ប៉ាង សុខឿន៖ មើលលក្ខខណ្ឌភ្នាល់ ស្គាល់មនុស្ស! ម៉ែន ណាត ដាក់លក្ខខណ្ឌភ្នាល់ឲ្យ ហ៊ុន ម៉ាណែត ប្តឹងយក កោះត្រល់ ឲ្យខ្មែរវិញ!

Captureដដរ

(CWCI Cambodia / 02nd/11/2017)
លោក ប៉ាង សុខឿន អតីតមេដឹកនាំ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សព្វថ្ងៃរស់ប្រទេស ស៊ុយអែត (Sweden) បានធ្វើការវាយតម្លៃលើលក្ខខណ្ឌគ្នា រវាងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេស៍ (Norway) ក្រោយពីលោក ហ៊ុន ម៉ាណែត ប្រតិកម្មខ្លាំងៗបន្ទាប់ពីលោក ម៉ែន ណាត បញ្ចេញព័ត៌មានថា « ហ៊ុន ម៉ាណែត ផ្ញើលុយនៅធនាគារ​បារាំង BNP ប្រមាណ ២០០ លានដុល្លារអាមេរិក ហើយ ហ៊ុន ម៉ាណែត ​បានដេញថ្លៃអាគារគណបក្ស Le Parti socialiste ក្នុងក្រុងប៉ារីស នូវទឹកប្រាក់ ៥៨,៥ លានអឺរ៉ូ»។ 

លោក ហ៊ុន ម៉ាណែត បបួលភ្នាល់គ្នាជាមួយលោក ម៉ែន ណាត ដោយដាក់លក្ខខណ្ឌមួយចំនួន ជាការទាមទារឯកសារភស្តុតាង ពីលោក ម៉ែន ណាត។ លោក ម៉ែន ណាត សម្រេចទទួលយកការភ្នាល់នោះ តាមសំណើរបស់លោក ហ៊ុន ម៉ាណែត ប៉ុន្តែលោក ម៉ែន ណាត ដាក់ ៣ លក្ខខណ្ឌតបទៅលោក ហ៊ុន ម៉ាណែត វិញ ឲ្យ ហ៊ុន ម៉ាណែត និងឪពុករបស់ ម៉ាណែត ដកបង្គោលព្រំដែនខ្មែរ យួន ដែល​បោះ​ចូលក្នុងទឹកដីខ្មែរ និងឲ្យទាមទារ កោះត្រល់ ពីយួន មកឲ្យខ្មែរវិញ។

ខាងក្រោមនេះ ជាអត្ថបទរបស់លោក ប៉ាង សុខឿន (ខ្មែរ សុវណ្ណភូមិ)៖

ហ៊ុន ម៉ាណែត Vs ម៉ែន ណាត៖ មើលលក្ខខណ្ឌភ្នាល់ស្គាល់មនុស្ស!
តាមរយៈនៃទំនាស់ បុគ្គលទាំងពីរ បានឈានទៅរកការដាក់លក្ខខណ្ឌភ្នាល់រៀងៗខ្លួន ដើម្បីបង្ហាញថា ខ្លួនជាមនុស្សស្អាតស្អំ និង ទៀងត្រង់ ក្នុងការយកឈ្នះគ្នាទៅវិញទៅមក។ តាមរយៈលក្ខខណ្ឌនៃ ការភ្នាល់របស់ពួកគេទាំងពីរ យើងក៏អាចវាយតំលៃនៃប្រភេទមនុស្សទាំងពីរនេះ បានយ៉ាងងាយផងដែរថា៖

