ផៃ ស៊ីផាន, សុខ ឥសាន ដែលគាំទ្រ សុខ ទូច ក៏ត្រូវមានទោសពីបទសមគំនិត «សហចារី» ប្រើប្រាស់ទឹកដីខ្មែរ បម្រើមហិច្ឆតាយួន រឿងភូមិកំណើត ហេង សំរិន

c2b9a5d8672cd003e1937dca4c9b5db1-1

តើនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទុកដាក់យ៉ាងណាចំពោះ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលហ៊ាននិយាយថា ភូមិកំណើតប្រធានរដ្ឋសភា ហេង សំរិន (ឃុំកក់ ពញាក្រែក ត្បូងឃ្មុំ) ស្ថិតនៅលើទឹកដី យួន ?
តាមដំណឹងមកថាតា ហេង សំរិន និងសាច់ញាតិ សំដែងការខឹងសម្បា ចំពោះការលើកឡើងរបស់លោក សុខ ទូច ពីព្រោះទីនេោះ ជាស្រុកភូមិរបស់ពួកគេ តាំងពីបូរមបូរាណមក។ លោក សុខ ទូច លើកឡើងមកនោះ បានរំលោភមាត្រា២ និង មាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ដែលមានទោសទណ្ឌ ស្មើនឹង អំពើក្បត់ជាតិ។ ដូចគ្នានេះដែរ ករណីលោក សុខ ឥសាន និងលោក ផៃ ស៊ីផាន ថ្លែងគាំទ្រការលើកឡើង របស់លោក សុខ ទូច នោះក៏ត្រូវមានទោស ពីបទសមគំនិត ក្នុងការប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបម្រើមហិច្ឆតា របស់បរទេសជិតខាង ឈ្លានពានទឹកដីខ្មែរ

រដ្ឋធម្មនុញ្ញ មាត្រា២. «បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​​ ក្នុង​ផែនទី​ខ្នាត​ ១/១០០.០០០​ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ ១៩៦៣-១៩៦៩»។

រដ្ឋធម្មនុញ្ញ មាត្រា៥៥. «សន្ធិសញ្ញា​ និង​ កិច្ច​ព្រមព្រៀង​ទាំងឡាយ​ណា​ ដែល​មិន​ស្រប​នឹង​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​របស់​​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​លុប​ចោល។»

បញ្ជាក់៖ ការអនុវត្តសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ព្រមទាំងប្រើផែនទីព្រំដែន ដែលអមសន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥ ខ្នាត ១/១០០ ពាន់ «បោះពុម្ភឡើងវិញដោយ វៀតណាម» និង ផែនទី ខ្នាត ១/៥០ ពាន់ នោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ មាត្រាទី២ និងមាត្រា៥៥ ព្រមទាំងផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលតម្រូវឲ្យរដ្ឋាភិបាល ហ៊ុន សែន លុបចោលសន្ធិសញ្ញាខុសច្បាប់ និងកិច្ចព្រមព្រៀងខុសច្បាប់នានា ដែលធ្វើឡើងនៅមុន ឆ្នាំ១៩៩០។ – (អត្ថបទដោយ ម៉ែន ណាត)


មន្ត្រី​ CPP (សុខ ឥសាន និង ផៃ ស៊ីផាន) គាំទ្រ​ថា​ភូមិ​លោក​ ហេង សំរិន ស្ថិត​ក្នុង​ទឹកដី​វៀតណាម
(Mon, 21-8-2017, មាស សុខជា, Phnom Penh Post)

ភ្នំពេញៈ ខណៈ​សាធារណជន ​កំពុង​រិះគន់​ប្រធាន​រាជបណ្ឌិត្យ​សភា​ លោក សុខ ទូច ដែល​និយាយ​ថា​ភូមិកំណើត​របស់​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​ ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម មន្ត្រី​គណបក្ស​កាន់​អំណាច​ បាន​ការពារ​ការ​លើក​ឡើង​នេះ ​ដោយ​ថ្លែង​ថា ​ការ​លើក​ឡើង​របស់​លោក សុខ ទូច គឺ​ត្រឹមត្រូវ។

