កម្លាំងប្រដាប់អាវុធ ត្រៀមរារាំង​​ក្រុមតំណាងរាស្រ្ត​ពី​​​​បក្សប្រឆាំង ដែលប្រើសិទ្ធិស្របច្បាប់ សួរសុខទុក្ខលោក កឹម សុខា នៅពន្ធនាគារ​ត្រពាំងផ្លុង

1-1

អាជ្ញាធររដ្ឋាភិបាល ហ៊ុន សែន រឹតបន្តឹងសន្តិសុខខុសពីធម្មតា បន្ទាប់ពីក្រុមតំណាងរាស្រ្តបក្សប្រឆាំង ប្រកាសជួបជុំគ្នា នៅពន្ធនាគារ ត្រពាំងផ្លុង ជិិតព្រំដែន យួន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីសំដែងមិតទាមទារជួបសួរសុខទុក្ខ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង កំពុងជាប់ឃុំឃាំង។

កាសែត Fresh News ដែលកាន់កាប់ដោយរដ្ឋាភិបាល ហ៊ុន សែន​ បានចុះផ្សាយបង្ហាញពី កម្លាំងកងទ័ព កាន់កាំភ្លើងយន្ត និងកាំភ្លើង AK-47 ជាដើម ហាក់ដូចជាកំពុងត្រៀមប្រយុទ្ធ ជាមួយសត្រូវបរទេសឈ្លានពាន ដែលមានភាសាកំណើតខុសគ្នា និងមានប្រពៃណីវប្បធម៌ខុសគ្នា។ ផ្ទុយទៅវិញ ពួកកងម្លាំងទាំងនោះ សុទ្ធតែជាខ្មែរដូចគ្នា និងមានពូជអំបូរឈាមជ័រជាខ្មែរដែរ ប៉ុន្តែពួកគេ បែរជាត្រៀមកម្លាំងតាមបញ្ចាមេដឹកនាំផ្តាច់ការ លោក ហ៊ុន សែន ប្រឆាំងខ្មែរគ្នាឯងទៅវិញ ដែលត្រូវបានគេសង្កេតឃើញថា ជាការត្រៀុមរារាំងដល់ ក្រុមតំណាងរាស្ត្ររបស់ គណបក្សសង្គ្រោះជាតិ ដែលប្រើប្រាស់អភ័យឯកសិទ្ធិស្របច្បាប់ ចង់ជួបសួរសុខទុក្ខមេដឹកនាំរបស់ខ្លួនប៉ុណ្ណោះ

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាសមាជិរដ្ឋសភា ត្រូវបានចាប់ខ្លូន នៅយប់រំលងអាធ្រាតចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ខណ្ឌទួលគោក ភ្នំពេញ។ ការចាប់ខ្លួននោះ គ្មានទាំងដីកាពីតុលាការផងទេ ដែលក្រុមអ្នកច្បាប់ និងសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ (អ.ស.ប) បានថ្កោលទោសថា «ជាការចាប់ខ្លួន ដោយរំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០, ខុសក្បួនខ្នាតរដ្ឋបាល និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។

ការចាប់ខ្លួនលោក កឹម សុខា កើតឡើងក្រោយពេលដែលរដ្ឋាភិបាល បញ្ជាឲ្យបិទទ្វារវិទ្យាស្ថានឃ្លាំមើលការបោះឆ្នោត របស់អាមេរិក (NDI) កាសែតអាមេរិក The Cambodia Daily និង បញ្ជាឲ្យបញ្ឈប់ការផ្សាយបន្ត របស់វិទ្យុអាស៊ីសេរី (RFA) វិទ្យុវីអូអេ (VOA) និងវិទ្យុវីអូឌី (VOD) ។

សហគមន៍ជាតិ និងអន្តរជាតិ នៅតែបន្តជំរុញឲ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម​ សុខា ដោយគ្មានលក្ខខណ្ឌ ដើម្បីបើកផ្លូវឲ្យគណបក្សប្រឆាំង ចូលរួមស្មើមុខស្មើមាត់ ជាមួយគណបក្សកាន់អំណាច ហើយនិងគណបក្សនានា ធានាការបោះឆ្នោត ដោយសេរី យុត្តិធម៌ អាចទទួលយកបាន នៅខែ កក្កដា ឆ្នាំ​២០១៨

ស្របពេលនេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏ធ្វើបាតុកម្ម ទាមទារឲ្យដោះលែងលោក កឹម សុខា, អ្នកទោសមនសិការ និងទាមទារឲ្យបើកចំហ សេរីភាពសារព័ត៌មានឡើងវិញ។ បាតុកម្ម ត្រូវបានរៀបចំធ្វើនៅ ប្រទេសបារាំង អាល្លឺម៉ង់ បែលហ្សិក អូស្ត្រាលី នូវ៉ែលស៊ីឡង់ អាមេរិក និងកាណាដា៕ (អត្ថបទដោយ ម៉ែន ណាត)

2-300x2244-300x22821558625_1807975312607973_4637235868860681164_n

21557587_1807976812607823_8970260172759633182_n

1238034_651116448243911_2089233809_n

Advertisements
This entry was posted in Nokor and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s