សមាជិក គ.ជ.ប ពីកូតារបស់គណបក្សប្រឆាំង (CNRP) ៣ រូប ប្រកាសលាលែង និង ១ រូប ចូលដៃជាមួយ ហ៊ុន សែន

23722627_1634728539920211_5176468762322133623_n

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពីខាងកូតា របស់គណបក្សសង្គ្រោះជាតិ (CNRP) ចំនួន ៣ រូប ក្នុងចំណោម ៤ រូប សម្រេចលាលែង នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ក្រោយពីសាលដីកា របស់តុលាការកំពូល ប្រកាសរំលាយគណបក្សនេះ កាលពីថ្ងៃទី១៧ វិច្ឆិកាកន្លងទៅ ដែលកើតឡើង ១ ថ្ងៃ បន្ទាប់តុលាការកំពូល ជំនុំជម្រះ រឿងក្តីរបសគណបក្សប្រឆាំងដ៏ធំមួយនេះ។

សមាសភាពសមាជិក គ.ជ.ប ប្រកាសលាលែង រួមមាន៖
១. លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប
២. លោក រ៉ុង ឈុន សមាជិក គ.ជប
៣. លោកស្រី តែ ម៉ានីរ៉ុង សមាជិក គ.ជ.ប

ដោយឡែកសមាជិក ១ រូបទៀតពីកូតា គណបក្សង្រ្គោះជាតិ គឺលោក ហ៊ីង ធីប្ញទ្ធិ សម្រេចិត្តចូលដៃជាមួយគណបក្សកាន់អំណាចរបស់ ហ៊ុន សែន ដើម្បីបន្តកិច្ចការជាសមាជិក គ.ជ.ប រហូតដល់ចប់អាណត្តិ។ នេះបើតាមសេចក្តីបញ្ជាក់របស់លោក ក្នុងលិខិតប្រកាសព័ត៌មាន កាលពីថ្ងៃទី១៩ វិច្ឆិកា។

តុលាការកំពូល ប្រកាសសាលក្រម រំលាយគណបក្សសង្រ្គោះជាតិ ទៅតាមការបញ្ជារបស់ ហ៊ុន សែន ដែលរំលោភ រដ្ឋធម្មនុញ្ញ យ៉ាងកំរោល និង បំពានគោលច្បាប់នានា នៅក្នុងសង្គមប្រជាធិបតេយ្យ ធ្វើសហគន៍ជាតិ និងអន្តរជាតិ ថ្កោលទោសជាបន្តបន្ទាប់ ព្រមទាំងដាក់សម្ពាធនានា ដល់របប ហ៊ុន សែន។

ប៉ុន្មានថ្ងៃនេះរបប ហ៊ុន សែន កំទេចស្លាកគណបក្សសង្គ្រោះជាតិ និង បិទការិយាល័យគណបក្សនេះ នៅទូទាំងប្រទេស ព្រមទាំងបន្តគំរាមកំហែងអ្នកប្រឆាំង និង អ្នកដែលមានទស្សនៈផ្ទុយពីក្រុមរបស់ ហ៊ុន សែន។

ទន្ទឹមនឹងការលាលែងរបស់សមាជិក គ.ជ.ប ពីកូតានៃបក្សសង្គ្រោះជាតិ នៅថ្ងៃនេះ របប ហ៊ុន សែន រៀបចំបញ្ជូនបញ្ជីឈ្មោះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និង តំណាងរាស្រ្ត របស់គណបក្សសង្គ្រោះជាតិ ដែលគេរំលាយនោះ ទៅឲ្យស្ថាប័ន គ.ជ.ប ធ្វើការពិនិត្យសម្រេចបែងចែក អាសនៈ ឬកៅអី ទៅឲ្យគណបក្សផ្សេងៗទៀត តាមតែ ហ៊ុន សែន បានកំណត់គោលដៅរួច។ ប៉ុន្តែស្ថាប័ន គ.ជ.ប ពេលនេះ បានបាត់បង់សមាជិកមួយចំនួនហើយ ជាការបាត់បង់តុល្យភាពខាងផ្លូវច្បាប់គតិយុត្តិរបស់ខ្លួន។

គួសបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានសមាជិក ៩ រូប ដែល ៤ រូប មកពីគណបក្សសង្គ្រោះជាតិ, ៤ រូបមកពីគណបក្សប្រជាជនកម្ពុជា និង ១ រូបទៀត មកពីស្ថាប័នឯករាជ្យ (សង្គមស៊ីវិល)៕ (អត្ថបទដោយ៖ ម៉ែន ណាត / ២០ វិច្ឆិកា ២០១៧)

សមាជិក គជប លាឈប់. ១សមាជិក គជប លាឈប់. ២សមាជិក គជប លាឈប់. ៣

23718373_1987536974852934_309556745_n

Advertisements
This entry was posted in Nokor and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s