រដ្ឋាភិបាល ហ៊ុន សែន​ រង​ការ​ថ្កោល​ទោស​​​ពី​ជុំ​វិញ​ពិភពលោក ចំពោះ​​ការបង្រ្កាប ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​​សិទ្ធិ​មនុស្ស

Phot34

ស្ថាប័ន​អង្គការ​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ព្រមាន​ថា​ ការ​រិត​ត្បិត​សេរីភាព​សារព័ត៌មាន ​និង​សិទ្ធិ​មនុស្ស​ ​នៅ​កម្ពុជា ​នៅ​មុន​ការ​បោះឆ្នោត ​​ឆ្នាំ​២០១៨ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​​នៃ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ។ អង្គការ NDI ត្រូវបណ្តេញចេញពីកម្ពុជា និងបណ្តាញផ្សព្វផ្សាយព័ត៌មានយជាង ១០ ទៀត ត្រូវបានរដ្ឋាភិបាល បញ្ជាឲ្យផ្អាកការផ្សាយហើយដែរ។


(VOA, 26-8-2017, ដោយ សឹង សុផាត)

ភ្នំពេញ — ស្ថាប័ន ​និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន ​ដែលការពារ​សេរីភាព​សារព័ត៌មាន ​និង​សិទ្ធិ​មនុស្ស នៅ​ជុំ​វិញ​ពិភពលោក ​បាន​ទទូចឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ឲ្យ​ស្ថានភាព​សេរីភាព​ព័ត៌មាន ​និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ ​នៅ​ក្រោយ​ពី​មាន​ការ​បង្ក្រាប​ភ្លាមៗ ​និង​ជា​បន្តបន្ទាប់​គ្នា ក្នុង​ទ្រង់ទ្រាយ​មិន​មាន​ពី​មុន ចំពោះ​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន ​និង​អង្គការ​បរទេស​ ដែល​ជួយ​ជំរុញ​លទ្ធិប្រជាធិបេតយ្យ ​នៅ​កម្ពុជា។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដែល​មាន​មូលដ្ឋាន​ នៅ​ទី​ក្រុងញូវយ៉ក ​សហរដ្ឋ​អាមេរិក​ ស្ថិត​នៅ​ក្នុង​ចំណោម​អង្គការ​អន្តរជាតិ ចុង​ក្រោយ​បំផុត​ ដែល​បាន​ប្រឆាំង​នឹង​ការ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​នេះ។​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ខ្លួន ​ដែល​បាន​ចេញ​ផ្សាយ នៅ​ថ្ងៃ​សុក្រ​{ម្សិលមិញ}នេះ អង្គការ​ Human Rights Watch បាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​កម្ពុជា​ បញ្ឈប់​នូវ​អ្វី​ដែល​ខ្លួនហៅ​ថា​ជា​ «កិច្ច​ខិតខំ​ប្រឹងប្រែង​កាន់​តែ​ទូលំទូលាយ‍»​ ដើម្បី​បំបិទសំឡេង​អ្នក​ឯករាជ្យ ​នៅ​មុន​ការ​បោះឆ្នោត នៅ​ឆ្នាំ​ក្រោយ។

