោះជាតិ» ក្នុ​ង​ការ​ហ្វឹកហាត់​មុនឡើង​សង្វៀន​ប្រកួត​ផ្តាច់​ព្រាត់​នៅឆ្នាំ​២០១៨។

ស្រប​ពេល​ច្បាប់​ដ៏ចម្រូងចម្រាស់នេះ​ត្រូវបានគេអនុវត្ត គណបក្សសង្រ្គោះជាតិកំពុងតែ​ដុត​ដៃ​ដុតជើង លុប​រូបភាពលោក សម រង្ស៊ី ចាប់​ដៃលើកឡើងលើជាមួយលោក កឹម សុខា ចេញ​ពី​ស្លាក​គណបក្សរបស់​ខ្លួន ដោយ​រក្សា​ទុក​តែ​រូប​សញ្ញាព្រះអាទិត្យប៉ុណ្ណោះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការដករូបលោក សម រង្ស៊ី ចេញពីស្លាកគណសង្គ្រោះវិញនេះ លោកវិភាគថា គ​ណ​បក្សនេះអាចនឹងធ្លាក់ចុះប្រជាប្រិយភាពបន្តិចវិញ បើអ្នកមានភក្តីភាពនឹងលោក សម រង្ស៊ី គ្មានជំ​នឿ​លើ​​ក្បាលម៉ាស៊ីនដឹកនាំថ្មី។

លោកថា៖ «គណបក្សសង្គ្រោះជាតិ វាចេញពីឫសគល់សំខាន់ គឺអ្នកហែហម ដែលឲ្យតម្លៃខ្លាំង​ទៅលើ​លោ​ក ស​ម រង្ស៊ី ។កាលណាដករូបលោកចេញទៅ ធ្វើឲ្យអ្នកគាំទ្រហ្នឹង គិតថា លោក សម រង្ស៊ី បានដាច់​ស្រឡះ​ពីគណបក្សសង្គ្រោះជាតិ។ ដូច​នេះប្រជាប្រិយភាពហ្នឹង វាអាចថមថយខ្លះ។ ប៉ុន្តែវាមិនទាំងស្រុងទេ ដោយសារតែបរិបទ បរិយា​កាស​[ប​ច្ចុ​ប្ប​ន្ន]នេះ គណបក្សប្រជែ​ង[បក្សប្រឆាំង]​នឹងប​ក្សកាន់អំណាច អត់មានគណបក្សណាធំ ដូចគ​ណប​ក្ស​ស​​ង្គ្រោះ​ជាតិទេ​»។

ដោយ​សារតែ​គណបក្សសង្រ្គោះជាតិ ស្ថិត​នៅ​លើ​ផ្លូវ​មួយដែល​ត្រូវ​បាន​គេ​គូសឲ្យ​ដើរ​យ៉ាង​ប្រយ័ត្ន​ប្រយ៉ែងនោះ ប្រធានគណបក្ស​សង្រ្គោះជាតិ បាន​ប្តូរ​វិធី​សាស្ត្រ​រិះគន់តាម​វេទិកាជាសាធារណៈទៅជាយុទ្ធសាស្ត្រ «​មិន​ឈ្លោះ មិនឆ្លើយ មិនឆ្លង»។

អ្នកវិភាគនយោបាយ លោក ឆាំ ប៊ុនថេត លើកឡើងថា ជាការល្អទៅវិញទេ ដែលគណ​បក្សស​ង្គ្រោះ​​ជាតិ​ចេះសម្របខ្លួនតាមស្ថានការណ៍នយោបាយ។

លោក ឆាំ ប៊ុនថេត វិភា​គទៀតថា ការសម្រេច​ចិត្តបែបនេះ នឹងធ្វើ​ឲ្យអ្នកគំាទ្រកាន់តែ​មើលឃើញច្បា​ស់ថា ​គ​​​​​ណ​ប​ក្សប្រឆាំងនេះ​ មិន​មែ​​​ន​​ជា ​​​របស់បុគ្គលណាមួយផ្តាច់មុខនោះទេ ហើយពឹងផ្អែកតែមេដឹកនាំម្នាក់ឬពីរនាក់នោះឡើយ ពោលគឺត្រូវបង្កើតគោ​លនយោបាយដោះ​ស្រា​យ​ប​ញ្ហា​​ជាតិ ឆ្លើ​យតបនឹងបញ្ហាសង្គមពិតៗ។

លោកថា៖ «អញ្ចឹងបើសិនក្នុងចេតនាចង់ដោះស្រាយវិបត្តិជាតិ គួរជជែករឿងគោលការណ៍ជាតិឲ្យបានច្រើន ថាតើជា​តិត្រូវ​ដោះ​ស្រាយរបៀបណា? ដើម្បីឲ្យមានសេដ្ឋកិច្ចប្រសើរឡើង ដើម្បីឲ្យមានសន្តិសុខជាងមុន ដើម្បីឲ្យ​មានប្រ​​ព័ន្ធ​យុត្តិធម៌ល្អជាងមុន ហើយឈប់យកអាចំណុចជាទង្វើអាក្រក់របស់អ្នកដទៃ មកធ្វើជាចំណុចខ្លាំងខ្លួនឯង​ ដោយមិនបានកសាងអាសេចក្តីខ្លាំងខ្លួនឯង»។

