ពលរដ្ឋខ្មែរ អូស្រ្តាលី ជួបជុំគ្នា ធ្វើបាតុកម្ម នៅខាងមុខការិយាល័យរដ្ឋសភា ទាមទារឲ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា

Captureវងរងរ

នៅថ្ងៃសៅរិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នេះ ពលរដ្ឋខ្មែរ នៅប្រទេសអូស្រ្តាលី ជួបជុំគ្នាធ្វើមហាបាតុកម្ម នៅខាងមុខការិយាល័យរដ្ឋសភា ទីក្រុងអាដេឡែដ (Adelaide City) ភាគខាងត្បូងប្រទេស។ ប្រធានបទនៃបាតុកម្មនេះ ទាមទារឲ្យតរដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង និងជាសមាជិសភា ព្រមទាំងទាមទារដោះលែងអ្នកទោសមនសិការទាំងអស់ ដែលកំពុងជាប់ឃុំឃាំង យ៉ាងអយុត្តិធម៌ ហើយទាមទារផងដែរ ឲ្យរដ្ឋាភិបាលកម្ពុជា បើកទូលាយនូវសេរីភាព នៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន

សមាជិរដ្ឋសភាអូស្ត្រាលី ប្រចាំរដ្ឋវីតូរីយ៉ា លោក ហុង លីម ដែលគេស្គាល់ថា ស្ថិតក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាល ហ៊ុន សែន ហើយនិង លោក ជា យូហន ប្រធានសហព័ន្ធខ្មែរអូស្ត្រាលី គឺជាអ្នកដឹកនាំបាតុកម្មនេះ។ តាមវីដអូនៅលើបណ្តាញហ្វេសប៊ុក និងបណ្តាញការងារយើង បានឲ្យដឹងថា មានពលរដ្ឋខ្មែររាប់រយនាក់ ចូលរួមក្នុងចលនាបាតុកម្ម នៅថ្ងៃសៅរិ៍នេះ។

ក្នុងចំណោមអ្នកចូលរួម ក៏មានតំណាងរាស្រ្ត និង មន្រ្តីជនខ្ពស់អូស្រ្តាលីមួយចំនួន បានថ្លែងសុន្ទរកថា ជំរុញឲ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ និងបើកចំហសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មានផង។

គួររំលឹកថា ថ្មីៗនេះ ក្រសួងការបរទេសអូស្ត្រាលី និងបណ្តាប្រទេសប្រជាធិបតេយ្យនានា លើពិភពលោក រួមទាំងអង្គការសហប្រជាជាតិ និង សហគមន៍អឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ដោយឡែកពីគ្នា ជំរុញឲ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដើម្បិីធានាប្រក្រតីភាពឡើងវិញ ក្នុងការបោះឆ្នាតជាតិ ខែកក្កដា ឆ្នាំ២០១៨ ។ (អត្ថបទដោយ ម៉ែន ណាត)

Captureដថថងថ

 

.

Advertisements
This entry was posted in Nokor and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s