លោក Phil Robertson អនុប្រធាន​អង្គការ​ Human Rights Watch​ ប្រចាំ​ទ្វីប​អាស៊ី​ថ្លែង​នៅ​ក្នុងខ្លឹមសារដើម​ថា៖ «ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា ​បិទ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ និង​អង្គការ​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​ត្រូវ​គេ​គោរព​ បង្ហាញ​ថា​លោក ហ៊ុន សែន កំពុង​បង្កើន​កិច្ចប្រឹងប្រែង​ ដើម្បី​ទប់ស្កាត់​ការ​រិះគន់​នានា​ ដល់ការ​គ្រប់គ្រង​អំណាច​របស់​លោក»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ​បាន​ហៅ​កាសែត​ The Cambodia Daily ថា ​ជា ​«មេចោរ‍» ដោយ​បាន​ប្រកាសពី​ការ​អាចបិទ​កាសែត​ឯករាជ្យ​ប្រចាំ​ថ្ងៃ​ ជា​ភាសា​អង់គ្លេសមួយ​ នេះ​នៅ​ថ្ងៃ​ទី ​៤ ​ខែ​កញ្ញា ​ខាង​មុខ ដោយ​សារ​កាសែត​នេះ មិនបង់ប្រាក់​ជាង ​៦ ​លាន​ដុល្លារ ​លោក​ អះអាង​ថា​ជាពន្ធ​ជំពាក់រដ្ឋ។ កាសែត​ Cambodia Daily បាន​បដិសេធ​ការ​អះអាង​នេះ។ នៅ​ថ្ងៃ​ពុធ​បន្ទាប់​មក ក្រសួង​ព័ត៌មាន​បាន​ប្រកាស​បិទ​ការ​ផ្សាយ​វិទ្យុ​ ក្នុង​ស្រុក​មួយ​ចំនួន ​ដែល​ផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់​ វិទ្យុ​អាស៊ី​សេរី​ និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA ដែល​មាន​មូលដ្ឋាន​ នៅ​សហរដ្ឋ​អាមេរិក ហើយ​ដែល​វិទ្យុ​ទាំង​ពីរ​នេះ ​ក៏​ត្រូវ​បានចោទ​ប្រកាន់​ ពី​រឿង​មិន​ប្រក្រតីទាក់ទិន​នឹង​ពន្ធដារ។

រដ្ឋាភិបាល​កម្ពុជា ​នៅ​ក្នុង​សប្តាហ៍​នេះ​ ក៏​បាន​ប្រកាស​ពី​ការ​បិទ​ការិយាល័យ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI នៅ​រាជធានី​ភ្នំពេញ​ និង​បណ្តេញ​ចេញ​បុគ្គលិក​បរទេស​ របស់​អង្គការ​នេះ។ ទាំង​អង្គការ NDI និង​កាសែត​ Cambodia Daily បាន​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​អស់​ជាង ​២០ ​ឆ្នាំ​មក​ហើយ។ វិធានការ​ទាំង​នេះ​ កើត​មាន​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ កាល​ពី​ខែ​មិថុនា ដែល​អ្នក​សង្កេត​ការណ៍​ជា​ច្រើន ​មើល​ឃើញ​ថា ជា​ទូទៅមាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌ បើ​ទោះបីដំណើរការ ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ មិន​រលូន​ក៏​ដោយ។

គណៈ​កម្មការ​ដើម្បី​ការពារ​អ្នក​កាសែត ​(CPJ) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​អំពាវនាវ​ដល់ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ឲ្យ​លុប​ចោល​វិញ​ការ​គំរាម​កំហែង​របស់​លោក ចំពោះ​កាសែត​ Cambodia Daily ហើយ​ដែល​អ្នក​យក​ព័ត៌មាន​នៃ​ កាសែត​នេះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ​ហៅ​នៅ​ក្នុង​អំឡុង​ពេល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​កាល​ពី​ខែ​ ឧសភា​ថា «បម្រើ​ឲ្យ​បរទេស‍»។ 

លោក Shawn Crispin អ្នក​តំណាង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍នៃ​ គណៈ​កម្មការ​ដើម្បី​ការពារ​អ្នក​កាសែត ​(CPJ) ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «អាជ្ញាធរ​កម្ពុជា​ គួ​រ​បញ្ឈប់​ការ​គំរាម​កំហែង ​បិទ​កាសែត The Cambodia Daily ចំពោះ​ការ​ចោទ​ថា ​បាន​គេច​ពន្ធ និង​គួរ​អនុញ្ញាត​ឲ្យ​កាសែត​នេះ​ បន្ត​បោះ​ពុម្ព​ផ្សាយ​ ដោយ​មិន​បារម្ភ​អំពី​ផ្ចាញ់​តប។ រដ្ឋាភិបាល​លោក​ ហ៊ុន សែន កំពុង​ប្រើប្រាស់អគ្គនាយកដ្ឋាន​ពន្ធដារ ​ដើម្បី​បំបិទ​មាត់​កាសែត​ឯករាជ្យ​ល្បី​ឈ្មោះ​បំផុត​មួយ​របស់​កម្ពុជា។ ការ​គំរាម​បិទ​ដោយ​បង្ខំ​ ជា​គ្រោះថ្នាក់​យ៉ាងជាក់​ស្តែង​ ចំពោះ​សេរីភាព​ព័ត៌មាន»។

