រដ្ឋមន្រ្តី អង្គ វង្សវឌ្ឍនា និងមនុស្ស​ ២៤ នាក់​ទៀត ពាក់ព័ន្ធ​នឹង​​ការ​លាក់លុយ​​ក្រៅ​ប្រទេស! ហេតុអ្វីស្ងាត់ឈឹង?

waste

រដ្ឋាភិបាល ហ៊ុន សែន នៅតែស្ងាត់ឈឹង គ្មានស៊ើបអង្កេតអ្វីទាំងអស់ លើករណីបែកធ្លាយឯកសារ ​Panama Papers កាលពីខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ដែលនាំឲ្យមានការដាក់ការសង្ស័យថា មន្ត្រីរដ្ឋាភិបាលជាច្រើន រួមទាំងលោក ហ៊ុន សែន ជាប់ពាក់ព័ន្ធក្នុង រឿងពុករលួយ លាក់លុយនៅក្រៅប្រទេសផងដែរ។

ក្នុងស្ថានភាពនយោបាយកម្ពុជាដ៏អាប់អួរ សព្វថ្ងៃនេះ ដែលបង្កផ្កាភ្លើយឡើងដោយលោក ហ៊ុន សែន បាន​ចាប់ឃុំខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំង និងធ្វើទុក្ខបុកម្នេញអ្នកប្រឆាំង ធ្វើឲ្យសហរដ្ឋ​អាមេរិក និងសហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ហើយនិងព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដល់រដ្ឋាភិបាល ហ៊ុន សែន ដែលអាចឈានដល់ការបង្កកលុយ ព្រមទាំងទ្រព្យសម្បត្តិ របស់មន្រ្តីរដ្ឋាភិបាល នៅក្រៅប្រទេស។

ឯកសារខាងក្រោមនេះ ផ្សាយឡើងវិញ អំពីមន្រ្តីរដ្ឋាភិបាល និងមនុស្សមួយចំនួន ដែលពុករលួយ គេចពន្ធ លាក់លុយនៅក្រៅប្រទេស ដើម្បីរំលឹកជូនពលរដ្ឋខ្មែរ ឲ្យបានជ្រាប និងស្វែងយល់បន្ថែម។ (ដោយ Nokor, CWCI Cambodia / 09th-11-2017)


ឯកសារ Panama Papers ​បង្ហាញ​មនុស្ស​ ២៥ នាក់​ ពី​កម្ពុជា ​ពាក់ព័ន្ធ​នឹង​ការ​ទុក​លុយ​ក្រៅ​ប្រទេស

ម៉ែន គឹមសេង)

ក្នុង​ចំណោម​អ្នក​ពាក់​ព័ន្ធ​ ដែល​សហគមន៍​សារព័ត៌មាន​នេះ​ បង្ហាញ​មាន​លោក​អង្គ វង្ស​វឌ្ឍនា ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា។ លោក​ អង្គ វង្សវឌ្ឍនា​ ត្រូវ​បាន​គេ​បង្ហាញ​ថា ​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន RCD International ​ដែល​មាន​អាសយដ្ឋាន​ នៅ​ទីក្រុង​ហុងកុង ​ហើយ​ចុះ​បញ្ជី​នៅក្នុង​ដែនកោះ​ Virgin ​របស់​ប្រទេស​អង់គ្លេស។

នៅក្នុង​ទិន្នន័យ​ថ្មី ​ដែល​ចេញផ្សាយ​ដោយ​សហគមន៍​ អ្នក​សារព័ត៌មាន​ស៊ើបអង្កេត​អន្តរជាតិ​ (ICIJ) ដែល​ដាក់​ឱ្យ​សាធារណជន ​ចូលទៅ​ស្រាវជ្រាវ ​បាន​បង្ហាញ​ឈ្មោះ​មនុស្ស​ចំនួន ​២៥ ​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​រក្សា​លុយ​នៅ ​ក្រៅ​ប្រទេស ​តាមរយៈ​ការទិញ​ភាគហ៊ុន​ នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​ ២៦។

