ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវពលរដ្ឋខ្មែរ ធ្វើពហិការ កុំទៅបោះឆ្នោតជាតិ ខែកក្កដា ២០១៨

26907328_589844891356237_1019109416006559449_n

សេចក្តីអំពាវនាវរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ សូមពលរដ្ឋខ្មែរកុំទៅបោះឆ្នោត បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ (ចុចត្រង់នេះ ទាញយកសេចក្តីអំពាវនាវ)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សង្កេតឃើញបងប្អូនពលរដ្ឋខ្មែរជាទីគោរពស្រឡាញ់ នាំគ្នាជជែកដេញដោលជាហូរហែរ ទៅលើប្រធានបទ «តើទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៨?» ចាប់តាំងពីរបប ហ៊ុន សែន ប្រើយន្តការតុលាការយ៉ាងទុច្ចរឹត និងរំលាភរដ្ឋធម្មនុញ្ញ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈសភា ៥៥ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ កៅអី ពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

មានសំណួរជាច្រើនបានចោទសួរថា ហេតុអ្វីបានជាលោក ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក ខំប្រឹងចុះជួបទិញទឹកចិត្តក្រុមកម្មករកម្មការិនី និងពលរដ្ឋយ៉ាងសម្បើមម្ល៉េះ បើរបបនេះ រំលាយបក្សប្រឆាំងរួចហើយ? តើចាំបាច់ខំប្រឹងធ្វើអ្វីទៀត បើលោក ហ៊ុន សែន គង់តែធ្វើឡប់ឡែឈ្នះឆ្នោតដដែល? 

ជាការពិត គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នឹងឈ្នះឆ្នោតជាស្ថារពរ នៅខែកក្កដា ខាងមុខ ដោយគ្មានការប្រកួតប្រជែងធំដុំជាឡប់ឡែ បើសិនណាបងប្អូនពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតច្រើនលើសលប់ លើសពី ៥០% ឡើងទៅ ទោះបីជាគ្មានវត្តមាន គណបក្សសង្គ្រោះជាតិ ក៏ដោយ។ លោក ហ៊ុន សែន ត្រូវការចំនួនអ្នកទៅបោះឆ្នោត ច្រើនជាង ៥០% ដើម្បីបង្ហាញលទ្ធផលប្រាប់ទៅសហគមន៍អន្តរជាតិ បើទោះបីជាអ្នកទៅបោះឆ្នោត គូស ឬឆូតលើសន្លឹកឆ្នោតចោលយ៉ាងណាក្តី ក៏គេរាប់បញ្ចូលទៅក្នុង ចំនួនអ្នកទៅបោះឆ្នោត។ ប៉ុន្តែបើចំនួនអ្នកទៅបោះឆ្នោតថយចុះ ទាបជាង ៥០% មានន័យថា ពលរដ្ឋមិនពេញចិត្តនឹងរបបដឹកនាំរបស់លោក ហ៊ុន សែន ហើយសហគមន៍អន្តរជាតិ ក៏មិនទទួលស្គាល់ការបោះឆ្នោតនោះ ជាបានការអីដែរ – នេះបើតាមប្រូតូកូលអន្តរជាតិ (International protocols)។ នោះហើយគឺជាសេចក្តីបារម្ភធំបំផុតរបស់លោក ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត មានឯសារបោះឆ្នោត សូមមេត្តាកុំទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រគួតប្រជែងដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ទេនោះ ដើម្បីជៀសវាងការងបំពេញចំនួនតួលេខ ចំនួនភាគរយ និងបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន។ សូមពលរដ្ឋដែលស្រឡាញ់ជាតិ ទឹកដី និងយុត្តិធម៌ សូមជ្រើសរើសយកវិធីនេះ ជាជំរើសដ៏ល្អចុងក្រោយរបស់បងប្អូនជនរួមជាតិ។

ក្រុងគ្រីស្ទានសាន់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨
ប្រធាន (ហត្ថលេខា)
ម៉ែន ណាតCWCI អំពាវនាវពលរដ្ឋ កុំទៅបោះឆ្នោត ខែកក្កដា ២០១៨27536023_592443601096366_1434970615_o3cfb336974931fc05efbd014fc8af0c927460032_1713183462074718_682769877597157942_n

Advertisements
This entry was posted in Nokor and tagged , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s