បែកធ្លាយ​រឿង​អាម៉ាស់! នាវា​ដឹក​គ្រាប់​រ៉ុក្កែត ​ជាង ​៣ ​ម៉ឺន​គ្រាប់ ​របស់​កូរ៉េខាងជើង​ ​ដោត​ទង់ជាតិ​កម្ពុជា ត្រូវបាន​អាជ្ញាធរ​អេ​ហ្ស៊ី​ប ​ចាប់​ឃាត់ទុក

22089522_1397231450397997_4273543056564732119_n.png

បែកធ្លាយ​រឿង​អាម៉ាស់! នាវា ​ដឹក​គ្រាប់​រ៉ុក្កែត​ជាង ​៣ ​ម៉ឺន​គ្រាប់​ របស់​កូរ៉េខាងជើង​ ដែល​ដោត​ទង់ជាតិ​កម្ពុជា ត្រូវបាន​អាជ្ញាធរ ប្រទេស​អេ​ហ្ស៊ី​ប ​ចាប់​ឃាត់ទុក។
…………….
#សំគាល់៖ «តើនេះចាត់ទុកជាទង្វើក្បត់ជាតិដែរទេ ដែលរបប ហ៊ុន សែន លក់ទង់ជាតិខ្មែរ (ស្មើរនឹងលក់ជាតិ) ឲ្យកូរ៉េខាងជើង ប្រើដើម្បីដឹកអាវុធ លក់បន្លំភ្នែកបរទេស។ វាសុទ្ធតែជាទង្វើខុសច្បាប់ទាំងអស់»។ – អត្ថបទដោយ ប៉ាង សុខឿន (០២ តុលា ២០១៧)
………………..
សារព័ត៌មាន Washington Post របស់​សហរដ្ឋអាមេរិក ​បាន​ផ្សព្វផ្សាយ​ នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧​នេះ ​ឲ្យ​ដឹងថា នាវា​អាថ៌កំបាំង​មួយគ្រឿង​ឈ្មោះ Jie Shun ប្រភព​មកពី​ទីក្រុង Pyongyang ប្រទេស​កូរ៉េខាងជើង និង​មានកា​ពី​ទែន​នាវា ​ជា​ជនជាតិ​កូរ៉េខាងជើង​ ដោយ​ដោត​ទង់ជាតិ​ប្រទេស​កម្ពុជា ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ព្រែកជីក ​ស៊ុយ​អេ ហើយ​ត្រូវបាន​អាជ្ញាធរ ​គយ​អេ​ហ្ស៊ី​ប ​ចាប់​ឃាត់ទុក​ នៅឯ​ដែនទឹក ប្រទេស​​អេ​ហ្ស៊ី​ប ​កាលពី​ខែសីហា ឆ្នាំ​២០១៧​ បន្ទាប់ពី​មាន​សារ​សម្ងាត់​មួយ ​បញ្ជូន​ពី​ទីក្រុង Washington ទៅកាន់​ទីក្រុង​គែរ៉ូ (Cairo) នៃ​ប្រទេស​អេ​ហ្ស៊ី​ប ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នាវា​អាថ៌កំបាំង​ ដែល​ត្រូវបាន​អាជ្ញាធរ ​ប្រទេស​អេ​ហ្ស៊ី​ប ​ចាប់​ឃាត់ទុក​នោះ គឺជា​នាវា​ដឹក​អាវុធ ​ដោយមាន​ប្រភេទ​គ្រាប់​រ៉ុក្កែត ​ជាង​ ៣០០០០ ​គ្រាប់​ សម្រាប់​លក់​ឲ្យ​អ្នកទិញ​ នៅក្នុង​ប្រទេស​ អេ​ហ្ស៊ី​ប ​តែម្តង ។​​តាម​ការកត់សម្គាល់​ បានបង្ហាញ​ឲ្យ​ឃើញថា ទោះបី​ស្ថិត​ក្រោម​សម្ពាធ ​នៃ​ទណ្ឌកម្ម​ របស់​អង្គការសហប្រជាជាតិ (UN) និង​ជាពិសេស​សហរដ្ឋអាមេរិក ព្រមទាំង​សម្ព័ន្ធមិត្ត​ក៏ដោយ ក៏​របប​មេដឹកនាំ​កូរ៉េខាងជើង  Kim Jong-un នៅតែ​អាច​រកចំណូលបាន​ ដោយ​លក់​សព្វាវុធ និង​បរិក្ខារ​យោធា​ជាសម្ងាត់​ ទៅកាន់​អតិថិជន​របស់ខ្លួន រួមមាន អ៊ីរ៉ង់ មី​យ៉ាន់​ម៉ា គុយបា ស៊ី​រី និង​អេ​ហ្ស៊ី​ប…​។​ល​៕​

 

22050366_1397229297064879_5074269053510144659_n22140740_1397232137064595_2285304017109588320_n22140878_1397228443731631_7939896546483058090_n

Advertisements
This entry was posted in Nokor and tagged , , . Bookmark the permalink.

One Response to បែកធ្លាយ​រឿង​អាម៉ាស់! នាវា​ដឹក​គ្រាប់​រ៉ុក្កែត ​ជាង ​៣ ​ម៉ឺន​គ្រាប់ ​របស់​កូរ៉េខាងជើង​ ​ដោត​ទង់ជាតិ​កម្ពុជា ត្រូវបាន​អាជ្ញាធរ​អេ​ហ្ស៊ី​ប ​ចាប់​ឃាត់ទុក

  1. Phath Nop says:

    ធុងសម្រាមហ៊ុន សែន​ត្រូវបានដួលរលំទាំងស្រុងហើយពេលនេះ ខ្លិន​មិនល្អកំពុងហូរចេញមកក្រៅ ត្រូវបានគេដិងឮពាសពេញពិភពលោក !

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s