ក្នុង​ចំណោម​អ្នក​ពាក់​ព័ន្ធ​ ដែល​សហគមន៍​សារព័ត៌មាន​នេះ​ បង្ហាញ​មាន​លោក ​អង្គ វង្ស​វឌ្ឍនា ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ កម្ពុជា។ លោក​ អង្គ វង្សវឌ្ឍនា​ ត្រូវ​បាន​គេ​បង្ហាញ​ថា ​មាន​ភាគហ៊ុន​ នៅ​ក្នុង​ក្រុមហ៊ុន RCD International ​ដែល​មាន​អាសយដ្ឋាន​ នៅ​ទីក្រុង​ហុងកុង ​ហើយ​ចុះ​បញ្ជី​នៅក្នុង​ដែនកោះ​ Virgin ​របស់​ប្រទេស​ អង់គ្លេស។ មាន​អ្នក​ចូលរួម​ដាក់​ភាគហ៊ុន​ចំនួន ​៤ ​នាក់​ផ្សេង​ទៀត​ ក្នុង​នោះ​មាន​ឈ្មោះ​វេជ្ជបណ្ឌិត ​លេខ បុប្ផា, លោក​ Authur Chan Wai Kong, វេជ្ជ​បណ្ឌិត Ray Chat Bam, និង​លោក​វេជ្ជបណ្ឌិត សួស​ សាគឿន។

ម្ចាស់​ភាគ​ហ៊ុន​ទាំងនេះ​ ប្រើប្រាស់​ក្រុមហ៊ុន​ Corporate Management Services ​ដែល​មាន​មូលដ្ឋាន ​នៅក្នុង​ទីក្រុង​ហុងកុង ​ធ្វើ​ជា​អន្តរការី ឬ​ហៅថា​ភ្នាក់ងារ​រៀបចំ​ធានារ៉ាប់រង។ ឯកសារ​ដែល​គេ​ហៅ​ថា​ Panama Papers ​បាន​បង្ហាញ​ថា​ លោក​ អង្គ វង្សវឌ្ឍនា​ មាន​ភាគហ៊ុន​ចំនួន ​៥០០០ ហ៊ុន ប៉ុន្តែ​ លោក​ធ្លាប់​បាន​ប្រកែក​ បន្ទាប់​ពី​មាន​លេច​ចេញ​ នូវ​ព័ត៌មាន​នេះ។ ក្រុមហ៊ុន​នេះ​ បាន​បើក​នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ប៉ុន្តែ​បាន​បិទ​ទៅវិញ​ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១០។

ក្រៅ​ពីនេះ ឯកសារ​ Panama Papers ​បាន​បង្ហាញ​អ្នក​វិនិយោគ​ម្នាក់​មាន​ឈ្មោះ​ ឡុង វីរៈ ដែល​មាន​ភាគហ៊ុន​ ក្នុង​ក្រុមហ៊ុន​ច្រើន​ជាង​គេ​បំផុត។ លោក​ ឡុង វីរៈ​ មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ចំនួន ​៥ ដែល​មាន​ក្រុមហ៊ុន Easy Flow Media Ltd., Solid Media Solutions Ltd., Ultra Media Entertainment Ltd., Speedquick Media Ltd., និង​ Big Aim Ltd.,។ ក្រុមហ៊ុន​ទាំងនេះ​បានចុះ​បញ្ជី​នៅក្នុង​ដែន​កោះ Virgin ​របស់​អង់គ្លេស​ និង​មាន​មួយ​ចុះ​បញ្ជី​ក្នុង ​ប្រទេស​ថៃ។

ក្នុង​ការ​ទិញ​ភាគហ៊ុន​នេះ​ លោក​ ឡុង វីរៈ ​ប្រើ​ប្រាស់​អាសយដ្ឋាន​ពីរ​ខុសគ្នា​គឺ​ មួយ​នៅ​ខណ្ឌ ​៧មករា និង​មួយ​ទៀត ​នៅក្នុង​ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ។

រីឯ​អ្នក​ដែល​មាន​ក្រុមហ៊ុន​ច្រើនបន្ទាប់​គឺ ​មាន​ឈ្មោះ​ ថៃ ទីណូ​ ដែល​ចុះ​ឈ្មោះ​ជា​នាយក​ក្រុមហ៊ុន​ចំនួន ​៣  គឺ​ក្រុមហ៊ុន​ Wealth Path Group Inc., Tech Label Corp, និង Team Players Investment Limited. ដែល​ក្រុមហ៊ុន​ទាំង ៣ មាន​មូលដ្ឋាន ​និង​ចុះ​ឈ្មោះ​នៅ​កោះ​ Virgin ​នៃ​ប្រទេស​អង់គ្លេស​ដែរ។ លោក​ ថៃ ទីណូ ​ប្រើ​ប្រាស់​អាសយដ្ឋាន​មិន​ច្បាស់​លាស់​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ដែល​គ្រាន់​តែ​បញ្ជាក់​ថា​ ស្ថិត​នៅ​ផ្ទះលេខ​៥ ​ផ្លូវ​សាលាអន្តរជាតិ​ប៉ុណ្ណោះ។

