អ៊ុំ សអាន តំណាងរាស្ត្រ​បក្ស​ប្រឆាំង ​​ជាប់​​ពន្ធនាគារ​យ៉ាងអយុត្តិធម៌ ចំណែក នរោត្តម រណប្ញទ្ធិ ចូលដៃជាមួយ ហ៊ុន សែន បំផ្លាញប្រជាធិបតេយ្យខ្មែរ

image

លោក អ៊ុំ សំអាន តំណាងរាស្រ្តបក្សប្រឆាំង ដែលជាអ្នកស្រាវជ្រាវឯកសារព្រំដែន និងដឹកនាំសកម្មជន ទៅពិនិត្យមើលព្រំដែន ខ្មែរ-យួន ជាញឹកញាប់ កាលពីឆ្នាំ២០១៥ បានរកឃើញថា ភាគីយួន បោះបង្គោលព្រំដែន ចូលក្នុងទឹកដីខ្មែរ ស្ទើរគ្រប់ចំណុច។ ហើយលោក បានរកឃើញថា រដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស់​ផែនទី​នានា អមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ដែលផលិតនៅ យួន មកធ្វើការបោះ​បង្គោល​ព្រំដែន (នេះបញ្ជាក់ដោយ វ៉ា គឹមហុង តំណាងរដ្ឋាភិបាល ក្នុងសន្នសីទកាសែតរឿងព្រំដែន ថ្ងៃទី០២ កក្កដា ២០១៥)។

កាលនោះលោក អ៊ុំ សំអាន បានហៅការបោះបង្គោលព្រំដែន រវាងរដ្ឋាភិបាល ហ៊ុន សែន ជាមួយភាគី យួន ថាជាការចាញ់ប្រៀប រដ្ឋាភិបាល យួន ដែលផ្ទុយទាំងស្រុងខ្លឹមសាររដ្ឋធម្មនុញ្ញ មាត្រា២ និងមាត្រា៥៥ ព្រមទាំងផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១។

លោក អ៊ុំ សំអាន ត្រូវបានរបប ហ៊ុន សែន បញ្ជាចាប់ខ្លួន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅខេត្តសៀុំមរាប បន្ទាប់ពីលោក ត្រឡប់ពីអាមេរិក ដល់បណ្ឌលតំណាងរាស្រ្តរបស់លោក។ (អត្ថបទដោយ ម៉ែន ណាត)

ការ​វិវត្ត​នៃ​អ្នកតំណាងរាស្ត្រ​បក្ស​ប្រឆាំង ​ដែល​ជាប់​នៅ​ក្នុង​ពន្ធនាគារ ​ព្រៃ.ស

(RFA Khmer, 10 Dec 2017 ដោយ មួង ណារេត)
មេធាវី​ការពារ​ក្ដី​ឲ្យ ​សមាជិកសភា​តំណាងរាស្ត្រ លោក អ៊ុំ សំអាន ត្អូញត្អែរ​ពី​ភាព​យឺតយ៉ាវ ដែល​តុលាការ​កំពូល​បន្ត​ពន្យារពេល មិន​លើក​យក​រឿងក្ដី​មួយ​នេះ​ ទៅ​ជំនុំជម្រះ។ អង្គការ​ផ្នែក​សិទ្ធិមនុស្ស យល់​ឃើញ​ថា ការ​បន្ត​អូស​បន្លាយ​បែបនេះ នឹង​ធ្វើ​ឲ្យ​លោក អ៊ុំ សំអាន ត្រូវ​ប្រឈមមុខ​នឹង​ការបាត់បង់​ផលប្រយោជន៍ និង​ប៉ះពាល់​សិទ្ធិ​យ៉ាង​ខ្លាំង។

