​អ្នកបរិស្ថាន រកឃើញអំពើពុករលួយថ្មី រឿងនាំខ្សាច់ ទៅតៃវ៉ាន់ ទឹកប្រាក់ជាង ៣២ ​លាន​ដុល្លា​រ តែខាងរដ្ឋាភិបាលខ្មែរ មានតែជាង ២៧ ម៉ឺនដុល្លារ

13559133_1049237441825672_5321682864259821675_o

ករណីអំពើពុករលួយរឿងនាំខ្សាច់ ទៅក្រៅប្រទេសនោះ រដ្ឋាភិបាលកម្ពុជា ដែលរដ្ឋមន្រ្តី ក្រសួងរ៉ែង និងថាមពល មិនដែលស្រាយបំភ្លឺច្បាស់លាស់ ចំពោះការចោទប្រកាន់នានា ពីក្រុមសកម្មជនបរិស្ថានទេ។ ចំណូលជាតិ រាប់រយលានដុល្លារ ត្រូវបានរកឃើញភាពមិនប្រក្រតី រវាងតួលេខចំនួនខ្សាច់ ចំនួនទឹកប្រាក់របស់កម្ពុជា និង របស់ប្រទេសដែលទទួលទិញពីកម្ពុជា។

ករណីនាំខ្សាច់ទៅសាំងហ្កាពួរ បាត់ចំណូលថវិកាជាតិជាង ៧០០ លានដុល្លារ កាលពីចុងឆ្នាំ២០១៦។ ខែមករា ឆ្នាំ២០១៧ ក្រុមសកម្មជនបរិស្ថាន រកឃើញទៀតថា មានការនាំខ្សាច់ ទៅ ឥណ្ឌា មានទឹកប្រាក់ជាង ២,៦ លានដុល្លារ។​ ហើយនៅពេលនេះ  សកម្មជនបរិស្ថាន រកឃើញថ្មីថា មានការនាំខ្សាច់ស៊ីលីការ ទៅតៃវ៉ាន់ ដែលមានតួលេខខុសគ្នា នូវទឹកប្រាក់ ជាង ៣១ លានដុល្លារ  ៏(អត្ថបទដោយ ម៉ែន ណាត)


សកម្មជនបរិស្ថាន​ថា ​ក្រសួង​រ៉ែ ​ធ្វើ​ឲ្យ​បាត់​លុយ​ជាតិ ករណីនាំខ្សាច់ទៅតៃវ៉ាន់

(VOD, 12-9-2017 ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​)
អង្គការ​មាតា​ធម្មជាតិ ​រក​ឃើញ​ពី​ការ​បាត់​បង់​លុយ​ជាតិ លើ​ធន​ធាន​ខ្សាច់​ បន្ថែម​រាប់​សិប​​លាន​ដុល្លារ ​ ​ទៅ​លើ​ការ​នាំ​ចេញ​ទៅ​ប្រទេស​តៃ​វ៉ាន់​ ខណៈដែលលុយ​បាត់​ ពី​ការ​នាំ​ខ្សាច់​ ទៅ​កាន់​ប្រទេស សិង្ហ​បុរី មិន​ទាន់​ត្រូវ​បាន ​ស្ងប់​ស្ងាត់​នៅ​ឡើយ​។

អង្គការ​មាតា​ធម្មជាតិ​ បាន​ចេញ​ផ្សាយ​វី​ដេអូ​ថ្មី​មួយ ​កាលពី​ថ្ងៃ​ទី​១១ខែកញ្ញា​ ដោយ​ថា ​ខ្លួន​បាន​រក​ឃើញ​ភស្ភុតាង​ថ្មី​មួយ​ទៀត​ ដែល​បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឲ្យ​បាត់​បង់​លុយ​ជាតិ​រាប់​សិប​លាន​ដុល្លារ ​ទៅ​លើ​ការ​នាំ​ចេញ​ខ្សាច់​ ទៅ​ក្រៅ​ប្រទេស។ ភស្ភុតាង​ថ្មី​នោះ ​គឺ​អង្គការ​នេះ​ បាន​រក​ឃើញពី​តួលេខ​ខុស​គ្នា​​ នៃ​ការ​នាំចេញ​ខ្សាច់ ពី​កម្ពុជា​ទៅប្រទេស​ តៃ​វ៉ាន់។

ក្នុង​វី​ដេអូជាង ​២ នាទី​របស់​អង្គការ​មាតា​ធម្មជាតិ បាន​បញ្ជាក់​ថា ទិន្នន័យ​នៃ​ការនាំ​​ចូល​ខ្សាច់សីលី​កា ​ពី​កម្ពុជា ដោយ​គយ​តៃ​វ៉ាន់​បាន​បញ្ជាក់​ថា ប្រទេស​នេះ ​បាន​នាំចូល​ខ្សាច់​ពី​កម្ពុជា ពី​ឆ្នាំ ​២០១២ ដល់​ឆ្នាំ​២០១៦ បាន​ចំនួន​ ១ លាន ​៥ ​សែន​តោន (១,៥ លានតោន) ស្មើ​នឹង​ជាង ​៣២ ​លាន​ដុល្លា​រអាមេរិក ខុសពី​ទិន្និន័យ​របស់គយ​កម្ពុជា ដែល​អះ​អាង​ថា​ កម្ពុជា ​នាំ​ចេញ​ខ្សាច់​ទៅ​តៃ​វ៉ាន់ ​បានតែជាង​ ២៨ ពាន់​តោន​ប៉ុណ្ណោះ ដែល​ស្មើ​នឹងជាង​ ​២៧ ​ម៉ឺន​ដុល្លារ។