គួរកត់​សំគាល់ថា ឲ្យតែជិត​ដល់​ពេល​បោះឆ្នោត​ម្តងៗ មេដឹកនាំគណបក្ស​ប្រឆាំង​ តែងតែ​ចុះ​ជួប​ពលរដ្ឋនៅតាម​​មូលដ្ឋានយ៉ាង​សកម្ម ជាពិសេស​ជួប​កម្មករ​នៅតាម​បណ្តា​រោ​ងចក្រ​ ដោយ​ឆ្លៀត​បង្ហាញនូវ​គោល​នយោយបាយ​របស់​គណបក្សទៀតផង។ ប៉ុន្តែ​ពេលនេះ សកម្ម​ភាព​​​ទាំងនោះ​របស់​គណបក្សសង្រ្គោះជាតិ​ហាក់​បាន​ថមថយ​ជាងមុន ដោយសារតែ​លោក សម​ រង្ស៊ី ត្រូវបានគេផាត់ចេញគណបក្ស ហើយរស់នៅក្រៅប្រទេស។

យ៉ាងណាក៏ដោយ​ សកម្មភាពចុះជួប​ពលរដ្ឋនៅតាមមូលដ្ឋាននេះ ​ត្រូវបានជំនួសមកវិញ​ដោយ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ហើយ​លោកក៏គ្រោង​ចុះជួបកម្មករ​នៅតាម​បណ្តារោងចក្រ​ដែរ​។

សម្រាប់​គណបក្សសង្រ្គោះជាតិ ដែល​ពេល​នេះ​ត្រូវបានគេ​ កាត់ដៃ​ម្ខាងចេញ (មិនឲ្យលោក សម រង្ស៊ី ធ្វើនយោបាយ) ហើយ​ថែម​ទាំង​មិនសូវ​មាន​ថវិកា​សម្បូ​ហូរហៀរផងនោះ គឺមានតែពឹងលើ​ទឹក​ចិត្ត​ពលរដ្ឋ​ដែល​យល់​ពីស្ថានភាពនេះ។

ចំណែកការ​ចាប់​ខ្លួន លោក ញឹក ប៊ុនឆៃ និង​លោក សួន សេរី​រដ្ឋា គឺត្រូវ​បានអ្នក​វិភាគ​កត់​សំគាល់់ថា ជាសញ្ញា​គំរាម​មិនឲ្យ​អ្នកគាំទ្រគណបក្សខ្មែរួបរួមជាតិ និងអ្នកគាំទ្រគណបក្សអំណាច​ខ្មែរ​ ងាកទៅគាំទ្រគណបក្សសង្រ្គោះជាតិ ស្របពេល​ដែល​ លោក ញឹក ប៊ុនឆៃ បានទាក់​ទងជាមួយ លោក អេង ឆៃអ៊ាង ហើយ​លោក សួន សេរី​រដ្ឋា ប្រកាស​មិន​ចូល​រួម​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨។

ថ្វីត្បិតតែមិននិយាយចំៗ ករណីចាប់ខ្លួនលោក ញឹក ប៊ុនឆៃ និង​លោក សួន សេរី​រដ្ឋា តែលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១៣ខែសីហា បានសរសេរថា «សូមកុំចូលលេងល្បែងរបស់គេ សូមធ្វើតែអ្វី ដែលយើងត្រូវធ្វើតាមរយៈ ផែនការសកម្មភាព ដែលយើងកំណត់នេះទៅបានហើយ»។

ផែនការយុទ្ធសាស្រ្ដ របស់លោក កឹម សុខា គឺគណបក្សសង្រ្គោះជាតិ មិនធ្វើអ្វីឲ្យ “ប្រជាពលរដ្ឋខ្មែរ មានការភ័យខ្លាច” និង “មិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិជាដាច់ខាត”  ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “អហិង្សានិងផែនការជាវិជ្ជមាន” ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ យល់ថា ការ​ដែល​គណបក្ស​ប្រឆាំងរក្សា​ភាព​ស្ងៀមស្ងាត់ មិនឆ្លើយឆ្លងនៅពេលនេះ អាចធ្វើឲ្យពលរដ្ឋខ្លះខកចិត្ត ប៉ុន្តែក្នុង​កាលៈទេសៈ​នេះ លោកថាមិនចាំបាច់តបតនាំខាតពេលនោះទេ។

លោកយល់ថា «ក្រែងលោគេមានយុទ្ធសាស្ត្រថា មួយស្របក់នេះ គឺពាក្យខ្មែរថាសម្ងំយកពឹសក៏មិនដឹងដែរ ហើយដល់ពេលធ្វើយុទ្ធនាការបោះឆ្នោតផ្លូវការចេញមក ក៏ខ្ញុំមិនដឹងដែរ»។

អ្នកវិភាគកត់សំគាល់ថា យុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា គឺអាងលើកម្លាំងទ័ពក្នុងដៃ ការ​ប្រើ​ប្រាស់​ធនធានទាំងមនុស្ស និងហិរញ្ញវត្ថុ​សម្បូបែបរួមទាំងយុទ្ធសាស្ត្រគំរាមកំហែងផងដែរ។

យុទ្ធសាស្ត្រគំរាមកំហែងនេះ ត្រូវបានរបាយការណ៍​ស្ទង់មួយ រកឃើញថា នៅតែមាន​ប្រសិទ្ធិ​ភាពទៅ​លើ​ពលរដ្ឋដែល​ធ្លាប់​ឆ្លងកាត់​សង្រ្គាម ពោលគឺមនុស្សដែលមានវ័យចំណាស់ៗ ប៉ុន្តែ​សម្រាប់​យុវជន​ដែល​មិន​ធ្លាប់​ឆ្លងកាត់​សង្រ្គាមគឺការប្រើ​យុទ្ធសាស្ត្រគំរាមនេះមិនមានប្រសិទ្ធភាពទេ៕

Advertisements
This entry was posted in Nokor and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s