កូនប្រុសទាំង ៣ របស់ ហ៊ុន សែន ក្នុងគំរោងបាតុកម្មប្រឆាំង ស្ថានទូតអាមេរិក នៅកម្ពុជា

21077459_1364308833690259_5035972592566499255_n

ព័ត៌មានធ្វើបាតុកម្មប្រឆាំងស្ថានទូតអាមេរិក នៅក្រុងភ្នំពេញ ត្រូវបានចែកចាយសំបូរបែប កាលពីម្សិលមិញ។ ប្រភពដំណឹងនេះ បានចុះផ្សាយជាដំបូងដោយ កាសែត Fresh News ដែលជិតស្និទ្ធនឹងរដ្ឋាភិបាល ហ៊ុន សែន។ ហើយនៅថ្ងៃនេះ កាសែត The Cambodia Daily ចុះផ្សាយអំពីដំណឹងនេះដែរ។ គំរោងផែនការធ្វើបាតុកម្មនេះ កើតឡើងបន្ធាប់ពី ក្រសួងការបរទេសអាមេរិក ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ដែលបណ្តេញ វិទ្យាស្ថានប្រជាធិបតេយ្យ NDI និងដាក់ការគាបសង្កត់កាសែត The Cambodia Daily អំពីរឿងបង់ពន្ធដារ ១០ ឆ្នាំ ហើយនិងវិទ្យុ VOA និងវិទ្យុ RFA ក៏ត្រូវរងការគំរាមកំហែង។

ក្រុមការងាររៀបចំបាតុកម្ម ដែលគេស្គាល់ ជាក្រុមការងារមុខសញ្ញាចាស់ ដែលធ្លាប់រៀបចំបាតុកម្ម ប្រឆាំងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ហើយនិងធ្លាប់បញ្ជាក្រុមអង្គរក្សនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យព្រួតវាយតំំណាងរាស្រ្តបក្សប្រឆាំង ២ រូប គឺលោក ញ៉ាយ ចំរើន និងលោក គង់ សុភា កាលពីខែតុលា ឆ្នាំ២០១៥។ ក្រុមមុខសញ្ញាចាស់នេះ មានមេដឹកនាំយុទ្ធសាស្រ្តរបស់គេ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត, លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ដែលជាកូនប្រុសទាំង ៣ របស់លោក ហ៊ុន សែន។ ពួកគេ មិនទាន់ផ្សព្វផ្សាយអំពីផែនការជាក់លាក់ ក្នុងការធ្វើបាតុកម្មប្រឆាំង ទូតអាមេរិក នៅឡើយទេ

មជ្ឈដ្ឋានជាតិ និងអន្តរជាតិ កំពុងព្រួយបារម្ភ អំពីស្ថានភាពនយោបាយ នៅកម្ពុជា ខណៈពេលដំណើរការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ កាន់តែរំកិលជិតមកដល់។ ផ្ទុយទៅវិញ រដ្ឋាភិបាល ហ៊ុន​ សែន មិនខំធ្វើឲ្យស្ថានភាពសង្គមល្អប្រសើរ តែបែរជាខំបង្កភាពអាប់អួរដល់សង្គម និង បង្កការគំរាមកំហែង ស្ថាប័នផ្សព្វឯករាជ្យ ព្រមទាំងអង្គការសង្គមស៊ីវិល របស់សហរដ្ឋអាមេរិកផង៕ (អត្ថបទដោយ ម៉ែន ណាត /ថ្ងៃទី២៥ សីហា ២០១៧)

21034578_1364300177024458_1213295389552341663_nWP-LastImage-49-800x533-800x533

Advertisements
This entry was posted in Nokor and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.