ប៉ាង សុខឿន៖ ហ៊ុន សែន បោកសុទ្ធ ដែលថាបក្សប្រជាជន មិនចេះបែកបាក់ ឬក្បត់គ្នា តែពួកគេអាចនៅជាមួយគ្នាបាន ដោយសារមាន យួន ជាខ្នងបង្អែក

King Father-PM Hun Sen-001

លោក ប៉ាង សុខឿន (ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ) បានឆ្លើយតបទៅលោក ហ៊ុន សែន ជុំវិញរឿងរ៉ាវផ្ទៃក្នុងគណបក្សកាន់អំណាច ដែលជាណគបក្សកុម្មុនីស្ត បន្តវេនពីក្រុមខ្មែរក្រហម។ លោកថ្លែងសំដៅទៅលោក ហ៊ុន សែន ថា «បោកសុទ្ធ បើបក្សប្រជាជន មិនចេះបែកបាក់ ឬក្បត់គ្នា!» ខាងក្រោមនេះ ជាអត្ថបទទាំងស្រុង មាន ១៣ ចំណុច៖

តាមប្រវត្តិនៃបក្សប្រជាជន ដែលជាបក្ស យួន បង្កើតនៅឆ្នាំ១៩៥១ គឺបានបង្ហាញនូវភាពក្បត់គ្នា បែកបាក់ ស៊ីសាច់ហុតឈាមគ្នា និងកាប់សំលាប់គ្នាវក់វី នៅផ្ទៃក្នុង នៃបក្សនេះ តរៀងមករហូតដល់ពេលនេះ។ រឿងទាំងនោះ ខ្មែរ សុវណ្ណភូមិ សូមលើកមកដូចតទៅ៖

១. យួនក្បត់ប៉ុលពត និងប៉ុលពតក្បត់យួន នាំឲ្យយួនបង្កើតក្រុមអាយ៉ងថ្មី មានពួកលោក ប៉ែន សុវណ្ណ, ចាន់ ស៊ី, ជា ស៊ីម និង ហេង សំរិន មកជំនួស ពួកប៉ុល ពត ដែលកាលនោះ​ ហ៊ុន​ សែន​​ នៅគ្រាន់តែជាអ្នកយួរកាបូបឲ្យលោក ប៉ែន សុវណ្ណ នៅឡើយ។
២. ហ៊ុន សែន មានប្រវត្តិជាកូនចៅលោក ប៉ែន សុវណ្ណ, លោក ចាន់ ស៊ី ប៉ុន្តែក្រោយមក ក្បត់លោកទាំងពីរ រួចទៅអោបជើងយួន ឲ្យយួនចាប់លោក ប៉ែន សុវណ្ណ ដាក់គុក ចុងឆ្នាំ១៩៨១ និង ចាក់ថ្នាំសម្លាប់លោក ចាន់ ស៊ី ចោល រួចហើយដណ្តើមយកអំណាចទាំងស្រុង។
៣. ក្រោយមក ហ៊ុន សែន ដណ្តើមអំណាចក្នុងបក្សពី ហេង សំរិន និង ជា ស៊ីម ដោយគ្រាន់តែទុកឲ្យ ហេង សំរិន និង ជា ស៊ីម ជាប្រធានបក្ស និងប្រធានកិត្តិយសបក្ស រួចហើយឲ្យធ្វើជាប្រធានរដ្ឋសភា និងព្រឹទ្ធសភា ដូចគ្នានឹងធ្វើទីងមោងដែរ។
៤. កំទេចលោក ជា សុផារ៉ា និងបក្សពួកចោល នៅឆ្នាំ ២០០៣ ដោយច្រណែន និងភ័យខ្លាចពីប្រជាប្រីយភាពរបស់លោក ជា សុផារ៉ា ខ្លាំងជាងខ្លួន ដូចមេឃ និងដី។
៥. ក្រោយស្តេចតា ស៊ីហនុ ដាក់រាជ ហ៊ុន សែន បានយកទាហានទៅឡោមព័ទ្ធផ្ទះ លោក ជា ស៊ីម ខែតុលា ឆ្នាំ ២០០៤ គំរាមសម្លាប់ លោក ជា ស៊ីម ព្រោះលោក មិនព្រមចុះហត្ថលេខាលើ វិសោធនកម្មច្បាប់ «រដ្ឋធម្មនុញ្ញបន្ថែម» ដើម្បីបោះឆ្នោតកញ្ចប់ សម្រាប់បើកផ្លូវឲ្យមានរដ្ឋាភិបាលចម្រុះ ស៊ីភីភី – ហ្វ៊ុនស៊ីនប៉ិច ក្នុងនាម ជា ស៊ីម ជាប្រមុខរដ្ឋស្តីទី។ ប៉ុន្តែដោយមានកម្លាំងប្រឆាំងពីផ្ទៃក្នុង ស៊ីភីភី ច្រើន មិនអាចសម្លាប់លោក ជា ស៊ីម បាន នោះ ហ៊ុន សែន បានយកកម្លាំងដែលដឹកនាំដោយ ហុក ឡងឌី ទៅចាប់លោក ជា ស៊ីម បញ្ជូនទៅ ថៃ មួយរយៈ រួចផ្សាយប្រាប់រាស្រ្តខ្មែរថា ទៅព្យាបាលជំងឺ និងទុកឧ៌កាសឲ្យ ញ៉ឹក ប៊ុនឆៃ ដែលជាអនុប្រធានព្រឹទ្ធសភា ឡើងជាប្រមុខរដ្ឋស្តីទី ចុះហត្ថលេខាជំនួស ជា ស៊ីម វិញ។