គិត​មក​ដល់​ពេល​នេះ លោក អ៊ុំ សំអាន ត្រូវ​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជាង ១ ​ឆ្នាំ​ទៅ​ហើយ ក្រោយ​ពេល​តុលាការ​ក្រុងភ្នំពេញ សម្រេច​ចោទប្រកាន់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុំ សំអាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ ខែ​ធ្នូ ថា សំណុំរឿង​មួយ​នេះ​ លោក​បាន​ដាក់​ទៅ​តុលាការ​កំពូល ដើម្បី​ស្នើសុំ​ឲ្យ​បើក​ការ​ជំនុំ​ជម្រះ​លើ​អង្គសេចក្ដី ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ពន្យារពេល​រហូត​មក។ លោក​បន្ត​ថា ការ​រង់ចាំ​នេះ មិន​ដឹង​ត្រូវ​ប្រើ​ពេល​យូរ​ប៉ុន្មាន​ទៀត​នោះ​ទេ ព្រោះ​ខាង​តុលាការ​ពុំបាន​ជូនដំណឹង ​ពី​ការកំណត់​ថ្ងៃ​បើកសវនាការ​ទេ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​តុលាការ​ក្រុងភ្នំពេញ​លោក ហេង សុខណា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​លោក អ៊ុំ សំអាន ២ឆ្នាំ ៦​ខែ និង​ពិន័យ​លុយ​ចំនួន ៤​លាន​រៀល កាល​ពី​ខែ តុលា ឆ្នាំ២០១៦។ សមាជិក​សភា​មណ្ឌល​ខេត្ត​សៀមរាប លោក អ៊ុំ សំអាន ត្រូវ​បាន​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ ចោទប្រកាន់​ពី​បទ​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ទាក់ទង​នឹង​ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម ក្លែងក្លាយ តាម​មាត្រា​៤៩៥ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ។

ការ​ចាប់ខ្លួន​ដោយ​សមត្ថកិច្ច ខេត្ត​សៀមរាប ទាំង​យប់​កាលពី​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ​២០១៦ ត្រូវ​រង​ការ​រិះគន់​ថា ទាំង​អាជ្ញាធរ​សមត្ថកិច្ច និង​រដ្ឋាភិបាល​អនុវត្ត​ដោយ​បំពាន ទៅលើ​សិទ្ធិ​អ្នក​តំណាងរាស្ត្រ។

មាត្រា ៨០​នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា អ្នក​តំណាងរាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិសភា។ តំណាងរាស្ត្រ​រូប​ណា​ក៏​ដោយ មិន​ត្រូវ​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន​ដោយ​គ្រាន់តែ​សំដែង​យោបល់ ឬ​បញ្ចេញមតិ ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះឡើយ។ ការ​ចាប់ខ្លួន ការ​ចោទប្រកាន់ ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំខ្លួន​សមាជិកសភា​ណាមួយ​នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​មានការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា​ជា​មុន​សិន។ ហើយ ការ​ចាប់ខ្លួន​នោះ​ទៀតសោត លើកលែងតែ​ករណី​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។

អ្នកវិភាគ​នយោបាយ សង្កេត​ឃើញ​ថា ផ្ដើម​ចេញពី​ការ​ចាប់ខ្លួន សមាជិក​សភាព​លោក អ៊ុំ សំអាន និង​អតីត​សមាជិក​ព្រឹទ្ធសភា​ ពី​ខាង​បក្ស​ប្រឆាំង ​លោក ហុង សុខ​ហួរ នេះ​ជាដើម ទាំង​នៅ​មាន​អភ័យឯកសិទ្ធិសភា​នៅឡើយ រដ្ឋាភិបាល​បាន​បង្កើត ​ទៅជា​ការរិះគន់​មិន​ចេះ​ចប់។ ប៉ុន្តែ​ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​របស់​លោក ​តែង​ថ្លែង​ការពារ​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ​បំផុត។ ជា​ញឹកញាប់​លោកនាយក​រដ្ឋមន្ត្រី ថែមទាំង​បាន​អះអាង​ថា នៅ​កម្ពុជា​ពុំ​មាន​អ្នក​ទោស​នយោបាយ​ទេ គឺ​មានតែ​អ្នកនយោបាយ ​មានទោស​ប៉ុណ្ណោះ។