កាសែតនេះ​ ចាប់​ផ្តើម​បោះពុម្ពផ្សាយ​ដំបូង​ នៅ​ឆ្នាំ​១៩៩៣ ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ស្ថាប័ន​ព័ត៌មានមួយ​ ក្នុង​ចំណោម​ស្ថាប័ន​ព័ត៌មាន​ ក្នុង​ស្រុកតិចតួច​ប៉ុណ្ណោះ ​ដែល​យក​ព័ត៌មាន ដែលមាន​លក្ខណៈ​រិះគន់​ដល់​រដ្ឋាភិបាល ​និង​មន្ត្រី​ជាន់​ខ្ពស់។

ស្រដៀង​គ្នា​នោះ​ដែរ ការ​បិទ​ស្ថានីយ​វិទ្យុ ឬ​ក៏​ដក​ហូត​អាជ្ញាប័ណ្ណនៃ​ស្ថានីយ​វិទ្យុ FM ក្នុង​ស្រុក ដែល​ភាគច្រើន ​ជា​សាជីវកម្ម​ខ្នាត​តូច​ឯករាជ្យ ​ជាក់​ស្តែង​បាន​រារាំង​ការ​ផ្សាយ​កម្មវិធី​ព័ត៌មាន​ ជា​ភាសា​ខ្មែរ​របស់​ វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង ​វិទ្យុ​អាស៊ីសេរី ដែលវិទ្យុ​ទាំង​ពីរ​មាន​ទីស្នាក់ការ ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​កាល​ពី​ថ្ងៃពុធ​កន្លង​ទៅ​នេះ លោក John F. Lansing នាយក​ប្រតិបត្តិ​នៃ​ គណៈ​គ្រប់គ្រង​នៃ​ក្រុម​ប្រឹក្សា​ផ្សព្វផ្សាយ (BBG) ដែល​ជា​ទីភ្នាក់ងារ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​ទាំង​ពីរ​នេះ បាន​លើក​ឡើង​ថា ការ​ចាត់​វិធានការ​ជា​លក្ខណៈ​ប្រព័ន្ធ​«លើ​ស្ថានីយ​វិទ្យុ FM ក្នុង​ស្រុក​សំខាន់ៗ‍» នៅ​ក្នុង​សប្តាហ៍​នេះ នឹង​ប៉ះពាល់​ដល់​«មធ្យោបាយ​ដ៏​សំខាន់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ និង​ឯករាជ្យ​ អំពី​ប្រទេស​កម្ពុជា និង​អំពី​ពិភពលោក‍»។

លោក​បាន​លើក​ឡើង​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា៖ «‍យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បោះបង់ចោល​សេចក្តី​សម្រេច​ចិត្ត​ ក្នុង​ការ​បិទមាត់​ប្រភព​ព័ត៌មាន​ឯករាជ្យ ហើយ​អនុញ្ញាត​ឲ្យ​ស្ថានីយ​វិទ្យុ​ទាំងអស់​ដែល​ប្រឈម​ការ​បិទ​នេះ អាច​ដំណើរ​ការងារ​ធម្មតា​របស់​ខ្លួន​ឡើង​វិញ​ជា​បន្ទាន់»។

