អ្នករាយការណ៍ពិសេស UN លោកស្រី រ៉ូណា ស្មីត ថា​ការ​ស៊ើប​អង្កេត ​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី គ្មានមាន​តម្លាភាព

imageាា

រំលឹក៖ បណ្តាញសង្គម និងសាររបស់មន្រ្តី បញ្ជាក់ថា អឿត អាង មិនមែនជា​ឃាតក ពិតប្រកដ ដែលសម្លាប់បណ្ឌិត កែម ឡី ទេ។ ពេលបណ្ឌិត កែម ឡី ត្រូវបានសម្លាប់ភ្លាមៗ មានសារជាច្រើន រួមទាំងមន្រ្តីក្នុងជួររដ្ឋាភិបាលផង បានឲ្យដឹងថា ត្រកូល ហ៊ុន (ក្រុមគ្រូសារនាយករដ្ឋមន្រ្តី ហ៊ុន សែន) គឺជាមេគំនិត នំាឲ្យមានឃាតកម្មលើ បណ្ឌិត កែំម ឡី។ មនុស្ស ២ នាក់ ក្នុងត្រកូល ហ៊ុន ជាប់សង្ស័យធំជាងគេ គឺលោកស្រី ហ៊ុន ម៉ាណា (អ្នកក្តោបក្តាប់សេដ្ឋកិច្ចខ្មែរ ធំជាងគេ) និងលោក ហ៊ុន ម៉ានិត (មេដឹកនាំខាងចារកិច្ច របស់រដ្ឋាភិបាល)។ ជាមួយគ្នានេះ លោក ជួន សុវណ្ណ ជាស្នងការក្រុងភ្នំពេញ គឺជាអ្នកបើកផ្លូវ ឲ្យឃាតក បាញ់ប្រហារបណ្ឌិត កែម ឡី តែម្តង កាលពីថ្ងៃទី១០ កក្កដា ២០១៦។ 


អ្នកស្រី រ៉ូណា ស្មីត ថា​ការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី មិន​ទាន់​មាន​តម្លាភា

(RFA, ដោយ យាង សុជាមេត្តា, 21-8-2017)

បើ​ទោះ​ជា​សមត្ថកិច្ច​កម្ពុជា បាន​ចាប់​ខ្លួន​បុរស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយ​តុលាការ​ ក៏​បាន​កាត់​ទោស​ឲ្យ​បុរស​រូប​នេះ ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​ចោទ​ប្រកាន់​ថា​ បាន​បាញ់​សម្លាប់​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ក្តី អ្នកស្រី រ៉ូណា ស្មីត នៅ​តែ​ចាត់​ទុក​ថា ការ​ស៊ើប​អង្កេត ​ទៅ​លើ​ការ​បាញ់​សម្លាប់​ បណ្ឌិត កែម ឡី នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច ​លើក​ទី​៣ មក​កាន់​កម្ពុជា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ ពោល​គឺ ៣ ​ខែ​ក្រោយ​ការ​បាញ់​សម្លាប់ ​បណ្ឌិត កែម ឡី អ្នកស្រី រ៉ូណា ស្មីត បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខ្មែរ ​បើក​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ឯករាជ្យ មិន​លម្អៀង និង​មាន​តម្លាភាព​ លើ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី។

ទោះ​ជា​យ៉ាង​ណា ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អាស៊ីសេរី​ក្នុង​សន្និសីទ​សារព័ត៌មាន ​នៅ​ថ្ងៃ​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ លើក​ទី​៤ នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ២០១៧ នេះ អ្នកស្រី រ៉ូណា ស្មីត វាយ​តម្លៃ​ថា ការ​ស៊ើប​អង្កេត​ទៅ​លើ​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​តែ​មិន​ទាន់​មាន​តម្លាភាព​ដដែល៖ «ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ លើ​បណ្ឌិត កែម ឡី គេ​មិន​ឃើញ​មាន​ការ​វិវឌ្ឍន៍​អ្វី​ថ្មី​នោះ​ទេ ឬ​ក៏​មាន​ការ​ស៊ើប​អង្កេត​ណា​មួយ ​ប្រកប​ដោយ​ភាព​យុត្តិធម៌ និង​តម្លាភាព​នោះ​ឡើយ ដូច្នេះ​វា​មិន​ឃើញ​មាន​ការ​ប្រែប្រួល​អ្វី​នោះ​ទេ»

បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ជាង ១ ​ឆ្នាំ​មក​ហើយ។ បើ​ទោះ​ជា​តុលាការ​ បាន​កាត់​ទោស​បុរស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​រួច​ហើយ​ក្តី អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី នៅ​មិន​ទាន់​អស់​ចិត្ត​នោះ​ទេ និង​នៅ​តែ​ទាមទារ​ឲ្យ​តុលាការ​ វែក​មុខ​មេខ្លោង​ ដែល​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​នេះ ​មក​ផ្ដន្ទាទោស ព្រោះ​ពួក​គេ​មិន​ជឿ​ថា អឿត អាង បាញ់​សម្លាប់​ បណ្ឌិត កែម ឡី ដោយសារ​តែ​រឿង​ជំពាក់​លុយ {៣០០០ដុល្លារ} ​នោះ​ទេ។

បន្ថែម​ពី​លើ​នេះ សវនាការ​កាត់​ទោស អឿត អាង ហៅ ជួប សម្លាប់ កាល​ពី​ដើម​ខែ​ មីនា ឆ្នាំ២០១៧ មិន​បាន​ជម្រះ​មន្ទិល​សង្ស័យ ​របស់​ពលរដ្ឋ​ឡើយ ជាពិសេស​ទៅ​ទៀត វីដេអូ​ឃ្លីប​ ដែល​តុលាការ​ យក​ពី​ហាង​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) ក្នុង​ថ្ងៃ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដាក់​បង្ហាញ​នៅ​ក្នុង​សវនាការ គឺ​មាន​រូបភាព​ព្រិល បង្ហាញ​មុខ​មនុស្ស​មិន​ច្បាស់ ចាញ់​រូបភាព ​ដែល​យក​ចេញ​ពី​ កាមេរ៉ា​សុវត្ថិភាព ​ដែល​គេ​ដាក់​នៅ​តាម​ផ្លូវ​ទៅ​ទៀត។

