សហរដ្ឋអាមេរិក និងអឺរ៉ុប ទិញទំនិញពីកម្ពុជា​ច្រើនជាងគេ ប៉ុន្តែបែរជារដ្ឋាភិបាល ហ៊ុន សែន បង្កអារិភាពជាមួយ​​​អាមេរិក និង​លោកសេរី

PM

អត្ថបទដោយ «ទស្សនៈមន្រ្តីរាជការ» បានដកស្រង់ខ្លឹមសារនៃការស្រាវជ្រាវភាសាអង់គ្លេស ដើម្បីផ្តល់ជាគំនិតយោបល់ ជូនបងប្អូនពលរដ្ឋខ្មែរ នៅលើបណ្តាញសង្គម ក្រោយពេលរដ្ឋាភិបាល ហ៊ុន សែន ចាប់ឃុំខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង, បង្ក្រាបប្រព័ន្ធសារព័ត៌មានឯករាជ្យ និងវិទ្យាស្ថានអាមេរិកាំង NDI ថ្មីៗនេះ ហើយនិងក្រោយពេលនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបង្កអារិភាព ជាមួយ សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះលោក ហ៊ុន សែន ក៏បានប្រកាសដដែលៗថា «រដ្ឋាភិបាលកម្ពុជា គឺជាដៃមិត្តភាព ជាមួយរដ្ឋាភិបាល ចិន ដែលមិនអាចបំបែកបាន»។ ក្នុងកំឡុងពេលនោះ មេដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ជាញឹកញាប់។ រដ្ឋាភិបាលកម្មុយនីស្ត ចិន ក៏បានប្រកាសសន្យាហើយសន្យាទៀតថា «ខ្លួននៅតែជាខ្នងបង្អែករឹងមាំរបស់កម្ពុជា»

អត្ថបទទស្សនៈមន្រ្តីរាជការ បានផ្តល់យោបល់ជូនពលរដ្ឋថា «បងប្អូនទាំងអស់ តោះរៀនវិភាគជាមួយគ្នា! ប្រទេសដែលជាទីផ្សារ សម្រាប់នាំទំនិញចេញពីកម្ពុជា មានប្រទេស អាមេរិក 23,1% ប្រទេស​អង់គ្លេស 8,8% ប្រទេស​អាល្លឺម៉ង 8,2% និង​ប្រទេសផ្សេងៗទៀត តិចតួច ក្នុងនោះនាំទំនិញទៅ ចិន មាន 5,1%»។ ទំនិញនាំចេញពីកម្ពុជា ភាគច្រើនចេញពីក្រុមហ៊ុនសម្លៀកបំពាក់ និងស្បែកជើង ដែលគ្រប់គ្រងដោយថៅកែ ចិន ច្រើនជាងគេ។ 

«ក្រុមប្រទេស ដែលនាំទំនិញចូល​ កម្ពុជា ហើយបានកើបលុយ ចេញពីកម្ពុជា រួមមានប្រទេស ថៃ 28,7% ប្រទេស ចិន 22,2% និងប្រទេស យួន 16,4% ហើយក្រៅពីនេះ មានប្រទេសផ្សេងៗទៀត នាំទំនិញចូលកម្ពុជា បន្តិចបន្តួច»។ សំណួរសួរថា តើខ្មែរគេម្បីធ្វើអ្វី? ហេតុអ្វីបានជាយើង ត្រូវគាំទ្រការវាយកម្ទេចឆ្នាំងបាយខ្លួនឯង?

ថ្មីៗនេះពលរដ្ឋខ្មែរក្រៅប្រទេស នៅជុំវិញពិភពលោក បានធ្វើបាតុកម្ម រកការគាំទ្រពីសហរដ្ឋ​អាមេរិក និង សហគមន៍អឺរ៉ុប ដើម្បីជួយអន្តរាគមន៍ដោះស្រាយបញ្ហាវិបត្តិនយោបាយ នៅកម្ពុជា ព្រមទាំងទាមទារឲ្យមានការដោះលែង មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងអ្នកទោសមនសិការ ដែលជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ផង។ ពលរដ្ឋខ្មែរក្រៅប្រទេស និងអ្នកវិភាគ សំដែងក្តីបារម្ភដូចគ្នាថា រដ្ឋាភិបាល ហ៊ុន សែន កំពុងនាំកម្ពុជា ធ្លាក់ចូលក្នុងគន្លងនៃ របបផ្តាច់ការជាថ្មី ខណៈពេលការបោះ​ឆ្នោតជាតិ ឆ្នាំ២០១៨ កាន់តែខិតជិតមកដល់៕ (ដោយ ម៉ែន ណាត) /២១ កញ្ញា ២០១៧

21616207_1590631324332465_8281138212763825717_n21617509_1590631377665793_3085605655291846703_n

 

.

Advertisements
This entry was posted in Nokor and tagged , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s