កញ្ញា លីម គីមស័រ​ បាន​និយាយ​ក្នុង​វី​ដេអូ​នោះ​ថា៖ «មាន​ន័យ​ថា តួលេខ​នេះ​ បង្ហាញពី​ការ​បាត់​ខ្សាច់​ដល់​ទៅ​ជាង ​១ លាន​ ៥ សែន​តោន ដែល​មាន​ចំនួន​ទឹក​ប្រាក់​ខុស​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ ដល់​ទៅ​ជាង​ ៣១​លាន​​ដុល្លារ»។

បើតាមវី​អូ​ឌី​ អង្គការ​មាតា​ធម្មជាតិ​ មិន​អាច​ទាក់​ទងអ្នក​នាំពាក្យ​ និង​ជា​​អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​រ៉ែ លោក​ យស មុនី​រ៉ាត់ ដើម្បី​ឆ្លើយ​តប​បាន​នោះ​ទេ តែ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាម​ពល​លោក ឌិត ទីណា​ មាន​ប្រសាសន៍​ថា ប្រសិន​អង្គការ​មាតា​ធម្ម​ជាតិ មានភស្ភុតាង​គ្រប់​គ្រាន់ពីទិន្នន័យ​នោះ គួរ​តែ​ដាក់​ជូន​មក ​ក្រសួង​ ដើម្បីពិភាក្សា​ មិន​គួរណាចេញ​របាយ​ការណ៍​ដោយ​ខ្លួន​ឯងនោះ​ទេ។

លោក​ថា៖ «បើ​មតិ​ផ្ទាល់​ខ្លួ​ន​របស់​ខ្លួន ​ដែល​មិនមែន​ជា​អ្នក​នាំពាក្យណា។ បើ​មាន​ឯក​សារ​អី ​គួរ​តែ​នាំ​យក​មក​ឲ្យ​ក្រសួង​ ដើម្បីពិនិត្យ​ទាំង​អស់គ្នា មិន​មែន​ចេះ​តែ​និយាយ​ទេ ខ្ញុំ​និយាយ​ច្រើន​ដង​ហើយ។ អង្គការ​​នោះ​គាត់​ចូល​ចិត្ត​ណាស់​ដើរ​លេង​តែ​​ឯងហ្នឹង ដើរ​លេង​ក្នុង​សួន​ម្នាក់​ឯងហ្នឹង​។ ពេល​លើក​មុន​និយាយ​ខុស​រឿងអត់​ទាន់​ឃើញ​សុំ​ទោស​ក្រសួង​ផង!»។

នាយក​ប្រត្តិ​បត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​លោក សន ជ័យ មាន​ប្រសាសន៍​ថា ​តួលេខ​របស់​រដ្ឋាភិបាល​កម្ពុជា និង​តួលេខ​របស់​រដ្ឋាភិបាល​ប្រទេស ដែល​ទិញ​ខ្សាច់ពី​កម្ពុជា​តែ​ងតែ​ខុស​គ្នា​។ លោក​យល់​ថា តួលេខនៃ​ភាព​ខុស​គ្នា​នេះ ​គឺវា​​ដូចទៅ​នឹង​អ្វី​ដែល​មាតា​ធម្មជាតិ​រក​ឃើញ​កាលពី​ឆ្នាំ​មុន​ផង​ដែរ។

លោក​ថា៖ «យើង​មាន​ការ​សង្ស័យ​ទៅ​លើ​របៀប​ នៃ​ការ​គ្រប់​គ្រង​របាយការណ៍រវាង​ខ្សាច់​នាំ​ចេញ​នឹង​ខ្សាច់​របស់​អ្នក​នាំ និង​ចំនួន​ខ្សាច់​នៃ​ការ​នាំ​ចេញ​ដោយ​ប្រទេស​ទីពីរ​ហ្នឹង​ដែរ»។

បើតាម​វី​ដេអូ អង្គការ​មាតាធម្មជាតិ ​បា​ន​ប្រកាស​​ថា ខ្លួន​បាន​រក​ឃើញ​ភស្ភុតាង​ពី​ការ​នាំចេញ​ខ្សាច់​ទៅ​ក្រៅប្រទេស​ចំនួន​ពីរ​រួច​មក​ហើយ ដែល​ក្នុង​នោះ ​មាន​ការ​បាត់​បង់​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បុរី​ជាង ៧០ លាន​តោន ប្រទេស​ឥណ្ឌាជាង​ ១ សែន​តោន និងចុង​ក្រោយ​ប្រទេស​តៃ​វ៉ាន់​ជាង ១ លាន ​៥ សែន​តោន​នេះ ដែល​តាម​ចំនួន​នេះ​ បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​ខ្សាច់​ នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជាង ៧១ លាន ​៦ សែន​តោន ដែល​តួ​លេខ​​នេះ ​គឺច្រើន​ជាង​តួរលេខនៃ​ការ​នាំ​ចេញ​ខ្សាច់​របស់​ពី​ក្រសួង​រ៉ែ​ និង​ថាម​ពលកាលពី​ឆ្នាំ​២០១៦ ​ដែល​ថា​​កម្ពុជា​នាំ​ចេញ​ខ្សាច់​បាន​តែ​ជាង​ ១៧ ​​លាន​​តោន​ប៉ុណ្ណោះ។

គួរ​រំលឹក​ផងដែរ​ថា បន្ទាប់​ពី​មាន​​រឿង​ចម្រូង​ចម្រាស ពី​ការ​លក់​ខ្សាច់​ទៅប្រទេ សសឹង្ហ​បុរី​ ​កាលពី​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​​ប្រកាស​បញ្ឈប់​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស ​ជា​បណ្តោះ​អាសន្នផង​ដែរ៕

.

Advertisements
This entry was posted in Nokor and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s