Monthly Archives: October 2017

ហ៊ុន ម៉ាណែត ប្រតិកម្មភ្លាមៗ និងបបួល ម៉ែន ណាត ភ្នាល់គ្នា​រឿងដែល ហ៊ុន ម៉ាណែត ផ្ញើលុយ ២០០ ដុល្លារនៅធនាគារបារាំង BNP ចំពេលអាមេរិក ព្រមាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្ពុជា

ម៉ែន ណាត នៅថ្ងៃទី ៣១ តុលា ២០១៧ សូមឆ្លើយតមថា «ហ៊ុន ម៉ាណែត បបួល ម៉ែន ណាត ភ្លាល់ហើយពេលនេះ! ប៉ុន្តែយើង សូមបញ្ជាក់ថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់គេ រួមទាំងអាមេរិក គេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូល ហ៊ុន ហើយ។ ហេតុនេះ ម៉ាណែត! ពួកយើងមិនបាច់ភ្នាល់យកឈ្នះចាញ់គ្នាទេ។ មុនពេលអាមេរិក និងសម្ព័ន្ធមិត្ត សម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា គេទុកពេលឲ្យឳពុករបស់ ម៉ាណែត ពិចារណាឡើងវិញ ជុំវិញស្ថានការដ៏អាក្រក់ នៅកម្ពុជាបច្ចុប្បន្ន»។  លោក ប៉ាង​ សុខឿន (សុវណ្ណភូមិ ខ្មែរ) ផ្តល់យោបល់ថា «ហ៊ុន ម៉ាណែត និយាយបោកក្មេង ឬបោកអ្នកគាំទ្រឲ្យជឿព្រោះពួកគេខ្វះការពិចារណា។ ១. ត្រូវយល់ថា ការភ្នាល់នេះ គឺជារឿងមិនអាចកើតឡើង ព្រោះ ហ៊ុន … Continue reading

Posted in Nokor | Tagged , , , , , , , , , , | Leave a comment

ផៃ ស៊ីផាន បដិសេធចំពោះព័ត៌មានបែកធ្លាយថា ហ៊ុន ម៉ាណែត ផ្ញើលុយរាប់រយលានដុល្លារ ក្នុងធនាគារ BNP របស់បារាំង

គេហទំព័រឈ្មោះ Pdachka បានដកស្រង់ជុំវិញប្រតិកម្មរបស់ ផៃ ស៊ីផាន បដិសេធ​ចំពោះព័ត៌មាន​ថា ហ៊ុន ម៉ាណែត លាក់លុយ​នៅធនាគារបារាំង។ សូមអានអត្ថបទទាំងស្រុងខាងក្រោម៖ នៅម៉ោង ១២ៈ៣៤ នាទី រសៀលថ្ងៃទី ៣០ តុលា ២០១៧ នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ ទីស្ដីការ​គណៈរដ្ឋមន្រ្តី បានចេញមុខ​ការពារត្រកូល ហ៊ុន រឿង​លាក់លុយ​នៅក្រៅប្រទេស ​រាប់រយ​លានដុល្លារ ហើយចាត់ទុកព័ត៌មាន​ដែលលោក ម៉ែន ណាត ចុះផ្សាយនោះថា ជារឿងបរិហារកេរ្តិ៍​​សាធារណៈ។ លោកនិយាយថា “យើងមិនដែលចាប់អារម្មណ៍ ទៅនឹងការរិះគន់នេះទេ ប៉ុន្តែយើង​សុំបំភ្លឺសាធារណជន​ថា​ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្រ្តី​កម្ពុជា … Continue reading

Posted in Nokor | Tagged , , , , | Leave a comment

រកឃើញលុយជាង ១០០០ លានដុល្លារអាមេរិក ដែលត្រកូល ហ៊ុន ផ្ញើនៅក្រៅប្រទេស ក្នុងនោះផ្ទេរ ៥០០ លានដុល្លារ ទៅធនាគារប្រទេស Kuwait ប្រើឈ្មោះ ថាក់ស៊ីន

ត្រកូល ហ៊ុ​ន (នាយករដ្ឋមន្រ្តី ហ៊ុន សែន) ផ្ទេរលុយ ៥០០ លានដុល្លារអាមេរិក ពីធនាគារស៊ី្វស HSBC សាខា​សាំងហ្កាពួរ ទៅធនាគារប្រទេសគុយវេត មានភាគហ៊ុនរបស់ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយឲ្យ ថាក់ស៊ីន ឈរឈ្មោះជំនួស។ ហើយ ហ៊ុន ម៉ាណែត លាក់លុយប្រមាណ ២០០ លានដុល្លារ នៅធនាគារបារាំង បេអិនប៉េ (BNP)។ ត្រកូល ហ៊ុន ដដែលផ្ញើលុយប្រមាណ ៤០០ លានដុល្លារទៀត នៅធនាគារ អេស្បាញ។ (អត្ថបទដោយ នគរ / ៣១ តុលា ២០១៧) តាមដំណឹងច្បាស់ការថ្មីៗនេះមកថា គ្រួសារលោក … Continue reading

Posted in Nokor | Tagged , , , | Leave a comment

លិខិត​ក្លែងក្លាយ​បាន​បែកធ្លាយ ​ពេលបក្ស​សង្គ្រោះជាតិ ​មិន​ចុះ​សម្រុង​គ្នា ​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា ហើយលោក សម រង្ស៊ី ថាលោក ម៉ៅ មុន្នីវណ្ណ មានផែនការធ្វើបក្សប្រហារ

