ហ៊ុន សែន ថ្លែងហូរហែរថា ស្អប់អាមេរិក ប៉ុន្តែត្រកូល ហ៊ុន នាំគ្នាទៅរស់នៅ​​សហរដ្ឋអាមេរិក រួមទាំងលុយកាក់ប្រាក់លានដុល្លារផង

21740343_1572758409450558_315086816362660296_n

តាំងពីខែសីហា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានធ្វើការវាយប្រហារពាក្យសំដី ទៅលើសហរដ្ឋអាមេរិក ខណៈពេលក្រុមគ្រួសារសាច់ញាតិ របស់អស់លោកទាំង ២ រូបនេះ សុទ្ធតែមានទីលំនៅបន្ថែមទៀត នៅសហរដ្ឋអាមេរិក។

ប៉ុន្មានថ្ងៃមុននេះ យើងបានផ្សាយអំពី (សូមចុចអក្សរពណ៌ខៀវ)៖ កូន និង ប្រពន្ធ របស់លោក សុខ ឥសាន បានទិញផ្ទះ ចំនួន ២ នៅក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ដែលផ្ទះទី១ សម្រេាប់រស់នៅជាក្រុមគ្រួសារ និង ផ្ទះទី២ សម្រាប់ជួលឲ្យគេ។ ដូច្នេះ នៅថ្ងៃនេះ យើងសូមផ្សាយអំពី ត្រកូល ហ៊ុន ម្តងដែលមានខ្លឹមសារដូចតទៅ៖

អ្នកស្រី ហ៊ុន ស៊ីណាត ដែលបានទទួលមេដាយវីរនារីចារកម្ម យួន នៅឆ្នាំ២០១៤ ជាប្អូនស្រីបង្កើត របស់លោក ហ៊ុន សែន និងត្រូវជាប្រពន្ធរបស់លោក នឹម ចាន់តារា ជាតំណាងងរាស្រ្ត ខេត្តកំពត បានបញ្ជូនកូនស្រីរបស់ខ្លួនឈ្មោះ នឹម វណ្ណៈ ទៅរស់នៅអាមេរិក ក្រុង CARROLLTON រដ្ឋតិចសាស (TEXAS) ហើយបានទទួលសញ្ជាតិអាមេរិក រួចហើយដែរ។

ក្រុមបណ្តាញសង្គម សរសេររិះគន់ធ្ងន់ៗថា «ជាមួយគ្នានេះដែរ អ្នកស្រី ហ៊ុន ស៊ីណាត បានទិញហាង នំដូណាត់មួយ តម្លៃរាប់លានដុល្លារ ទុករស់នៅ និង ផ្ញើលុយ ឲ្យកូនស្រី ស៊ីចាយយ៉ាងស្រួល ត្រៀម សម្រាប់ពេលត្រកូល ហ៊ុន អស់អំណាច វេចបង្វេច ទៅរស់នៅអាមេរិក ទាំងពូជតែម្តង។ នេះហើយជាសារជាតិនៃ ពូជ ស្អប់អាមេរិក ស្រឡាញ់យួន តែគ្មានក្បាលអ្នកណាមួយ ចាយលុយ យួន និង បញ្ជូនកូនចៅ ឬពូជអំបូររបស់ខ្លួន ទៅរស់នៅស្រុក យួន ដែលជាអ្នកមានគុណ ម៉ឺនៗឆ្នាំ របស់ពួកគេឡើយ »។ ពួកគេ ដាក់ជាចម្ងល់ថា «បើយួនល្អ អាមេរិកអាក្រក់ ដូចដែលមន្រ្តីរដ្ឋាភិបាល កំពុងជេរនោះ ហេតុម្តេចក៏ មិននាំគ្នាទាំង ពូជ ទៅ យួន? តើចាំបាច់ មករស់នៅអាមេរិកធ្វើអី?»។ 

ក្រុមបណ្តាញសង្គម ចង់រំលឹកពលរដ្ឋខ្មែរ និង អ្នកគាំទ្របក្សកាន់អំណាច យ៉ាងដូច្នេះថា «ហេតុនេះ សូមអ្នកគាំទ្របក្សកាប់អំណាច (CPP) ទាំងអស់ ជ្រាបជាពត៌មានផង ក្រែងលោថ្ងៃណាមួយ របប ហ៊ុន សែន វារលាយ ហើយបាត់ ពូជ ហ៊ុន សែន នោះពីកម្ពុជា នាំគ្នាគិតថា ពូជ ហ៊ុន សែន ទៅរស់នៅ យួន នោះ គឺខុសហើយ ព្រលឹង»។

អត្ថបទខាងលើ មិនទាន់បានរាប់បញ្ចូល ករណីលោក ហ៊ុន សែន បញ្ជូនកូនប្រុសខ្លួនឈ្មោះ ហ៊ុន ម៉ាណែត មករៀនសូត្រ នៅសហរដ្ឋអាមេរិក កាលពីជាងដប់ឆ្នាំមុនទេ ហើយក៏ទាន់រាប់បញ្ចូលសាច់ញាតិរបស់គាត់ ឯទៀត ដែលកំពុងរស់នៅ និង រៀនសូត្រ នៅអាមេរិក នៅឡើយដែរ។ (អត្ថបទដោយ ឆាំ ឆានី និង ខ្មែរ សុវណ្ណភូមិ / អត្ថបទន្ថែមដោយ ម៉ែន ណាត)

21731339_1572758416117224_215184540797998331_n21743352_1572758439450555_8221483015396068323_n18402746_1263708713750272_7830907499405195194_n

Advertisements
This entry was posted in Nokor and tagged , , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s