ទាក់ទិន​រឿង​នេះ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​យល់​ឃើញ​ថា ព្រោះតែ​ការគ្រប់គ្រង​មិន​ឯករាជ្យ ហើយ​ការ​បែក​ចែក​អំណាច នៅ​ក្នុង​ស្ថាប័នរដ្ឋ​មាន​ភាព​សាំញ៉ាំ​នេះ​ហើយ បាន​បង្កើត​ទៅជា​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​មួយ ដែល​សាធារណជន​កំណត់​ថា ហាក់​លែង​មាន​តម្លៃ។ អ្នកវិភាគ​រូប​នេះ​សង្កេត​ឃើញ​ថា សព្វថ្ងៃ​នេះ​គេ​ពិតជា​ពិបាក​កំណត់​ណាស់​ថា តើ​មួយ​ណា​ឲ្យ​ប្រាកដជា​សម្ដី​របស់​រដ្ឋាភិបាល ហើយ​មួយ​ណា​ជា​របស់​បក្ស។ «»

ការ​ចាប់ខ្លួន ការ​ឃាត់ខ្លួន និង​ការចោទប្រកាន់​ជា​ហូរហែ​កន្លង​មក​នេះ ទៅលើ​តំណាងរាស្ត្រ និង​សកម្មជន​នយោបាយ​ បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត រដ្ឋាភិបាល​ត្រូវ​រង​ការ​រិះគន់​ថា បាន​ព្យាយាម​ប្រើប្រាស់​អំណាច​ដ៏​លើសលប់ ប្រយោជន៍​ ដើម្បី​អាច​បាន​គ្រប់គ្រង​ប្រទេស​ បន្ត​ទៅ​មុខ​ទៀត។

អ្នកវិភាគ​នយោបាយ ចាត់​ទុក​ថា រឿងរ៉ាវ​នៅ​កម្ពុជា និង​ការ​វិវត្ត​នយោបាយ​សព្វ​ថ្ងៃនេះ កាន់តែ​លែង​ទុកចិត្ត​ទៀត​នោះ គឺ​សមាជិកសភា​ដែល​លើក​បន្តុប​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពលរដ្ឋ​ពុំបាន​បោះឆ្នោត​ឲ្យ​ផង​នោះ ដោយ​អំណាច​របស់​លោក ហ៊ុន សែន អ្នក​ទាំង​នោះ​បាន​ចូល​អង្គុយ​នៅ​លើ​កៅអី​រដ្ឋសភា ដោយ​ស្រួលខ្លួន។ ផ្ទុយទៅវិញ សមាជិកសភា​ពី​ខាង​បក្ស​ប្រឆាំង ដែល​កើត​ចេញពី​ការបោះឆ្នោត ត្រូវ​ជាក់​គុក ដក​តំណែង និង​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ដូច​សម្ល​កំពឹស​ហូរហែ​ក៏​មាន មកទល់​សព្វថ្ងៃ​នេះ។

លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា មនុស្ស​មួយ​ចំនួន ដែល​លោក ហ៊ុន សែន លើក​បន្តុប ឬ​អំណាច​ឡើង​តាម​ជើងខោ​នេះ ពិតជា​ពិបាក​កំណត់​បាន​ថា​ជា​តំណាង​ឲ្យ​ពលរដ្ឋ​បានទេ។ អ្នកវិភាគ​រូប​នេះ ឲ្យ​ដឹង​ថា អ្នក​ទាំងនោះ​ក៏​នឹង​ពិបាកធ្វើ​កិច្ចការ​ណា ដែល​ផ្ទុយ​ពី​គំនិត​ដើម​របស់​លោក ហ៊ុន សែន ណាស់​ដែរ ព្រោះ​ត្រូវ​ជាប់​គុណ​របស់​លោក​នាយករដ្ឋមន្ត្រី​ទៅ​ហើយ។ «»