វីដេអូថ្មីស្រឡាងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានហៅឈ្មោះចំៗ ទៅតំណាងរាស្រ្ត លោក ម៉ៅ មុន្នីវណ្ណ ថាមានផែនការធ្វើបក្សប្រហារ នៅក្នុងបក្សសង្គ្រោះជាតិ តាមសេណារីយ៉ូរបស់លោក ហ៊ុន សែន។ ហើយនៅក្នុងបណ្តាញសង្គម ក៏បានបង្ហាញឈ្មោះមន្រ្តីជាន់ខ្ពស់ នៃខុទ្ធការល័យរបស់លោក កឹម សុខា ថាបានត្រូវដងត្រូវផ្លែជាមួយលោក ម៉ៅ មន្នីវណ្ណ ក្នុងផែនការទុច្ចរឹតនេះ។ (ដោយ នគរ /៣០ តុលា ២០១៧) (RFI, ដោយ វ៉ា សំណព្វ / ៣០ តុលា ២០១៧) លោក ​កឹម សុខា ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ … Continue reading

Posted in Nokor | Tagged , , , , , | Leave a comment

ហ៊ុន ម៉ាណែត លាក់លុយនៅ​ធានាគារបារាំង ប្រមាណ ២០០ លានដុល្លារ និងមានឈ្មោះក្នុងបញ្ជី​ដេញថ្លៃ ទីស្នាក់ការបក្ស Le Parti socialiste ទឹកប្រាក់កើនឡើង ៥៨,៥ លានអឺរ៉ូ

ឈ្មោះ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលុយនៅធនាគារ របស់ប្រទេសបារាំង មានទឹកប្រាក់ប្រមាណ ២០០ លានដុល្លារ។ ធនាគារនោះ មានឈ្មោះជាអក្សរកាត់ បេអិនប៉េ (BNP)។ នេះបើតាមព័តមានមន្រ្តីម្នាក់ នៃរដ្ឋាភិបាល បារាំង។ ដំណឹងផ្ញើលុយដ៏សន្ធឹកសន្ធាប់នេះ កើតចេញមកពីការបែកធ្លាយថា ហ៊ុន ម៉ាណែត មានឈ្មោះនៅក្នុងបញ្ជីដេញថ្លៃ អាគារគណបក្សប្រជាធិបតេយ្យសង្គម (Le Parti socialiste) ក្នុងទឹកប្រាក់ប្រមាណ ៥៧ លានអឺរ៉ូ កាលពីខែកញ្ញា ២០១៧។ រហូតមកដល់ពេលនេះ ហ៊ុន ម៉ាណែត ហ៊ានដេញថ្លៃកើនឡើង នូវទឹកប្រាក់ ៥៨,៥ លានអឺរ៉ូហើយ។ អាគារនេះ បានដាក់ឲ្យដេញថ្លៃ កាលពីខែកញ្ញា ឆ្នាំ២០១៧ … Continue reading

Posted in Nokor | Tagged , , | Leave a comment

លិខិតចំហ៖ ជូនលោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌលសៀមរាប បន្ទាប់​​ពី​​ទទួលដំណឹងថា គ្រោងសំទោស ហ៊ុន សែន ជាថ្នូរនឹងការរួចពីឃុំឃាំង

លិខិតចំហ៖ ជូនលោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប កំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ ជាបឋមយើងខ្ញុំ ឆាំ ឆានី, ប៉ាង សុឃឿន, ម៉ែន ណាត និង ទ្រី សម ក្នុងនាមជាមិត្តភ័ក្តិ មិត្តរួមការងារ និងអ្នករាប់អាន សូមសរសើរដោយស្មោះអស់ពីចិត្ត នូវវីរៈភាពដ៏អង់អាចក្លាហាន និងឆន្ទៈដ៏ឧត្តុង្គឧត្តម របស់លោក អ៊ុំ សំអាន ក្នុងការតស៊ូដើម្បីសេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី នៃមាតុភូមិដ៏កំសត់របស់យើង។ ជាង ២០ ឆ្នាំហើយ ដែលលោក និងពួកយើង ព្រមទាំងមិត្តភក្តិជាច្រើនទៀត ដូចជាលោក ជា វិជ្ជា ជាដើម បានរួមការងារជាមួយគ្នា … Continue reading

Posted in Nokor | Tagged , , , , , , | Leave a comment

បែកធ្លាយ៖ ហ៊ុន ម៉ាណែត មានឈ្មោះក្នុងបញ្ជីដេញថ្លៃ ទីស្នាក់ការគណបក្ស Le Parti socialiste ក្រុងប៉ារីស ទឹកប្រាក់ប្រមាណ ៥៧ លានអឺរ៉ូ

ហ៊ុន ម៉ាណែត បានដាក់ដេញថ្លៃ អាគារគណបក្សប្រជាធិបតេយ្យសង្គម (Le Parti socialiste) ក្នុងទឹកប្រាក់ប្រមាណ ៥៧ លានអឺរ៉ូ កាលពីខែកញ្ញា ២០១៧ ដែលជាអាគារទីស្នាក់ការរបស់គណបក្សរបស់អតីតប្រធានាធិបតី François Hollande នៅផ្លូវ rue de Solférino សង្កាត់ទី៧ ទីក្រុងប៉ារីស (7e arrondissement de Paris) ដែលមានទំហំ ៣០០០ ម៉ែត្រការ៉េ។ អាគារនេះ បានដាក់ឲ្យដេញថ្លៃ កាលពីខែកញ្ញា ឆ្នាំ២០១៧ ដែលមានតម្លៃចន្លោះពី ៤០ លានអឺរ៉ូ ទៅ ៧០ លានអឺរ៉ូ ។ (ដោយ នគរ) / ២៥ … Continue reading

Posted in Nokor | Tagged , , , | Leave a comment