មហាបាតុកម្មរបស់ពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក ទាមទារឲ្យដោះលែងលោក កឹម សុខា ចាប់ផ្តើម នៅថ្ងៃទី០៩ ខែកញ្ញា នេះហើយ!

21441612_1905688139448829_216265997_o

ជាមួយប្រតិកម្មថ្កោលទោសធ្ងន់ៗ ទៅលើរដ្ឋាភិបាលកម្ពុជា ពីសំណាក់សហគមន៍អន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិផងនោះ ពលរដ្ឋខ្មែរនៅជុំវិញពិភពលោក ក៏បានប្រកាសធ្វើមហាបាតុកម្ម ដោយឡែកពីគ្នា នៅតាមប្រទេសរៀងៗខ្លួន ដើម្បីទាមទារឲ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង និងជាសមាជិករដ្ឋសភា ដោយគ្មានលក្ខខណ្ឌ។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន នៅយប់រំលងអាធ្រាត ចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលក្រុមអ្នកច្បាប់ឯករាជ្យ និង អ្នកឃ្លាំមើលថា ជាការចាប់ខ្លួន ដោយរំលោភនីតិវិធីរដ្ឋបាល (ខុសម៉ោងរដ្ឋបាល) និង រំលោភរដ្ឋធម្មនុញ្ញ មារតា៨០ ។

ក្នុងខ្លឹមសារបន្ថែម នៃគម្រោងមហាបាតុកម្មនោះ  ក៏ទាមទាររកយុត្តិ ជូនលោក សម រង្ស៊ី, បណ្ឌិត កែម ឡី, ភិក្ខុ សំ ប៊ុនធឿន, លោក ជា វិជ្ជា, លោក ឈុត វុទ្ធី, លោក គឹម សុខ, សមាជិកសភា អ៊ុំ សំអាន, សមាជិកព្រឹទ្ធសភា ហុង សុខហួរ និង អ្នកទោសមនសិការទាំងអស់ជាង ២០ នាក់ទៀត កំពុងជាប់ឃុំឃាំង យ៉ាងអយុត្តិធម៌។  (07-9-2017, អត្ថបទដោយ ម៉ែន ណាត)

សេចក្តីប្រកាសមហាបាតុកម្មនេះ ដែលមានឈ្មោះថា «ចលនាពិភពលោក ដើុម្បីសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា»។  ថ្ងៃបរិច្ឆេទនៃគម្រោងមហាបាតុកម្ម មានដូចទៅ៖
– នៅបារាំង ក្រុងប៉ារីស ថ្ងៃទី ០៩ កញ្ញា ២០១៧
– នៅអាល្លឺម៉ង់ ក្រុងប៊ែឡាំង ថ្ងៃទី ០៩ កញ្ញា ២០១៧
– នៅមុខសភាពអឺរ៉ុប ប្រទេសបែលហ្ស៊ិក ថ្ងៃទី ១៨ កញ្ញា ២០១៧
– នៅអូស្ត្រាលី ថ្ងៃទី០៩ កញ្ញា ២០១៧
– នៅនូវ៉ែលស៊ីឡង់ (New Zealand) ថ្ងៃទី១៦ កញ្ញា ២០១៧
– នៅកាណាដា ថ្ងៃទី០៩ កញ្ញា ២០១៧
– នៅសហរដ្ឋអាមេរិក ធ្វើបាតុកម្មច្រើនកន្លែង ដូចជា នៅក្រុងឡុងប៊ិច ថ្ងៃទី១០ កញ្ញា ២០១៧ ។ នៅក្រុងវ៉ាស៊ីនតុន ធ្វើបាតុកម្ម ថ្ងៃទី១០ និងទី ១៥ កកញ្ញា ២០១៧។
 
ក. បដា សម្រាប់បាតុកម្ម៖
1) ដោះលែង លោក កឹម សុខា ជាបន្ទាន់និងឥតលក្ខខណ្ឌ
2) ហ៊ុន សែន ត្រូវគោរពសិទ្ធិមនុស្ស
3) ហ៊ុន សែន ត្រូវគោរពលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
4) ហ៊ុន សែន ត្រូវគោរពសេរីភាពសារព័ត៌មាន
ខ. ជ័យឃោស
1. ដោះលែង កឹម សុខា!
2. គោរព សិទ្ធិមនុស្ស
3. ហ៊ុន សែនអើយ ចុះចេញទៅ!
4. Save Free Media
5. សេរីភាព ព័ត៌មាន
6. ប្រជាធិបតេយ្យ សេរីពហុបក្ស
7. ២៣តុលា នៅឯណា?
8. ត្រូវគោរព ២៣ តុលា!
9. យុត្តិធម៌ ជូន កែម ឡី!
10. ឈប់គំរាម កំហែងខ្មែរ!
11. យុត្តិធម៌ ជូន សម រង្សី!
12. យុត្តិធម៌ ជូន កឹម សុខា!
13. របបផ្តាច់ការ បរាជ័យ!
14. ដោះលែង អ្នកទោសនយោបាយ

21363122_710703869120486_1010078884_n21397048_10213739395016091_2067203917_n21397654_1502276216492095_281181136_n21442357_10213744132254519_209669235_n21469433_10213247064201805_195983644_n21475936_10213744132174517_707625242_n

.

Advertisements
This entry was posted in Nokor and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s