ក្រុមឃ្លាំមើល ថាជាអំពើក្បត់ជាតិ ករណីរដ្ឋាភិបាល ហ៊ុន សែន អនុវត្តសន្ធិសញ្ញាព្រំដែនថ្មី ធ្វើឲ្យភូមិកំណើត ហេង សំរិន និងតំបន់ព្រំដែនឯទៀត ធ្លាក់ចូលក្នុងទឹកដី យួន

083b5b8f8319c3f11def2325d4914192

កន្លងមក ក្រុមអ្នកជំនាញការព្រំដែនខ្មែរ នៅប្រទេសបារាំង និង ក្រុមប្រឹក្សាឃ្លំាមើលកម្ពុជា បានប្រឆាំងជំទាស់ដាច់អហង្កា ចំពោះរដ្ឋាភិបាល ហ៊ុន សែន និង រដ្ឋសភា ជាដើមផង បានផ្តល់សច្ចាប័ន លើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ឆ្នាំ២០០៥ ទៅលើសន្ធិសញ្ញាព្រំដែនខុសច្បា​ប់ ឆ្នាំ១៩៨៥ ព្រំទាំងផែនទីអម «បោះពុម្ពនៅវៀតណាម» នៃសន្ធិសញ្ញានោះផង។ ក្រុមការងារពិគ្រោះយោបល់កិច្ចការព្រំដែន នៅតែរក្សាជំហរ ជំទាស់ការបោះបង្គោលព្រំដែនថ្មី ពីព្រោះថា វាធ្វើឲ្យកម្ពុជាខាតបង់ទឹកដីខ្មែរ ខាតបង់ព្រំដែនគោក ចន្លោះពី ៤០០០ គ.ម.ក្រឡា ទៅ ៦០០០ គ.ម.ក្រឡា (ឯកសារព្រំដែនខ្មែរ ស៊ាន ប៉េងសែ)។

ជាក់ស្តែងភូមិកំណើត លោក ហេង សំរិន នៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ត្បូងឃ្មុំ ជាឧទាហរណ៍ច្បាស់លាស់មួយ ត្រូវរអិលចូល ទៅក្នុងទឹកដី​ វៀតណាម បន្ទាប់ពីរដ្ឋាភិបាល ហ៊ុន សែន អនុវត្តសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥ និង ផែនទីអមផងនោះ ដើម្បីបោះបង្គោលព្រំដែនថ្មី ដែលមកដល់ពេលនេះ ការបោះបង្គោល សម្រេចបាន ៨៤% ហើយ។​ ឯកសារសន្ធិសញ្ញានេះ និងផែនទីអម វាមិនទាន់តឹមត្រូវ ទៅ​តាម​ការចង់បានរបស់អ្នកជំនាញការព្រំដែនខ្មែរ ក្រៅប្រទេស និងពីគ្រប់ភាគីនៅឡើយទេ។ ឯកសារទាំងនេះ រដ្ឋាភិបាល ហ៊ុន សែន ធ្វើឡើងទៅតាមការចង់បាន របស់វៀតណាម តែប៉ុណ្ណោះ។ វាផ្ទុយនឹងមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ។ ម្ល៉ោះហើយពលរដ្ឋខ្មែរ តាមព្រំដែនខ្មែរ-យួន បានយំស្រែកគ្រប់ទីកន្លែង អំពីការបាត់បង់​ ដីស្រែចំការរបស់ខ្លួន ទៅខាងភាគីវៀតណាម។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាសូមចាត់ទុកថា ជាអំពើក្បត់ជាតិ ករណីរដ្ឋាភិបាល ហ៊ុន សែន ធ្វើឲ្យបាត់បង់ទឹកដីខ្មែរ ក្រោយពេលអនុវត្តសន្ធិសញ្ញាព្រំដែនថ្មី និង ការបោះបង្គោលព្រំដែនថ្មី មកទល់សព្វថ្ងៃ។

ក្រុមការងារយើង នៅតែរក្សាជំហរទាមទារ ការដោះស្រាយបញ្ហាព្រំខ្មែរ ជាមួយវៀតណាម តាមរយៈរដ្ឋសភាខ្មែរ ត្រូវលុបចោលសន្ធិសញ្ញាព្រំដែនថ្មី ឆ្នាំ២០០៥ និង ឯកសារព្រំដែនពាក់ព័ន្ធដទៃទៀត ត្រូវដាក់ជាមោឃភាពជាបន្ទាន់។ ហើយរឿងនៅសេសសល់គឺ រដ្ឋាភិបាលខ្មែរ ត្រូវប្តឹងទៅប្រទេសម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១ និង ប្តឹងទៅតុលាការអន្តរជាតិ ទីក្រុងឡាអេ ដើម្បីទាមទារមកវិញ នូវទឹកដីដែលបាត់បង់ និង បូរណភាពទឹកដីខ្មែរពេញលេញ។

