បារាំង បានអំពាវនាវដល់រដ្ឋាភិបាល ហ៊ុន សែន ត្រូវដើរលើមាគ៌ា​​​​លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីលោក កឹម សុខា ត្រូវបានចាប់ខ្លួន

Capturemlk

សហប្រធានហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ប្រទេសបារាំង បានសំដែងការព្រួយបារម្ភ លើការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធី ក្រោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា កាលពីថ្ងៃទី០៣ ខែកញ្ញា។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដ៏កម្រ ចេញផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នេះ បារាំង បានថ្លែងក្នុងន័យជាភាសាការទូត សំដៅឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវទម្លាក់ចោលនូវការចោទប្រកាន់ លោក កឹម សុខា និង ត្រូវបញ្ចប់ការវាយប្រហារ ទៅលើសេរីភាពនៃការបញ្ចេញមតិ ហើយនិងសេរីភាពសារព័ត៌មាន។

រដ្ឋាភិបាលបារាំង អំពាវនាវ ដល់អាជ្ញាធររដ្ឋាភិបាលកម្ពុជា ត្រូវដើរលើមាគ៌ាលទ្ធិប្រជាធិបតេយ្យ ជាពិសេស​​ត្រូវធានាការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ឲ្យមានប្រក្រតីភាពធម្មតា ដែលអាចជឿទុកចិត្តបា​ន ។ បារាំង បញ្ជាក់ថា ខ្លួនមានប្រទេសដៃគូជាច្រើន នៅអឺរ៉ុប ឈរទន្ទឹមជាមួយអាជ្ញាធរកម្ពុជា ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងទិសដៅដោះស្រាយបញ្ហានេះ។ (អត្ថបទដោយ នគរ)

 

Advertisements
This entry was posted in Nokor and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s