សភាសហភាពអឺរ៉ុប បានអនុម័តសេចក្តីសម្រេច ១០ ចំណុច ដាក់សម្ពាធ​​លើរដ្ឋាភិបាល ហ៊ុន សែន 

21731108_1653122224759455_6350518036725750356_n21731050_1653122198092791_935591226399418738_n

(ដោយ នគរ /១៥ កញ្ញា ២០១៧)
យើងខ្ញុំសូមផ្សាយទាំងស្រុងនូវ សេចក្តីសម្រេចទាំង ១០ ចំណុច របស់សភា នៃសភាសហភាពអឺរ៉ុប ដាក់សម្ពាធ លើរដ្ឋាភិបាល ហ៊ុន សែន ក្រោយពេល លោក កឹម សុខា មេដឹកនាំបក្សប្រឆាំង ត្រូវបានចាប់ឃុំខ្លួន តាំងពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយនិង រដ្ឋាភិបាល ហ៊ុន សែន បានបង្ក្រាបទៅលើស្ថាប័ន​សារព័តមាន និង វិទ្យាស្ថានប្រជាធិបតេយ្យ NDI ថ្មីៗនេះផងដែរ។ សេចក្តីសម្រេចនេះ ធ្វើឡើងនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានតំណាងរាស្រ្តខ្មែរ ៩ រូប ពីគណបក្សប្រឆាំងរបស់លោក កឹម សុខា ចូលរួមផង នៅប្រទេសបារាំង។ ខ្លឹមសារទាំងស្រុង នៃសេចក្តីសម្រេចរបស់សភាអឺរ៉ុប នេះ មានដូចខាងក្រោម៖

១- បង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីបរិយាកាសកាន់តែអាក្រក់ទៅៗ សម្រាប់ក្រុមអ្នកនយោបាយប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងសមាជិកសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា។

២- ថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហឹង្សា ការចោទប្រកាន់ដោយមូលហេតុនយោបាយ ការឃុំឃាំងតាមអំពើចិត្ត ការសាកសួរចម្លើយ ការកាត់ទោស និងការផ្តន្ទាទោស ចំពោះជនទាំងអស់ខាងលើ។

៣. បង្ហាញនូវការសោកស្តាយ ចំពោះការកើនឡើង នៃបទចោទប្រកាន់ ដែលមានចរិតនយោបាយ និងការយាយីតាមផ្លូវតុលាការ ទៅលើអ្នកការពារសិទិ្ធមនុស្ស និងសកម្មជននានា ជាពិសេសការចោទប្រកាន់ ពីបទល្មើសនយោបាយ ការផ្តន្ទាទោស និងការផ្តន្ទាទោស ទាក់ទិននឹងការងារស្របច្បាប់ របស់សកម្មជន អ្នករិះគន់នយោបាយ និងអ្នកការពារសិទិ្ធមនុស្សនៅកម្ពុជា។

៤- អំពាវនាវឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាបន្ទាន់ និងដោយគ្មានល័ក្ខខ័ណ្ឌ សម្រាប់រាល់ការចោទប្រកាន់ ប្រឆាំងនឹងរូបលោក ហើយត្រូវបញ្ចប់ការគំរាមកំហែង នៃការចាប់ខ្លួន ប្រឆាំង នឹងសមាជិកសភា គណបក្សប្រឆាំង។

៥- ទាមទារទៅកាន់អាជ្ញាធរកម្ពុជា ឱ្យដកហូតដីកាចាប់ខ្លួន និងទម្លាក់ចោល នូវរាល់ការចោទប្រកាន់ ប្រឆាំងអតីតមេដឹកនាំគណបក្សប្រឆាំង និងសមាជិកសភា លោក សម រង្ស៊ី ក៏ដូចជា ឱ្យដោះលែង និងទម្លាក់ចោលការចោទប្រកាន់ ប្រឆាំងនឹងមន្ដ្រីគណបក្សប្រឆាំងដទៃទៀត និងអ្នកការពារសិទិ្ធមនុស្ស ដែលត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ ជាពិសេសសមាជិករដ្ឋសភា លោក អ៊ុំ សំអាត សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី។