ធ្វើនៅក្រុងគ្រីសស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី២១ ខែសីហា ២០១៧
ម៉ែន ណាត, ក្រុមប្រឹក្សាឃ្លាំមើលកម្ពុ​ជា

13177785_971082936321143_6718619017335857068_n


អ្នកនាំពាក្យ​រដ្ឋសភា ឲ្យ​សួរ​រាជរដ្ឋាភិបាល រឿងសុខ ទូច ថាហេង សំ​រិ​ន យក​ដី​យួន​នៅ

(Angrut News, 21-8-2017)

ភ្នំពេញ៖ ជុំវិញ​ករណី ​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដែល​បាន​លើក​ឡើង​ថា «ភូមិ​គ្រឹះ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នៅ​ខេត្ត​ត្បូងឃ្មុំ ស្ថិត​នៅ​លើ​ទឹកដី​វៀតណាម» ​នោះ លោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា មិន​បកស្រាយ​ឲ្យ​បាន​វែង​ឆ្ងាយ ដោយជំរុញ​ឲ្យ​ អ្នក​សារព័ត៌មាន ទៅ​សាកសួរ​រាជរដ្ឋាភិបាល ឬ​ក៏​គណៈកម្មាធិការ​ព្រំដែន បើ​ចង់បាន​ច្បាស់លាស់​ជាង​នេះ ។

ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា ២០១៧ នេះ លោក ឡេ​ង ប៉េង​ឡុ​ង មិន​បាន​ធ្វើការ​អត្ថាធិប្បាយ​ច្រើន​នោះ​ទេ គ្រាន់តែ​ លោក​ថា ដើម្បី​កំណត់ព្រំដែន​ រវាង​កម្ពុជា និង ​វៀតណាម ត្រូវធ្វើ​ឡើង​តាម​កិច្ចព្រមព្រៀង រវាង​ប្រទេស​ទាំង​ពីរ។

លោក ឡេ​ង ប៉េង​ឡុ​ង បញ្ជាក់​ថា «​បញ្ហា​ទាំង​អស់នេះ មិនមែន​និយាយ​មួយ​ម៉ាត់ ដើម្បី​ស្រួល​យល់​នោះ​ទេ ចឹ​ង​ចង់​ដឹង​ច្បាស់​ សួរ​គណៈកម្មាធិការ​ព្រំដែន និង​រាជរដ្ឋាភិបាល ​ដែល​កំណត់​យ៉ាងម៉េច? ខ្ញុំ​មិន​អាច​មិន​មាន​សមត្ថកិច្ច បកស្រាយ​ជូន​នោះ​ទេ​» ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សន្និសីទកាសែត​ ស្តី​ពី​បញ្ហា​ព្រំដែន នៅ​រាជបណ្ឌិត្យសភាកម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៧ លោក សុខ ទូច បាន​លើក​ឡើង​ថា «​ភូមិ​គ្រឹះ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដែល​នៅ​ខេត្ត​ត្បូងឃ្មុំ​សព្វ​ថ្ងៃនេះ ចំ​លើ​ដី​វៀតណាម ប៉ុន្តែ​សម្តេច ​បាន​រស់នៅ​តាំងពី​យូរ​មក​ហើយ​» ។ លោក​ថា «​សម្ដេច ហេង សំ​រិ​ន ទេ​ ដែល​យក​ដី​វៀតណាម​នៅ ពីព្រោះ​ទំលាក់​ផែនទី​ទៅ ដី​លោកតា​ ហេង សំ​រិ​ន ឬ​សម្ដេច ហេង សំ​រិ​ន បាន​ទៅ​លើ​វៀតណាម ប៉ុន្ដែ​គាត់ ​រស់នៅ​យូរហើយ អ៊ីចឹង​ឥ​ឡាវ​ចង់​យក​រូបមន្ដ ​ដូច​ខ្មែរ ទៅ​នៅ​នឹង​យូរ​ដែរ» ៕

Advertisements
This entry was posted in Nokor and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s