ការ​ចាត់​វិធានការ​ដោយ​ភ្លាមៗ ហើយ​ដែល​សំដៅ​លើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​តូច​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ស្របពេល​ ដែល​រដ្ឋាភិបាល​កម្ពុជា​ បាន​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​មាន​ការិយាល័យ​ នៅ​ទី​ក្រុង​ភ្នំពេញ ហើយ​ដែល​បាន​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អស់​រយៈពេល​ជិត​ ២៥ ឆ្នាំ​មក​ហើយ​នេះ។​

ឆ្លើយ​តប​ភ្លាមៗ​នឹង​ការ​បិទ​នេះ លោក Kenneth Wollack ប្រធាន​វិទ្យាស្ថាន NDI បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ កាលពី​ថ្ងៃពុធ​កន្លង​ទៅ​នេះ​ថា លោក​ «‍ភ្ញាក់ផ្អើល និង​សោក​ស្តាយ» ចំពោះ​ការ​បិទ​វិទ្យាស្ថាន​នេះ។

លោក​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «‍ក្នុង​រយៈពេល​២៥ឆ្នាំ​នៅ​ប្រទេស​កម្ពុជា វិទ្យាស្ថាន NDI បាន​ធ្វើការ​ជាមួយ​នឹង​គណបក្ស​នយោបាយ​ធំៗ រួម​ទាំង​គណបក្ស​កាន់​អំណាច​ផង​ដែរ។ យើង​ធ្វើ​ការងារ​របស់​យើង​ដោយ​តម្លាភាព ​និង​ក្នុង​គោលបំណង​គោរព​តាម​ច្បាប់​ទាំងឡាយ។ យើង​ពិតជា​សង្ឃឹម​យ៉ាង​មោះមុត​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ពិនិត្យ​ឡើងវិញ​ លើ​សេចក្តី​សម្រេច​របស់​ខ្លួន»។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) ​ឲ្យ​ដឹង​ថា ការ​បិទ​វិទ្យាស្ថាន NDI គឺ​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ ​តាម​ដំណើរការ​ផ្លូវ​ច្បាប់ ហើយ​សិទ្ធិរបស់​ស្ថាប័ន​សារព័ត៌មាន និង​ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ត្រូវ​បាន​បំពាន។ ទី​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​នេះ អំពាវនាវ​ឲ្យ​កម្ពុជា​គោរព​តាម​ដំណើរការ​ផ្លូវច្បាប់ និង​ដំណើរការ​លទិ្ធ​ប្រជាធិបតេយ្យ​ទូលំទូលាយ។

លោកស្រី Liz Throssell អ្នក​នាំ​ពាក្យ​ការិយាល័យ​ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) ប្រចាំ​នៅ​ទីក្រុង​ហ្សឺណេវ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃសុក្រ​ថា៖ «‍មុន​នឹង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មក​ដល់ យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ និង​សេរី​ភាព​នៃ​សារព័ត៌មាន»។

សមាជិក​សភា​អាមេរិក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​រិះគន់​របស់​ខ្លួន​ លើ​ការ​ចាត់​វិធានការ​នា​ពេល​ថ្មីៗ​នេះ ក្នុង​នោះ​លោក John McCain សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Alan Lowenthal និង​លោក Steve Chabot សមាជិក​រដ្ឋសភា​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា រិះគន់​នឹង​ការ​ចាត់​វិធានការ​នេះ។ ការ​រិះគន់​របស់​សមាជិក​សភា​ទាំង​នេះ បាន​ធ្វើ​ឡើង ក្រោយ​ពេល​ដែល​ក្រសួង​ការបរទេស​អាមេរិក​បាន​រិះគន់​លើ​ការ​ចាត់​វិធានការ​នេះ​កាលពី​ថ្ងៃពុធ ហើយ​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​«ដោយ​សម្ងាត់»។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ដែល​នៅ​តុ​ធ្វើ​ការ​របស់​លោក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​ព័ត៌មាន​លោក ខៀវ កាញ៉ារិទ្ធិ បាន​បកស្រាយ​ថា​ ការ​បង្ក្រាប​យ៉ាង​ទូលំទូលាយ​ នៅ​ក្នុង​សប្តាហ៍​នេះ​ មិនមែនជា​ការ​បិទ​ដំណើរការ​របស់​ វិទ្យុ​អាស៊ី​សេរី​ និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ VOA ទេ។