អ្នក​នាំពាក្យ ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន និង​អ្នក​នាំ​ពាក្យរដ្ឋាភិបាល​ លោក​ ផៃ ស៊ីផាន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ​ការ​លើក​ឡើង​របស់​ លោក សុខ ទូច ​គឺ​មិន​ខុស​ទេ ​ពីព្រោះ​ភូមិ​របស់​លោក ហេង សំរិន ពិត​ជា​ស្ថិត​នៅ​ក្នុង ​ទឹកដី​វៀតណាម ​មែន បើ​យោង​តាម​ផែនទី​ខ្នាត ១/១០០.០០០ ដែល​ចេញ​ដោយ​ ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន និង​រៀបចំ​ដោយ​អាណានិគម​បារាំង​។ លោក ឥសាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្សែ​ផែនទី​ ដែល​រត់​នៅ​ខាង​លិច ​នៃ​ផ្ទះ​របស់​សម្តេច ហេង [​សំរិន​] វា​ជាក់ស្តែង​ដូច​នេះ​»​។ លោក​បន្ត​ថា ​កាលពី​មុន ​មិន​មាន​នរណា​គូស​ខ្សែ​ផែនទី​ កាត់​កន្លែង​ណា​នោះ​ទេ ដោយសារ​ផែនទី​ ខ្នាត​ ១/១០០.០០០ ដែល​ចេញ​ដោយ​អ្នក​ជំនាញ​បារាំង ​មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​គូសបន្ទាត់​ព្រំដែន​។ លោក​បន្ត​ថា​៖ «​ប្រជាពលរដ្ឋ​មិន​ដឹង​ខ្សែ​ព្រំដែន ​នៅ​កន្លែង​ណា​ដោយសារ​យើង​ នៅ​លើ​ដី​ជាក់ស្តែង​»​។ លោក​បន្ត​ថា​៖ «​លោក សុខ ទូច បាន​និយាយ​ត្រឹមត្រូវ​ណាស់​លោក​បាន​និយាយ​ថា ​សម្តេច ហេង សំរិន បាន​ទៅ​រស់នៅ​ក្នុង ​ដី​វៀតណាម​។ ឯកឧត្តម សុខ ទូច ចូលចិត្ត​និយាយ​ខ្លាំងៗ​»​។ លោក ឥសាន បន្ត​ថា​ គណបក្ស​កាន់​អំណាច​ មិន​មាន​ប្រតិកម្ម​អ្វី​ ចំពោះ​លោក សុខ ទូច ទេ ​ដោយសារ​ផ្អែក​លើ​ផែនទី​បារាំង ភូមិ​របស់​លោក ហេង សំរិន ឈ្មោះ​ ភូមិ​ថ្លុកត្រាច​ដែល​ស្ថិត​នៅ​ក្នុង​ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ ពិតជា​នៅ​ក្នុង​ ដី​វៀតណាម ​ទោះ​យ៉ាង​ណា​ក្តី​ លោក ហេង សំរិន នៅ​តែ​ត្រូវ​បាន​អនុញ្ញាត​ ឲ្យ​រស់នៅ​ក្នុង​ភូមិ​របស់​លោក​ ដោយសារ​គ្រួសារ​របស់​លោក ​បាន​និង​កំពុង​រស់នៅ​ក្នុង​ភូមិ​នោះ​ ជា​យូរ​មក​ហើយ​។

