ហ៊ុន សែន រំលោភមាត្រា៨០ រដ្ឋធម្មនុញ្ញ និងបំពាននីតិវិធីរដ្ឋបាល ចំពោះការចាប់ខ្លួនលោក កឹម សុខា មានអភ័យឯកសិទ្ធិសមាជិកសភា

PMHS_2017-06-05_15-41-22

នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងការពារខ្លួនថា ករណីចាប់ខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង និងជាតំណាងរាស្រេ្តផងនោះ គឺជាបទល្មើសជាក់ស្តែង ដោយផ្អែកលើវីដេអូមួយ ដែលលោក កឹម សុខា ថ្លែងតាំងពីដើមឆ្នាំ២០១៤ ។ «តើអ្វីទៅហៅថា បទល្មើសជាក់ស្តែង?»។ ក្រុមអ្នកច្បាប់ យល់ឃើញផ្ទុយពីជំហររដ្ឋាភិបាល ដោយបញ្ជាក់ថា រដ្ឋាភិបាល រំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ ពីព្រោះរដ្ឋាភិបាល គ្មានសិទ្ធិចាប់ខ្លួនតំណាងរាស្រ្ត ដែលកំពុងមានអភ័យឯកសិទ្ធិឡើយ ហើយនិង គ្មានសិទ្ធិអនុវត្តនិតីវិធីចាប់ខ្លួនមនុស្ស ខុសម៉ោងរដ្ឋបាលទេ។ (អត្ថបទបន្ថែមដោយ ម៉ែន ណាាត)


 លោក ហ៊ុន សែន ព្រមាន​រំលាយ​បក្ស​ប្រឆាំង ​បើ​សមាជិក​បក្ស ​ចេញ​មុខ​គាំទ្រ​លោក កឹម សុខា

(RFA Khmer, 03-9-2017, ដោយ ម៉ម មុនីរតន៍)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​រំលាយ ​គណបក្ស​ប្រឆាំង​ បន្ត​ទៀត ក្រោយ​ពី​ចាប់​ខ្លួន​ លោក កឹម សុខា ប្រសិន​បើ​រក​ឃើញ​សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធសភា​របស់​បក្ស​នេះ ​ចេញ​មុខ​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​កម្លាំង​នគរបាល។ ស្រប​ពេល​នេះ​ដែរ លោក ហ៊ុន សែន ក៏​អំពាវនាវ​ស្វែង​រក​ជន​បរទេស​បន្ថែម​ទៀត​ដែរ ដែល​លោក ​ចោទ​ប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​គម្រោង​ក្បត់​ជាតិ តាម​រយៈ​បដិវត្ត​ពណ៌​ ប្រឆាំង​នឹង​រដ្ឋាភិបា

ប្រើ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​សមត្ថកិច្ច ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​អនុវត្ត​ច្បាប់​ ឲ្យ​ដល់​ទី​បញ្ចប់ ចំពោះ​វាសនា​បក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​មាន​អ្នក ​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​បន្ត​ទៀត។

ការ​ថ្លែង​ដូច​នេះ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ ជួប​ជាមួយ​កម្មករ​រោងចក្រ​ រាប់​ពាន់​នាក់ នៅ​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ៣ ខែ​កញ្ញា។ លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា មូលហេតុ​ដែល​លោក​លើក​ដូច្នេះ ព្រោះ​តែ​មេ​បក្ស​ប្រឆាំង ​មាន​ភស្តុតាង​ដាក់​បន្ទុក​រួច​ទៅ​ហើយ អំពី​គម្រោង​ក្បត់​ជាតិ ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ការ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​អធ្រាត្រ ​ដោយ​កង​កម្លាំង​នគរបាល ក្រោម​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ចោទ​ថា នេះ​ជា​បទល្មើស​ជាក់ស្ដែង មិន​ចាំបាច់​តម្រូវ​ឲ្យ​មាន​ដីកា ឬ​ហេតុផល​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​ឡើយ «យប់​មិញ​នេះ​ យើង​ត្រូវ​ចាប់​លោក កឹម សុខា ទាំង​យប់ អំពី​ទោស​ក្បត់​ជាតិ​តែម្ដង។ ហេតុ​អី​បាន​យើង​ត្រូវ​ចាប់? បើ​សិន​មិន​មាន​រឿង​ធ្ងន់ធ្ងរ យើង​មិន​ចាំបាច់​ចាប់​ធ្វើ​អី​ទេ។ តែ​រឿង​នេះ​ វា​ធ្ងន់​ពេក​ហើយ​ វា​ឈាន​បណ្ដើរៗ​ហើយ»

លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ជា​ញឹកញាប់​ថា នឹង​ចាត់វិធានការ​វ៉ៃ​ខ្នោះ​ដៃ​ជន​ណា​ក៏​ដោយ មិន​ថា​តំណាងរាស្ត្រ​ មាន​អភ័យ​ឯកសិទ្ធិ​ទេ ប្រសិន​​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ហើយ ត្រូវ​ចាត់​វិធានការ​បន្ទាន់ ដើម្បី​ការពារ​សុខ​សន្តិភាព។ ប៉ុន្តែ អ្នក​ច្បាប់​ធ្លាប់​បកស្រាយ​ថា ការ​ចោទ​ប្រកាន់​ជន​ណា​មួយ​ពី​បទល្មើស​ជាក់ស្ដែង​ទៅ​បាន លុះ​ត្រា​កំពុង​ធ្វើ​សកម្មភាព​ភ្លាមៗ ឬ​សកម្មភាព​ដេញ​ប្រផាប់​ចាប់​ប្រភីង​នៅ​នឹង​កន្លែង​តែម្ដង

ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ​មាត្រា ៣៨ ថ្មី កំណត់​ថា ការ​បញ្ចប់​ជីវិត​នយោបាយ​បក្ស​ណា​មួយ​ទៅ​បាន គឺ​គណបក្ស​នយោបាយ​នោះ​ ប្រព្រឹត្ត​ខុស​ ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​ដទៃ​ទៀត​របស់​ ប្រទេស​កម្ពុជា ទើប​ក្រសួង​មហាផ្ទៃ អាច​ចាត់​វិធានការ​តាម​ដំណាក់កាល គឺ​សម្រេច​សកម្មភាព​បណ្ដោះអាសន្ន បក្ស​នយោបាយ​នោះ ក្នុង​រយៈពេល​មួយ​ជា​កំណត់។ បន្ទាប់​មក ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្ស​នយោបាយ​នោះ ក្នុង​ករណី​មាន​កំហុស​ធ្ងន់ធ្ងរ។

ជុំវិញ​ការ​ចាប់​ខ្លួន​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​នេះ លោក ហ៊ុន សែន ថ្លែង​ថា បទល្មើស​ជា​ច្រើន​សំណុំរឿង​ក្នុង​ពេល​កន្លង​ទៅ បូក​រួម​ទាំង​អំពើ​ហិង្សា​ នៅ​ផ្លូវ​វ៉េងស្រេង ផង គឺ​ដាក់​បន្ទុក​ឲ្យ​លោក កឹម សុខា ទទួល​ទាំង​អស់​ ដោយ​ចោទ​ថា លោក កឹម សុខា ជា​ជន​ក្បត់​ជាតិ 

ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​កម្លាំង​នគរបាល​ព័ន្ធ​ចាប់​ខ្លួន​ ទាំង​កណ្ដាល​អធ្រាត្រ និង​ពុំ​មាន​ដីកា​ថែម​ទៀត នៅ​គេហដ្ឋាន​របស់​លោក ​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ។

