ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ និង ក្រុមឃ្លាំមើល តវ៉ា​ប្រឆាំង​ ថ្ងៃ​ ៧​ មករា ​ដែល​ពួកគេ​ថា​ជា​ថ្ងៃ ​វៀតណាម ​ឈ្លាន​ពាន​ខ្មែរ

2b82fd61-9175-4ab7-9dae-e6bdb93877fd

(ដោយ ម៉ៅ សុធានី RFA, 07th-01-2018)
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ពី​៣០០ ទៅ​ ៥០០ ​នាក់​ នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វូនីញ៉ា (California) ​កាលពី​ថ្ងៃ​​ទី​ ៦ មករា បាន​នាំគ្នា ​ធ្វើបាតុកម្ម​ប្រឆាំង​ថ្ងៃ​ទី​ ៧ មករា ដែល​ពួកគេ​អះអាង​ថា ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​​កម្ពុជា ទោះបី​រដ្ឋាភិបាល​កម្ពុជា​ បន្លំ​អះអាង​ថា ជា​ថ្ងៃ​រំដោះ​ជាតិ​ក្ដី។

តំណាង​ពលរដ្ឋ​អាមេរិកកាំង លោក ចាន់ វាសនា ដែល​ដឹកនាំ​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី​ ៦ មករា មាន​ប្រសាសន៍​​ថា គោលបំណង​សំខាន់​នៃ​ ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក ​ប្រឆាំង​​នឹង​ថ្ងៃ​ ៧ មករា។ លោក​បន្ត​ថា ​ថ្ងៃ ​៧ ​មករា មិនមែន​ជា​ថ្ងៃ​វៀតណាម ​រំដោះ​ទឹកដី​កម្ពុជា ដូចដែល​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ឡើយ។

លោក ចាន់ វាសនា បាន​ហៅ​ថ្ងៃ ​៧ ​មករា ជា​ថ្ងៃ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម គ្រប់គ្រង​ត្រួតត្រា​រដ្ឋាភិបាល​កម្ពុជា និង​បាន​លើក​បន្តុប លោក ហ៊ុន សែន ឡើង​កាន់​ដំណែង​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ លោក បញ្ជាក់​ថា ថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរ ​ត្រូវ​ទទួល​ស្គាល់​នោះ គឺ​មានតែ​ថ្ងៃ​ទី​២១ តុលា​ ឆ្នាំ​១៩៩១ ដែល​ជា​ថ្ងៃ​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​ នៅ​កម្ពុជា ហើយ​បង្កើត​ឲ្យ​មាន ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក បាន​ប្រៀបធៀប​ថ្ងៃ​ទី​ ២១ តុលា ដូចជា​អាវ​ក្រោះ ដើម្បី​ការពារ​របប​កុម្មុយនិស្ត​ កុំ​ឲ្យ​វិល​ត្រលប់​មកវិញ និង​ជា​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ស្គាល់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ រហូត​មកដល់​បច្ចុប្បន្ន។

ក្រោយពី​រដ្ឋាភិបាល​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង បាន​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​ ជា​បន្តបន្ទាប់ ប្រឆាំងនឹង​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​ធ្វើទុក្ខបុកម្នេញ​ បក្ស​ប្រឆាំង និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​ងាក​មក​គោរព​សិទ្ធិមនុស្ស​វិញ។ សហរដ្ឋអាមេរិក​ បាន​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក និង​កាត់​ផ្ដាច់​ជំនួយ​បោះឆ្នោត​។ ចំណែក សហគមន៍​អឺរ៉ុប​ ក៏បាន​កាត់​ផ្តាច់​ជំនួយ​បោះឆ្នោត​ទាំងស្រុង​ ដល់​កម្ពុជា​ផង​ដែរ។

ចំណែក​ប្រធាន​ ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​​ន័រវេស៍​ (Norway) លោក ម៉ែន ណាត បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ទី​ ៥ មករា ថា កម្ពុជា​ នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ជាថ្មី ដោយសារ​របប​លោក ​ហ៊ុន សែន កម្អែល​កុម្មុយនិស្ត ៧ ​មករា។ សេចក្ដីថ្លែងការណ៍​នេះ​ បាន​សរសេរ​ថា ការ​ចាប់ខ្លួន​លោក កឹម សុខា ការ​បិទ​ស្ថានីយ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​រំលាយ ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺជា​ការ​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ជាថ្មី ដែល​ពលរដ្ឋ​ខ្មែរ ​និង​សហគមន៍​អន្តរជាតិ កំពុង​ព្រួយបារម្ភ និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា លុបចោល​សាលក្រម​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​បក្ស​នេះ អាច​ចូលរួម​ប្រកួតប្រជែង ​ការ​បោះឆ្នោត​ជាតិ​ ខែ​កក្កដា ឆ្នាំ​២០១៨ ដោយ​ស្មើមុខ ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំងដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ ដោយ​គ្មាន​លក្ខខណ្ឌ។

លិខិត​ដដែល​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​លុបចោល​សន្ធិសញ្ញា​ព្រំដែន​គោក ព្រំ​ដែនទឹក និង​កិច្ចព្រមព្រៀង​នានា ជាមួយ​វៀតណាម ​ដែល​ផ្ទុយ​ពី​ខ្លឹមសារ រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ សេចក្ដីថ្លែងការណ៍​នេះ ក៏បាន​ជំរុញ​ឲ្យ​កម្ពុជា ត្រូវ​ប្ដឹង​សើរើ​ទាមទារ ​កោះត្រល់ និង​ទឹកដី​ដែល​បាត់បង់ ​មក​កម្ពុជា​វិញ តាមរយៈ​ម្ចាស់​ហត្ថលេខី​នៃ​ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ​ស៊ី​ជេ (ICJ) ៕

19429853_843951035757287_181471149808760008_n,,,22814350_10211960516425900_5479263300456782306_n26195540_1486958481425293_2500940309703833173_n

Advertisements
This entry was posted in Nokor and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s