មាន​ឈ្មោះពីរ​ដែល​ឯកសារ​ Panama Papers ​នេះ​បង្ហាញ​ថា​ មាន​ឈ្មោះ​ប្រហាក់​ប្រហែលគ្នា ​គឺ​ឈ្មោះ​ ចាន់ តារា ​មាន​ភាគហ៊ុន ​នៅក្រុមហ៊ុន​ GUD Ventures Ltd ​ដោយ​ឈ្មោះ​នេះ​ ចុះបញ្ជី​ប្រើប្រាស់​អាសយដ្ឋាន​ នៅ​ខណ្ឌ​ឫស្សីកែវ​ ហើយ​ឈ្មោះ តារា ចាន់ មាន​ភាគហ៊ុន​នៅក្នុងក្រុមហ៊ុន​ Lee’s Cambodia Holdings ​ដោយ​ចុះ​បញ្ជី​ប្រើប្រាស់​អាសយដ្ឋាន ​នៅ​ខណ្ឌ​ទួលគោក។ ប៉ុន្តែ​ឈ្មោះ​ទាំងពីរ​នេះ​ប្រើប្រាស់​ក្រុមហ៊ុន​ Mossack Fonseca&Co ​ដែល​ស្ថិត​នៅក្នុង​ប្រទេស​ សិង្ហបុរី ​ធ្វើ​ជា​អន្តរការី​ដូចគ្នា ដែល​អាច​ជាមនុស្ស​តែ​ម្នាក់ ​ប៉ុន្តែ​ប្រើ​ការ​សរសេរ​ឈ្មោះ​ខុសគ្នា ​ដោយ​ប្តូរ​នាម​ត្រកូល​ ម្តង​ដាក់​ខាងមុខ​ និង​ម្តង​ដាក់​ខាង​ក្រោយ។

ឯកសារ​បន្តឱ្យ​ដឹង​ទៀត​ថា ​អ្នក​ខ្លះ​មាន​ឈ្មោះ​ជា​ខ្មែរ ​ប្រើ​ប្រាស់​អាសយដ្ឋាន​ នៅ​ខ្មែរ​ហើយ ​បើក​ក្រុមហ៊ុន​នៅ​បរទេស ​តាមរយៈ​អន្តរការី។ ដូចជា​ឈ្មោះ តូវ រស្មី មាន​ការ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ Champei Investments Limited ដែល​ក្រុមហ៊ុន​នេះ​ចុះ​បញ្ជី និង​មាន​អាសយដ្ឋាន​នៅ​កោះ Virgin ​របស់​ប្រទេស​អង់គ្លេស​ដែរ។

លោក ដេវីត យ៉ាន​ មាន​អាសយដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ វិនិយោគ​លើ​ក្រុម​ហ៊ុន Best Dream International Limited និង​ Ever-Glory Enterprises (HK) Limited។

លោក​ លឹម ប៊ុនសួរ ​អាសយដ្ឋាន​នៅ​ខណ្ឌ​ចំការមន​ និង​លោក​ ប៉ែន គង្គា ​មាន​អាសយដ្ឋាន​នៅ​ខណ្ឌ​ទួលគោក​វិនិយោគ​លើ​ក្រុមហ៊ុន​ Master Faster International Limited ​ដែល​មាន​អាសយដ្ឋាន​នៅ​ទីក្រុង​ហុងកុង ​ហើយ​ប្រើប្រាស់​ក្រុមហ៊ុន​ Rya Management Ltd., ​ធ្វើ​ជា​អន្តរការី។

ឈ្មោះ ណាង សុទ្ធី ​មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ Lak Resources International Limited ​ដែល​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ហុងកុង។

