ប្រទេសចិន យួន ខំបឺតឈាមពីខ្មែរ ប៉ុន្តែអាមេរិក និងអឺរ៉ុប ខំជួយខ្មែរ! រដ្ឋាភិបាល ហ៊ុន សែន ខំចោទ​លាបពណ៌​អាមេរិក រួូចបង្រ្កាប​អ្នកប្រឆាំងខ្មែរ

Capture

ស្របពេលរដ្ឋាភិបាល ហ៊ុន​ សែន បើកយុទ្ធនាការវាយប្រហារពាក្យសំដី ទៅលើសហរដ្ឋអាមេរិកថា បានទម្លាក់គ្រាប់បែករាប់ពាន់តោន លើទឹកដីខ្មែរ នៅតាមព្រំដែនខ្មែរ-យួន ក្នុងរបប លន់ នល់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នាទសវត្សទី ៧០។ ការទម្លាក់គ្រាប់បែកកាលនោះ កម្ពុជា ក៏ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម នៅក្រោមការប្រទាញប្រទង់គ្នា របស់ពួកមហាអំណាច ចន្លោះសង្គ្រាមវៀតណាម និងអាមេរិក ហើយនិងមនោគមវិជ្ជានយោបាយ ចិន និង យួន ចូលជ្រៅ ទៅក្នុងចិត្តគំនិត របស់ចលនាតស៊ូខ្មែរកាលនោះ ជាពិសេសគឺ ក្រុមចលនាខ្មែរ ជាមួយពួក យួនវៀតមិញ  ឬ យួនវៀតកុង ដែលអ្នកខ្លះ កំពុងតែនៅក្នុងជួរមន្រ្តីកាន់អំណាច ក្នុងរបបដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃ។ សូម្បីតែលោក ហ៊ុន សែន លោក ហេង សំរិន និងក្រុមមន្រ្តីរបស់បក្សកាន់អំណាច CPP ក៏សុទ្ធតែទទួលការអប់រំនយោបាយពី យួន និង បម្រើនយោបាយ យួន វិញផងដែរ។ 

សព្វថ្ងៃនេះ លោក ហ៊ុន សែន និង ក្រុមមន្រ្តីរដ្ឋាភិបាល ហ៊ុន សែន កំពុងសាបព្រោះចិត្តគំនិត របស់ពួកខ្មែរក្រហមឡើងវិញ ដោយចោទប្រកាន់ថា «សហរដ្ឋអាមេរិក អាក្រក់ និងនាំចង្រៃ ដល់កម្ពុជា ហើយ​ចោទប្រកាន់អ្នកប្រឆាំងថា ជាអ្នកជាប់ជំពាក់នឹង សេអ៊ីអា ឬ ស៊ីអាយអេ (CIA) របស់អាមេរិក»

ថ្មីៗនេះលោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងលោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច CPP ​បាននិយាយបង្អាប់បន្តុះ និងវាយប្រហារឌឺដងឲ្យ សហរដ្ឋអាមេរិក រួចហើយបានបង្ក្រាប វិទ្យាស្ថានប្រជាធិបតេយ្យ របស់អាមេរិក (NDI) នៅកម្ពុជា និងបិទបញ្ឈប់ការផ្សាយរបស់ ស្ថាប័នសារព័ត៌មាន ៣ របស់អាមេរិក គឺវិទ្យុ RFA, វិទ្យុ VOA, កាសែត The Cambodia Daily ហើយវិទ្យុឯករាជ្យក្នុងស្រុក VOD ក៏ត្រូវបានហាមប្រាម ការជួលម៉ោងផ្សាយបន្តដែរ។

បន្ទាប់មកទៀត មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ក៏ត្រូវបានចាប់ខ្លួន នាថ្ងៃទី០៣ កញ្ញា ២០១៧ ក្រោមបទចោទប្រកាន់ថា «ក្បត់ជាតិ ឃុបឃឹតជាមួយបរទេស គ្រោងផ្តួលរំលំរដ្ឋាភិបាល ហ៊ុន​សែន ហើយចោទ សហរដ្ឋអាមេរិកថា នៅពីខាងក្រោយខ្នងលោក កឹម សុខា និង គណបក្សប្រឆាំង»។

