ហ៊ុន ម៉ាណែត និងជនជាតិប៉ាគីស្ថាន Joseph Matthews ជាប់ពាក់ព័ន្ធជាមួយ កូរ៉េខាងជើង រឿងជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់

22278843_1590892637637135_132583850_n22089522_1397231450397997_4273543056564732119_n

#ច្បាស់ហើយ៖ កម្ពុជា ឃុបឃិតគ្នាជាមួយ កូរ៉េខាងជើង ជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់ ដោយមាន ហ៊ុន ម៉ាណែត និងជនជាតិប៉ាគីស្ថាន Joseph Matthews ជាអ្នកទទួលខុសត្រូវ។ (អត្ថបទដោយ ឆាំ ឆានី)


សហភាព​អឺរ៉ុប​ថា ប្រទេស​កម្ពុជា ​ឃុបឃិត​ជាមួយ​រ បប​ក្រុង​ព្យុងយ៉ាង (Pyongyang) របស់​ គឹម ជុនអ៊ុន (Kim Jong-un) នៃ​ប្រទេស​កូរ៉េខាងជើង ដើម្បី​បញ្ចៀស​រាល់​ការ​ទណ្ឌកម្ម​ចុងក្រោយ ពី​សហភាព​អឺរ៉ុប​។

ការប្រកាសរបស់សហភាពអឺរ៉ុប ថ្ងៃទី ១៧ តុលា ២០១៧ កើត​មាន​ឡើង​ស្រប​ពេល​ ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ នៃ​ប្រទេស​នានា ​ក្នុង​សហភាព​អឺរ៉ុប កំពុង​ជួប​ប្រជុំ​គ្នា ​នៅ​ទីក្រុង​ឡុចហ្សំបួរ (Luxembourg) នៃ​ប្រទេស​ប៊ែលហ្សិក (Belgium)។

ស្របពេលដែសហភាពអឺរ៉ុប ប្រកាសនៅពេលនេះ រដ្ឋមន្ត្រីក្រសួងកាពារជាតិ ទៀ បាញ់ ក៏បាននិយាយយ៉ាងហំហានថា កម្ពុជា មិនខ្លាចអាមេរិក និងអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទេ តែការអះអាងរបស់ ទា បាញ់ នេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចឆ្ងល់ថា ហេតុអីបានជាកម្ពុជាមិនខ្លាចទណ្ឌកម្មសេដ្ឋកិច្ចរបស់ អាមេរិក និង អឺរ៉ុប បើការនាំចេញរបស់កម្ពុជាពឹងផ្អែកលើទីផ្សារអាមេរិក និងអឺរ៉ុបជាង ៩០% ហើយនោះ?

ចម្ងល់របស់អ្នកជំនាញសេដ្ឋកិច្ច ត្រូវបានបកស្រាយដោយគ្មានការគ្រោងទុកពី សហភាពអឺរ៉ុប ដែលថា «កម្ពុជា ឃុបឃិតគ្នាជាមួយ កូរ៉េខាងជើង ដើម្បីបញ្ជៀសការដាក់ទណ្ឌកម្មសេដ្ឋកិច្ច» ។

សេចក្តីប្រកាសរបស់សហភាពអឺរ៉ុប នាពេលនេះ ក៏បានបញ្ជាក់ច្បាស់ផងដែរពីរឿង នាវា​មួយគ្រឿង​ឈ្មោះ Jie Shun របស់កូរ៉េខាងជើង ដែលមានកា​ពី​ទែន​នាវា​ ជា​ជនជាតិ​កូរ៉េខាងជើង​ ដោយ​ដោត​ទង់ជាតិ​ប្រទេស​កម្ពុជា ​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ព្រែកជីក ​ស៊ុយ​អេ ហើយ​ត្រូវបាន​អាជ្ញាធរ​គយ​ អេ​ហ្ស៊ី​ប ​ចាប់​ឃាត់ទុក​នៅឯ​ដែនទឹក​ ប្រទេស​អេ​ហ្ស៊ី​ប ​កាលពី​ខែសីហា ឆ្នាំ​២០១៧ ​កន្លងទៅ បន្ទាប់ពី​មាន​សារ​សម្ងាត់​មួយ​បញ្ជូន​ពី​ទីក្រុង Washington ទៅកាន់​ទីក្រុង​គែរ (Cairo) នៃ​ប្រទេស​អេ​ហ្ស៊ី​ប ដែលពត៌មាននេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន Washington Post របស់​សហរដ្ឋអាមេរិក​ កាលពីថ្ងៃទី​ ០២ ខែតុលា ឆ្នាំ​២០១៧​ កន្លងទៅ។