៥. ហ៊ុន សែន បញ្ជាសម្លាប់ លោក ហុក ឡងឌី ចោល នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០០៨ ដោយសារទំនាស់ផ្ទាល់ខ្លួន ជាពិសេសរឿងស្រីញី និងការដណ្តើមឥទ្ធិពលអំណាចក្នុងបក្ស តាមវិធីបំភ្លៃហេតុការណ៍ ថាមានការផ្ទុះឧត្តម្ភាគចក្រ ដោយសាររន្ទះបាញ់ នៅក្បែរព្រំដែន បាវិត ទៅវិញ។
៦. ដកតំណែងលោក កែ គីមយ៉ាន ដែលជាអគ្គមេបញ្ជាការនៃ កងយុទ្ធពលខេមរភូមិន្ទ នៅឆ្នាំ ២០០៩ ដោយសារតែខ្លាចឥទ្ធិពល ទឹកចិត្តស្នេហាជាតិ និងការគាំទ្ររបស់សមាជិក ក្នុងបក្ស ចំពោះលោក កែ គីមយ៉ាន ខ្លាំងជាងខ្លួន។
៧. ហេង ពៅ និង ម៉ក់ ជីតូ ពីរនាក់នេះដូចខ្លា និងឆ្កែចចក តែងតែខាំគ្នា បង្កបញ្ហាក្នុងបក្ស បង្កគ្រោះដល់ប្រទេស ឈ្លោះគ្នាបែកផ្សែងគ្រប់ពេល។
៨. ដកតំណែង ហេង ពៅ ពីស្នងការរាជធានីភ្នំពេញ និងចាប់ខ្លួន ហេង ពៅ ទៅដាក់គុក ដោយសារតែ ហ៊ុន សែន លែងទុកចិត្ត ហេង ពៅ រហូតដល់សព្វថ្ងៃ។
៩. ហ៊ុន សែន, ហ៊ុន ណេង និង ហ៊ុន សាន ទាំងបីនាក់នេះជាបងប្អូនបង្កើត និងនៅក្នុងបក្សតែមួយ តែសួរថ្នាក់ដឹកនាំបក្សប្រជាជនទៅ អ្នកណាក៏ដឹងដែរថា «បងប្អូនទាំងបីនាក់នេះ​ ដូចជាសត្រូវនឹងគ្នា មិនត្រូវគ្នាទេ»។ លើសពីនេះ កូនចៅលោក ហ៊ុន សាន ក៏មិនដែលចូលចិត្ត ហ៊ុន សែន ដែរ ហើយនាង ហ៊ុន ម៉ាណា ជាកូនស្រីរបស់ ហ៊ុន សែន ក៏តែងចង់ស៊ីសាច់បងប្អូនស្រីជីដូនមួយរបស់ខ្លួនដែរ គឺនាង ហ៊ុន ចន្ថា ជាកូនរបស់ ហ៊ុន ណេង ដោយសារតែទំនាស់រឿង ប្រុសឈ្មោល និង រឿងរកស៊ី។
១០. ក្រៅពីនេះ ហ៊ុន សែន តែងមិនទុកចិត្ត ហ៊ីង ប៊ុនហៀង សូម្បីតែបន្តិច ដោយឲ្យ គន់ គីម តែងឃ្លាំមើល ហ៊ីង ប៊ុនហៀង និងតែងតាំង ហ៊ុន ម៉ាណែត ឲ្យធ្វើជាអនុប្រធានកងអង្គរក្សឲ្យនៅគៀកកិត ហ៊ីង ប៊ុនហៀង ថែមទៀត។ ហ៊ុន សែន ក៏បានឲ្យកូនខ្លួន ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានិត បង្កើតកម្លាំងសម្ងាត់​រ​បស់ខ្លួន ដើម្បីតាមដានមេទ័ព ប៉ូលិស មេកងអង្គរក្សសំខាន់ៗ​ទាំងអស់ នៅកម្ពុជាផងដែរ ហើយជាពិសេស អោយ ហ៊ុន ម៉ានិត មកកាន់កាប់ផ្នែកចារកម្ម ជំនួសលោក ជា តារា ដោយដក ជា តារា គ្រវាត់ចោល ដូចសំរាម។
១១. ហ៊ុន សែន មិនដែលទុកចិត្ត លោក ស ខេង និងតែងតែហៅលោក ស ខេង ថា អាខេង ឬអាខ្មៅ ហើយឲ្យគេតាមដាន អាខ្មៅ គ្រប់ពេល ព្រោះអាខ្មៅមានគេគំាទ្រច្រើនជាងខ្លួន នៅក្នុងគណបក្សរបស់ខ្លួន។
១២. ហ៊ុន សែន តែងកាច់កុងជាមួយ សុខ អាន, ស្អប់ សុខ អាន ដូចលាមក ព្រោះ សុខ អាន មានចំណេះដឹងជាងខ្លួន ដូចមេឃនិងដី ហើយខ្លួនមិនអាចគ្រប់គ្រង ឬធ្វើស្អី សុខ អាន បាន សូម្បីតែបន្តិច មុនពេល សុខ អាន ស្លាប់ដោយជំងឺ។
១៣. ចុងក្រោយគឺរឹតតែសំខាន់ដោយ រាល់សំដី និងរាល់បញ្ជារបស់ ហ៊ុន សែន អត់មានមន្ត្រីថ្នាក់ក្រោមណា យកត្រចៀកស្តាប់។ ពោលគេស្តាប់ និងធ្វើតាមតែមួយប្រាវ រួចពួកគេនាំគ្នាឲ្យ«ក្ត» មក ហ៊ុន សែន វិញទាំងអស់ ដែលនេះជាសញ្ញាបញ្ជាក់ប្រាប់ថា ហ៊ុន សែន គ្មានតំលៃ ហើយបក្សនេះ គ្មានការសាមគ្គីគ្នា និងគ្មានគោលការរួមស្អីទេ តែម្នាក់ៗក្នុងបក្សនេះ គឺអញនិយមរៀងខ្លួន និងដើម្បីប្រយោជន៍អញរៀងខ្លួន។

