ប៉ាង សុខឿន៖ តើហ៊ានទេបងប្អូន CPP ដែលចង់ដឹងការពិតថា ហ៊ុន ម៉ាណែត មានលុយផ្ញើនៅធនាគារបារាំង ដូចការផ្សាយរបស់ ម៉ែន ណាត ឬអត់?

10670187_918366958259408_8520807832688678037_n

ថ្ងៃទី០១ វិច្ឆិកា ២០១៧ លោក ប៉ាង សុខឿន (ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ) អតីតមេដឹកនាំចលនានិស្សិត និងសព្វថ្ងៃជាតំណាង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសស៊ុយអែត (Sweden) ផ្តល់យោបល់ជុំវិញករណីលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន បានបបួលលោក ម៉ែន ណាត ភ្នាល់គ្នារឿងបែកធ្លាយព័ត៌មានដែលថា ហ៊ុន ម៉ាណែត ផ្ញើលុយនៅធនាគារ​បារាំង BNP ប្រមាណ ២០០ លានដុល្លារអាមេរិក ហើយ ហ៊ុន ម៉ាណែត ​បានដេញថ្លៃអាគារគណបក្ស Le Parti socialiste ក្នុងក្រុងប៉ារីស នូវទឹកប្រាក់ ៥៨,៥ លានអឺរ៉ូ ផងនោះ។ ខាងក្រោមនេះ គឺជាអត្ថបទទាំងស្រុងរបស់លោក ប៉ាង សុខឿន៖

ហ៊ានទេបងប្អូន ស៊ីភីភី (CPP) ទាំងអស់គ្នា ដែលចង់ដឹងការពិតថា ហ៊ុន ម៉ាណែត មានលុយផ្ញើនៅធនាគារបារាំង ឬអត់?

បងប្អូនអ្នកគាំទ្រ ស៊ីភីភី មិនគួរនាំគ្នាខឹងលោក ម៉ែន ណាត ផ្សាយរឿង ហ៊ុន ម៉ាណែត មានលុយនៅបារាំង ហើយចោទថា ជាព័ត៌មានក្លែងក្លាយ ឬថាញុះញង់ និងលាបពណ៌ស្អីទេ។ តែបងប្អូន គួរតែសប្បាយចិត្ត ហើយចូលរួមជាមួយ លោក ម៉ែន ណាត និងពួកយើង ដើម្បីស្វែងរកការពិត។ ការស្វែងរកការពិតងាយណាស់គឺ «ធ្វើការផ្លាស់ប្តូរ» ព្រោះនៅពេលមានការផ្លាស់ប្តូរ មានមេដឹកនាំថ្មី យើងអាចជូនឯកសារទាំងនេះ ដល់បងប្អូនបានដោយងាយ តាមរយៈយន្តការនៃ រដ្ឋាភិបាលថ្មីនោះ។

សម្រាប់ពេលនេះ តើបងប្អូនយកឯកសារភស្តុតាងនេះ មកធ្វើប្រហុកស្អី? តើបងប្អូនគិតថា ហ៊ុន ម៉ាណែត ឬត្រកូល ហ៊ុន ស៊ីបាយនឹងត្រឡោកឬអី?

សូមបងប្អូន គិតទៅមើល យួន នៅពេញស្រុកខ្មែរ តែបងប្អូន ស៊ីភីភី មិនទាំងហ៊ានទទួលការពិតផង (?)។ ព្រៃឈើ និងសម្បត្តិធម្មជាតិជាតិ ស្ទើរវិនាសអស់ទៅហើយ ប៉ុន្តែបងប្អូនគាំទ្រ ស៊ីភីភី មិនហ៊ានទទួលលថាពិតផង (?)។ ហ៊ុន សែន ឲ្យលុយទៅនាង ធី សុវណ្ណថា ១ លានដុល្លារ (ព័ត៌មានបែកធ្លាយ) ពេលនោះបងប្អូនគាំទ្រ ស៊ីភីភី មិនទាំងយកភ្នែកមើល និង ហ៊ានទទួលការពិតផង (?)។

ដូច្នេះ បងប្អូនអ្នកគាំទ្រ ស៊ីភីភី ប្រឹងទាមទាររកឯកសារភស្តុតាង មកបង្ហាញហ្នឹង តើយកវាយកមកធ្វើផេះស្អី? – បើបងប្អូនចិត្តសឿង ចង់បានការពិត ស្រឡាញ់សច្ចធម៌ និង យុត្តិធម៌ សូមបងប្អូនគួររួមគ្នាផ្លាស់ប្តូរទៅ… ពេលផ្លាស់ប្តូរបានហើយ កុំថាឡើយត្រឹមមានឯកសារភស្តុតាងទាំងនោះមកបង្ហាញ តែយើងសូមធានាថា យើងនឹងឲ្យច្បាប់កាត់ទោសជនលួចជាតិទាំងនេះ ថែមទៀតផង។ តើបងប្អូន ហ៊ានដែរទេ?

#បញ្ជាក់៖ ខ្មែរ សុវណ្ណភូមិ បាននិយាយក្នុងអត្ថបទមុនថា រឿងទៅយកឯកសារនានា ឬសុំមើលកុងធនាគារនណាម្នាក់ គឺជាការលំបាក ដោយសារទាក់ទងនឹងបញ្ហាផ្លូវច្បាប់ (អន្តរជាតិ) ហើយមានតែរដ្ឋាភិបាលទេ ទើបអាចធ្វើបាន។ នោះគឺជាការពិត តែមិនមែនមានន័យថា យើងមិនមានប្រភពព័ត៌មាន ដែលអាចផ្តល់ឲ្យយើងបាននោះទេ ដោយវាអាស្រ័យលើស្ថានភាព៕ (CWCI Cambodia / November 01, 2017)

Advertisements
This entry was posted in Nokor and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s