ក. ហ៊ុន ម៉ាណែត គឺជាមនុស្សសំដៅប្រយោជន៍បុគ្គលជាធំ មានបំណងយករួចខ្លួនពីផ្លូវច្បាប់ តែមិនយកប្រយោជន៍ជាតិជាធំ, មិនទទួលខុសត្រូវចំពោះមុខច្បាប់ ហើយមិនជំរុញការអនុវត្តច្បាប់ជាមូលដ្ឋានសម្រាប់​ប្រយោជន៍ជាតិឡើយ។ សូមមើលលក្ខន្តរបស់ ហ៊ុន ម៉ាណែត ដូចខាងក្រោម៖

១. ប្រគល់លុយទាំងអស់ ដែលលោក (ម៉ែន ណាត) ចោទខ្ញុំថាមាននោះ អោយទៅលោក។
២. ខ្ញុំនឹងធ្វើកិច្ចសន្យាជាសាធារណៈថា ខ្ញុំនឹងឈប់ប្រឡូកក្នុងនយោបាយអស់មួយជីវិត។

ដោយឡែកខាងលោក ម៉ែន ណាត វិញ៖

ខ. ម៉ែន ណាត ជាមនុស្សសំដៅទៅប្រយោជន៍ជាតិ ជាសំខាន់ ដោយគ្រប់លក្ខខណ្ឌរបស់លោក  សុទ្ធតែផ្តោតលើប្រយោជន៍ជាតិទាំងអស់ អត់មានទាក់ទងប្រយោជន៍បុគ្គលសូម្បីតែប៉ុនក្រចក។ សូមមើលលក្ខខណ្ឌរបស់លោក ម៉ែន ណាត វិញម្តង ដូចខាងក្រោម៖

១). ត្រូវយកបង្គោលព្រំដែន កម្ពុជា-វៀតណាម ទាំង ១២៤ (ស្របតាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំងស៊ីន ឆ្នាំ១៨៧៣) ដែលជាបង្គោលបន្សល់ទុកពីសម័យបារាំង មកដាក់ត្រង់កន្លែងដើមវិញទាំងអស់ ដូចដែលសម្តេចតា នរោត្តម សីហនុ បានស្នើទៅលោក ហ៊ុន សែន និងសម្តេចក្រុមព្រះ កាលពីឆ្នាំ១៩៩៣-១៩៩៤។
២). ត្រូវដកចោលបង្គលព្រំដែនថ្មី ទាំងអស់ បោះចោល ពីព្រោះវាបោះចូលក្នុងទឹកដីខ្មែរ តាមសន្ធិសញ្ញាព្រំដែនបន្ថែម ឆ្នាំ២០០៥ រួមទាំងត្រូវដកបង្គោលព្រំដែន នៅក្នុងស្រុកភូមិកំណើតរបស់លោកតា ហេង សំរិន នៅត្បូងឃ្មុំផង។
៣). ត្រូវចាប់ផ្តើមប្តឹងប្តល់ ទៅតុលាការអន្តរជាតិ ទាមទារយក កោះត្រល់ និង កោះក្រចកសេះ មកឲ្យខ្មែរវិញ។ រឿងនេះគឺ ឪពុករបស់ ម៉ាណែត ជាអ្នកចុះសន្ធិសញ្ញាព្រំដែនទឹក ជាមួយ វៀតណាម ខែកក្កដា ឆ្នាំ១៩៨២។

ដូច្នេះ ជនរួមឈាមខ្មែរ អាចគិតពិចារណាបានហើយ បើ ហ៊ុន ម៉ាណែត ពិតជាស្រឡាញ់ជាតិ គិតប្រយោជន៍ជាតិ និងខ្លួនពិតជាអត់មានលុយមែន ខ្មែរ សុវណ្ណភូមិ គិតថា លក្ខខណ្ឌរបស់លោក ម៉ែន ណាត អត់មានអ្វីគួរឲ្យខ្លាចនឹងត្រូវទទួលយកមក ដើម្បីយកឈ្នះចាញ់ឡើយ ព្រោះវាបានប្រយោជន៍ សម្រាប់ជាតិទាំងអស់៕

Advertisements
This entry was posted in Nokor and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.