ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើអូស្ត្រាលី ពិនិត្យ និងចាត់ការលើ ហ៊ុន សែន ករណីគំរាមកំហែងហិង្សា មុនកិច្ចប្រជុំកំពូល​អូស្ត្រាលី-អាស៊ាន

S.K- Chhany-Nath

សេចក្តីប្រកាសព័ត៌មាន

​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council International – CWCI) នឹងសរសេរលិខិតផ្លូវការ ផ្ញើជូនស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា, ន័រវ៉េស៍, ស៊ុយអែត, បារាំង, អាល្លឺម៉ង់ ក្រសួងការបរទេសអូស្ត្រាលី និងក្រសួងសន្តិសុខជាតិអូស្រ្តាលី រួមទាំងអង្គការអន្តរសភាអាស៊ាន (ASEAN Inter-Parliamentary Organization- AIPO) និងអគ្គលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) ដើម្បីសំដែងក្តីព្រួយបារម្ភ ចំពោះសន្ទរកថាដ៏ហិង្សារបស់លោក ហ៊ុន សែន មេដឹកនាំកម្ពុជា បានថ្លែងគំរាមកំហែងដល់ពលរដ្ឋខ្មែរ-អូស្រ្តាលី ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រឆាំងនឹងសិទ្ធិជួបជុំសាធារណៈ និងសេរីភាពបញ្ចេញមតិដោយសន្តិវិធី ដែលការពារដោយច្បាប់ជាតិ, អាស៊ាន និង អង្គការសហប្រជាជាតិ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នឹងស្នើរសុំឲ្យរដ្ឋាភិបាលអូស្រ្តាលី ឲ្យលុបចោលការអញ្ជើញលោក ហ៊ុន សែន មកចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្រ្តាលី គ្រោងធ្វើឡើងនៅប្រទេសអូស្ត្រាលី ថ្ងៃទី១៥-១៨ ខែមីនា ឆ្នាំ​២០១៨ ខាងមុខ ដើម្បីបញ្ចៀសអំពើហិង្សាជាយថាហេតុណាមួយ ដែលបង្កដោយលោក ហ៊ុន សែន និងបក្ខពួក ចំពោះពលរដ្ឋខ្មែរ-អូស្រ្តាលី។

ផ្ទុយទៅវិញ ប្រសិនបើមិនមានការលុបចោលការអញ្ជើញទេ ហើយលោក ហ៊ុន សែន ពិតជានឹងសម្រេចចិត្ត ទៅចូលរួមប្រជុំកំពូលនោះមែន ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ជាពិសេសក្រសួងសន្តិសុខជាតិអូស្រ្តាលី ត្រូវតែចាប់ខ្លួន លោក ហ៊ុន សែន ឲ្យទទួលខុសត្រូវចំពោះការគំរាមកំហែងរបស់ខ្លួនចំពោះមុខច្បាប់ តាមរយៈការចាប់ខ្លួនលោក ហ៊ុន សែន កាត់ទោសចំពោះចេតនាហិង្សានេះ ពីបទបឧក្រិដ្ឋ និងបង្កភេរវកម្ម។ ប្រទេសអូស្រ្តាលី មិនគួរអនុញ្ញាតិឲ្យជនណាម្នាក់ គំរាមកំហែង ប្រើហិង្សាលើពលរដ្ឋរបស់ខ្លួន នៅលើទឹកដីរបស់ខ្លួនឡើយ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សង្ឃឹមលើការគាំទ្ររបស់បងប្អូនខ្មែរ ដែលស្រឡាញ់មាតុភូមិ យុត្តិធម៌ ភាពអហិង្សា និងការគិតចំពោះប្រយោជន៍ជាតិ នឹងគាំទ្រនូវការទាមទារនេះ ចំពោះចំណាត់ការលើលោក ហ៊ុន សែន ពីសំណាក់រដ្ឋាភិបាលអូស្រ្តាលី។

ក្រុងគ្រីស្ទានសាន់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨
(ត្រា)
លេខាធិការដ្ឋានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ឬទាញយកត្រង់នេះ)

CWCI Cambodia press release on ASEAN-Australia
10670187_918366958259408_8520807832688678037_nCaptureដសដថ

Advertisements
This entry was posted in Nokor and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s