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នាវា​អាថ៌កំបាំង ​ដែល​ត្រូវបាន​អាជ្ញាធរ​ប្រទេស​អេ​ហ្ស៊ី​ប ​ចាប់​ឃាត់ទុក​នោះ គឺជា​នាវា​ដឹក​អាវុធ ​ដោយមាន​ប្រភេទ​គ្រាប់​រ៉ុក្កែត​ជាង ​៣០០០០ ​គ្រាប់​ សម្រាប់​លក់​ឲ្យ​អ្នកទិញ​នៅក្នុង​ប្រទេស​ អេ​ហ្ស៊ី​ប ​តែម្តង ។

បន្ទាប់ពីបែកធ្លាយពត៌មាននៃ ការចាប់នាវាកូរ៉េខាងជើង ដោតទង់ជាតិខ្មែរ ក្នុងប្រទេសអេហ្សីប  ប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលខ្មែរ មិនហ៊ានប្តឹង កូរ៉េខាងជើងទេ គឺបានត្រឹមតែបដិសេធន៍ថា កូរ៉េខាងជើង ប្រើទង់ជាតិខ្មែរខុសច្បាប់ ដើម្បីបង្វែងដានប៉ុណ្ណោះ ព្រោះកូរ៉េខាងជើង ប្រើទង់ជាតិខ្មែរនេះ មានជាប់ពាក់ពន្ធ័ជាមួយ មុខរបរទុច្ចរិតគ្រួសារត្រកូល ហ៊ុន។

ប្រភពបន្តថា ហ៊ុន ម៉ាណែត និងជនជាតិប៉ាគីស្ថាន Joseph Matthews ជាអ្នករកស៊ីលក់អាវុធ និងគ្រឿងញៀនឆ្លងដែន ជាមួយកូរ៉េខាងជើង ដោយប្រើទង់ជាតិខ្មែរ ក្នុងការដឹកជញ្ជូន។ ពួកគេ ក៏ធ្លាប់ដឹកគ្រឿងញៀនរាប់តោន តាមនាវាកូរ៉េ នេះ ទៅចិនដែរ ហើយការចាប់នាវាកូរ៉េខាងជើង ដោតទង់ជាតិខ្មែរនេះក៏ជារបៀបវារៈមួយ ដែល ហ៊ុន សែន ចង់ដាក់ជាកញ្ចប់ចចារ ដោះដូរជាមួយអាមេរិក ដែរ តែត្រូវអាមេរិក បដិសេធន៍ ចឹងហើយបានជា ហ៊ុន សែន ខឹង និងបង្ករឿងជាមួយ អាមេរិក រហូតសព្វថ្ងៃ ។

ទំនាក់ទំនងរវាង ហ៊ុន ម៉ាណែត ជាមួយជនជាតិប៉ាគីស្ថាន ចូសេហ្វ ម៉ាត់ស៊ូ Joseph Matthews ដែល​ឈានដល់ការរកស៊ីជួញដូរគ្រឿងញៀន និងអាវុធឆ្លងដែននេះ គឺចាប់ផ្តើមពី Joseph Matthews ផ្ញើសារទៅ​កាន់​ ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៦ ដើម្បី​សុំ​សញ្ជាតិ​ខ្មែរ ​តាម​រយៈ​ការ​ដោះដូរ​គម្រោង​មួយ​ ដែល​មាន​ឈ្មោះ​ថា Psychological Tactics: Fear Factor ឬ​ជា​ភាសា​ខ្មែរ​ហៅ​ថា យុទ្ធ​វិធី​បែប​ចិត្តសាស្ត្រ​ សម្រាប់​ការ​បំភិតបំភ័យ ដែល​ជា​ផ្នែក​មួយ​ នៃ​យុទ្ធសាស្ត្រ​បោះ​ឆ្នោត ហើយនៅ​ថ្ងៃ​ទី​ ១៦ ខែ​ធ្នូ ចូសេហ្វ ម៉ាស៊ូ បាន​សរសេរ​មក​កាន់​ ហ៊ុន ម៉ាណែត ម្ដង​ទៀត ដោយ​បង្ហាញ​ពី​សេចក្ដី​ត្រេកអរ​ ដែល​បុរស​រូប​នេះ​ទទួល​សញ្ជាតិ​ខ្មែរ ​ដូច​បំណង ហើយ​ប្ដេជ្ញា​បម្រើ​គ្រួសារ​ត្រកូល “ហ៊ុន” តាម​ជំនាញ និង ​សមត្ថភាព៕

 

 

Advertisements
This entry was posted in Nokor and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s