KI-Media2​៖ ម៉ែន ណាត ហៅថ្ងៃ ៧ មករា ថា​​វៀតណាម ឈ្លានពានកម្ពុជា និង​លើកបន្តុបក្រុម ហ៊ុន សែន ធ្វើជាមេដឹកនាំខ្មែរ

(ដោយ៖ KI-Media2 KI Media)
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស្ស លោក ម៉ែន ណាត បាន​ហៅថ្ងៃ  ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃដែលវៀតណាម ចូលមកឈ្លានពាន និងកាន់កាប់ប្រទេសកម្ពុជា ហើយ​វៀតណាម បានបញ្ជួនពលរដ្ឋរបស់ខ្លួន ឲ្យមករស់នៅក្នុងប្រទេសកម្ពុជា រាប់លាននាក់។ ជាងនេះទៀត វៀតណាម ធ្វើនៅសន្ឋិសញ្ញាខុសច្បាប់ជាច្រើន ដើម្បីរំលោភយកព្រំដែនទឹក ព្រំដែន​គោក និងកោះត្រល់ ត្រូវបានវៀតណាម កាន់កាប់ទាំងស្រុងរហូតសព្វថ្ងៃ។

លោកបានបន្តថា វៀតណាម បានលើកបន្តុបឲ្យលោក ហ៊ុន សែន លោក ហេង សំរិន លោក ជា ស៊ីម លោក ប៉ែន សុវណ្ណ (១៩៧៩-១៩៨១) លោក ចាន់ ស៊ី (១៩៨២-១៩៨៥) ​និង​​​ក្រុមខ្មែរក្រហម ជាច្រើនរូបទៀត ដឹកនាំរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២ គឺជា​រដ្ឋា​ភិបាល​ខុសច្បាប់ ព្រោះជារដ្ឋាភិបាល​ខ្មែរ​​នាពេលនោះ មិនមានការទទួលស្គាល់ពី អង្គកា​រសហ​ប្រជា​ជាតិឡើយ។​ ​ក្នុងករណីដែលរដ្ឋាភិបាលខ្មែរសព្វថ្ងៃ នៅតែយកសន្ឋិសញ្ញាខុសច្បាប់ទាំងនោះ​ មក​អនុវត្តនា​ពេលនេះ វាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និង កិច្ចព្រមព្រៀងក្រុងប៉ារីស ១៩៩១។

លោក ម៉ែន ណាត បា​នបន្ថែមថា «ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងសូមរក្សាសិទ្ឋិក្នុងការសើរើរឿងបាត់បង់​​បូណភាពទឹក​ដីទៅខាងវៀតណាម នៅពេលណាកម្ពុជា មានរដ្ឋាភិបាលមិនបំរើឲ្យវៀតណាម ដូចរដ្ឋាភិ​បាល​សព្វថ្ងៃ» លោក បានមានប្រសាសន៍ទៀតថា «របប ហ៊ុន សែន និង​គណបក្សប្រជាជនកម្ពុជា ត្រូវតែប្រើមធ្យោបាយគ្រប់យ៉ាង ដើម្បីបំភ្លេចចោលនូវ កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ​១៩៩១ ដែលកិច្ចព្រមព្រៀងនេះ ជានិម្មិត្តរូបនៃការបង្រួបបង្រួមជាតិ, ការបង្រួបបង្រួមខ្មែរគ្រប់ភាគី ដើម្បីឈានទៅរកការបោះឆ្នោតជាតិ នៅឆ្នាំ១៩៩៣ តាមគន្លង​លទិ្ធប្រជាធិបតេយ្យ»

លោក បន្តថា «មិនមែនថ្ងៃ ៧ មករា ដែលពលរដ្ឋខ្មែរ ត្រូវដឹងគុណវៀតណាម នោះទេ ។ ក្រោយថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃដែលវៀតណាម បានលើកបន្តុប​ ជា ស៊ីម, ហ៊ុន សែន, ហេង សំរិន និងក្រុមខ្មែរក្រហមផ្សេងទៀត ដែលមាន​ចំណេះដឹងបន្តិចបន្តួច ហើយក្នុងចំណោមនោះ មានអ្នកខ្លះ ជាអតីតចោរ​លួច​គោក្របី​អ្នកស្រុក ឲ្យធ្វើជាមេ​ដឹក​នាំ​កំពូលៗ របស់ប្រទេសកម្ពុជា។

សូមរំលឹកថា លោក ម៉ែន ណាត ជាអតីតស្ថាបនិកនៃ ចលនានិស្សិតដើម្បីប្រជាធិបតេយ្យ នាឆ្នាំ១៩៩៨, អតីតប្រធានរណសិរ្សនិស្សិតបញ្ញវ័ន្តខ្មែរ នាឆ្នាំ២០០២ និង ជាប្រធានសមាគម​មន្រ្តីរាជ​ការកម្ពុជា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ ៕

Captureខខ19429853_843951035757287_181471149808760008_n,,,

Advertisements
This entry was posted in Nokor and tagged , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.