ដូចម្តេចទៅហៅថា វៀតណាម ឬយួនស្របច្បាប់ ឬ យួន មានសញ្ជាតិខ្មែរ?

Youn-002

ដូចម្តេចទៅហៅថា វៀតណាម ឬយួនស្របច្បាប់ ឬ យួនមានសញ្ជាតិខ្មែរ?

សូមទាញយក ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ និង ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ ។ សូមទាញយក អនុក្រឹត្យ ស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលមិនប្រក្រតី ដែលជនបរទេស កំពុងកាន់កាប់ប្រើប្រាស់ ។

(អត្ថបទដោយ ម៉ែន ណាត /០២ សីហា ២០១៧)

តាមច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ និង ច្បា​ប់ស្តីពីសញ្ជាតិ ឆ្នាំ១៩៩៦ ជនបរទេស អាចចូលសញ្ជាតិខ្មែរបាន លុះត្រាតែបានចូលមករស់នៅកម្ពុជាស្របច្បា​ប់ មានលិខិតស្នាមបញ្ជាក់គ្រប់គ្រាន់ ពីអាជ្ញាធរនៃប្រទេសសាម៉ី ហើយត្រូវរស់នៅកម្ពុជា ដូចមានកំណត់ក្នុងច្បាប់។ បើរកឃើញថា ពួកគេ គ្មានឯកសារគ្រប់គ្រាន់ទេ ចាំបាច់អាជ្ញាធរខ្មែរ ត្រូវបញ្ជូនពួកគេ ទៅប្រទេសដើមវិញ ជាបន្ទាន់។

ដូចចំណុចខាងលើនេះ ចពោះជនបរទេស ដែលទទួលបានសញ្ជាតិខ្មែរ ត្រូវបានទទួលដោយ ព្រះរាជក្រឹត្យព្រះមហាក្សត្រ និងស្បថនៅតុលាការកំពូល ផង។ ចំពោះជនជាតិ យួន ដែលរស់នៅកម្ពុជាសព្វថ្ងៃ អ្នកខ្លះមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប៉ុន្តែ «គ្មានឯកសារព្រះរាជក្រឹត្យ ពីព្រះហាក្សត្រ និង គ្មានឯកសារពីតុលាការកំពូល» ទេ។ ករណីនេះ បើតាមច្បាប់គឺ យួន ទាំងនោះ នៅតែរស់នៅខុសច្បាប់ដដែល នៅកម្ពុជា។ បើគ្មានឯកសារគ្រប់គ្រាន់ មករស់នៅកម្ពុជាហើយក្តី កូនចៅជនជាតិ យួន ឬជនបរទេស ដែលកើតនៅស្រុកខ្មែរ ក៏គ្មានសិទ្ធិ ទទួលសញ្ជាតិខ្មែរដែរ។

ករណីរដ្ឋាភិបាលខ្មែរ ជារដ្ឋាភិបាល គិតគូរប្រយោជន៍ជាតិជាធំ នោះយួនខុសច្បាប់ ឬជនបរទេសខុសច្បាប់ ត្រូវបញ្ជូនត្រឡប់ ទៅប្រទេសកំណើតរបស់ពួកគេវិញទាំងអស់។ ចំពោះអ្នកដែលមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយក៏ដោយ ដែលបានមកពីការសូកប៉ាន់ ឬឯកសារមិនប្រក្រតី គឺចាត់ទុកថា ជាករណីខុសច្បាប់ ដែលមន្រ្តី និងសាម៉ីខ្លួន ត្រូវមានទោសតាមច្បាប់។ រដ្ឋាភិបាល ត្រូវចាត់ការស្រាវជ្រាវឡើងវិញ រាល់ឯកសារមិនប្រក្រតី ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនប្រក្រតី ដែលផ្ទុយពីខ្លឹមសារច្បាប់ ឬ គ្មានឯកសារ ព្រះរាជក្រិត្យ និងឯកសារពីតុលាការកំពូល ទេនោះ៕

{វីដេអូឯសារ៖ ខេត្តកំពង់ឆ្នាំង មានយួន ១១២០០ គ្រួសារ ឆ្នាំ២០១៤ ។ ទូរទស្សន៍យួនផ្សាយថា ខេត្តកំពង់ឆ្នាំង មានយួន ១១២០០ គ្រួសារ សរុប ៥៥២០០ នាក់ នាឆ្នាំ​២០១៤។}

Advertisements
This entry was posted in Nokor and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s