មានភស្តុតាងកត់សម្គាល់ថា លោក ហ៊ុន សែន ទេទើបសមជា​​ជនក្បត់ជាតិ ចំណែកលោក កឹម សុខ គឺជាអ្នកប្រយុទ្ធ​ដើម្បីសិទ្ធិមនុស្ស

កឹម​ សុខា និង ហ៊ុន សែន.០៣.៩.១៧

នាយករដ្ឋមន្រ្តី ហ៊ុន សែន ចោទប្រកាន់លោកតំណាងរាស្រ្ត កឹម សុខា មេដឹកនាំបក្សប្រឆាំងថា «ក្បត់ជាតិ» ស្របពេលមានការវាយបកវិញថា «ហ៊ុន សែន ទៅវិញទេដែលសមជាជនក្បត់ជាតិ បម្រើយួន គ្រប់ដំណាក់កាល ក្នុងរបបដឹកនាំរបស់ខ្លួន។


(05-9-2017, ដោយក្រុមការងារ Cambodia Symbol of Change)

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានមកលើ លោក កឹម សុខា ថា «ជាជនក្បត់ជាតិ» រហូតឈានដល់ការចាប់ខ្លួន លោក កឹម សុខា ដល់គេហដ្ខាន នោះលោក ប៉ាង សុខឿន អតីតប្រធានចលនានិស្សិតដើម្បីប្រជាធិបតេយ្យ ដែលត្រូវបានអ្នកប្រើប្រាសបណ្ដាញសង្គម ហ្វេសប៊ុកជាច្រើន ស្គាល់តាមរយៈឈ្មោះ «ខ្មែរ សុវណ្ណភូមិ» បានប្រតិកម្មតបថា «លោក ហុន សែន វិញទេ ទើបជាជនក្បត់ជាតិពិតប្រាកដ»

ខ្មែរ សុវណ្ណភូមិ បានបង្ហាញភស្តុតាងចំនួន ៧ ដែលបញ្ជាក់ថា លោក ហ៊ុន សែន គឺជាជនក្បត់ជាតិយ៉ាងពិតប្រាកដ៖
១. រត់គេចពីទោសសំលាប់ខ្មែរក្នុងរបបខ្មែរក្រហម ទៅធ្វើបម្រើ យួន និង បោកខ្មែរថា ខ្លួនជាអ្នកសង្រ្គោះខ្មែរ។
២. សុខចិត្តធ្វើអ្វីៗតាម យួន ដើម្បីអំណាច។
៣. ព្រមចុះសន្ធិសញ្ញាជាច្រើន ជាមួយយួន រួមមានសន្ធិសញ្ញា ១៩៧៩, ១៩៨២, ១៩៨៣, ១៩៨៥, និង ២០០៥ ដើម្បីការពារផលប្រយោជន៍ យួន នៅកម្ពុជា និង នាំ យួនខុសច្បាប់ ចូលស្រុក ហើយកាត់ដី កាត់ភូមិ តាមព្រំដែនគោកឲ្យ យួន និង កាត់កោះ (កោះត្រល់) កាត់ដែនសមុទ្រខ្មែរឲ្យ យួន សម្រាប់ជាការសងគុណ យួន។
៤. សាងសង់ស្តូប ដឹងគុណ យួន ស្ទើរគ្រប់ខេត្តខ្មែរ ដើម្បីឲ្យខ្មែរបន្ត ដឹងគុណ យួន។
៥. ផ្តល់សិទ្ធិ ផ្តល់ដីសម្បទាន ផ្តល់ព្រៃសម្បទាន ផ្តល់ភ្នំសម្បទាន ផ្តល់ប្រាសាទសម្បទាន ផ្តល់រ៉ែ សម្បទាន ដល់ យួន ស្ទើររលាយធនធានជាតិ គ្រប់ខេត្ត។
៦. កាត់ខេត្តខ្មែរ ចំនួន ៤ ឲ្យ យួន គ្រប់គ្រងក្រោមរូបភាព «តំបន់អភិវឌ្ឍន៍ត្រីកោណរួម» ជាមួយ យួន និងឡាវ ។
៧. សិ្នទតែជាមួយ យួន ចេញចូលញឹកតែ ជាមួយ យួន ដែលជាប្រទេសឈ្លានពានខ្មែរគ្រប់ពេល។

លោក ប៉ាង សុខឿន (ខ្មែរ សុវណ្ណភូមិ) បានបន្តរៀបរាប់ថា បើចោទប្រកាន់លោក កឹម សុខា ថាការមានទំនាក់ទំនង ជាមួយអាមេរិក ឬអ្នកអង្គេការណ៍អាមេរិក គឺជាអំពើក្បត់ជាតិ នោះ ហុន សែន គួរតែបណ្តេញទូតអាមេរិក ចេញពីកម្ពុជា ផ្តាច់ទំនាក់ទំនងការទូត ជាមួយអាមេរិក និង ប្រកាសសង្គ្រាមជាមួយអាមេរិកភ្លាមទៅ។ តែបើមិនធ្វើដូច្នោះទេ គឺមានន័យថា ហុន សែន វិញទេ ទើបជាជនក្បត់ជាតិដ៏សែនថោកទាប រកលេខដាក់គ្មាន នៅក្នុងលោកនេះ។

គួរបញ្ជាក់ផងដែរថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដល់គេហដ្ឋានរបស់លោក កឹម សុខា ស្ថិតនៅផ្ទះលេខ ៩៧ ផ្លូវ ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីវេលាម៉ោង ០០ៈ៣៥ នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ។ ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើឡើងតាមរយៈ វីដេអូឃ្លីបដែលផ្សព្វផ្សាយ ដោយបណ្ដាញផ្សាយព័ត៌មានកម្ពុជា ដែលហៅខ្លីថា ស៊ីប៊ីអិន (Cambodian Broadcasting Network) មានប្រភពនៅប្រទេសអូស្ត្រាលី (Australia) ខែវិច្ឆិកា ឆ្នាំ២០១៣ និងផ្សាយដើមឆ្នាំ២០១៤ ហើយនិងភស្តុតាងដទៃទៀត អាជ្ញាធរចោទថា លោក កឹម សុខា មានផែនការសម្ងាត់ឃុបឃិត ជាមួយបរទេស ដែលធ្វើអោយប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។ រដ្ឋាភិបាល ចាត់ទុកការឃុបឃិតនេះថា ជាអំពើក្បត់ជាតិ ដែលជាបទល្មើស មានចែងក្នុងមាត្រា ៤៤៣ ក្នុងក្រមព្រហ្មទណ្ឌ។

ផ្ទុយទៅវិញក្រុមអ្នកច្បាប់ និងអ្នកឃ្លាំមើលជាតិ អន្តរជាតិថា ការចាប់ខ្លួនលោក កឹម សុខា ទាំងនៅអភ័យឯកសិទ្ធិតំណាងរាស្រ្ត គឺជាការរំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០។ ហើយការចាប់ខ្លួនទាំងយប់នោះ គឺការបំពាននីតិវិធីរដ្ឋបាល៕ (អត្ថបទបន្ថែមដោយ នគរ)

Capture-3

 

.

Advertisements
This entry was posted in Nokor and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s