Daily Archives: November 23, 2017

ហ៊ុន សែន ថា​ការ​បោះឆ្នោត​ ​២០១៨​ ​នៅ​តែ​បន្ត​ បើ​ទោះ​ជា​សមាជិក គ.ជ.ប ៣ រូប ​លាលែង​​ និង​ការ​បញ្ឈប់​ជំនួយ​មួយ​ចំនួនក្តី

(VOA, ដោយ នៅ វណ្ណារិន 22 វិច្ឆិកា 2017) លោក​ ​ហ៊ុន សែន​ ​បាន​​ចំអក​ឱ្យ ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ថា​ការលាលែង​របស់​ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ៣ ​រូប​មក​ពី​គណបក្ស​ជំទាស់​ ​គឺ​ជា​ការ​បង់​ខាត​របស់​បក្ស​នេះ​ ​ហើយ​ការ​កាត់​ជំនួយ​ ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ ​ឬ​ការ​ប្រកាស​មិន​បញ្ជូន​ ​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​ នា​ពេល​ខាង​មុខ​ ​ក៏​មិន​បាន​ប៉ះ​ពាល់​ពី​ភាព​ស្រប​ច្បាប់​នៃ ​ការ​បោះឆ្នោត​ នៅ​កម្ពុជាផងដែរ។​ ភ្នំពេញ — ក្រោយ​ការ​រំលាយ​ បក្សជំទាស់​គឺ គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ព្រមាន​ដាក់​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ ពី​បរ​ទេស​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ប្រកាស​ថា ​ការបោះឆ្នោត​នៅ​កម្ពុជា​ នឹង​ដំណើរការ​ទៅ​ជា​ធម្មតា ​ដោយ​គ្មាន​អ្វី​បញ្ឈប់​នោះ​ទេ។​ ​អ្នក​ឃ្លាំ​មើល​ការ​វិវត្តន៍​នយោបាយ​ ​លើក​ឡើង​ថា​ … Continue reading

Posted in Nokor | Tagged , , , , | Leave a comment