ជុំវិញប្រធានបទនេះ ក្រុមបណ្តាញសង្គម និងក្រុមបញ្ញវន្តខ្មែរ ក៏បានរំលឹករឿងដោយឡែកមួយ អំពីរឿងគ្រាប់មីន នៅកម្ពុជា ជាការឆ្លើយតប និងវាយបកពាក្យសំដី ទៅកាន់រដ្ឋាភិ​បាល ហ៊ុន ​សែន ដែលចោទប្រកាន់នានាទៅសហរដ្ឋអាមេរិក ដូចបានរៀបរាប់ខាងលើរួចហើយ ហើយរដ្ឋាភិបាល ហ៊ុន សែន ដដែលបន្តបង្ក្រាបអ្នកប្រឆាំង និង បក្សប្រឆាំង ដែលជាការព្រួយបារម្ភថា កម្ពុជាអាចវិលទៅរករបបផ្តាច់ការ ដូចអតីតកាល មុនឆ្នាំ១៩៩០។

ក្រុមបណ្តាញសង្គម និងក្រុមបញ្ញវន្តខ្មែរ រំលឹកថា «គ្រាប់មីន ដែលកប់នៅខ្មែរ ហើយបានបន្តសម្លាប់មនុស្ស ដល់សព្វថ្ងៃដ៏ច្រើនលើសលប់ គឺជាគ្រាប់មីនរបស់ ចិន សូវៀត និង យួន ។ ប្រទេស ចិន សូវៀត និង យួន មិនដែលផ្តល់ជំនួយ ឲ្យរដ្ឋាភិបាលខ្មែរ សូម្បី​តែ​លុយមួយសេន សម្រាប់ជួយដោះ មីន នៅកម្ពុជាទេ ក៏គ្មានដែរ»។ ផ្ទុយទៅវិញ មានតែអាមេរិក និង សហគមអឺរ៉ុប តែប៉ុណ្ណោះ ដែលផ្តល់ជំនួយ សម្រាប់ដោះមីន នៅកម្ពុជានេះ»

ក្រុមបណ្តាញសង្គម សរសេរបន្ថែមថា «ជាការពិត អាមេរិក ទម្លាក់គ្រាប់បែក នៅភាគខាងត្បូង និង ខាងកើត ប្រទេសកម្ពុជា ដោយសំអាង​លើ​ហេតុផល យួនយៀកកុង ដែលយកទឹកដីខ្មែរ តស៊ូប្រឆាំងអាមេរិក ក្នុងសម័យសង្គ្រាមវៀតណាម ទសវត្សទី៧០ តែវាមិនបង្កគ្រោះថ្នាក់ខ្លាំងក្លា បើធៀបប្រដូចទៅនឹង គ្រាប់មីន ក្នុងពេលសព្វថ្ងៃនេះទេ ប៉ុន្តែប្រទេស ចិន បានប្រគល់ឲ្យគ្រាប់មីន មកខ្មែរ ដាក់រាយស្ទើរពាសពេញប្រទេស និង សម្លាប់មនុស្សដល់សព្វថ្ងៃនេះ។ សម្រាប់ ចិន មានតែមក បឺតឈាម ពីខ្មែរ បន្ថែមគ្រប់ជំនាន់ មិនថាជំនាន់សម្តេច សីហនុ និង ជំនាន់នេះទេ សូម្បីតែជំនាន់ខ្មែរក្រហម ក៏ ចិន អាចមានលទ្ធភាព បឺតឈាមខ្មែរ បានដែរ»។

សូមបញ្ចប់អត្ថបទតែប៉ុណ្ណឹង ហើយសង្ឃឹមថា បងប្អូនពលរដ្ឋខ្មែរ តាំងចិត្តងអាន និងស្វែងយល់អំពីចិត្តគំនិតមេដឹកនាំខ្មែរ សព្វថ្ងៃនេះ ហើយប្រៀបធៀបជាមួយក្រុមមេដឹកនាំ នៃប្រទេសជឿនលឿននានាក្នុងតំបន់ ក្នុងសម័យ​វិទ្យាបច្ចេកទេសរបស់ពិភពលោកបច្ចុប្បន្នុ៕ (អត្ថបទដោយ ម៉ែន ណាត) /ថ្ងៃទី១៣ កញ្ញា ២០១៧

 

.

Advertisements
This entry was posted in Nokor and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s