នៅ​មុន​ចូលកាន់​តំណែង​ដែល​ហៅថា ជា​តំណាងរាស្ត្រ​នេះ ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ បាន​ប្រកាស​ជំហរ​ហើយ​ថា នឹង​មិន​ធ្វើ​សេចក្ដី​សម្រេច​ណា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់ ​ផលប្រយោជន៍ ​គណបក្ស​របស់​ទ្រង់​នោះ​ឡើយ។ នៅក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល បាន​កំណត់​ថា រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ ​ចំពោះ​មុខ​រដ្ឋសភា។ ប៉ុន្តែ រាល់ពេល​សមាជិក​ពី​ខាង​បក្ស​ប្រឆាំង កោះហៅ​ឲ្យ​ឆ្លើយ​បំភ្លឺ​ នៅ​ក្នុង​រដ្ឋសភា មិន​ត្រឹមតែ​ពុំបាន​អនុវត្ត​ទេ ថែមទាំង​ត្រូវ​លោក ហ៊ុន សែន គំរាម​ទៀត​ផង។

ការ​អនុវត្ត​ច្បាប់​ដែល​រង​ការ​រិះគន់​ថា រដ្ឋាភិបាល​កាន់តែ​ឈាន​ទៅ​រក​របប​ផ្ដាច់ការ​នេះ ក្រៅពី​ត្រូវ​ចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា ញាត់​គុក និង​វៃ​អ្នកតំណាងរាស្ត្រ ២ ​រូប​នៅ​ក្បែរ ​វិមាន​រដ្ឋសភា​ ស្ទើរ​ស្លាប់​ស្ទើរ​រស់ កាលពី​ខែ​តុលា ឆ្នាំ​២០១៥ ហើយ អង្គរក្ស​របស់​លោក ហ៊ុន សែន គេ​ឃើញ​អនុវត្ត​ទោស​បាន​មួយ​ដង្ហើម​ចង្រិត ទីបំផុត​អ្នក​ទាំងនោះ ត្រូវ​ដំឡើង​ឋានៈ​ទៅជា​ថ្នាក់ឧត្ដម​សេនីយ៍ ព្រោង​ព្រាត។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់​ឃើញ​ថា ដោយសារ​ការ​អនុវត្ត​ច្បាប់​មាន​ភាព​លម្អៀង​នេះ​ហើយ បាន​បង្កើត​ឲ្យ​អំពើ​និទ្ទណ្ឌភាព កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅ​កម្ពុជា។ លោក​បន្ត​ថា ថ្វីបើ​ច្បាប់​បាន​កំណត់ ពី​ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ជាក់ស្ដែង​ខ្លឹមសារ​នេះ ហាក់​មិនបាន​ឆ្លុះបញ្ចាំង​ទៅ​នឹង​អនុវត្ត​នោះ​ឡើយ។ «»

នៅ​ក្នុង​រឿងក្ដី​ទំនាស់​ព្រំដែន រវាង​កម្ពុជា និង​វៀតណាម​នេះ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុំ សំអាន ព្យាយាម​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ជា​ហូរហែ​មក​ហើយ ប៉ុន្តែ​ការ​ស្នើសុំ​នេះ​តែង​បរាជ័យ​ជានិច្ច។ ក្នុង​ពេល​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដែល​មេធាវី​អះអាង​ថា មាន​សុខភាព​ធម្មតា​នោះ លោក ជូង ជូងី ដែល​ជា​មេធាវី​ការពារ​ក្ដី មើល​ឃើញ​ថា លោក អ៊ុំ សំអាន ត្រូវ​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត នៃ​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា ការ​ដែល​តុលាការ​ចេះតែ​បន្ត​អូស​បន្លាយ​ពេលវេលា ក្នុង​ការ​ជំនុំជម្រះ​នេះ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ជន​ត្រូវ​ចោទ​យ៉ាង​ខ្លាំង។ អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​រូប​នេះ យល់​ឃើញ​ថា ជា​គោលការណ៍​ច្បាប់ ជន​ត្រូវ​ចោទ​ក៏​ត្រូវ​បានការ​ការពារ ដោយ​ច្បាប់​ដែរ។

ក្នុង​ពេល​លោក ហ៊ុន សែន ព្យាយាម​កម្ទេច​សំឡេង​ប្រឆាំង បិទទ្វារ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន សិទ្ធិ​សេរីភាព​នៃ​ការ​ជួបជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​នៃ​ការ​បញ្ចេញមតិ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​រាំង​ខ្ទប់​ដែរ៕

Advertisements
This entry was posted in Nokor and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s