លោក​ ប្រាក់​ សម្បត្តិ​ និង​ ប៉ាង ប៊ុនណូរិន ​បាន​ចុះ​បញ្ជី​ជា​នាយក​ក្រុមហ៊ុន​ New Image Trading Limited ​ដែល​មាន​មូលដ្ឋាន​ និង​ចុះ​បញ្ជី​នៅ​កោះ Virgin ​របស់​អង់គ្លេស។ ក្រុមហ៊ុន​នេះ​ដំណើរការ​តាំង​ពី​ឆ្នាំ​២០០៧ ​រហូត​ដល់​ពេល​បច្ចុប្បន្ន ​ហើយ​ប្រើ​ប្រាស់​ក្រុមហ៊ុន ​Kaizen Certified Accountant ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ជា​អន្តរការី។

ឈ្មោះ​ យូ សុខហួង ​បាន​ចុះឈ្មោះ​ជា​នាយក​ក្រុមហ៊ុន​ N.C.X Power Produce Co. Ltd., ដែល​មាន​មូលដ្ឋាន​ និង​ចុះ​ឈ្មោះ​នៅ​កោះ Virgin ​របស់​អង់គ្លេស​ហើយ​មាន​ឈ្មោះ សុខ ពិសាល ​ជា​អ្នក​ចូលរួម​ភាគហ៊ុន។ អ្នក​ទាំងពីរ​ប្រើ​ប្រាស់​អាសយដ្ឋាន​រួមគ្នា​ គឺ​ផ្ទះលេខ​៨៨E0​ ផ្លូវ១៣៦ ​ភូមិ១ ​សង្កាត់​ផ្សារថ្មី១ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ។

ឈ្មោះ ស្រ៊ាង ទីតូ ​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ ​ក្រុង​ភ្នំពេញ​ចុះ​ឈ្មោះ ជា​នាយក​ក្រុមហ៊ុន Leading Faith Incorporated ​ដែល​មាន​មូលដ្ឋាន​នៅ​កោះ​ Virgin ​របស់​ប្រទេស​អង់គ្លេស​នោះ។

ឈ្មោះ សុង ម៉េងគង់ ​ដែល​ស្ថិតនៅ​ក្នុង​ក្រុង​ភ្នំពេញ ​ចុះ​ឈ្មោះ​ជា​ប្រធាន​ក្រុម​ហ៊ុន​ Selvione Limited តាំងពី​ឆ្នាំ​២០១៣ ​ហើយ​ក្រុមហ៊ុន​នេះ​នៅ​ទីក្រុង​ហុងកុង។

ឯកសារ ​Panama Papers ​ក៏​ឱ្យ​ដឹង​ដែរ​ថា​ ក៏​មាន​អ្នក​ដែល​មាន​ឈ្មោះ​បរទេស​ តែ​ប្រើ​ប្រាស់​អាសយដ្ឋាន​នៅ​កម្ពុជា​ ដើម្បី​ទិញ​ភាគហ៊ុន​នៅ​ក្រៅ​ប្រទេស​កម្ពុជា។

ក្នុង​នោះមាន​ ឈ្មោះ​ Wong Swie Hwa ​មាន​ភាគហ៊ុន​នៅក្រុម​ហ៊ុន​ King Fortress Investments Ltd.,។ ឈ្មោះ​នេះ​បាន​ប្រើប្រាស់​អាសយដ្ឋាន​ នៅ​ខណ្ឌ៧មករា ​ក្រុង​ភ្នំពេញ​ ដើម្បី​ចុះបញ្ជី ​ហើយ​មាន​ឈ្មោះ​ លឹម សុផានី ​ជា​ដៃគូ​ភាគហ៊ុន ​ដែល​មាន​អាសយដ្ឋាន​នៅ​កម្ពុជា​ផងដែរ។ ប៉ុន្តែ ​ក្រុមហ៊ុន​នេះ ​បាន​បិទ​នៅឆ្នាំ​២០១២ ​បន្ទាប់​ពី​បើក​បាន​ចំនួន ​៤ ឆ្នាំ។