បើ​ទោះ​ជា​បែប​ណា រឿងរ៉ាវ​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ ដោយ​យោង​លើ​អង្គហេតុ​ខ្លះៗ ​តាម​រយៈ​ខ្សែ​អាត់​វីដេអូ របស់​លោក កឹម សុខា ដែល​ថ្លែង​ជា​សាធារណៈ​ នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ដើម​ឆ្នាំ ​២០១៤។ មេ​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា លោក​បាន​រៀន​ពី​របៀប​ផ្លាស់ប្ដូរ ​តាម​បែប​ប្រជាធិបតេយ្យ​ ជាមួយ​នឹង​សហរដ្ឋអាមេរិក តាំង​ពី​អាណត្តិ​ទី១។ ប៉ុន្តែ​អ្វី​ដែល​លោក​សាប​ព្រោះ​វប្បធម៌​ តាម​បែប​​ប្រទេស​លោក​ខាង​លិច​នោះ ពុំ​មាន​អ្វី​ក្រៅ​ពី​គោលការណ៍​ជា​សាកល ​ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើយ៖ «ប្រជាពលរដ្ឋ​លោក​បាន​ក្រោក​នេះ មិន​មែន​ទើប​តែ​ក្រោក​ថ្ងៃ​ហ្នឹង​នេះ​ទេ ដោយសារ​ជា​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​យើង​ខ្ញុំ។ ខ្ញុំ​សូម​បញ្ជាក់​ជូន​បងប្អូន​ជន​រួម​ជាតិ​ថា ហេតុ​ម៉េច​បាន​ជា​ដល់​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ងើប​ឡើង​កុះករ លែង​ខ្លាច​ហើយ​ហ៊ាន និង​យល់»

ក្រៅ​ពី​ការ​ចាប់​ខ្លួន​​លោក កឹម សុខា ហើយ លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា ជា​ប្រទេស​បាត​ដៃ​ទី​៣ ដែល​លោក​អះអាង​ថា កំពុង​រក​មុខ​ជា​យូរ​មក​ហើយ ដែល​នាំ​ឲ្យ​កម្ពុជា ជួប​គ្រោះ​អាក្រក់​តាំង​ពី​ក្នុង​សម័យ​លោក​សេនា​ប្រមុខ លន់ នល់។ ជាង​នេះ​ទៀត ការ​ចាប់​ដៃគូ​ជាមួយ​លោក កឹម សុខា លើក​នេះ​ ក៏​មិន​ខុស​ពី​ប្រវត្តិសាស្ត្រ​កាល​ពី​ជាង ៣០ ​ឆ្នាំ​មុន​នោះ​ដែរ ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា រក​បាន​សន្តិភាព​មក​ដោយ​លំបាក​នេះ ត្រូវ​​រលាយ​ទៅ​វិញ ព្រោះ​​តែ​សម្ពន្ធភាព​រវាង​សហរដ្ឋអាមេរិក និង​លោក កឹម សុខា នេះ៖ «មិន​ត្រូវ​បរទេស​ណា​ មក​ត្រូវ​លូកលាន់​កិច្ចការ​របស់​កម្ពុជា ជា​ពិសេស​អ្នក​ដែល​បាត​ដៃ​ទី​៣ ដែល​ធ្លាប់​ប្រើ លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ»

បើ​ទោះ​ជា​បែប​ណា ក្នុង​ពេល​កន្លង​ទៅ ស្ថានទូត​អាមេរិក​ ប្រចាំ​នៅ​កម្ពុជា ធ្លាប់​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​នេះ។

ស្រប​ពេល​លោក កឹម សុខា ត្រូវ​ចាប់​ខ្លួន និង​ព្រមាន​ពី​ជីវិត​នយោបាយ​ចុង​ក្រោយ​របស់​ បក្ស​ប្រឆាំង លោក ហ៊ុន សែន បាន​អះអាង​ថា ទោះ​ជា​យ៉ាង​ណា​ដំណើរការ​ចុះ​ឈ្មោះ និង​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ឆ្នាំ​២០១៨ នៅ​តែ​ដំណើរការ​ជា​ធម្មតា​ ដូច​ការ​គ្រោង​ទុក៕

Advertisements
This entry was posted in Nokor and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s