«រដ្ឋាភិបាល​អត់​បាន​បិទ​ទេ អាស៊ី​សេរី និង VOA ពីព្រោះ​សព្វ​ថ្ងៃ​នេះ អាស៊ី​សេរី និង​ VOA នៅ​តែ​ផ្សាយ​នៅ​ក្នុង​វិទ្យុ​ដែល​បាន​សុំ​ច្បាប់​ក្រសួង​រួចហើយ។ ទី២ នៅ​លើ​មេឃ (AM) អាស៊ី​សេរី​ ស្តាប់​កន្លែង​ណា​ក៏​ឭ​ដែរ។ ក្រសួង​អត់​មាន​ jam ទេ។ Free Asia គឺ shortwave អីចឹង​មិន​មាន​នរណា​បិទ​ទេ។ អីចឹង​សូម​មេត្តា​កុំ​ក្រឡាស់​ពាក្យ​ហ្នឹង។ ក្រសួង​អត់​មាន​បិទ​វិទ្យុ​ទាំង​អស់​នោះ​ទេ នៅ​ដំណើរការ​ធម្មតា។ ក្រសួង​មាន​វិធានការ​តែ​អ្នក​ដែល​រំលោភ​កិច្ច​សន្យា​បើក​ស្ថានីយ​ជាមួយ​ក្រសួង​ព័ត៌មាន​តែ​ប៉ុណ្ណឹង»។

កាសែតភ្នំពេញ​ប៉ុស្តិ៍​ ដែល​ជា​ប្រភព​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ​ដែល​មិន​ទាន់​ទទួល​រង​ផល​ប៉ះពាល់ ​ពី​ការ​បង្ក្រាប​ខាង​ពន្ធ​នេះ​ទេ បាន​រាយការណ៍​ កាល​ពី​ថ្ងៃ​សុក្រ​ថា នៅ​ត្រឹម​ចុង​សប្តាហ៍​ មាន​វិទ្យុ​សរុប​ចំនួន​ ១៥​ នៅ​ទូទាំង​ប្រទេស ​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ ពី​ការ​បង្ក្រាប​នេះ។ កាសែត​នេះ​ក៏​បាន​រាយការណ៍​ថា កម្មវិធី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ក៏​ត្រូវបញ្ឈប់​ការ​ផ្សាយ​តាម​ស្ថានីយ​វិទ្យុ​ដែល​ខ្លួន​ជួល​ម៉ោង ដោយ​កាសែត​នេះ​ បាន​ដក​ស្រង់​សម្តី​របស់​ប្រធាន​វិទ្យុ​ VOD គឺ​លោក ប៉ា ងួនទៀង។

គេ​មិន​ប្រាកដ​ថា ​តើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​អន្តរជាតិ​នឹង​មាន​ជំហាន​បន្ទាប់​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​អ្នក​រិះគន់​បាន​ព្រមាន​ថា ការ​មិន​អាច​ងាក​ទៅ​ស្ថានភាព​ធម្មតា ​ដូច​មុន​ការ​បង្ក្រាប​នេះ​ នឹង​ប៉ះពាល់​ដល់​ការ​យល់​ឃើញ​អំពី​ការ​បោះឆ្នោត​ជាតិ ​នៅ​ឆ្នាំ​ក្រោយ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ដដែល​របស់​អង្គការ​ Human Rights Watch លោក Phil Robertson អនុប្រធាន​ប្រចាំ​ទ្វីប​អាស៊ី​នៃ​អង្គការ​ព្រមានថា៖ «អ្នក​ការ​ទូត​និង​ប្រទេស​អ្នក​ផ្តល់​ជំនួយ​គួរឲ្យ ​លោក​ ហ៊ុន សែន ដឹង​ថា ប្រសិន​បើ​លោក​មិន​ធ្វើ​ឲ្យ​ត្រឡប់​ទៅ​រក​ស្ថានភាព​ដើម​វិញ​ទេ ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​នឹង​មិន​ត្រូវ​ចាត់​ទុក​ជា​ការ​បាន​ទេ»។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ VOA កាល​ពី​ថ្ងៃ​សុក្រ​នេះ សមាជិក​សភា​អាមេរិក Alan Lowenthal បាន​យល់​ស្រប​ថា​ការ​ឆ្នោត​ឆ្នោត​ជាតិ នៅ​ពេល​ខាង​មុខ ​នឹង​រង​ផល​ប៉ះពាល់​ ប្រសិន​បើ​កម្ពុជា​មិន​ផ្លាស់​ប្តូរ​និន្នាការ ​នៃ​ការ​បង្ក្រាប​នេះ​ទេ។ លោក​បាន​អំពាវនាវ​ដល់​ សហគមន៍​អន្តរជាតិ ​ឲ្យ​ចាត់​វិធានការ​ខ្លាំង​ជាង​មុន​ ហើយ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ គិតគូរ​អំពី​ជំហាន​បន្ទាប់។