៦- ប្ដេជ្ញាចិត្ត ជំរុញទៅរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបាន អំពីសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន នៅក្នុងប្រទេស ហើយ លុប ចោល ច្បាប់បង់ពន្ធ ជូនកាសែតខេមបូឌាដេលី។ សភាអ៊ឺរ៉ុប សូមជំរុញទៅរដ្ឋាភិបាល ឱ្យអនុញ្ញាតបើកឡើងវិញ នូវស្ថានីយវិទ្យុ ដែលទើបត្រូវបានបិទ កាលពីពេលថ្មីៗនេះ។ សភាអ៊ឺរ៉ុប សម្តែងការព្រួយបារម្ភរបស់ខ្លួន ចំពោះការបិទអង្គការ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដោយមិនមាននីតិវិធីត្រឹមត្រូវ។

៧- ទាមទារទៅរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបាន នូវដំណើរការដោយយុត្តិធម៌ នៅក្នុងគ្រប់វិធានការទាំងអស់ ដែលត្រូវបានអនុវត្តន៍ រួមទាំងសិទ្ធិ ក្នុងការប្តឹងឧទ្ធរណ៍ និងគោរពសិទិ្ធសេរីភាព ក្នុងការបង្កើតសមាគម និងសេរីភាព នៃការបញ្ចេញមតិ។

៨- គូសបញ្ជាក់ អំពីសារៈសំខាន់ នៃបេសកកម្មសង្កេតការណ៍បោះឆ្នោត របស់សហភាពអឺរ៉ុប និងការចូលរួមចំណែករបស់ខ្លួន ចំពោះការបោះឆ្នោតដោយយុត្តិធម៌ និងដោយសេរី។ សភាអ៊ឺរ៉ុប សូមអំពាវនាវដល់ គ.ជ.ប (គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត របស់ប្រទេសកម្ពុជា) និងអាជ្ញាធររដ្ឋាភិបាលពាក់ព័ន្ធ ដើម្បីធានាថា អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ រួមទាំងកម្មករចំណាកស្រុក និងអ្នកជាប់ឃុំ អាចចូលទៅពិគ្រោះ និងមានពេលវេលា ដើម្បី ទាញ យក ប្រយោជន៍ ពីឱកាស នៃការចុះឈ្មោះ បោះឆ្នោត។

៩- ចាត់ទុកថា ការបង្ក្រាបផ្នែកនយោបាយ នាពេលថ្មីៗនេះ គឺជារឿងគួរឱ្យព្រួយបារម្ភ ចំពោះភាពជឿជាក់ នៃការបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ សភាអ៊ឺរ៉ុបសូមព្រមានប្រទេសកម្ពុជា ជាមុនថា ភាពស្របច្បាប់ នៃការបោះឆ្នោតនាពេលខាងមុខ អាចប៉ះពាល់ដល់ការអនុវត្ត កិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងកម្ពុជា។

១០- ចាត់ឲ្យប្រធានសភាអ៊ឺរ៉ុប ត្រូវបញ្ជូនច្បាប់នេះ ទៅកាន់ក្រុមប្រឹក្សាអ៊ឺរ៉ុប – ទៅកាន់គណៈកម្មការអ៊ឺរ៉ុប និងអនុប្រធានគណៈកម្មការ / តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ – ទៅកាន់ការិយាល័យសកម្មភាពខាងក្រៅ របស់សហភាពអឺរ៉ុប – ទៅកាន់រដ្ឋាភិបាល នៃប្រទេសជាសមាជិក និងទៅកាន់សភា នៃប្រទេសជាសមាជិក – និងជាចុងក្រោយ ត្រូវបញ្ជូនច្បាប់នេះ ទៅកាន់រដ្ឋាភិបាល និងរដ្ឋសភាជាតិកម្ពុជា៕

Advertisements
This entry was posted in Nokor and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s