បញ្ជាក់៖ ចំពោះការបន្តរស់រានមានជីវិតនៃបក្សនេះ គឺដោយសារតែមាន យួន ជាអ្នកឈរជានិមិត្តរូបនៃការបង្រួបបង្រួម ប៉ុន្តែ យួន បើកដៃឲ្យអ្នកដឹកនាំក្នុងបក្សនេះ កាប់សម្លាប់គ្នាទៅវិញទៅមក ដោយទុកតែអ្នកសាហាវខ្លាំងជាងគេ គ្រប់គ្រងគណបក្ស ព្រោះវាមិនខាត យួន ឡើយនូវទង្វើនេះ។ គណបក្ស ស៊ីភីភី នេះ បន្តរស់បានដល់សព្វថ្ងៃនេះ គ្មានសាមគ្គីភាពគ្នា ប៉ុន្តែមន្រ្តីម្នាក់ៗ មានផលប្រយោជន៍រៀងៗខ្លួន មានអំណាចរៀងៗខ្លួន និងពុករលួយ កេងប្រវញ្ញជាតិ បំផ្លាញជាតិដូចៗគ្នា ទើបធ្វើឲ្យពួកគេ ទ្រាំរស់នៅទាំងខាំមាត់ ខាំធ្មេញ ជាមួយ ហ៊ុន សែន បានមកទល់សព្វថ្ងៃ៕ (សម្រួលអត្ថបទដោយ ម៉ែន ណាត) /២៨ វិច្ឆិកា ២០១៧

23916038_1451113228343152_3550272958168463608_n

Advertisements
This entry was posted in Nokor and tagged , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s