ជាង​នេះ​ទៀត ​នៅ​លើ​ហ្វេសប៊ុក ​របស់​លោក ​កាលពី​ម្សិលមិញ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​លោក​ ផៃ ស៊ីផាន ក៏​បាន​ការពារ​ការ​ថ្លែង​របស់​ លោក​ សុខ ទូច ​ផង​ដែរ​ថា​ផ្អែក​តាម​ផែនទី​ ខ្នាត ១/១០០.០០០ ភូមិសាស្ត្រ​ផ្ទះ​របស់​ លោក ហេង សំរិន គឺ​ស្ថិត​នៅ​ក្នុង​ ដី​វៀតណាម​ បច្ចុប្បន្ន និង​បាន​លើក​ឡើង ​នូវ​សំណួរ​មួយ​ថា ហេតុ​អ្វី​កម្ពុជា​ អាច​កាន់កាប់​តំបន់​នេះ​បាន​។ លោក ស៊ីផាន សរសេរ​ថា​៖ «​មាន​ន័យ​ថា​ក្នុង​សម័យកាល​អាណានិគម​បារាំង ​មិន​បាន​គូស​ព្រំដែន​រដ្ឋ​ទេ​ គឺ​មាន​តែ​​ព្រំដែន​រដ្ឋបាល​ រវាង​កម្ពុជា និង​កូសាំងស៊ីន ទី​ ២). ក្នុង​ន័យ​នេះ​បារាំង​ បាន​គូស​ផែនទី​ព្រំដែន​រដ្ឋបាល ​ដែល​យើង​ធ្លាប់​ស្គាល់​តាមរយៈ​ផែនទី «​បោន Bonne ខ្នាត​ ១/១០០.០០០» នេះ​ឯង​។ ដូច្នេះ​ប្រជាជន​ទាំង​សង​ខាង​នា​សម័យ​កាល​នោះ​ អាច​តាំង​លំនៅ​បន្ត​តាម​ទម្លាប់​តពី​ដូនតា​»​។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល និង​អនុប្រធាន​របស់​លោក ​គឺ​លោកស្រី កុយ ពិសី ​នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​ បាន​បដិសេធ​ធ្វើ​អធិប្បាយ​លើ​បញ្ហា​នេះ ​ដោយ​ថ្លែង​ថា ​កំពុង​ជាប់​រវល់​ប្រជុំ​។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ដែល​ថា ​ស្រុក​កំណើត​របស់​ លោក ហេង សំរិន ស្ថិត​នៅ​ក្នុង​ ទឹកដី​វៀតណាម អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង មិន​បាន​ធ្វើ​អត្ថាធិប្បាយ ​លើ​បញ្ហា​នេះ​ទេ ក៏​ប៉ុន្តែ​បាន​សរសើរ​លោក ហេង សំរិន ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​ផ្ទះ​ជាច្រើន ​នៅ​តាម​ព្រំដែន​កម្ពុជា‑វៀតណាម​ ដោយ​ចាត់​ទុក​ លោក ហេង សំរិន ជា​មេដឹកនាំ​មាន​មនសិការ​ស្នេហា​ជាតិ ​ក្នុង​ការ​ការពារ​ទឹកដី​។ លោក ឆៃអ៊ាង បាន​សរសេរ​ថា​៖ «​បើ​ទោះបី​ជា​មាន​បុគ្គល​មួយ​ចំនួន​ អះអាង​ថា​ ស្រុក​កំណើត​របស់​សម្តេច​ ស្ថិត​នៅ​ក្នុង ​ដី​វៀតណាម ប៉ុន្តែ​សម្តេច​ [​ហេង សំរិន​] ​មិន​ដែល​និយាយ​ដូច​បុគ្គល​មួយ​ចំនួន​ អះអាង​នោះ​ទេ​»​។ «​ផ្ទុយ​ទៅ​វិញ​សម្តេច​ បាន​ខិតខំ​ធ្វើការ​ ដើម្បី​អភិវឌ្ឍ​ផ្ទះ ផ្លូវ ប្រឡាយ និង​សាងសង់​ផ្ទះ ​សម្រាប់​ប្រជាពលរដ្ឋ​ ដើម្បី​​ការពារ​ស្រុក​កំណើត​ របស់​សម្តេច​»​។

នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​សុក្រ ​នៅ​រាជបណ្ឌិត្យ​សភា ​នៅ​ពេល​ឆ្លើយ​សំណួរ​របស់​ អ្នក​កាសែត​ដែល​សួរ​អំពី​ស្រុក​កំណើត​របស់​ លោក ហេង សំរិន លោក សុខ ទូច បាន​ថ្លែង​ថា​ភូមិ​កំណើត​របស់​លោក ហេង សំរិន ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម​។ លោក ទូច បាន​ថ្លែង​ថា​៖ «​សម្តេច សំរិន ទៅ​យក​ដី​វៀតណាម​នៅ​ដោយសារ De Facto (​ជាក់ស្តែង​) ព្រោះ​ការ​ទម្លាក់​ផែនទី​ដី​របស់​សម្តេច ហេង សំរិន ​បាន​ទៅ​វៀតណាម ប៉ុន្តែ​លោក​បាន​នៅ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​»​។

ការ​ថ្លែង​របស់​ លោក សុខ ទូច ​បាន​ធ្វើឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ​ដោយ​អ្នក​លេង​ហ្វេសប៊ុក​ខ្លះ ​បាន​ចោទ​សួរ​ថា តើ​ខ្មែរ​ឯណា​ទៅ​រស់នៅ​លើ​ទឹកដី​ប្រទេស​ជិតខាង បើ​កាល​ពី​អតីតកាល​ទឹកដី​ខ្មែរ ​មាន​ទំហំ​ធំ​ល្វឹងល្វើយ ប៉ុន្តែ​ឥឡូវ​ទឹកដី​ខ្មែរ ​បាន​រួម​តូច​ទៅ​ហើយ​នោះ​។ អ្នក​លេង​ហ្វេសប៊ុក​ខ្លះ​ទៀត​ លើក​ឡើង​ថា «​វៀតណាម​ គេ​មិន​ដែល​ចិត្ត​ល្អ ​ឲ្យ​ខ្មែរ ​ទៅ​សង់​ផ្ទះ​ រស់នៅ​លើ​ទឹកដី​របស់​គេ ​នោះ​ទេ​»៕ PS

Advertisements
This entry was posted in Nokor and tagged , , , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s