អ្នក​ដែល​មាន​ឈ្មោះ​បរទេស ​ប៉ុន្តែ​ប្រើប្រាស់​អាសយដ្ឋាន​នៅ​កម្ពុជា ​ដើម្បី​ទិញ​ភាគហ៊ុន​នៅ​បរទេស ​ក៏​មាន​ច្រើន​ទៀត​ដែរ ដូចជា​ឈ្មោះ OKUBO Alejandro Marcelo ​បាន​ប្រើប្រាស់​អាសយដ្ឋាន ​ក្នុង​ខណ្ឌ​ដូនពេញ​ ទីក្រុង​ភ្នំពេញ​ ដើម្បី​ទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ Triumph Business Development Ltd., ដែល​មាន​មូលដ្ឋាន ​ក្នុង​ទីក្រុង​ហុងកុង។

ឈ្មោះ​ Kwok Stanley Kar Kuen ​បាន​ប្រើ​ប្រាស់​អាសយដ្ឋាន​នៅ​សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌមានជ័យ ដើម្បី​ទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន ​Clever Leader Holdings ​ដែល​ស្ថិតនៅ​ទីក្រុង​ហុងកុង។

ឈ្មោះ​ Chong Mei Sing ​បាន​ប្រើ​ប្រាស់​អាសយដ្ឋាន​នៅ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុនDe’Cove Investments Ltd., ​ដែល​ក្រុមហ៊ុន​នេះ​ចុះ​ឈ្មោះ​ និង​មាន​មូលដ្ឋាន​នៅ​កោះ​ Virgin ​របស់​អង់គ្លេស។

ឈ្មោះ​ Dmitry S Stepanov ​ប្រើ​ប្រាស់​អាសយដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន​ PMT Air Corp​ ដែល​ពេលនេះ​បាន​ក្ស័យធន។

​ឈ្មោះ​ Tee Lee Tat ​ប្រើ​ប្រាស់​អាសយដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ចុះ​ឈ្មោះ​ជា​នាយក​ក្រុមហ៊ុន​ Protec Ventures Worldwide Limited. ​ដែល​បាន​ចុះ​ឈ្មោះ នៅ​កោះ​ Virgin ​របស់​អង់គ្លេស។

ចុងក្រោយ​មាន​ឈ្មោះ​ Skaret Sindre ​មាន​អាសយដ្ឋាន​ និង​លេខ​ទូរស័ព្ទ​ ក្នុង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​ទូស័ព្ទ​មិន​មាន​ដំណើរការ​ ដែល​ជាអ្នក​ដែល​មាន​ភាគហ៊ុន​ ក្នុង​ក្រុមហ៊ុន Golden Luck Winner Limited ដែល​មាន​មូលដ្ឋាន​នៅក្នុង ​ទីក្រុង​ហុងកុង។

ឯកសារ​ដែល​បាន​បង្ហាញ​នេះ ​ជាផ្នែក​មួយ​នៃ​សំណុំ​ឯកសារ​ជាង​ ១១ ​លាន​កន្លះ​ ដែល​បង្ហាញ​ពី​វិធី ​ដែល​ក្រុមហ៊ុន​ច្បាប់​ពិភពលោក​ និង​ធនាគារ​ធំៗ ​លក់​ការ​សម្ងាត់​ ទៅ​ឱ្យ​អ្នក​នយោបាយ​ អ្នក​គៃបន្លំ​ និង​អ្នក​ជួញដូរ​គ្រឿងញៀន​ ក៏​ដូច​ជា​មហា​សេដ្ឋី​នានា​ និង​តារាល្បីៗ។

នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​រក​ឃើញ ​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​អស់​រយៈ​ពេល​មួយ​ឆ្នាំ ​ដោយ​សហគមន៍​អ្នក​សារព័ត៌មាន​ស៊ើប​អង្កេត​អន្តរជាតិ​ និង​ អង្គភាព​សារព័ត៌មាន​ជាង​ ១០០៕

 

laundering1launderingCaptureររ

Advertisements
This entry was posted in Nokor and tagged , , , . Bookmark the permalink.

One Response to រដ្ឋមន្រ្តី អង្គ វង្សវឌ្ឍនា និងមនុស្ស​ ២៤ នាក់​ទៀត ពាក់ព័ន្ធ​នឹង​​ការ​លាក់លុយ​​ក្រៅ​ប្រទេស! ហេតុអ្វីស្ងាត់ឈឹង?

  1. angkut says:

    អាងវង្សវឌ្ឍណា បន្ទាត់ទី៧
    https://offshoreleaks.icij.org/search?utf8=%E2%9C%93&q=%2A&c=KHM&e&commit=Search

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s