ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បដិសេធការចោទប្រកាន់​ពីរបប ហ៊ុន សែន និង បន្តលើកទឹកចិត្ត​ឲ្យពលរដ្ឋ ធ្វើពហិការ​ការបោះឆ្នោត ខែកក្កដា

12936549_1156022001136644_8364297122071002237_n

សេចក្តីថ្លែងការណ៍

សេចក្តីអំពាវនាវរបស់​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា «ស្តីពីការអំពាវនាវឲ្យពលរដ្ឋខ្មែរ ធ្វើពហិការ កុំទៅបោះ​ឆ្នោត ខែកក្កដា» ដែលចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ បានឆ្កឹះចំលើចំណុចរសើបហើយ ធ្វើឲ្យមានប្រតិកម្មខ្លាំងៗ និងគំរាមកំហែងធ្ងន់ធ្ងរ​ពីរបប ហ៊ុន សែន តបមកក្រុមប្រឹក្សាវិញថា «ជាក្រុមឧទ្ទាម» ខណៈ​ពេលរបប ហ៊ុន សែន បានក្លាយជារបបខុសច្បាប់រួចហើយ តាំងពីថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២១៧។

យើងខ្ញុំសូមច្រានចោល​ចំពោះការចោទប្រកាន់នានា​មកលើ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​ ដែលធ្វើ​សកម្មភាព​​​ប្រកាន់ភ្ជាប់​នូវគោលការណ៍​គោរព​ច្បាប់ គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុត្តិធម៌ជនរងគ្រោះ ការពារបូរណភាពទឹកដី និងការពារផលប្រយោជន៍ជាតិជាធំ។

​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមបន្តលើកទឹកចិត្តពលរដ្ឋខ្មែរ ឲ្យប្រើសិទ្ធិស្របច្បាប់របស់ខ្លួន ដែលមាន​ចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដូច្នេះសូមមេត្តាកុំចាញ់សម្លុត កុំភ័យខ្លាចការគំរាមកំហែង ពីសំណាក់របបលោក ហ៊ុន សែន តទៅទៀត សូមធ្វើពហិការ កុំទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៨ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រគួតប្រជែងដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ទេនោះ។ (សូមទាញយកសេចក្តីថ្លែងការណ៍)

ក្រុងគ្រីស្ទានសាន់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨
ប្រធាន 
(ហត្ថលេខា)
ម៉ែន ណាត

CWCI ថ្លែងការណ៍រឿង ពហិការការបោះឆ្នោត ខែកក្កដា18275074_1651153984956774_254485478664091462_n27460032_1713183462074718_682769877597157942_n

 

Advertisements
This entry was posted in Nokor and tagged , , , , , , . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s