លោក Alan Lowenthal ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា យើង​ត្រូវ​ចាប់​ផ្តើម​គិត​គូរ​អំពី​រឿង​នេះ​និង​ចាប់​ផ្តើម​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ចំពោះ​ប្រទេស​កម្ពុជា»៕

Advertisements
This entry was posted in Nokor and tagged , , , , , . Bookmark the permalink.

One Response to រដ្ឋាភិបាល ហ៊ុន សែន​ រង​ការ​ថ្កោល​ទោស​​​ពី​ជុំ​វិញ​ពិភពលោក ចំពោះ​​ការបង្រ្កាប ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​​សិទ្ធិ​មនុស្ស

  1. Makara Bun says:

    To save Cambodia as one nation, USA and European countries should put pressure on communist countries such as youn Hanoi so called Vietnam , China, or may be North Korea too by not bringing the businesses into those countries. or until the agreement has been settled. Why ? Because those countries very greatly have influences on Cambodia. Those countries have tried to hold Cambodia as their hostages to be in the bloc communist and used Cambodia as battle field . The war has started during the 60’s so called Vietnam war , China very deeply involved in that war . In 1975 the vietcong north Vietnam disguised as khmer rouge took over the whole country and chased the people to countryside which caused the killing field of 3 millions khmer lives ( China and Vietnam involved in this killing). The world got fooled that khmer killed khmer . Very seriously, in 1979 the Hanoi twisted the situation of killing into openly invading Cambodia . The evil aggressor youn Hanoi so called Vietnam has robbed and has stolen everything in Cambodia shipped to Vietnam day and night for months and months and installed the puppet government. Cambodia has lost and has suffered two different times, from 1975-1979 and from 1979 until to day 2017 may be has never never ended. In 1989 the UN forced the evil Vietnam to withdraw the troops from Cambodia , it did not work at all because they left in uniform of troop during the day and they came back at night as civilians with weapons but no one paid attention in that matter. Now Cambodia ends up with 5 to 6 millions illegal invaders youn Hanoi and some of them work in high position in the puppet government , very scary in the military units. Hun Sen is very fragile , not a strong man at all but he has been backed by China and the Hanoi so called Vietnam . In 1993 the UN came back to Cambodia , according to the Paris Peace Agreement October 23rd 1991 , spent billions of dollars to establish the electoral government . Unfortunately , the UN left Cambodia before the tasks were done, leaving the great opportunity for the thug Hanoi and its puppet turned the situation around and grabbed the full power in their hands since then. What does the khmer people get ? Only the suffering and loss. I would like to beg to the world especially to the UN, please come back and finish the job that left behind during the 1990’s and reevaluate the ” Paris Peace Agreement the October 23rd 1991″ . And I would like to ask the ICC to speed up the cases of Hun Sen government and his entourages , bring them to justice to face the crimes they have committed. Khmer people hates dictator communist regime .

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s