តើក្រុមចោរ Hacker ដឹកនាំដោយ ហ៊ុន ម៉ាណែត ជាប់ពាក់ព័ន្ធហ្វេសប៊ុកក្លែងក្លាយ ផ្ញើសារអំពីផែនការ​​​ផ្តួលរំលំរដ្ឋាភិបាល និង​សម្លាប់ កឹម សុខា ឬទេ?

267a20d4-d722-4d04-a5d4-fd4c078c563c

ប៉ុន្មានថ្ងៃនេះ មានក្រុមចោរប៉ុនប៉ងលួច (Hackers) គណនីហ្វេសប៊ុក ព្យាយាមច្រើនដង ដែលដឹងបានតាមរយៈសារផ្ញើចូលមក្នុងលេខទូរស័ព្ទ និង អ៊ីម៉េលរបស់យើង។ ក្រុមចោរ Hackers ទាំងនេះ ដឹកនាំដោយ ហ៊ុន ម៉ាណែត ជាកូនរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបក្សកុម្មុយនីស្ត CPP ដែលធ្លាប់បែកធ្លាយឯកសារសម្ងាត់ កាលពីដើមឆ្នាំ ២០១៧។

ថ្មីៗនេះ ក្រុមមនុស្សដែលធ្វើការឲ្យ ក្រុមខាងលើ បានបង្កើតគណនេយ្យក្លែងក្លាយ ចំនួន ៣ ដែលលួចបន្លំឈ្មោះ និងលួចប្រើរូបដូចគ្នា នឹងរូបថតរបស់ម្ចាស់គណនេយ្យហ្វេសប៊ុកពិត រួមមាន គណនេយ្យ Chham Chhany, ប៉ាង សុខឿន និង គណនេយ្យវិទ្យុអាស៊ីសេរី RFA ។

គណនេយ្យទាំង ៣ នេះ បង្កើតឡើងជាយុទ្ធសាស្រ្ត បោះដៃឲ្យកាសែតគាំទ្ររដ្ឋាភិបាល ហ៊ុន សែន ផ្សព្វផ្សាយ​បង្កាច់បង្ខូច ដល់ក្រុមអ្នកប្រឆាំង ជាពិសេសប្រើលេស ទម្លាក់កំហុសបន្ថែម ទៅលើមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានចាប់ឃុំខ្លួន ដោយរំលោភរដ្ឋធម្មនុញ្ញ មាត្រា៨០ ទាំងកំរោល កាលយប់រំលងអាធ្រាតចូលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧។

ក្រុមជនខិលខូចរបស់ បក្សកាន់អំណាច CPP ដែលធ្លាប់លេចធ្លាយអត្តសញ្ញាណ អាចកត់សម្គាល់បានតាមឯកសារអ៊ីម៉េល និង តាមប្រព័ន្ធអេឡិចត្រូនិច (IP – PC/Mobile source information)។ អ្នកខ្លះក្នុងចំណោមពួកគេ បានបង្កើតហ្វេសប៊ុកក្លែងក្លាយ សម្រាប់វាយប្រហារបក្សប្រឆាំង អ្នកប្រឆាំង ដែលមានទឡ្ហីករណ៍ហូរហែរមក។ មានសារឆ្លងឆ្លើយគ្នា ទៅវិញទៅមក អំពីផែនការកម្ទេចរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើបដិវត្តពណ៌ រួមទាំងការសហការគ្នា សម្លាប់ លោក កឹម​សុខា ផង។

ម្ចាស់គណនេយ្យពិត លោក ឆាំ ឆានី Chham Chhany បានបង្ហោះសារ បដិសេធទាំងស្រុង ចំពោះគណនេយ្យ​ទាំង ៣ ដែលបានសរសេរឆ្លងឆ្លើយគ្នា ដើម្បីទំលាក់កំហុស មកលើរូបខ្លួនទាំង ៣ នាក់។ ខាងក្រោមនេះ ជាសារបដិសេធ ដែលលោក Chham Chhany បានបង្ហោះបកស្រាយ ជូនជនរួមជាតិខ្មែរ កុំឲ្យមានការយល់ច្រឡំ ហើយនិងវែកមុខរកការពិត ចំពោះជនដែលលួចក្លែងបន្លំគណនេយ្យរបស់លោកជានរណាឲ្យពិតប្រាកដ។ (អត្ថបទដោយ នគរ) /២២ កញ្ញា ២០១៧

ជូនបងប្អូនជនរួមជាតិជ្រាប!
ខាងក្រោមនេះ ជាអាខោនក្លែងក្លាយ ដែលជនខឹលខូច បង្កើតឡើងដោយប្រើឈ្មោះ និងរូបភាពខ្ញុំ ឆាំ ឆានី លោក ប៉ាង សុខឿន និង RFA ហើយបានឆាតឆ្លើយឆ្លងគ្នា ដោយរៀបរាប់ពីការរៀបចំផែនការ ផ្តួលរំលំរដ្ឋាភិបាល និងសម្លាប់ លោក កឹម សុខា ផងដែរ ។
ខ្ញុំ ឆាំ ឆានី សូមបដិសេធន៍ និងសូមថ្កោសទោស ចំពោះជនកំសាក ដែលបានបង្កើតអាខោនក្លែងក្លាយ ហើយឆាតទម្លាក់កំហុសមកលើខ្ញុំ ឆាំ ឆានី លោក ប៉ាង សុខឿន និង RFA ។ ខ្ញុំ ឆាំ ឆានី ក៏សូមធានាអះអាងផងដែរថា លោក ប៉ាង សុខឿន និង RFA គ្មានផែនការស្មោកគ្រោក ដូចដែលពួកជនកំសាករៀបរាប់តាមឆាតនេះឡើយ ។ ហេតុនេះសូមបងប្អូន មេត្តាជ្រាប៕
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ឆាំ ឆានី

photo_2017-09-19_22-48-42

 

21616129_891056574390974_3205063488396371025_n21558907_891056564390975_5827642705761473960_n21559100_891056561057642_1765557850947911426_n267a20d4-d722-4d04-a5d4-fd4c078c563c

Advertisements
This entry was posted in Nokor and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s