លើស​ពី​នេះ ការ​ស៊ើប​សង្កេត​របស់​អាស៊ីសេរី ដែល​បាន​ទៅ​សាកសួរ​ម្តាយ ប្រពន្ធ មិត្តភ័ក្ដិ និង​ព្រះសង្ឃ​ដែល​ធ្លាប់​ស្គាល់ អឿត អាង ហៅ ជួប សម្លាប់ ពួក​គេ​អះអាង​ថា ជួប សម្លាប់ មិន​ដែល​និយាយ​ពី​ឈ្មោះ​បណ្ឌិត កែម ឡី ម្តង​ណា​ឡើយ ហើយ​បើ​និយាយ​ថា​បណ្ឌិត កែម ឡី ជំពាក់​លុយ ជួប សម្លាប់ ចំនួន ៣​ពាន់​ដុល្លារ​ទៀត​នោះ ពួក​គេ​រឹត​តែ​មិន​ជឿ​ថែម​ទៀត ដោយសារ​តែ ជួប សម្លាប់ រក​លុយ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ស្ទើរ​តែ​មិន​រស់​ផង​នោះ។

ឆ្លើយតប​ចំពោះ​ការ​រិះគន់​របស់​អ្នកស្រី រ៉ូណា ស្មីត អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​នៅ​ថ្ងៃ​ទី ​២១ សីហា ថា សំណុំ​រឿង​ឃាតកម្ម​នេះ​ កំពុង​ឋិត​នៅ​ក្នុង​ដៃ​របស់​ តុលាការ ហើយ​តុលាការ​ ក៏​កំពុង​តែ​បន្ត​នីតិវិធី​របស់​ខ្លួន​ដែរ។ លោក​ថា នៅ​ពេល​តុលាការ ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​យ៉ាង​ណា​នោះ អាជ្ញាធរ​នឹង​ធ្វើ​តាម​ការ​ចង់​បាន​របស់ ​តុលាការ។

លោក ខៀវ សុភ័គ ថ្លែង​ដែរ​ថា តាម​ការ​កត់​សម្គាល់​របស់​លោក ឲ្យ​តែ​នៅ​ក្នុង​អាណត្តិ​របស់​ខ្លួន អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស ​តែង​រិះគន់​រដ្ឋាភិបាល​កម្ពុជា តែ​នៅ​ពេល​ចប់​អាណត្តិ​ទៅ​វិញ ពួក​គេ​តែង​មាន​សមាន​ចិត្ត​ចំពោះ​រដ្ឋាភិបាល៖ «រ៉ូណា ស្មីត គាត់​ឈរ​រឿង​នយោបាយ​ច្រើន​ជាង។ គាត់​មិន​មែន​ជា​អ្នក​ជំនាញ​ទេ ហើយ​គាត់​បំពេញ​តួនាទី​ តាម​អាណត្តិ​របស់​គាត់ តាម​ការ​កត់​សម្គាល់​ឃើញ​ថា​ ពេល​បំពេញ​ការងារ តែងតែ​រិះគន់​រដ្ឋាភិបាល ប៉ុន្តែ​ខ្ញុំ​ចាប់​អារម្មណ៍​មួយ ក្រោយ​ការ​បញ្ចប់​បេសកកម្ម គឺ​ជា​មិត្ត​របស់​រដ្ឋាភិបាល​វិញ»

យ៉ាង​ណា​ក៏ដោយ​ចុះ ភ្លាមៗ​ក្រោយ​ពី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី មិន​ត្រឹម​តែ​អ្នកស្រី រ៉ូណា ស្មីត នោះ​ទេ​ដែល​បាន​ថ្កោលទោស​ ចំពោះ​ឃាតកម្ម​នេះ សូម្បី​តែ​អ្នក​ជំនាញ​ ផ្នែក​សិទ្ធិ​មនុស្ស​នានា​របស់​ អង្គការ​សហប្រជាជាតិ​ ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) រួម​ទាំង​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ផង សុទ្ធតែ​បាន​ចេញ​មុខ​សម្ដែង​ការ​សោកស្តាយ ថ្កោលទោស និង​ទទូច​ឲ្យ​រដ្ឋាភិបាល​ បើក​ការ​ស៊ើប​អង្កេត​ពេញលេញ និង​ឯករាជ្យ ដើម្បី​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយ ​ជុំវិញ​ការ​បាញ់​សម្លាប់​នេះ។

ក្រោយ​ការ​កាត់​ទោស ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត បើ​ទោះ​ជា​តុលាការ​បាន​សម្រេច​បំបែក​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ដើម្បី​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្តី តែ​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មិន​ការ​វិវឌ្ឍន៍​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប ​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ចំពោះ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២១ សីហា ដោយ​លោក​ថា​ កំពុង​ជាប់​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។

ទោះ​ជា​យ៉ាង​ណា ក្រៅ​ពី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស៊ើប​អង្កេត​ឲ្យ​ឆាប់​រហ័ស ហ្មត់ចត់ និង​មិន​លម្អៀង អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស ​អង្គការ​សហប្រជាជាតិ អះអាង​ថា ពួក​គេ​នឹង​បន្ត​តាមដាន​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ​យ៉ាង​ដិត​ដល់៕

Advertisements
This entry was posted in Nokor and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s